• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រីអញ្ជើញមកដល់ទីក្រុងហាណូយបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចការងារនៅប្រទេសអឺរ៉ុបចំនួន៣

នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ យន្តហោះដឹកនាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញនិងលោកជំទាវភរិយា រួមជាមួយគណៈប្រ តិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាស យានដ្ឋានអន្តរជាតិ Noi Bai នៃទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចការងារ ចូលរួមកិច្ចប្រជុំកំពូលមហាសមុទ្រអង្គការសហប្រជាជាតិ លើកទី៣ (UNOC ៣) នៅទីក្រុង Nice ប្រទេសបារាំង; អនុវត្តន៍សកម្មភាពទ្វេភាគីនៅសាធារណរដ្ឋបារាំង និងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋអេស្តូនីនិងព្រះរាជាណាចក្រស៊ុយអែត។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញនិងលោកជំទាវភរិយាបានមកដល់ទីក្រុងហាណូយ បញ្ចប់ដំណើរបំពេញការងារនៅអឺរ៉ុបដោយជោគជ័យ (រូបថត៖ VGP/Nhat Bac)

ក្នុងដំណើរទស្សនកិច្ចការងាររយៈពេល ១០ ថ្ងៃ  នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ មានកាលវិភាគដ៏មមាញឹក ដោយមានសកម្មភាពជាង ៨០។ ក្នុងនោះ ចូលរួមសន្និសីទ UNOC ៣ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញតំណាងប្រទេសអាស៊ីអាគ្នេយ៍ ថ្លែងសុន្ទរកថាសំខាន់; ធ្វើសហប្រធានកិច្ចប្រជុំកំពូលស្តីពីតំបន់ដីសណ្តក្នុងពិភពលោកជាមួយប្រធានាធិបតីអ៊ីរ៉ាក់;  អញ្ជើញចូលរួមវេទិកាហិរញ្ញវត្ថុនិងសេដ្ឋកិច្ចបៃតង នៅទីក្រុងម៉ូណាកូ ជាភ្ញៀវពិសេស...។

ក្នុងឱកាសចូលរួមសន្និសីទ UNOC ៣ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ មានជំនួបជាមួយថ្នាក់ដឹកនាំប្រទេសនិងអង្គការអន្តរជាតិជាង ២០ ដែលចូលរួមសន្និសីទដូចជា៖    ស្តេចហ្ស៊កដានី ប្រធានាធិបតីប៉េរូ ប៉ាឡៅ កូស្តារីកា នាយករដ្ឋមន្ត្រីក្រិក អេស្ប៉ាញ ព័រទុយហ្គាល់ ទូវ៉ាលូ សាឡូម៉ូន អនុប្រធានរដ្ឋចិន...; ថ្នាក់ដឹកនាំនៃអង្គការអន្តរជាតិដូចជា៖ ប្រធានមហា សន្និបាតអង្គការសហប្រជាជាតិ អគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានគណៈកម្មការអឺរ៉ុប អគ្គនាយកអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ)។

ក្នុងដំណើរបំពេញទស្សនកិច្ចការងារ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ មានសកម្មភាពទ្វេភាគីនៅប្រទេសបារាំង ដំណើរទស្សនកិច្ចជាផ្លូវការនៅអេស្តូនី និងស៊ុយអែត។ នៅក្នុងប្រទេសទាំង៣នៅអឺរ៉ុប លោកនាយករដ្ឋមន្ត្រីបានជួបពិភាក្សា និងជួបសវនាការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងនេះ។

ដំណើរទស្សនកិច្ចការងាររបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ទៅកាន់ប្រទេសអឺរ៉ុបចំនួនបី ទទួលបានលទ្ធផលសំខាន់ៗ និងជាក់ស្តែងជាច្រើន។ នោះគឺជាការអះអាងនូវចំណាប់អារម្មណ៍ ការគាំទ្រ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់បណ្តាប្រទេសជាមួយវៀតណាម ក្នុងបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។ ទន្ទឹមនឹងនោះ បន្តពង្រឹងទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងបណ្តាប្រទេសឱ្យកាន់តែស៊ីជម្រៅ ដើម្បីផលប្រយោជន៍របស់ភាគីនីមួយៗ និងរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ពិធីជួបសំណេះសំណាលជាមួយតំណាងស្ថាប័នការទូតនិងសារព័ត៌មានបរទេសប្រចាំនៅវៀតណាម

ពិធីជួបសំណេះសំណាលជាមួយតំណាងស្ថាប័នការទូតនិងសារព័ត៌មានបរទេសប្រចាំនៅវៀតណាម

នាទី ១២ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានរៀបចំពិធីជួបប្រាស្រ័យប្រចាំឆ្នាំ ជាមួយតំណាងសារព័ត៌មាន និងអ្នកសារព័ត៌មានបរទេសនៅវៀតណាម។

Top