ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នេះ ក្រសួងការពារប្រទេសវៀតណាមបានប្រកាសជាផ្លូវការនូវតំបន់ហាមឃាត់ការហោះហើរ តំបន់ដាក់កំហិតការហោះហើរសម្រាប់យន្តហោះគ្មានមនុស្សបើក និងយានជំនិះហោះហើរផ្សេងទៀត នៅក្នុងដែនអាកាសរបស់ប្រទេសវៀតណាម។
តំបន់ហាមការហោះហើរ និងដាក់កំហិតការហោះហើរនៅទីក្រុងហាណូយ យោងតាមផែនទីអនឡាញ (រូបភាព៖ ក្រសួងការពារប្រទេស)
ព័ត៌មាននេះត្រូវបានផ្សព្វផ្សាយនៅលើវិបផតថលព័ត៌មានអេឡិចត្រូនិក
របស់ក្រសួងការពារប្រទេស តាមរយៈគេហទំព័រ http://cambay.mod.gov.vn។
គេហទំព័រក្នុងស្រុក/វិបផតថលព័ត៌មានអេឡិចត្រូនិកប្រើប្រាស់តំណភ្ជាប់នៅលើវិបផតថលព័ត៌មានអេឡិចត្រូនិក
របស់ក្រសួងការពារប្រទេស ដើម្បីផ្សព្វផ្សាយតំបន់ហាមឃាត់ការហោះ ហើរ
និងតំបន់ដាក់កំហិត ការហោះហើរ ក្នុងព្រំដែនរដ្ឋបាលរបស់ខ្លួន។
ការប្រកាសតំបន់ហាមឃាត់ការហោះហើរ
និងតំបន់ដាក់កំហិតការហោះហើរនៅលើវិបផតថលព័ត៌មានអេឡិចត្រូនិករបស់ក្រសួងការពារប្រទេស
មានគោលបំណងផ្តល់ព័ត៌មានដល់អង្គការនិងបុគ្គលវៀតណាម
និងបរទេសដែលពាក់ព័ន្ធនឹងការគ្រប់គ្រង ធ្វើអាជីវកម្ម
និងការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក និងយានជំនិះហោះហើរផ្សេងទៀតនៅក្នុងដែនអាកាស
វៀតណាម (មិនអនុវត្តចំពោះយន្តហោះគ្មានមនុស្សបើក
និងយានជំនិះហោះហើរផ្សេងទៀតដែលប្រើសម្រាប់គោលបំណងផ្លូវការ); បម្រើការគ្រប់គ្រង ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានតំបន់ហោះហើរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម