នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីព័ត៌មានដែលប្រេស៊ីលបានប្រកាសថា វៀតណាមបានក្លាយជាប្រទេសដៃគូជាផ្លូវការនៃក្រុម BRICS នៃសេដ្ឋកិច្ចទើបនឹងលេចចេគ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានសង្កត់ធ្ងន់ថា៖ ក្នុងស្មារតីសកម្ម ក្នុងការធ្វើសមាហរណកម្មលើគ្រប់ជ្រុងជ្រោយ ស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាព យន្តការពហុភាគី វៀតណាមនឹងរួមចំណែកក្នុងសហគមន៍អន្តរជាតិ អង្គការនិងវេទិកានានា រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់និងលើពិភពលោក។
លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេស (រូបភាព៖ ក្រសួងការបរទេស)
ទន្ទឹមនឹងការចូលរួមយ៉ាងសកម្មក្នុងយន្តការពហុភាគីដូចជា អង្គការសហប្រជាជាតិ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ក្រុមប្រាំពីរ (G7) បើកទូលាយ ក្រុមប្រទេសសេដ្ឋកិច្ចធំ (G20) បើកទូលាយ អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ...។ វៀតណាមបានក្លាយជាប្រទេសដៃគូនៃក្រុម BRICS នៃប្រទេសមានសេដ្ឋកិច្ចទើបនឹងលេចចេញ ដោយមានបំណងចង់ធ្វើការខិតខំរួមចំណែកលើកកម្ពស់សំឡេងនិងតួនាទីរបស់ប្រទេសកំពុងអភិវឌ្ឍន៍ លើកកម្ពស់សាមគ្គីភាពអន្តរជាតិ ពហុភាគីនិយមគ្រប់ជ្រុងជ្រោយក្នុងស្មារតីគោរពច្បាប់អន្តរជាតិ។ ប្រការនេះក៏បានអះអាងនូវគោលនយោបាយការបរទេសខ្ជាប់ខ្ជួនរបស់វៀតណាមអំពីឯករាជ្យភាព ភាពខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម ការធ្វើពិពិធកម្មទំនាក់ទំនងបរទេស ក្នុងនាមជាមិត្ត ដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកសកម្ម និងការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម