• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន និងភរិយា ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង

ដំណើរទស្សនកិច្ចលើកនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពជាក់ស្ដែងនៃទំនាក់ទំនងរវាងវៀតណាមនិងកូរ៉េខាងត្បូង។

ប្រធានរដ្ឋសភា លោក ជិន ថាញ់មិន និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋាន Seongnam ក្នុងទីក្រុងសេអ៊ូល ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង។ រូបថត៖ VNA

នារសៀលថ្ងៃទី ៦ ខែកញ្ញា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋសភា លោក ជិន ថាញ់មិន និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋាន Seongnam ក្នុងទីក្រុងសេអ៊ូល ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង តាមការអញ្ជើញរបស់ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ លោក Cho Jeong Sik និងភរិយា។

ដំណើរទស្សនកិច្ចលើកនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពជាក់ស្ដែងនៃទំនាក់ទំនងរវាងវៀតណាមនិងកូរ៉េខាងត្បូង ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងពង្រីកកម្លាំងចលករថ្មីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ក៏ដូចជាបច្ចេកវិទ្យាយុទ្ធសាស្ត្រ។ ទន្ទឹមនឹងនោះ ពង្រីកតួនាទីពិសេសនៃការទូតសភាក្នុងកិច្ចសហប្រតិបត្តិការរួមរវាងប្រទេសទាំងពីរផងដែរ។

ក្នុងអំឡុងពេលទស្សនកិច្ចលើកនេះ លោកប្រធានរដ្ឋសភា ជិន ថាញ់មិន នឹងជួបសវនាការ និងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់កូរ៉េខាងត្បូង; ទទួលជួបប្រធានគណបក្សនយោបាយមួយចំនួន ប្រធានក្រុមសមាជិកសភាមិត្តភាព កូរ៉េខាងត្បូង-វៀតណាម ប្រធានជាន់ខ្ពស់ក្រុមហ៊ុន Samsung Electronics នាយកប្រតិបត្តិក្រុមហ៊ុន LG Innotek ប្រធានក្រុមហ៊ុន SK Group និងប្រធានក្រុមហ៊ុន Lotte Group៕

តាម​ vovworld.vn/km-KH

ទឹកជំនន់នៅប្រទេសនេប៉ាល់៖ ជួយ​សង្គ្រោះ​បុគ្គលម្នាក់ដែលរស់រានមានជីវិតប​ន្ទាប់ពីជាប់គាំងអស់រយៈពេល ១០ ថ្ងៃ

ទឹកជំនន់នៅប្រទេសនេប៉ាល់៖ ជួយ​សង្គ្រោះ​បុគ្គលម្នាក់ដែលរស់រានមានជីវិតប​ន្ទាប់ពីជាប់គាំងអស់រយៈពេល ១០ ថ្ងៃ

កាលពីថ្ងៃទី ខែកញ្ញា កងកម្លាំងជួយសង្គ្រោះបានជួយសង្គ្រោះពលរដ្ឋចិនម្នាក់​ដែល​នៅរស់រានមានជីវិត ក្រោយ​រយ់ពេល ១០ ថ្ងៃបន្ទាប់ពីទឹកជំនន់ដ៏សាហាវនៅក្នុងប្រទេសនេប៉ាល់។

Top