• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បំផុសខែធ្វើសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ ២០២៦ លើទូទាំងប្រទេស

ដោយមានប្រធានបទ "ការប្តេជ្ញាចិត្តរួមគ្នាដើម្បីកសាងឃុំ សង្កាត់ និងតំបន់ពិសេសដែលគ្មានគ្រឿងញៀន" ពិធីមិទ្ទីញឆ្នាំ ២០២៦ នេះ គឺជាលើកទីមួយដែលព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូអន់ឡាញក្នុងពេលដំណាលគ្នាលើទូទាំងប្រទេស។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោកស្រី ផាម ធីថាញ់ត្រា ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ គ្រឿងញៀន និងពេស្យាចារ ថ្លែងនៅពិធី។ រូបថត៖ VOV5

នាព្រឹកថ្ងៃទី ២៧ ខែមិថុនា នៅទីក្រុងហាណូយ ក្រសួងនគរបាល សហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានរៀបចំពិធីមិទ្ទីញ និងការប្រកួតរត់ប្រណាំងមិនអាជីព ដើម្បីជួយជ្រោមជ្រែងខែធ្វើសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ ២០២៦។ ដោយមានប្រធានបទ "ការប្តេជ្ញាចិត្តរួមគ្នាដើម្បីកសាងឃុំ សង្កាត់ និងតំបន់ពិសេសដែលគ្មានគ្រឿងញៀន" ពិធីមិទ្ទីញឆ្នាំ ២០២៦ នេះ គឺជាលើកទីមួយដែលព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូអន់ឡាញក្នុងពេលដំណាលគ្នាលើទូទាំងប្រទេស។

ថ្លែងនៅក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោកស្រី ផាម ធីថាញ់ត្រា ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ គ្រឿងញៀន និងពេស្យាចារ បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃបច្ចេកវិទ្យាឌីជីថល បណ្តាញសង្គម ពាណិជ្ជកម្មអេឡិចត្រូនិក សេវាដឹកជញ្ជូនរហ័ស និងវិធីសាស្ត្រទូទាត់អនាមិក បានផ្លាស់ប្តូររបៀបប្រតិបត្តិការរបស់ឧក្រិដ្ឋជនគ្រឿងញៀន។ ដូច្នេះ រដ្ឋាភិបាលបានកំណត់ថា ការបង្ការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនមិនត្រឹមតែជាភារកិច្ចរបស់កម្លាំងមានសមត្ថកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការទទួលខុសត្រូវរួមរបស់សង្គមទាំងមូលទៀតផង។​ លោកស្រីឧបនាយករដ្ឋមន្ត្រី ផាម ធី ថាញ់ត្រា បានមានប្រសាសន៍ថា៖

«នេះ​ត្រូវតែ​ជា​ការប្តេជ្ញាចិត្ត​របស់អាជ្ញាធរ​ចំពោះ​ប្រជាជន ជា​ការជួយជ្រោមជ្រែង​យ៉ាងសកម្ម​របស់​ប្រជាជន​ដើម្បី​បង្កើត​ឥទ្ធិពលជាក់ស្តែង និង​ជា​លក្ខណៈវិនិច្ឆ័យ​សម្រាប់​វាយតម្លៃ​គុណភាព​នៃ​អភិបាលកិច្ច​មូលដ្ឋាន​ក្នុង​ស្ថានភាព​ថ្មី»៕

តាម​ vovworld.vn/km-KH

ខេត្តក្វាងនិញ បានបំពេញលក្ខណវិនិច្ឆ័យនៃទីក្រុងថ្នាក់លេខ ១

ខេត្តក្វាងនិញ បានបំពេញលក្ខណវិនិច្ឆ័យនៃទីក្រុងថ្នាក់លេខ ១

យោងតាមសេចក្តីសម្រេចរបស់ក្រសួងសំណង់ ដែលបានប្រកាសនាថ្ងៃទី ២៦ ខែមិថុនា ខេត្តក្វាងនិញ បានបំពេញលក្ខណវិនិច្ឆ័យនៃទីក្រុងថ្នាក់ទី ១ លើទូទាំងខេត្តជាផ្លូវការ ដោយមានផ្ទៃដីជាង ៦.២៣១ គីឡូម៉ែត្រការ៉េ និងប្រជាជនប្រមាណ ១,៥២ លាននាក់។

Top