ដោយមានប្រធានបទ "ការប្តេជ្ញាចិត្តរួមគ្នាដើម្បីកសាងឃុំ សង្កាត់ និងតំបន់ពិសេសដែលគ្មានគ្រឿងញៀន" ពិធីមិទ្ទីញឆ្នាំ ២០២៦ នេះ គឺជាលើកទីមួយដែលព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូអន់ឡាញក្នុងពេលដំណាលគ្នាលើទូទាំងប្រទេស។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោកស្រី ផាម ធីថាញ់ត្រា ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ គ្រឿងញៀន និងពេស្យាចារ ថ្លែងនៅពិធី។ រូបថត៖ VOV5
នាព្រឹកថ្ងៃទី ២៧ ខែមិថុនា នៅទីក្រុងហាណូយ ក្រសួងនគរបាល សហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានរៀបចំពិធីមិទ្ទីញ និងការប្រកួតរត់ប្រណាំងមិនអាជីព ដើម្បីជួយជ្រោមជ្រែងខែធ្វើសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ ២០២៦។ ដោយមានប្រធានបទ "ការប្តេជ្ញាចិត្តរួមគ្នាដើម្បីកសាងឃុំ សង្កាត់ និងតំបន់ពិសេសដែលគ្មានគ្រឿងញៀន" ពិធីមិទ្ទីញឆ្នាំ ២០២៦ នេះ គឺជាលើកទីមួយដែលព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូអន់ឡាញក្នុងពេលដំណាលគ្នាលើទូទាំងប្រទេស។
ថ្លែងនៅក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោកស្រី ផាម ធីថាញ់ត្រា ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ គ្រឿងញៀន និងពេស្យាចារ បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃបច្ចេកវិទ្យាឌីជីថល បណ្តាញសង្គម ពាណិជ្ជកម្មអេឡិចត្រូនិក សេវាដឹកជញ្ជូនរហ័ស និងវិធីសាស្ត្រទូទាត់អនាមិក បានផ្លាស់ប្តូររបៀបប្រតិបត្តិការរបស់ឧក្រិដ្ឋជនគ្រឿងញៀន។ ដូច្នេះ រដ្ឋាភិបាលបានកំណត់ថា ការបង្ការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនមិនត្រឹមតែជាភារកិច្ចរបស់កម្លាំងមានសមត្ថកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការទទួលខុសត្រូវរួមរបស់សង្គមទាំងមូលទៀតផង។ លោកស្រីឧបនាយករដ្ឋមន្ត្រី ផាម ធី ថាញ់ត្រា បានមានប្រសាសន៍ថា៖
«នេះត្រូវតែជាការប្តេជ្ញាចិត្តរបស់អាជ្ញាធរចំពោះប្រជាជន ជាការជួយជ្រោមជ្រែងយ៉ាងសកម្មរបស់ប្រជាជនដើម្បីបង្កើតឥទ្ធិពលជាក់ស្តែង និងជាលក្ខណៈវិនិច្ឆ័យសម្រាប់វាយតម្លៃគុណភាពនៃអភិបាលកិច្ចមូលដ្ឋានក្នុងស្ថានភាពថ្មី»៕