និយាយអំពីពិធីបុណ្យចូលឆ្នាំប្រពៃណីទីក្រុងហាណូយ (Ha Noi) មនុស្សជាច្រើននឹងចងចាំរសជាតិនៃនំសណ្តែតបាយ។ ម្ហូបនេះបានក្លាយជាមុខម្ហូបពិសេសធ្លាប់ស្គាល់ដែលរំលឹកអនុស្សាវរីយ៍ជាច្រើនចំពោះបណ្តាជំនាន់ប្រជាជនរដ្ឋធានីហាណូយ (Ha Noi) ។
និយាយអំពីពិធីបុណ្យចូលឆ្នាំប្រពៃណីទីក្រុងហាណូយ (Ha Noi) មនុស្សជាច្រើននឹងចងចាំរសជាតិនៃនំសណ្តែតបាយ។ ម្ហូបនេះបានក្លាយជាមុខម្ហូបពិសេសធ្លាប់ស្គាល់ដែលរំលឹកអនុស្សាវរីយ៍ជាច្រើនចំពោះបណ្តាជំនាន់ប្រជាជនរដ្ឋធានីហាណូយ(Ha Noi) ។
មុខម្ហូបនេះត្រូវបានប្រជាជនរដ្ឋធានីហាណូយ (Ha Noi) នាសម័យមុន បង្គមថ្វាយសែនព្រះពុទ្ធនិងជីដូនជីតា។ នេះក៏ជាម្ហូបដ៏ឆ្ងាញ់ ដើម្បីអញ្ជើញភ្ញៀវកិត្តិយសក្នុងអំឡុងពេលបុណ្យតេត។ រូបភាពដែលធ្លាប់ស្គាល់សម្រាប់មនុស្សម្នាក់ៗ គឺនំសណ្តែតបាយបានកាត់តាមរូបរាងផ្កាចន្ទដែលរួមផ្សំនឹងប៉ាន់តែផ្កាឈូក។
គ្រឿងផ្សំសំខាន់គឺសណ្តែកបាយដែលបានរៀបចំមួយខែមុន។ នំសណ្តែតបាយឆ្ងាញ់បំផុតត្រូវតែចម្អិនពីសណ្តែកបាយមានគ្រាប់តូចៗ នៅតែមានគ្រាប់ និងខាងក្នុងសណ្តែតបាយមានពណ៌ខៀវខ្ចី។ លើសពីនេះ ត្រូវរៀបចំគ្រឿងផ្សំផ្សេងៗទៀត ដូចជា ស្ករ ល្ង និងផ្លែក្រវាញ
គ្រឿងផ្សំសំខាន់ៗសម្រាប់នំសណ្តែតបាយ រួមមាន សណ្តែកបាយ ស្ករស និងល្ង។
នំសណ្តែតបាយគឺជាមុខម្ហូបដែលមិនអាចខ្វះបានទេ នៅលើស្ពកបាយរបស់ប្រជាជនវៀតណាម ក្នុងបុណ្យតេត។ |
បន្ទាប់ពីកិនសណ្តែតបាយឲ្យបែកហើយ សណ្តែកបាយនេះត្រូវត្រាំក្នុងទឹកត្រជាក់ ក្នុងរយៈពេល ៦ ម៉ោង។ មន្ទាប់ មក សម្អាតសំបកសណ្តែបាយ។ ដំណាក់កាលនេះក៏ទាមទារឱ្យមានភាពល្អិតល្អន់ ហ្មត់ចត់ដែរ ដោយសារយើងត្រូវរើសយកគ្រាប់សណ្តែកខ្មៅ គ្រាប់ក្រៀម។ សណ្តែកបាយលាងឲ្យស្អាត ប្រោះអំបិលបន្តិច ហើយទុកឲ្យស្ងួត បន្ទាប់មកយកទៅចំហុយរហូតទាល់ពេលណាសណ្តែតបាយឆ្អិន។ បុកសណ្តែកឆ្អិនរហូតដល់ពេលណាដែលសណ្តែតបាយឡើងម៉ដ្តរលោង ហើយសូនសណ្តែកនេះមានរូបរាងដូចជាផ្លែថ្លុង បន្ទប់មកប្រើកាំបិតមុត ហាន់ដុំសណ្តែកបាយ (សណ្តែតដែលបានសូនរួចហើយ) ឲ្យស្តើងៗ ហើយយកសណ្ដែកដែលហាន់រួចមកហាន់វាម្ដងទៀត។ ដូចនោះពីរបីដងសណ្តែកបាយនឹងម៉្តដរលោង។
ស្ករសត្រូវលាយជាមួយទឹកដាំឱ្យពុះ រួចទុកឱ្យត្រជាក់នឹងក្លាយទឹកស្ករ រួចលាយជាមួយសណ្ដែកបាយដែលបុកឲ្យ ម៉ដ្តរួចហើយ។ ដាក់ល្បាយនេះលើចង្ក្រាន ប្រើចង្កឹះកូរឱ្យសព្វ រួចបន្ថយភ្លើងបន្តិចម្តងៗ។ មុននោះត្រូវស្ងោរទឹកផ្លែក្រវាញ រួចច្រោះទឹកឱ្យស្អាតហើយចាក់ចូលឆ្នាំងដាំសណ្តែតបាយ។
ពេលចម្អិននៅលើចង្ក្រានចុងភៅត្រូវកូរសណ្តែតបាយតែមិនឈប់ ស្រពាន់ដៃ ព្រោះសណ្តែក និងស្ករពេលលាយចូលគ្នាតភ្ជាប់គ្នា។ បន្ទាប់ពីចម្អិន នំសណ្តែតបាយបានដាក់ក្នុងចានទាប ហើយរោយគ្រាប់ល្ងដែលបានលីង នៅពីលើ។
អាស្រ័យលើរសជាតិ និងចំណូលចិត្ត គ្រួសារនីមួយៗចម្អិននំសណ្តែតបាយជាមួយរសជាតិខុសៗគ្នាជាច្រើន។ មានផ្ទះតែដែលមានក្លិនវ៉ានីឡា មានផ្ទះតែដែលមានក្លិន ក្រវាញនិងផ្ទះផ្សេងទៀតដែលមានក្លិនក្រអូបនៃផ្កាក្រូចថ្លុង ផ្កាម្លិះ...ក្នុងបរិយាកាសដ៏ត្រជាក់ ទទួលទាននំសណ្តែតបាយដ៏ទន់ម៉ដ្តរលោង និងមានក្លឹនឈ្ងុយឆ្ងាន់មកពីសណ្តែតបាយនិង ក្លិនផ្លែក្រវាញ និងផ្កាក្រូចថ្លុង ដែលអាចមានអារម្មណ៍យ៉ាងពេញលេញនូវបរិយាកាសនៃថ្ងៃបុណ្យតេតរបស់ទីក្រុងហាណូយ (Ha Noi) ៕
អត្ថបទ៖ កុងដាត រូបថត៖ ថាញ់យ៉ាង