ម្ហូបអាហារ

នំសណ្តែតបាយ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម (បុណ្យតេត)

និយាយអំពីពិធីបុណ្យចូលឆ្នាំប្រពៃណីទីក្រុងហាណូយ (Ha Noi) មនុស្សជាច្រើននឹងចងចាំរសជាតិនៃនំសណ្តែតបាយ។ ម្ហូបនេះបានក្លាយជាមុខម្ហូបពិសេសធ្លាប់ស្គាល់ដែលរំលឹកអនុស្សាវរីយ៍ជាច្រើនចំពោះបណ្តាជំនាន់ប្រជាជនរដ្ឋធានីហាណូយ (Ha Noi)

និយាយអំពីពិធីបុណ្យចូលឆ្នាំប្រពៃណីទីក្រុងហាណូយ (Ha Noi) មនុស្សជាច្រើននឹងចងចាំរសជាតិនៃនំសណ្តែតបាយ។ ម្ហូបនេះបានក្លាយជាមុខម្ហូបពិសេសធ្លាប់ស្គាល់ដែលរំលឹកអនុស្សាវរីយ៍ជាច្រើនចំពោះបណ្តាជំនាន់ប្រជាជនរដ្ឋធានីហាណូយ(Ha Noi)

មុខម្ហូប​នេះត្រូវបានប្រជាជនរដ្ឋធានីហាណូយ (Ha Noi) ​នាសម័យមុន បង្គមថ្វាយសែន​ព្រះពុទ្ធ​និង​ជីដូនជីតា។ នេះ​ក៏​ជា​ម្ហូប​ដ៏​ឆ្ងាញ់ ​ដើម្បី​អញ្ជើញ​ភ្ញៀវ​កិត្តិយស​ក្នុង​អំឡុង​ពេល​បុណ្យ​តេត។ រូបភាពដែលធ្លាប់ស្គាល់សម្រាប់មនុស្សម្នាក់ៗ គឺនំសណ្តែតបាយបានកាត់តាមរូបរាងផ្កាចន្ទដែលរួមផ្សំនឹងប៉ាន់តែផ្កាឈូក។

គ្រឿងផ្សំសំខាន់គឺសណ្តែកបាយដែលបានរៀបចំមួយខែមុន។ នំសណ្តែតបាយឆ្ងាញ់បំផុតត្រូវតែចម្អិនពីសណ្តែកបាយមានគ្រាប់តូចៗ នៅតែមានគ្រាប់ និងខាងក្នុងសណ្តែតបាយមានពណ៌ខៀវខ្ចី។ លើសពីនេះ ត្រូវរៀបចំគ្រឿងផ្សំផ្សេងៗទៀត ដូចជា ស្ករ ល្ង និងផ្លែក្រវាញ



គ្រឿង​ផ្សំ​សំខាន់ៗ​សម្រាប់​នំសណ្តែតបាយ រួមមាន​​ សណ្តែក​បាយ ស្ករស និង​ល្ង។



នំសណ្តែតបាយគឺជាមុខម្ហូបដែលមិនអាចខ្វះបានទេ នៅលើស្ពកបាយរបស់ប្រជាជនវៀតណាម ក្នុងបុណ្យតេត។


បន្ទាប់​ពី​កិន​សណ្តែតបាយឲ្យ​បែក​ហើយ សណ្តែក​បាយនេះត្រូវ​ត្រាំ​ក្នុង​ទឹក​ត្រជាក់ក្នុង​រយៈពេល ៦ ម៉ោង។ មន្ទាប់ មក សម្អាតសំបកសណ្តែបាយ។ ដំណាក់កាលនេះ​ក៏​ទាមទារ​ឱ្យ​មាន​ភាព​ល្អិតល្អន់ ហ្មត់ចត់​ដែរ ដោយ​សារយើងត្រូវរើស​យក​គ្រាប់​សណ្តែក​ខ្មៅ គ្រាប់​ក្រៀម។ សណ្តែកបាយលាងឲ្យស្អាត ប្រោះអំបិលបន្តិច ហើយទុកឲ្យស្ងួត បន្ទាប់មកយកទៅចំហុយរហូតទាល់ពេលណាសណ្តែតបាយឆ្អិន។ បុក​សណ្តែក​ឆ្អិន​រហូត​ដល់ពេលណាដែលសណ្តែតបាយឡើងម៉ដ្ត​រលោង ហើយសូនសណ្តែកនេះមានរូបរាងដូចជាផ្លែថ្លុង បន្ទប់មកប្រើកាំបិតមុត ហាន់ដុំសណ្តែកបាយ (សណ្តែតដែលបានសូនរួចហើយ) ឲ្យស្តើងៗ ហើយ​យក​សណ្ដែក​ដែល​ហាន់​រួច​មក​ហាន់​វា​ម្ដង​ទៀត។ ដូចនោះពីរបីដងសណ្តែកបាយនឹងម៉្តដរលោង។

ស្ករស​ត្រូវ​លាយ​ជាមួយ​ទឹក​ដាំឱ្យ​ពុះ រួច​ទុក​ឱ្យ​ត្រជាក់​នឹងក្លាយ​ទឹក​ស្ករ រួច​លាយ​ជាមួយ​សណ្ដែកបាយ​ដែល​បុកឲ្យ ម៉ដ្តរួចហើយ។ ដាក់​ល្បាយ​នេះ​លើ​ចង្ក្រាន ប្រើ​ចង្កឹះ​កូរ​ឱ្យ​សព្វ រួច​បន្ថយ​ភ្លើង​បន្តិច​ម្តងៗ។ មុន​នោះ​ត្រូវ​ស្ងោរ​ទឹក​ផ្លែក្រវាញ រួច​ច្រោះ​ទឹកឱ្យ​ស្អាត​ហើយ​ចាក់​ចូល​ឆ្នាំង​ដាំសណ្តែតបាយ។

ពេលចម្អិននៅលើចង្ក្រានចុងភៅត្រូវកូរសណ្តែតបាយតែមិនឈប់ ស្រពាន់ដៃ ព្រោះសណ្តែក និងស្ករពេលលាយចូលគ្នាតភ្ជាប់គ្នា។ បន្ទាប់ពីចម្អិន នំ​សណ្តែតបាយ​បាន​​ដាក់​ក្នុង​ចាន​ទាប ហើយ​រោយ​​គ្រាប់​ល្ង​ដែល​បាន​លីង​ នៅពីលើ។

អាស្រ័យ​លើ​រសជាតិ និង​ចំណូលចិត្ត គ្រួសារ​នីមួយៗ​ចម្អិន​នំ​សណ្តែតបាយជាមួយ​រសជាតិ​ខុសៗ​គ្នា​ជាច្រើន។ មានផ្ទះតែដែលមានក្លិនវ៉ានីឡា មាន​ផ្ទះតែដែលមានក្លិន ក្រវាញនិងផ្ទះផ្សេងទៀតដែលមានក្លិនក្រអូបនៃផ្កាក្រូចថ្លុង ផ្កាម្លិះ...ក្នុងបរិយាកាសដ៏ត្រជាក់ ទទួល​ទាន​នំសណ្តែតបាយ​​ដ៏​ទន់ម៉ដ្តរលោង និង​មាន​ក្លឹន​ឈ្ងុយឆ្ងាន់​មកពីសណ្តែតបាយ​និង​ ក្លិនផ្លែក្រវាញ និងផ្កាក្រូចថ្លុង ដែលអាចមានអារម្មណ៍យ៉ាងពេញលេញនូវបរិយាកាសនៃថ្ងៃបុណ្យតេតរបស់ទីក្រុងហាណូយ (Ha Noi)

 

top