• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នឹងមានដំណើរការផ្លាស់ប្តូរទៅជាមធ្យោបាយដឹកជញ្ជូនពណ៌បៃតងយ៉ាងឆាប់ៗ

នារសៀលថ្ងៃទី ២ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយក្រសួង ស្ថាប័នមួយចំនួន ដោយស្តាប់របាយការណ៍ស្តីពីសំណើរនូវគោលនយោបាយលើកទឹកចិត្តដល់ការផលិត និងប្រើប្រាស់យានយន្តអគ្គិសនីនៅវៀតណាម។

នៅចំពោះមុខការបំពុលបរិយាស្ថានយ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅតាមទីក្រុងធំៗ និងតំបន់ទីក្រុងដែលមានប្រជាជនរស់នៅច្រើន  លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើតម្រូវការនូវដំណោះស្រាយដ៏ទូលំទូលាយមួយ ដើម្បីកាត់បន្ថយប្រភពបង្កការបំពុល ក្នុងនោះមានយានយន្តដែលប្រើប្រាស់ប្រេងសាំង។ ប្រគល់ភារកិច្ចជូនក្រសួងគមនាគមន៍ ដឹកជញ្ជូន លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានសង្កត់ធ្ងន់ថា៖ “ស្នើឲ្យក្រសួងមានការស្រាវជ្រាវ និងបំពេញនូវស្តង់ដារនិងបទដ្ឋានសម្រាប់យានជំនិះ ដើម្បីធានាបាននូវការអនុលោមតាមផែនទីបង្ហាញផ្លូវ បំពេញតាមស្តង់ដារបរិស្ថានខ្ពស់។ ជាពិសេសបទប្បញ្ញត្តិ និងស្តង់ដារទាក់ទងនឹងយានយន្តនាំចូលនិងផលិតកម្ម; ស្រាវជ្រាវលើគោលនយោបាយគាំទ្រការបំប្លែងពីយានជំនិះប្រើសាំងទៅជារថយន្តឯកជន និងការបំប្លែងរថយន្តសាធារណៈដែលប្រើសាំងទៅជាយានជំនិះសាធារណៈបៃតង។ ក្រសួងត្រូវមានអនុសាសន៍លើការគ្រប់គ្រងការដឹកជញ្ជូនសាធារណៈ គោលនយោបាយអ្វីខ្លះដែលត្រូវឆ្លើយតបនឹងប្រភពទុនសម្រាប់ការបំប្លែង គោលនយោបាយអ្វីខ្លះដើម្បីគាំទ្រដល់អាជីវកម្មដែលវិនិយោគលើវិស័យដឹកជញ្ជូនអ្នកដំណើរ ក៏ដូចជាការគាំទ្រសម្រាប់ប្រជាជនផងដែរ”។

ទន្ទឹមនឹងនោះ ក្រសួងធនធានធម្មជាតិ និងបរិស្ថាន ចាំបាច់ត្រូវចេញបទប្បញ្ញត្តិ និងបទដ្ឋានស្តីពីការបំភាយឧស្ម័នសម្រាប់យានយន្តដែលកំពុងធ្វើចរាចរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អង្គការសហប្រជាជាតិសង្ឃឹមថា វៀតណាមនឹងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការអភិវឌ្ឍបច្ចេកវិទ្យា

អង្គការសហប្រជាជាតិសង្ឃឹមថា វៀតណាមនឹងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការអភិវឌ្ឍបច្ចេកវិទ្យា

នាព្រឹកថ្ងៃទី៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានទទួលជួបលោក Amandeep Singh Gill អគ្គលេខាធិការរងនៃអង្គការ សហប្រជាជាតិ ទទួលបន្ទុកបច្ចេកវិទ្យាឌីជីថល និងបច្ចេកវិទ្យាដែលកំពុងរីកចម្រើន ហើយក៏ជាបេសកជនពិសេសរបស់អគ្គលេខា ធិការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកបច្ចេកវិទ្យា ដែលកំពុងបំពេញទស្សនកិច្ចនិងធ្វើការនៅវៀតណាម។

Top