សិក្ខាសាលាអន្តរជាតិដោយប្រធានបទ “អភិវឌ្ឍន៍ខេត្ត Quang Ninh ទៅជាគោលដៅទេសចរណ៍ស្និទ្ធស្នាល ជាមួយជនម៉ូស្លីម ឈានមុខគេនៅវៀតណាម” បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣០ ឧសភា នៅទីក្រុង Ha Long (Quang Ninh)។
គណៈប្រតិភូ និងអ្នកជំនាញបានស្នើដំណោះស្រាយយុទ្ធសាស្ត្រសម្រាប់ខេត្ត Quang Ninh (រូបថត៖ baoquangninh.vn)
ព្រឹត្តិការណ៍នេះ
មានការចូលរួមពីប្រតិភូទាំងជាតិនិងអន្តរជាតិជាង ២០០ នាក់
រួមទាំងតំណាងស្ថានទូតនៃប្រទេសដែលមានប្រជាជនម៉ូស្លីម ដូចជា ប៉ាគីស្ថាន អ៊ីរ៉ង់
អ៊ីរ៉ាក់ អេមីរ៉ាតអារ៉ាប់រួម អាល់ហ្សេរី កាហ្សាក់ស្ថាន ជាដើម។
នៅក្នុងសិក្ខាសាលានេះ គណៈប្រតិភូបានបំភ្លឺខ្លឹមសារនៃការបណ្តុះបណ្តាលធនធានមនុស្ស
ដើម្បីឆ្លើយតបនឹងតម្រូវការនៃវិស័យទេសចរណ៍ស្និទ្ធស្នាលជាមួយ ជនម៉ូស្លីម; ដំណោះស្រាយ កម្មវិធីសកម្មភាព គោលនយោបាយទាក់ទាញការវិនិយោគ
និងអភិវឌ្ឍន៍ទេសចរណ៍ស្និទ្ធស្នាលជាមួយជនម៉ូស្លីម នៅខេត្ត Quang Ninh និងប្រទេសទាំងមូល។
សិក្ខាសាលានេះបានរួមចំណែកលើកកម្ពស់ការយល់ដឹង
អំពីហាឡាល ទេសចរណ៍ហាឡាល់ (ទេសចរណ៍ស្និទ្ធស្នាលជាមួយជនម៉ូស្លីម) និងស្តង់ដារ ហាឡាល; ស្វែងរកឱកាសសម្រាប់ទេសចរណ៍ខេត្ត Quang Ninh ដើម្បីទាក់ទាញភ្ញៀវទេសចរម៉ូស្លីម
ក៏ដូចជាភ្ញៀវទេសចរណ៍
ធ្វើឱ្យតំបន់នេះក្លាយជាគោលដៅទេសចរណ៍ស្និទ្ធស្នាលជាមួយម៉ូស្លីមនាំមុខគេនៅវៀតណាម។
នេះក៏ជាឱកាសសម្រាប់អ្នកគ្រប់គ្រង អាជីវកម្មសេវាកម្មទេសចរណ៍
និងអ្នកស្រាវជ្រាវផ្លាស់ប្តូរចំណេះដឹង ចែករំលែកបទពិសោធន៍ វិភាគស្ថានភាពបច្ចុប្បន្ន
និងរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ហាឡាល់ ប្រកបដោយនិរន្តរភាពនៅខេត្ត Quang
Ninh៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម