• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញចំណាយថវិកាជាង ៥.៩០០ ពាន់លានដុង សម្រាប់ថែទាំប្រជាជនក្នុងឱកាសបុណ្យតេតឆ្នាំមមី អដ្ឋស័ក ២០២៦

ក្នុងឱកាសបុណ្យតេតឆ្នាំមមី អដ្ឋស័ក ២០២៦ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង អង្គការនយោបាយ-សង្គមនៃទីក្រុងហូជីមិញ បានសម្របសម្រួល ជាមួយបណ្តាស្ថាប័ននិងគ្រប់វិស័យ ដើម្បីអនុវត្តសកម្ម ភាពថែទាំប្រជាជនក្នុងឱកាសបុណ្យតេតប្រពៃណី ដោយមានថវិកាសរុបជាង ៥.៩០០ ពាន់លានដុង (ជិត ២២៥,៣ លានដុល្លារអាមេរិក)។
ទិដ្ឋភាពសន្និសីទ (រូបថត៖ រណសិរ្សមាតុភូមិវៀតណាម)

នៅក្នុងសន្និសីទសារព័ត៌មានស្តីពីពិធីបុណ្យ "និទាឃរដូវនៃសាមគ្គីភាព - បុណ្យតេតនៃមនោសញ្ជេតនា" នៅទីក្រុងហូជីមិញ - បុណ្យតេតឆ្នាំមមី អដ្ឋស័ក ២០២៦ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែមករា  លោកស្រី ទ្រឿង ធី ប៊ិចហាញ  ទ្រឿង ធីប៊ិច ហាញ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញបានឲ្យដឹងថា កម្មវិធីនេះនឹងទាក់ទាញអ្នកចូលរួមជាង ២០០.០០០នាក់ ជាមួយនឹងសកម្មភាពដ៏សម្បូរបែប។

សូមគូសបញ្ជាក់ថា ពិធីបុណ្យ "និទាឃរដូវនៃសាមគ្គីភាព - បុណ្យតេតនៃមនោសញ្ជេតនា" នៅទីក្រុងហូជីមិញ - បុណ្យតេតឆ្នាំមមី សដ្ឋស័ក ២០២៦ ក្នុងទ្រង់ទ្រាយធំ ទូទាំងទីក្រុង នឹងត្រូវប្រារព្ធឡើងនៅមជ្ឈមណ្ឌលវប្បធម៌ដឹម សែន ដោយមានការចូលរួមពីប្រតិភូប្រមាណ ១០.០០០នាក់ ជាសមាជិកសហជីព សមាជិកសមាគម និងប្រជាពលរដ្ឋ ដោយរួមបញ្ចូលកន្លែងធ្វើសកម្មភាពជាច្រើននិងចម្រុះ ដែលធានានូវស្មារតីនៃ "បុណ្យតេត វប្បធម៌ - មនោសញ្ជេតនា" ក្នុងលក្ខណៈដ៏ឧឡារិក សុវត្ថិភាព សន្សំសំចៃ និងមានប្រសិទ្ធភាព៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អ្នកប្រាជ្ញអន្តរជាតិវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យយុទ្ធសាស្ត្រនិងទិសដៅអភិវឌ្ឍន៍ដ៏លេចធ្លោរបស់វៀតណាម

អ្នកប្រាជ្ញអន្តរជាតិវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យយុទ្ធសាស្ត្រនិងទិសដៅអភិវឌ្ឍន៍ដ៏លេចធ្លោរបស់វៀតណាម

មហានសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀត ណាម បានទាក់ទាញការចាប់អារម្មណ៍ពីអ្នកប្រាជ្ញអន្តរជាតិ ក្នុងនោះមានអ្នកជំនាញជាច្រើនបានវាយតម្លៃថា វៀតណាមជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

Top