• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទីក្រុងហូជីមិញក្រោមពន្លឺភ្លើងអគ្គសនីដ៏ត្រចៈត្រចង់

 

ក្នុងអំឡុងជិត៤០ក្រោយឆ្នាំ ចាប់ពីថ្ងៃដែលប្រទេសវៀតណាមបានរំដោះទាំងស្រុង (30/4/1975
-30/4/2014) ទីក្រុងហូជីមិញត្រូវបានកសាង និងអភិវឌ្ឍន៍ក្លាយជាក្រុងខ្នាន់ខ្នាប់ សកម្ម តំបន់
ពុះកញ្ច្រោល និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចធំបំផុត របស់ប្រទេសវៀតណាម។ ផ្លូវថ្នល់ធំធេងនិង
តំបន់បូរីថ្មីទំនើប រួមនឹងសំណង់សំខាន់ៗ ធ្វើឲ្យទីក្រុងហូជីមិញមានមុខមាត់ថ្មី។

ឈរលើអគារខ្ពស់ៗក្នុងទីក្រុងនៅពេលរៀបអស្តង្គត យើងអាចសង្កេតមើលទិដ្ឋភាពទីក្រុងហូជី
មិញ លេចចេញក្រោមពន្លឺអគ្គីសនីដ៏ត្រចៈត្រចង់។ វិហារគ្រិស្តសាសនាបុរាណឌឹកបាភ្លឹបភ្លែត
ក្រោមពន្លឺអគ្គីសនី ហាក់បីដូចជាវិមានអាថ៌កំបាំង។ បូរីថ្មីភូមីហ៊ឹង ឆើតឆាយក្រោមអំពូលភ្លើង
មានពណ៌ចំរុះរាប់ពាន់គ្រឿងអគ្គីសនី។ អគារ Bitexco គឺអគារខ្ពស់បំផុតនៅទីក្រុងហូជីមិញ
មាន៦៨ជាន់ ដែលមានរាងដូចជាក្រពុំផ្កាឈូក បញ្ចេញពន្លឺភ្លឹបភ្លែត ជានិមិត្តរូបនៃយុវវ័យ និង
សកម្មរបស់អ្នកក្រុងហូជីមិញ។

បណ្តាកប៉ាល់ភោជនិយដ្ឋាន ដឹកភ្ញៀវទេសចរណ៍លើទន្លេសាយហ្គោន់ ដែលតុបតែងយ៉ាង
ប្រណីត ភ្លៀវទេសចរណ៍ពិសាម្ហូបអាហារពិសេសនៃសាយហ្គោន់បណ្តើរ និងទស្សនៈការ
សម្តែងសិល្បៈបណ្តើរ។

ក្រៅពីនេះ ផ្លូវនានានៅតំបន់កណ្តាលទីក្រុងកាន់តែឆើតឆាយ និងរស់រវើកនៅពេល ដែលគេ
តុបតែងអំពូលភ្លើងភ្លឹបភ្លែត ផ្កានិង ចង្រ្កៀងគោម រូបសញ្ញាក្នុងបណ្តថ្ងៃបុណ្យធំៗនៃប្រទេស
ជាតិ។

នាអនាគតដោយបញ្ញា និងកម្លាំងយុវវ័យពលកម្មយ៉ាងខ្នះខ្នែង ប្រជាជននៅទីក្រុងកសាងថែម
នូវបណ្តាសំណង់ ទិដ្ឋភាពថ្មី រួមកម្លាំងកសាងទីក្រុង​​ កាន់តែចម្រើនរឹងមាំនិងស្អាតបាតជាង៕
                                                                     អត្ថបទ៖សើនងៀ រូបថត៖ដាំងគីមភឿង

 

 


Top