ព្រះបរមរាជវាំងហ្វរ រដ្ឋធានីបុរាណនៃរជ្ជកាលង្វៀន (១៨០២ - ១៩៤៥) មិនត្រឹមតែជាមណ្ឌលប្រជុំស្ថាបត្យកម្មស្កឹមស្កៃ នៅទាំងជាទីកន្លែងរក្សានូវតម្លៃវប្បធម៌ ប្រវត្តិសាស្រ្តដ៏ពិសេសផង។ ពិធីមួយក្នុងចំណោមពិធីព្រះមរមរាជវាំងពិសេស បានបង្កើតបង្ហាញឡើងវិញនៅទីនេះ នោះគឺពិធីប្តូរវេនយាមល្បាត ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកុះករ។
សព្វថ្ងៃ មជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌទីក្រុងបុរាណហ្វេ បានបង្កើតឡើងវិញនូវពិធីប្តូរវេនយាមល្បាត នៅតំបន់ខ្លោងទ្វារខាងត្បូង ជាខ្លោងទ្វារធំជាងគេនៃរាជវាំងហ្វេ។ ពិធីប្តូរវេនយាមល្បាត បានសម្តែងដោយសិល្បករ សិល្បការិនី នៃរោងកុនសិល្បៈប្រពៃណីរាជវាំងហ្វេ ជាមួយសម្លៀកបំពាក់ ឧបករណ៍ និងពិធី បានស្តារឡើងតាមលំនាំសភាពដើម។
ពិធីប្តូរវេនយាមល្បាត ប្រព្រឹត្តទៅប្រហែល៣០នាទី រួមមានជំហានដូចតទៅ៖ ក្រុមទាហានយាមល្បាតចេញពីខ្លោងទ្វារខាងត្បូង ធ្វើដំណើរឆ្លងកាត់វិមានងូផុង (Ngu Phung) ទៅដល់មណ្ឌលវិមានថៃហ្វ័រ (Thai Hoa)។ បន្តមកទៀត គឺដល់ចំណែកកម្មពិធីនៅមណ្ឌលវិមានថៃហ្វ័រ (Thai Hoa) ក្រុមទាហានយាមល្បាតធ្វើពិធីប្តូរវេនយាមល្បាត រួមមានការពិនិត្យអាវុធ សម្លៀកបំពាក់ និងប្រព្រឹត្តទៅសកម្មភាពព្យុហយាត្រា។ ក្រោយមក ក្រុមទាហានយាមល្បាតថ្មី ប្តូរជំនួសឱ្យក្រុមទាហានយាមល្បាតចាស់ បន្តភារកិច្ចការពារព្រះបរមរាជវាំង។ ចុងក្រោយ ក្រុមទាហានយាមល្បាតថ្មីព្យុហយាត្រា ធ្វើដំណើរឆ្លងកាត់មណ្ឌលទូទៅ នៅក្នុងរាជវាំង បន្ទាប់មកត្រឡប់ទៅកាន់ទីតាំងយាមល្បាតដើមវិញ។
ពិធីប្តូរវេនយាមល្បាត មិនត្រឹមតែជាពិធីយោធាប៉ុណ្ណោះទេ ថែមទាំងជាការសម្តែងសិល្បៈដ៏ពិសេសមួយផងដែរ។ សិល្បករ សិល្បការិនី ដែលចូលរួមក្នុងពិធីប្តូរវេនយាមល្បាត សុទ្ធតែត្រូវបានបណ្តុះបណ្តាលយ៉ាងហ្មត់ចត់ អំពីពិធីកិច្ចក្នុងព្រះបរមរាជវាំង និងសិល្បៈនៃការសម្តែង។ សម្លៀកបំពាក់ និងឧបករណ៍សម្តែងត្រូវបានរចនាយ៉ាងល្អិតល្អន់ និងប្រុងប្រយ័ត្ន បង្ហាញឡើងនូវរូបភាពពិតនៃកងទ័ពរជ្ជកាលង្វៀន។
តន្ត្រីក៏ជាកក្តាសំខាន់មួយ ក្នុងពិធីប្តូរវេនយាមល្បាតផងដែរ។ បទភ្លេងព្រះបរមរាជវាំងត្រូវបានប្រគំឡើងក្នុងអំឡុងពេលធ្វើពិធីប្ដូរវេន បង្កើតបានបរិយាកាសដ៏ឧឡារិក និងពិសិដ្ឋ។
ពិធីប្តូរវេនយាមល្បាត គឺជាបទពិសោធន៍ទេសចរណ៍ដ៏ប្លែកមួយ ដែលផ្តល់ឱកាសដល់ភ្ញៀវទេសចរ ដើម្បីស្វែងយល់អំពីប្រវត្តិសាស្រ្ត និងវប្បធម៌នៃរជ្ជកាលង្វៀន។ ភ្ញៀវទេសចរ មិនត្រឹមតែបានទស្សនាពិធីកិច្ចព្រះបរមរាជវាំងដ៏ពិសេសប៉ុណ្ណោះទេ ថែមទាំងបានចូលរួមក្នុងបរិយាកាសបុរាណ និងឧឡារិកនៃព្រះបរមរាជវាំងហ្វេផងដែរ។
ការបង្កើតឡើងវិញនូវពិធីប្តូរវេនយាមល្បាត គឺជាការខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌទីក្រុងបុរាណហ្វេ ក្នុងការអភិរក្ស និងពង្រីកតម្លៃវប្បធម៌ ប្រវត្តិសាស្រ្តនៃរាជវង្សង្វៀន។ ពិធីនេះមិនត្រឹមតែរួមចំណែកធ្វើឱ្យផលិតផលទេសចរណ៍របស់ហ្វេកាន់តែសម្បូរបែបប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអប់រំយុវជនជំនាន់ក្រោយ អំពីប្រពៃណីប្រវត្តិសាស្ត្រនៃជនជាតិផងដែរ៕
អត្ថបទ និង រូបថត៖ ត្រឹន ថាញយ៉ាង