• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដំណើរទស្សនកិច្ចរបស់លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម នៅប្រទេសជប៉ុន បើកដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

ដោយវាយតម្លៃលទ្ធផលនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសជប៉ុនរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងភរិយា ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១ ខែវិច្ឆិកា រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហ័យជុង បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបាន​រួមចំណែកលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ជប៉ុន និងបើកដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

រដ្ឋមន្ត្រីការបរទេសលោក ឡេ ហ័យជុង។​ រូបថត៖ VNA

រដ្ឋមន្ត្រីការបរទេសលោក​ ឡេ ហ័យជុង បានសង្កត់ធ្ងន់ថា លទ្ធផលដ៏លេចធ្លោនៃដំណើរទស្សនកិច្ចនេះ គឺប្រទេសទាំងពីរសម្រេចបានការឯកភាពគ្នា​ខ្ពស់ចំពោះទិសដៅនៃកិច្ច​សហប្រតិបត្តិការថ្មី ដូចដែលបានបង្ហាញនៅក្នុងសេចក្តី​ប្រកាសចក្ខុវិស័យរួមវៀតណាម-ជប៉ុន ដោយមានស្មារតីក្លាយជាដៃគូ​រួមដំណើរ រួមគ្នាស្ថាបនា និងមានផលប្រយោជន៍ទៅវិញទៅមក ដើម្បីកំណើនគុណភាពខ្ពស់ ស្វ័យភាពជាយុទ្ធសាស្ត្រ និង​ខ្លួនទីពឹងខ្លួន។

ភាពជោគជ័យនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបង្កើតទិសដៅថ្មីនៃកិច្ចសហប្រតិបត្តិការក្នុងទំនាក់ទំនងវៀតណាម-ជប៉ុន; បើកឱកាសថ្មីៗជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសំខាន់ៗដែលភាគីទាំងពីរមានចំណុចខ្លាំង និងតម្រូវការ។ បង្កើតកម្លាំងចលករថ្មីដើម្បីផ្លាស់ប្តូរការប្តេជ្ញាចិត្ត និងកិច្ចព្រមព្រៀងដែលសម្រេចបាន ទៅជាដំណាក់កាលនៃការអនុវត្តយ៉ាងស៊ីជម្រៅ និងមានប្រសិទ្ធភាព ដោយរួមចំណែកជាវិជ្ជមានដល់ការសម្រេចបាននូវគោលដៅកំណើន និងស្វ័យភាពជាយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរ៕

តាម​ vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top