ព័ត៌មាន ដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កម្រិតខ្ពស់ APEC របស់អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម មានអត្ថន័យសំខាន់ 13/11/2026 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក ហ្វាម ថាញ់ ប៊ិញ បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចទៅកាន់ចិន ចូលរួមសប្តាហ៍កម្រិតខ្ពស់លើកទី ៣៣ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) និងមានជំនួបធ្វើការទ្វេភាគីនៅចិន ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៦ របស់អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម មានអត្ថន័យសំខាន់ពិសេស ទាំងទិដ្ឋភាពទ្វេភាគី និងពហុភាគី។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក ហ្វាម ថាញ់ ប៊ិញ (រូបថត៖ TTXVN)ក្នុងន័យពហុភាគី ក្នុងបរិបទនៃសេដ្ឋកិច្ចពិភពលោកដែលនៅតែពោរពេញដោយភាពមិនប្រាកដប្រជា ការកើនឡើងនៃនិន្នាការការពារនិយម និងការកែសម្រួលយ៉ាងស៊ីជម្រៅចំពោះពាណិជ្ជកម្មសកល និងខ្សែសង្វាក់ផ្គត់ផ្គង់ ការចូលរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតរបស់វៀតណាមនៅក្នុងសប្តាហ៍កម្រិតខ្ពស់ APEC លើកទី ៣៣ បង្ហាញពីការយកចិត្តទុកដាក់ ការរួមចំណែកវិជ្ជមាន និងមានការទទួលខុសត្រូវរបស់វៀតណាមចំពោះកិច្ចសហប្រតិបត្តិការ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។ នេះគឺជាឱកាសមួយសម្រាប់វៀតណាម និងសេដ្ឋកិច្ចសមាជិកដទៃទៀត ដើម្បីផ្លាស់ប្តូរទស្សនៈលើទិសដៅសហប្រតិបត្តិការសំខាន់ៗ លើកកម្ពស់ការសន្ទនា ពង្រឹងទំនុកចិត្ត ស្វែងរកដំណោះស្រាយរួមសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលមានសន្តិភាព ស្ថិរភាព បើកចំហរ ស្វាហាប់ និងវិបុលភាព។ ជាពិសេស សប្តាហ៍កម្រិតខ្ពស់ APEC ឆ្នាំនេះ គឺជាសញ្ញាសម្គាល់ការដែល វៀតណាមទទួលយកតួនាទីធ្វើជាម្ចាស់ផ្ទះ APEC ២០២៧ ពីប្រទេសចិន។ទាក់ទងនឹងទំនាក់ទំនងទ្វេភាគី នេះគឺជាដំណើរទស្សនកិច្ចការងារលើកទីពីររបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម ទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០២៦នេះ។ ដំណើរទស្សនកិច្ចនេះបញ្ជាក់បន្ថែមទៀតអំពីទស្សនៈជាប់លាប់របស់វៀតណាមថា ការអភិវឌ្ឍទំនាក់ទំនងជាមួយចិនគឺជាតម្រូវការបរានុម័ត ជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលនៅក្នុងគោលនយោបាយការបរទេសរបស់ខ្លួន ហើយចិនក៏ចាត់ទុកវៀតណាមជាអាទិភាពក្នុងការទូតជិតខាងផងដែរ៕ តាម vovworld.vn/km-KH Tags:សប្តាហ៍កម្រិតខ្ពស់ APEC អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម ចិន

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក ហ្វាម ថាញ់ ប៊ិញ បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចទៅកាន់ចិន ចូលរួមសប្តាហ៍កម្រិតខ្ពស់លើកទី ៣៣ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) និងមានជំនួបធ្វើការទ្វេភាគីនៅចិន ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៦ របស់អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម មានអត្ថន័យសំខាន់ពិសេស ទាំងទិដ្ឋភាពទ្វេភាគី និងពហុភាគី។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក ហ្វាម ថាញ់ ប៊ិញ (រូបថត៖ TTXVN)ក្នុងន័យពហុភាគី ក្នុងបរិបទនៃសេដ្ឋកិច្ចពិភពលោកដែលនៅតែពោរពេញដោយភាពមិនប្រាកដប្រជា ការកើនឡើងនៃនិន្នាការការពារនិយម និងការកែសម្រួលយ៉ាងស៊ីជម្រៅចំពោះពាណិជ្ជកម្មសកល និងខ្សែសង្វាក់ផ្គត់ផ្គង់ ការចូលរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតរបស់វៀតណាមនៅក្នុងសប្តាហ៍កម្រិតខ្ពស់ APEC លើកទី ៣៣ បង្ហាញពីការយកចិត្តទុកដាក់ ការរួមចំណែកវិជ្ជមាន និងមានការទទួលខុសត្រូវរបស់វៀតណាមចំពោះកិច្ចសហប្រតិបត្តិការ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។ នេះគឺជាឱកាសមួយសម្រាប់វៀតណាម និងសេដ្ឋកិច្ចសមាជិកដទៃទៀត ដើម្បីផ្លាស់ប្តូរទស្សនៈលើទិសដៅសហប្រតិបត្តិការសំខាន់ៗ លើកកម្ពស់ការសន្ទនា ពង្រឹងទំនុកចិត្ត ស្វែងរកដំណោះស្រាយរួមសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលមានសន្តិភាព ស្ថិរភាព បើកចំហរ ស្វាហាប់ និងវិបុលភាព។ ជាពិសេស សប្តាហ៍កម្រិតខ្ពស់ APEC ឆ្នាំនេះ គឺជាសញ្ញាសម្គាល់ការដែល វៀតណាមទទួលយកតួនាទីធ្វើជាម្ចាស់ផ្ទះ APEC ២០២៧ ពីប្រទេសចិន។ទាក់ទងនឹងទំនាក់ទំនងទ្វេភាគី នេះគឺជាដំណើរទស្សនកិច្ចការងារលើកទីពីររបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម ទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០២៦នេះ។ ដំណើរទស្សនកិច្ចនេះបញ្ជាក់បន្ថែមទៀតអំពីទស្សនៈជាប់លាប់របស់វៀតណាមថា ការអភិវឌ្ឍទំនាក់ទំនងជាមួយចិនគឺជាតម្រូវការបរានុម័ត ជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលនៅក្នុងគោលនយោបាយការបរទេសរបស់ខ្លួន ហើយចិនក៏ចាត់ទុកវៀតណាមជាអាទិភាពក្នុងការទូតជិតខាងផងដែរ៕
អត្ថបទផ្សេងទៀត អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០15/11/2026ព័ត៌មាននាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។ អ្នកប្រាជ្ញចិន៖ ក្តីរំពឹងទុកជាច្រើនចំពោះការអញ្ជើញចូលរួមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ក្នុងកិច្ចប្រជុំកំពូល APEC ឆ្នាំ២០២៦15/11/2026ព័ត៌មានប្រធានាធិបតីនៃសាធារណរដ្ឋឈីលីនិងលោកជំទាវ អញ្ជើញមកដល់ហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម15/11/2026ព័ត៌មានវៀតណាមរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍ហ្វ្រង់កូហ្វូនី ប្រកបដោយសាមគ្គីភាព ថាមវន្ត និងឆ្ពោះទៅប្រជាជន14/11/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញចូលរួម "ទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូល និងទិវាវប្បធម៌វៀតណាម ឆ្នាំ២០២៦" នៅទីក្រុងហាណូយ14/11/2026ព័ត៌មាននាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង ស្នើកសាងបញ្ជីអាទិភាពហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រអាស៊ានដល់ឆ្នាំ២០៤០14/11/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម អញ្ជើញចូលជួបសម្តែងការគួរសមជាមួយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា14/11/2026ព័ត៌មាន អត្ថបទផ្សេងទៀត