• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

ញាំគមដូងនៃតំបន់និរតីវៀតណាម

តំបន់និរតីវៀតណាមមានមុខម្ហូបឆ្ងាញ់ៗជាច្រើនដែលធ្វើពីដូង។ ក្នុងចំណោមនោះ ភ្ញៀវហូបអាហារនឹងលើកឡើងនូវញាំគមដូងដែលជាម្ហូបឆ្ងាញ់សម្រាប់ការបើកពិធីជប់លៀង នៅតំបន់ដាំដូងដ៏ល្បីរបស់វៀតណាម។

 

ញាំគមដូងគឺជាមុខម្ហូបពិសេសមួយនៃនិរតីវៀតណាម។ គ្រឿងផ្សំពិសេសណាស់នៃម្ហូបនេះគឺគមដូង។ នេះគឺជាអាហារដែលមានជីវជាតិ និងល្អសម្រាប់សុខភាព។ គមដូងមានពណ៌ស ហើយស្ថិតនៅជ្រៅក្នុងដើមដូង រួមទាំងពន្លកខ្ចីមិនទាន់ក្លាយទៅជាស្លឹកខ្ចីនិងទងស្លឹក ។ ដូច្នេះហើយ ប្រជាពលរដ្ឋត្រូវកាប់ដើមដូងទាំងមូលដែលដាំក្នុងរយៈពេលអស់ជាច្រើនឆ្នាំ ដើម្បីយកគ្រឿងផ្សំធ្វើម្ហូបនេះ។

ដើម្បីធ្វើឱ្យញាំគមដូងមានរសជាតិឆ្ងាញ់ អ្នកត្រូវជ្រើសរើសផ្នែកណានៃគមដូងដែលមានពណ៌សបំផុត ហើយត្រាំវាក្នុងទឹកកកលាយនឹងទឹកក្រូចឆ្មាពីរបីដំណក់ ដើម្បីបង្កើនភាពសនៃគ្រឿងផ្សំ។ បន្ទាប់មក យកគមដូងហាន់ជាបន្ទះស្តើងៗ និងវែងល្មមហូប។ ក្រៅពីគមដូង គេត្រូវរៀបចំគ្រឿងផ្សំផ្សេងៗទៀត ដូចជា បង្គារខ្លាខ្មៅចំហុយបកសំបកចេញ ហើយហាន់ពាក់កណ្តាល  ត្រចៀកជ្រូកស្ងោរ ហាន់ជាសរសៃ ការ៉ុត ត្រសក់ ខ្ទឹមបារាំងស្វាយ និងជីគ្រប់មុខ។

ដំណាក់កាលចុងក្រោយគឺលាយគ្រឿងផ្សំទាំងអស់ដែលបានរៀបចំរួចជាមួយនឹងទឹកត្រី ស្ករ ខ្ទឹមស ម្ទេស ទឹកក្រូចឆ្មា ឬទឹកខ្មេះ និងទឹកសុទ្ធ។

គ្រឿងផ្សំសម្រាប់ការធ្វើញាំគមដូង រួមមាន គោមដូង បង្គា ជីគ្រប់មុខ…
គមដូងជាអាហារសម្បូរជីវជាតិ និងល្អសម្រាប់សុខភាព
ញាំគមដូងឈ្ងុយឆ្ងាញ់នៃតំបន់និរតីវៀតណាម

យោងតាមលោក ឡេ ង៉ុកគ្វឹន (Le Ngoc Quan) ដែលជាមេចុងភៅនៃភោជនីយដ្ឋាន Cho Que (ទីផ្សារជនបទ) បានចែករំលែកថា គាត់បានធ្វើដំណើរទៅគ្រប់ទិសទីនៃប្រទេសវៀតណាម ហើយកែច្នៃមុខម្ហូបប្រពៃណីនៅតំបន់ផ្សេងៗ គ្នាជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ គាត់មានការបំផុសគំនិតយ៉ាងខ្លាំងនៅពេលគាត់ធ្វើញាំគមដូងនេះ។ ញាំគមដូងនេះឆ្ងាញ់ណាស់ រសជាតិឈ្ងុយនៃដូង រសជាតិឆ្ងាញ់នៃបង្គា និងត្រចៀកជ្រូក លាយជាមួយនឹងរសជាតិបន្លែ និងគមដូង។ ជាងនេះទៅទៀត ញាំគមដូងក៏មើលទៅគួរអោយចាប់អារម្មណ៍ផងដែរ ដោយសារពណ៌សនៃគមដូង ត្រចៀកជ្រូក ពណ៌ក្រហមនៃសាច់បង្គា ការ៉ុត និងពណ៌ស្វាយនៃខ្ទឹម បារាំងក្រហម និងពណ៌បៃតងនៃជីគ្រប់មុខ។

ញាំគមដូងបានក្លាយជាមុខម្ហូបពិសេសដ៏ល្បីល្បាញដែលអ្នកទេសចរគួរតែភ្លក់ម្តង នៅពេលមកទេសចតំបន់និរតីវៀតណាម។ សម្រាប់ប្រជាជនតំបន់និរតីដែលឃ្លាតឆ្ងាយពីផ្ទះយូរ ម្ហូបនេះក៏រំលឹកពីការចងចាំពីកុមារភាព និងស្រុកកំណើតដ៏សុខសាន្តផងដែរ៕

អាស័យដ្ឋានហូបម្ហូបនេះនៅ៖

- ភោជនីយដ្ឋាន Cho Que (ទីផ្សារជនបទ) ៖  លេខ ១ ចក្រ ១៦៣ ផ្លូវ ហ័ងង៉ឹន (Hoang Ngan) សង្កាត់ទ្រុងហ័រ (Trung Hoa) ខណ្ឌ កូវយៃ (Cau Giay) រដ្ឋធានី ហាណូយ (Ha Noi)

- ជាន់ទី 2 - អគារ My Way Hotel & Residence - លេខ 2 ច្រក ៨៦ ផ្លូវ យុយតឹន (Duy Tan) ខណ្ឌ កូវយៃ (Cau Giay) រដ្ឋធានី ហាណូយ (Ha Noi). ទូរស័ព្ទ៖ ០៩៣ ៦៥៧ ១០៨០


អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ ត្រឹន​ថាញ​យ៉ាង


Top