វប្បធម៌ ជនជាតិឡឺ (Lu) គោរពបូជាព្រលឹងវិញ្ញាណក្របី 26/01/2020 “ម៉ក្វាំងខ្វាយ - Mo Khoan Khoai” ជាពិធីចេតនាភាពមួយ របស់បងប្អូនជនជាតិឡឺ (Lu) នៅខេត្តឡាយចូវ (Lai Chau) ដើម្បីបង្ហាញពីទឹកចិត្តដឹងគុណចំពោះ “លោកក្របី” ជាសត្វជិតស្និទ្ធនឹងប្រជាកសិករ។ ពិធីសំណែនព្រលឹងវិញ្ញាណក្របីនៃជនជាតិឡឺ (Lu) នៅឃុំបានហង (Ban Hon) ស្រុកតាមដឿង (Tam Duong) តែងបានរៀបចំបន្ទាប់ពីបញ្ចប់រដូវប្រមូលផលរួច ដើម្បីថ្លែងអំណរគុណសត្វនេះ ដែលបានខិតខំរួមដំណើរនឹងប្រជាកសិករផលិតកម្ម នាំមកនូវរដូវប្រមូលផលកាក់កប់ជូនភូមិស្រុក។ ពិធីនេះតែងបានរៀបចំនៅតំបន់វាលស្រែមួយទូលាយធំធេង ដែលមានការចូលរួមអំពីក្រុមគ្រួសារទាំងអស់គ្នានៅក្នុងភូមិ។ ដើម្បីប្រព្រឹត្តពិធីការ “ម៉ខ្វាំងខ្វាយ - Mo Khoan Khoai” ជនជាតិឡឺ (Lu) អញ្ជើញលោកអាចារ្យទាំង៥ (ប្រធានអាចារ្យម្នាក់ និងអាចារ្យជំនួយបួននាក់)។ អាចារ្យសំណែនបានជ្រើស ជាអ្នកមានកិត្យានុភាពក្នុងសហគមន៍ មានជីវភាពរស់នៅសុភមង្គល សុខដុមរមនា។ សហគមន៍ជនជាតិឡឺ (Lu) នៅឃុំបានហង (Ban Hon) ស្រុកតាមដឿង (Tam Duong) តែងជ្រើសវាលស្រែកាំជណ្តើររាបស្មើ ដែលមានផ្ទៃដីធំសម្រាប់ប្រព្រឹត្តពិធីគោរពបូជាព្រលឹវិញ្ញាណក្របី។ ស្ពកសំណែនព្រលឹងក្របីរួមមានមាន់ស្ងោរ សាច់ជ្រូកស្ងោរ បាយដំណើប ស្រា អង្ករ ស្រូវជាដើម។ល។ ពិធីគោរពបូជាព្រលឹងក្របី ដឹកនាំប្រព្រឹត្តដោយអាចារ្យ តាវ វ៉ាន់ភុង (Tao Van Phong) (ម្ចាស់ពិធី)។ ពិធីអញ្ជើញព្រលឹងវិញ្ញាណក្របីពិសាស្រា។ លោកអាចារ្យ តាវ វ៉ាន់ភុង (Ta Van Phong) សូត្រនូវបទកថាបួងសួងសុំអាទិទេពបណ្តេញឧបទ្រពចង្រៃ របស់គ្មានសំណាង ឈឺស្កាត និងពាំនាំយកនូវប្រការល្អប្រពៃ សុខភាពល្អជូនសត្វក្របី។ សំណែនរួចអញ្ជើញក្របីពិសាបាយដំណើប ទឹកសុទ្ធដើម្បីបង្ហាញពីទឹកចិត្តដឹងគុណក្របី ដែលបានជំនួយម្ចាស់ធ្វើការទាំងលំបាក និងរដូវដំណាំខាងមុខនឹងល្អប្រសើរជាង។ សំណែនរួច ក្របីបានព្រលែងចេញវាលស្មៅ រីឯម្ចាស់អញ្ជើញបងប្អូនភូមិផងរបងជាមួយ រួមគ្នាជូនពរជប់លៀងពិសា អំណរឱ្យក្របីសុខសប្បាយ គ្មានជំងឺដំកាត់។ ពិធីគោរពបូជាព្រលឹងវិញ្ញាណក្របីនៃជនជាតិឡឺ (Lu) មានលក្ខណៈព្រឹត្តិការណ៍វប្បធម៌នៃខឿនអរិយធម៌ស្រូវទឹក ពោរពេញទៅដោយលក្ខណៈជនជាតិ។ ទំនៀមទម្លាប់នេះ មិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់លើកម្លាំងក្របី ដែលរងការលំបាកហត់នឿយជួយប្រជាកសិករ ទទួលបានអាហារមានតម្លៃជាងមាសពេជ្រ នៅទាំងមានអត្ថន័យលើកស្ទួយកម្លាំងពលកម្មនិយាយរួម និងពាំនាំអត្ថន័យមនុស្សល្អប្រសើរ។ គ្រឿងសំណែននៅពិធីគោរពបូជា តែងមានផល្លានុផលដែលប្រជាកសិករផលិតបានដោយខ្លួនឯង គ្រឿងបរិក្ខារទាំងនេះបានប្រជាកសិករត្រៀមទុកជាមុន ក្រោមការជំនួយស្ទើរទាំងអស់ពីនារីនៅក្នុងភូមិ។ សំណែនព្រលឹងក្របីជាពិធីគោរពបូជាមួយ ដែលពោរពេញទៅដោយលក្ខណៈវប្បធម៌ជនជាតិឡឺ (Lu) នៅឡាយចូវ (Lai Chau) ហើយក៏ជាឱកាសសម្រាប់ប្រជាកសិកររួមដៃ សម្រុះសម្រួលសាមគ្គីជនជាតិ ចែករំលែកបទពិសោធន៍ក្នុងការចិញ្ជឹមនិងផលិតកម្ម៕ អនុវត្តន៍៖ ខាក់កៀន - ង៉ុកថាំង

“ម៉ក្វាំងខ្វាយ - Mo Khoan Khoai” ជាពិធីចេតនាភាពមួយ របស់បងប្អូនជនជាតិឡឺ (Lu) នៅខេត្តឡាយចូវ (Lai Chau) ដើម្បីបង្ហាញពីទឹកចិត្តដឹងគុណចំពោះ “លោកក្របី” ជាសត្វជិតស្និទ្ធនឹងប្រជាកសិករ។ ពិធីសំណែនព្រលឹងវិញ្ញាណក្របីនៃជនជាតិឡឺ (Lu) នៅឃុំបានហង (Ban Hon) ស្រុកតាមដឿង (Tam Duong) តែងបានរៀបចំបន្ទាប់ពីបញ្ចប់រដូវប្រមូលផលរួច ដើម្បីថ្លែងអំណរគុណសត្វនេះ ដែលបានខិតខំរួមដំណើរនឹងប្រជាកសិករផលិតកម្ម នាំមកនូវរដូវប្រមូលផលកាក់កប់ជូនភូមិស្រុក។ ពិធីនេះតែងបានរៀបចំនៅតំបន់វាលស្រែមួយទូលាយធំធេង ដែលមានការចូលរួមអំពីក្រុមគ្រួសារទាំងអស់គ្នានៅក្នុងភូមិ។ ដើម្បីប្រព្រឹត្តពិធីការ “ម៉ខ្វាំងខ្វាយ - Mo Khoan Khoai” ជនជាតិឡឺ (Lu) អញ្ជើញលោកអាចារ្យទាំង៥ (ប្រធានអាចារ្យម្នាក់ និងអាចារ្យជំនួយបួននាក់)។ អាចារ្យសំណែនបានជ្រើស ជាអ្នកមានកិត្យានុភាពក្នុងសហគមន៍ មានជីវភាពរស់នៅសុភមង្គល សុខដុមរមនា។ សហគមន៍ជនជាតិឡឺ (Lu) នៅឃុំបានហង (Ban Hon) ស្រុកតាមដឿង (Tam Duong) តែងជ្រើសវាលស្រែកាំជណ្តើររាបស្មើ ដែលមានផ្ទៃដីធំសម្រាប់ប្រព្រឹត្តពិធីគោរពបូជាព្រលឹវិញ្ញាណក្របី។ ស្ពកសំណែនព្រលឹងក្របីរួមមានមាន់ស្ងោរ សាច់ជ្រូកស្ងោរ បាយដំណើប ស្រា អង្ករ ស្រូវជាដើម។ល។ ពិធីគោរពបូជាព្រលឹងក្របី ដឹកនាំប្រព្រឹត្តដោយអាចារ្យ តាវ វ៉ាន់ភុង (Tao Van Phong) (ម្ចាស់ពិធី)។ ពិធីអញ្ជើញព្រលឹងវិញ្ញាណក្របីពិសាស្រា។ លោកអាចារ្យ តាវ វ៉ាន់ភុង (Ta Van Phong) សូត្រនូវបទកថាបួងសួងសុំអាទិទេពបណ្តេញឧបទ្រពចង្រៃ របស់គ្មានសំណាង ឈឺស្កាត និងពាំនាំយកនូវប្រការល្អប្រពៃ សុខភាពល្អជូនសត្វក្របី។ សំណែនរួចអញ្ជើញក្របីពិសាបាយដំណើប ទឹកសុទ្ធដើម្បីបង្ហាញពីទឹកចិត្តដឹងគុណក្របី ដែលបានជំនួយម្ចាស់ធ្វើការទាំងលំបាក និងរដូវដំណាំខាងមុខនឹងល្អប្រសើរជាង។ សំណែនរួច ក្របីបានព្រលែងចេញវាលស្មៅ រីឯម្ចាស់អញ្ជើញបងប្អូនភូមិផងរបងជាមួយ រួមគ្នាជូនពរជប់លៀងពិសា អំណរឱ្យក្របីសុខសប្បាយ គ្មានជំងឺដំកាត់។ ពិធីគោរពបូជាព្រលឹងវិញ្ញាណក្របីនៃជនជាតិឡឺ (Lu) មានលក្ខណៈព្រឹត្តិការណ៍វប្បធម៌នៃខឿនអរិយធម៌ស្រូវទឹក ពោរពេញទៅដោយលក្ខណៈជនជាតិ។ ទំនៀមទម្លាប់នេះ មិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់លើកម្លាំងក្របី ដែលរងការលំបាកហត់នឿយជួយប្រជាកសិករ ទទួលបានអាហារមានតម្លៃជាងមាសពេជ្រ នៅទាំងមានអត្ថន័យលើកស្ទួយកម្លាំងពលកម្មនិយាយរួម និងពាំនាំអត្ថន័យមនុស្សល្អប្រសើរ។ គ្រឿងសំណែននៅពិធីគោរពបូជា តែងមានផល្លានុផលដែលប្រជាកសិករផលិតបានដោយខ្លួនឯង គ្រឿងបរិក្ខារទាំងនេះបានប្រជាកសិករត្រៀមទុកជាមុន ក្រោមការជំនួយស្ទើរទាំងអស់ពីនារីនៅក្នុងភូមិ។ សំណែនព្រលឹងក្របីជាពិធីគោរពបូជាមួយ ដែលពោរពេញទៅដោយលក្ខណៈវប្បធម៌ជនជាតិឡឺ (Lu) នៅឡាយចូវ (Lai Chau) ហើយក៏ជាឱកាសសម្រាប់ប្រជាកសិកររួមដៃ សម្រុះសម្រួលសាមគ្គីជនជាតិ ចែករំលែកបទពិសោធន៍ក្នុងការចិញ្ជឹមនិងផលិតកម្ម៕ អនុវត្តន៍៖ ខាក់កៀន - ង៉ុកថាំង
អត្ថបទផ្សេងទៀត ទីតាំងជនបទបដិវត្តន៍ គិញបាក់ (Kinh Bac)11/09/2026វប្បធម៌តំបន់ គិញបាក់ (Kinh Bac) (ឥឡូវនេះគឺខេត្តបាក់និញ (Bac Ninh)) នៅតែរក្សាបាននូវ "អាសយដ្ឋានក្រហម" ជាច្រើននៃបដិវត្តន៍វៀតណាម។ រដ្ឋមន្ត្រីក្រសួងព័ត៌មានចាត់ទុកតួនាទីរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម រួមចំណែកក្នុងការផ្សព្វផ្សាយ ពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម04/08/2026វប្បធម៌ស្លាកស្នាមបារាំងរំលងកាលនៅទីក្រុងហូជីមិញ28/07/2026វប្បធម៌លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញអុជធូប ត្រួតពិនិត្យការងារស្វែងរកអដ្ឋិធាតុយុទ្ធជនពលី18/07/2026វប្បធម៌DIFF 2026 - ភាពត្រចះត្រចង់លើដងទន្លេ ហាន13/07/2026វប្បធម៌បេតិកភណ្ឌវៀតណាម - សម្រស់ឯកសម្រាប់មនុស្សជាតិ 09/07/2026វប្បធម៌ពិធីបើកការពិព័រណ៍សារព័ត៌មានទូទាំងប្រទេស ២០២៦20/06/2026វប្បធម៌ អត្ថបទផ្សេងទៀត