• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ឆ្នាំខាលនិយាយអំពីសត្វខ្លា

រឿងនិទាន​បាន​ពោលថា ស្វតខ្លាដែល​គេ​ចាត់​ទុក​ថា​ស្តេចព្រៃ ក៏ហៅថា លោក «សាមសិប» ព្រោះរាល់ពេលដែលប្រជាជន​ណាបរបាញ់សត្វ​ខ្លាដែលស្តេចផ្តល់រង្វាន់ជាសាម​សិបកាក់​ ព្រោះគេ​បាន​​​បរបាញ់​សត្វ​សាហាវ​មួយ​ប្រភេទ​សម្រាប់​មនុស្ស។
 
នៅដើមឆ្នាំខ្លាល ពួកយើងមានវត្តមាននៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃហាណូយ (Ha Noi) (ឃុំ ទៀន​យឿក (Tien Duoc) ស្រុក ស៊ុក​សើន (Soc Son) ហាណូយ)  (Ha Noi) ដែលជាអង្គភាពមួយចំណុះមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទហាណូយ (Ha Noi) ដើម្បីស្វែងរកឯកសារដែល​សរសេរអំពីសត្វខ្លា។ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៦ អស់រយៈពេលជាង ២៥ ឆ្នាំ ភារកិច្ចរបស់មជ្ឈមណ្ឌលនេះគឺដើម្បីទទួល ថែទាំ និងគ្រប់គ្រងសត្វព្រៃដែលទាក់ទងនឹងករណីជួញ​ដូរសត្វ​ព្រៃដោយ​ខុស​ច្បាប់។ លោក លឿង​ ស្វឹន​ហ៊ុង (Luong Xuan Hong) - នាយកមជ្ឈមណ្ឌលបានចែករំលែកថា “យើងទទួលខុសត្រូវក្នុងការទទួលសត្វដែលបានរឹបអូសពីករណីដែលទាក់ទងនឹងការបរបាញ់ខុសច្បាប់ ការដឹកជញ្ជូន និងការឃុំ​ឃាំងសត្វព្រៃដោយ​ខុស​ច្បាប់ រួមទាំងប្រភេទសត្វកម្រដែលមាន​ឈ្មោះ​ក្នុង​សៀវភៅក្រហម។

ហើយ​បន្ទាប់​ពី​​ស្ថាប័ន​សមត្ថកិច្ច​បាន​បញ្ចប់​ការងាររបស់​​ពួកគេហើយ វា​នឹង​ដល់​វេន​យើង​ពិនិត្យ ហើយ​យក​វា​មក​មណ្ឌល​ថែទាំ​វិញ រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ថ្មី​ពី​សមត្ថកិច្ច»។

 សត្វខ្លានៅមជ្ឈមណ្ឌលបានថែទាំយ៉ាងហ្មត់​ចត់យកដោយបុគ្គលិក មួយ​ពេល​ សត្វ​ខ្លាមួយ​ក្បាល​បាន​ស៊ី​សាច់ ឆ្អឹង ឬសាច់មាន់ដែល​មាន​ទំងន់ ៥ គីឡូក្រាមអាស្រ័យលើថ្ងៃ។ ទម្ងន់របស់​សត្វ​ខ្លាគឺប្រហែល ១០០ គីឡូក្រាម​សម្រាប់ខ្លាញី និងរហូតដល់ ៣០០ គីឡូក្រាមសម្រាប់ខ្លាឈ្មោល ជារៀងរាល់ថ្ងៃ បុគ្គលិកសម្អាតទ្រុងខ្លា ដើម្បីធានាអនាម័យ ហើយខ្លាបានគេហាត់ប្រាណ ហាលថ្ងៃតាមកាលវិភាគនៅទ្រុងខាងក្រៅ។ មជ្ឈមណ្ឌលនេះក៏មានបុគ្គលិកជនជាតិអង់គ្លេសម្នាក់ឈ្មោះ Henry ដែលបានធ្វើការនៅទីនេះអស់រយៈពេល ៧ ឆ្នាំដែលមានឯកទេសក្នុងការស្រាវជ្រាវ និងរចនាទ្រុងឱ្យសមស្របទៅនឹងទម្លាប់របស់សត្វខ្លា ក៏ដូចជាសត្វដទៃទៀតនៅទីនេះ។

ជាមួយនឹងនិន្នាការនៃសកលភាវូបនីយកម្ម និងកាធ្វើ​សមាហរណកម្មយ៉ាងទូលំទូលាយនៃសេដ្ឋកិច្ចទីផ្សារ ការការពារជីវចម្រុះ តុល្យភាព​​អេកូឡូស៊ី ការការពារបរិស្ថានជាទូទៅ និងការការពារប្រភេទសត្វព្រៃជាពិសេស។ ការជួយសង្គ្រោះ ការអភិរក្ស ការបង្កាត់ពូជ និងការបន្តពូជរបស់សត្វព្រៃកាន់តែមានភាពបន្ទាន់។ ប្រឈមមុខនឹងស្ថានភាពនោះ ការរៀបចំ និងប្រតិបត្តិការរបស់មជ្ឈមណ្ឌលគឺចាំបាច់ ដើម្បីបម្រើឱ្យកាន់តែប្រសើរឡើងនូវការជួយសង្គ្រោះសត្វព្រៃរបស់ទីក្រុងហាណូយ (Ha Noi) ជាពិសេស និងរបស់ប្រទេស​វៀតណាម​និយាយរួម។
អត្ថបទ និងរូបថត៖ ត្រឹន​ថាញ់យ៉ាង/VNP

  


Top