• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

បុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិ ហាញី នៅខេត្ត ឡាយចូវ

បុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិ ហាញី នៅឃុំព្រំដែន ធូលុម ខេត្ត ឡាយចូវ មកដល់ឆាប់ជាង នៅពាក់កណ្តាលខែ វិច្ឆិកា រៀងរាល់ឆ្នាំ ជាអំឡុងពេលជនជាតិ ហាញី ឈប់សម្រាក ក្រោយពីធ្វើការលំបាកពេញមួយឆ្នាំ។ ជាឆ្នាំដំបូងក្រោយពីច្របាច់បង្រួមបញ្ចូលអាជ្ញាធរមូលដ្ឋាន មាមីងបងប្អូនជនជាតិ ហាញី នៅឃុំ ធូលុម ថ្មី (បង្រួមបញ្ចូលគ្នាពីឃុំ កាឡាំង និងឃុំ ធូលុម ចាស់) ទទួលបុណ្យចូលឆ្នាំប្រពៃណីជនជាតិដោយពេលបាយ សហគមន៍។ 

បុណ្យចូលឆ្នាំប្រពៃណីឆ្នាំនេះរបស់មាមីងបងប្អូនសប្បាយ និងកាន់តែមានអត្ថន័យថែមទៀតខណៈពេលសិល្បៈ "ស្វែ ហាញី" និងសម្តែងវីរកថា "សាញ៉ាកា" ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ ព្រមទាំងជាលើកដំបូងប្រជាជនទាំង ១៦ ភូមិក្នុងឃុំរៀបចំពេលបាយជុំគ្នា។ ពិធីកិច្ច ប្រពៃណី សម្លៀកបំពាក់ស្រស់ឆើតឆាយ ចង្វាក់រាំ ទំនុកចម្រៀង និងមុខអាហារដិតដាមអត្តសញ្ញាណទាំងឡាយ បានបង្កើតទៅជាផ្ទាំងគំនូរវប្បធម៌ល្អឯករបស់ប្រជាជននៅទីនេះ។

នាឱកាសបុណ្យចូលឆ្នាំប្រពៃណី គ្រួសារជនជាតិ ហាញី ណាក៏កាប់ជ្រូកដែរ។ ជាលក្ខណៈមួយក្នុងចំណោមលក្ខណៈវប្បធម៌ជំនឿវិញ្ញាណដ៏ល្អឯកនៅតែបានមាមីងបងប្អូនថែរក្សាគឺទំនៀមទម្លាប់ "មើលថ្លើមជ្រូក" ដើម្បីទាយស្ថានភាពសុខភាពសមាជិកទាំងឡាយ ក្នុងគ្រួសារក៏ដូចជាលទ្ធភាពរដូវកាលឆ្នាំ​ខាងមុខមានអំណោយផលទ្វេដងឬអត់។ 

នៅដែនដីទីកន្លែងដែលមានដងទន្លេ ដា ហូរចូលមកដែនដី វៀតណាម បុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិ ហាញី មិនត្រឹមតែជាឱកាសដើម្បីកូនចៅមូលមីរ ជូនពរបុណ្យចូលឆ្នាំឪពុកម្តាយ យាយតា រំលឹកនឹកដល់បុព្វបុរស សួរសុខទុក្ខបងប្អូនសាច់ញាតិប៉ុននោះទេ ថែមទាំងជាពេលវេលាដ៏ពិសិដ្ឋដើម្បីមនុស្សម្នាក់ៗ សម្លឹងមើលឡើងវិញមួយឆ្នាំបានកន្លង​ផុតទៅ ទន្ទឹងរង់ចាំឆ្នាំថ្មីមួយដោយមានជំនឿ និងក្តីសង្ឃឹម៕

 

តាម km-dantocmiennui.baotintuc.vn

កាតបាដាក់ចេញគោលបំណងស្វាគមន៍ភ្ញៀវទេសចរជាង ៤,៧៥ លាននាក់នៅឆ្នាំ ២០២៦។

កាតបាដាក់ចេញគោលបំណងស្វាគមន៍ភ្ញៀវទេសចរជាង ៤,៧៥ លាននាក់នៅឆ្នាំ ២០២៦។

ជាមួយនឹងជួរភ្នំថ្មកំបោរដ៏អស្ចារ្យ ឆ្នេរខ្សាច់ដ៏ស្អាត និងប្រព័ន្ធអេកូឡូស៊ីសមុទ្រដ៏ពិសេសបំផុតមួយរបស់ពិភពលោក កាតបាកាន់តែបញ្ជាក់នូវទីតាំងរបស់ខ្លួនជាគោលដៅលេចធ្លោមួយ នៅក្នុងទីក្រុងហាយផុង។

Top