• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

គ្រឿងសង្ហារិមពិសេសច្នៃចេញពីដើមខ្មៅដៃពណ៌

ប្រសិនបើនរណាម្នាក់អញ្ជើញទៅដល់ Henry Le Degign  នឹងសុទ្ធតែទទួលបានចំណាប់អារម្មណ៍ ភាពនឹករលឹកជានិច្ច ទៅលើគ្រឿងសង្ហារិម ដែលច្នៃចេញពីពីដើមខ្មៅដៃ នៅទីនេះ។ នេះពិតជាគោលគំនិតប្លែកៗ ពីព្រោះដើមខ្មៅដៃប្រើសម្រាប់ឱ្យពណ៌ នៅលើទំព័រសៀវភៅ តែឥឡូវបែរជា បានបណ្តាក់រៀបប្រគំដ៏ប៉ិនប្រសប់ ឱ្យក្លាយទៅជាគ្រឿងសង្ហារិមស្អាតៗ នៅបរិយាកាសរស់នៅប្រចាំថ្ងៃ។ ផលិតផលគ្រឿងសង្ហារិមដើមខ្មៅដៃមួយ ជាសមិទ្ធផលបានមកដោយសារការគួបផ្សំរវាងថ្វីដៃដ៏ចំណាននៃវិចិត្រករ សិល្បករ ពាណិជ្ជករ និងបាទដៃចំណាននៃជាងសិប្បកម្ម។

រឿងរ៉ាវអំពីដើមខ្មៅដៃ ជាមួយនឹងពិភពពណ៌សម្បូរបែប បានបើកចេញគោលគំនិតពិសេសសម្រាប់វិចិត្រករ ឡេ ស្វឹនហឿង (Le Xuan Huong)។ បងក៏ជាអ្នកស្ថាបនិកបង្កើតពាណិជ្ជសញ្ញាគ្រឿងសង្ហារិម Henry Le Design។ ជាមួយនឹងទិសស្លោកផលិតចេញផលិតផលមិនដូចអ្នកដទៃ មានភាពលោតផ្លោះក្នុងគំនិតសាងរូបភាព។ វិចិត្រករ ឡេ ស្វឹនហឿង (Le Xuan Huong) បានប្តេជ្ញាចិត្តអនុវត្តគោលគំនិតមានមួយតែរបស់ខ្លួន៖ បង្កើតរូបរាងគ្រឿងសង្ហារិមច្នៃចេញពីដើមខ្មៅដៃ។

ជាអ្នកដែលធ្លាប់បានសិក្សាខាងវិស័យរចនាគ្រឿងសង្ហារិម នៅសកលវិទ្យាល័យវិចិត្រសល្បៈ ហើយជាអ្នកនាំភ្ញៀវទេសចរអន្តរជាតិច្រើនឆ្នាំផងដែរ។ បងហឿង (Huong) បានធ្វើដំណើរទៅកាន់ប្រទេសនានាលើសកលលោក ដើម្បី ពិសោធន៍និងស្វែងយល់ អំពីភាពចំណូលចិត្តនៃគ្រឿងសង្ហារិមចំពោះភ្ញៀវអន្តរជាតិ។ បងកំណត់ទិសដៅបង្កើតផលិតផលគ្រឿងសង្ហារិមវៀតណាម   គឺសម្រាប់តែបម្រើការនាំចេញផ្តល់ជូនវណ្ណៈស្រទាប់អភិជនអន្តរជាតិ។ កាន់តែធ្វើកាន់តែជ្រាបនិងចង់បង្កើតចេញផលិតផលគ្រឿងសង្ហារិម ដែលបង្កប់ទៅដោយកក្តាសិល្បៈ ក៏ដូចជារចនាបថឯកជននៃសិល្បករ។ គ្រឿងសង្ហារិមច្នៃចេញពីដើមខ្មៅដៃតែងធ្វើឡើងដោយលំបាក ប៉ុន្តែដើម្បីផលិតផលអាចប្រើប្រាស់ងាយស្រួល នាបរិយាយកាសរស់នៅប្រចាំថ្ងៃ រឹតតែពិបាកច្នៃជាងទៀត។

ក្រោយប៉ុន្មានឆ្នាំមមាញឹកធ្វើការ និងវិនិយោគថវិកាជាច្រើនសម្រាប់វត្ថុធាតុ ផលិតផល  បងហឿង (Huong) ទទួលបានជោគជ័យដោយបង្កើតរូបរាងគ្រឿងសង្ហារិមដែលច្នៃចេញពីដើមខ្មៅដៃ។ ដើមខ្មៅដៃពណ៌រាប់ពាន់ដើម បានបងរៀបរចនាក្លាយទៅជាផលិតផលគ្រឿងសង្ហារិម ដែលមានកម្រិតអនុវត្តនិងចំនួនចំណេះវិជ្ជាខ្ពស់ដែលបានផ្តល់មកលើវា។ ឯតទគ្គកម្មលេចធ្លោបំផុតគឺតុពិសាបាយ បងប្រើប្រាស់ដើមខ្មៅដៃជាង៣០.០០០ដើម ដើម្បីបង្កើតចេញវា។ ក្នុងបទដ្ឋានច្នៃគ្រឿងសង្ហារិមចេញពីដើមខ្មៅដៃរួមមាន៖ វិចិត្រករជាអ្នកបង្កើតរូបរាងផលិតផល សិប្បករជាអ្នកដាក់រៀបដើមខ្មៅដៃប្រគំគ្នា ភ្ជាប់ដោយថ្នាំជ័រ ខាត់ឱ្យរលីងនិងរលើប។ ផ្តើមពីបទដ្ឋានមើលទៅហាក់ដូចជាងាយស្រួលនោះ តែពាំនាំនូវស្លាកស្នាមកម្លាំងនិងបញ្ញា នៃក្រុម Henry Le Design។

ឈុតគ្រឿងសង្ហារិម តុតែច្នៃចេញពីដើមខ្មៅដៃពណ៌ ជ្រាបទៅដោយពណ៌វេលា រានទ្រដបស្រា ថូផ្កា ពែងតែ ក្រឡ និងផលិតផលផ្សេងៗជាច្រើន ជាលំដាប់ប្រសូតចេញ អះអាងអំពីភាពពិសេសនៃផលិតផលគ្រឿងសង្ហារិម មកពីHenry Le Design។ ដោយសារភាពពិសេសនេះ បានជួយផលិតផលគ្រឿងសង្ហារិមច្នៃចេញពីដើមខ្មៅដៃពណ៌ យកជម្នះលើភ្ញៀវទេសចរអន្តរជាតិ។ Henry Le Design បាននាំចេញផលិតផលទៅកាន់ទ្វីបអ៊ឺរ៉ុប អាមេរិក ជប៉ុន និងកូរ៉េខាងត្បូងជាដើម បង ឡេ ស្វឹនហឿង (Le Xuan Huong) បានវាយតម្លៃជាសិល្បករ ពាណិជ្ជករគ្រឿងសង្ហារិមដំបូង នៅវៀតណាម ប្រកបដោយជោគជ័យ នៅលើឈុតផលិតផលគ្រឿងសង្ហារិមច្នៃចេញពីដើមខ្មៅដៃពណ៌។



ដើមខ្មៅដៃពណ៌ ជាវត្ថុធាតុពិសេសសម្រាប់ច្នៃជាផលិតផលគ្រឿងសង្ហារិម របស់Henry Le Design។


ដើមខ្មៅដៃបានកាត់ទៅតាមខ្នាតផ្សេងៗគ្នា ធ្វើជាវត្ថុធាតុសម្រាប់ច្នៃជាផលិតផលគ្រឿងសង្ហារិម។


ដើមខ្មៅដៃបន្ទាប់ពីបានប្រគំ ភ្ជាប់ដោយថ្នាំជ័រ ឡើងជារាងដុំ មុនពេលធ្វើឱ្យទៅជារូបភាពនៃគ្រឿងសង្ហារិម។ 


បង ឡេ ស្វឹនហឿង (Le Xuan Huong) នៅកម្មន្តសាលច្នៃគ្រឿងសង្ហារិមច្នៃចេញពីដើមខ្មៅដៃពណ៌។


ដើម្បីច្នៃបានផលិតផលពិសេសមួយនេះ ជាងត្រូវចំណាយពេលវេលាយ៉ាងច្រើន មកលើជំហានដំបូង គឺបង្កើតស្នាមគន្លង ពណ៌សម្បុរ។


ដើម្បីច្នៃបានផលិតផលពិសេសមួយនេះ ជាងត្រូវចំណាយពេលវេលាយ៉ាងច្រើន មកលើជំហានដំបូង គឺបង្កើតស្នាមគន្លង ពណ៌សម្បុរ។
 

មកជាមួយពិភពគ្រឿងសង្ហារិម របស់ Henry Le Design អតិថិជននឹងជួបប្រទះនូវចំណាប់អារម្មណ៍មួយ ទៅដល់ចំណាប់អារម្មណ៍មួយទៀត។ តុតែច្នៃចេញពីដើមខ្មៅដៃ មានរូបរាងផ្សេងគ្នា ក្បាច់រចនាចម្លែកមានតែមួយគ្មានពីរ។ តុតែបានបង្តើតរាងដោយប្រគំដើមខ្មៅដៃពណ៌ ដែលបានកាត់តូចៗរៀបដាក់គលើគ្នា រួមជាមួយនឹងបន្ទះឈើ កាត់រៀបវេញអង្កាញ់ដូចគូថខ្យង។ ដើមខ្មៅដៃបានរៀបគលើគ្នាមើលទៅ មានអារម្មណ៍ច្របូកច្របល់ តែបានតុល្យភាពដោយខ្មៅដៃ ដែលប្រគំឡើងដោយមានគោលបំណង។ ពណ៌ប្រផេះនៃឈើផ្សំនឹងពណ៌ឆើតឆាយនៃដើមខ្មៅដៃ បង្កើតទៅជាភាពសម្រប់និងគាប់ចិត្តចំពោះអតិថិជន។

តុតែច្នៃពីខ្មៅដៃពណ៌នៃជីវិត បានសិល្បករ Henry Le Design ថ្នមអង្អែរឆ្លាក់ចេញក្បាច់លម្អិត ផ្តើមពីរបៀបប្រគំដើមខ្មៅដៃ រហូតដល់ឆ្លាក់ចេញក្បាច់លម្អិតនៅលើផ្ទៃមុខតុតែ។ តុតែច្នៃចេញពីដើមខ្មៅដៃពណ៌ ដែលមានខ្នាត់ ៦៣ X ១១០ X ៤៥ កម្រាស់៣សង់ទិម៉ែត្រ។ តុនេះច្នៃចេញពីដើមខ្មៅដៃជាង១០ពាន់ដើម បង្កើតជាផ្ទៃមុខរង្វង់មូល ដែលផ្សំចេញពីដើមខ្មៅដៃគលើគ្នា និងបន្ទះឈើ មើលទៅមានអារម្មណ៍វិលៗនៃរង្វង់អឌ្ឍចន្ទ។ រូបរាងតុនេះបានតុល្យភាពទាំងស្រុង ដោយរូបចុតកោណកែង និងរូបចតុកោណកែងត្រង់ចំណុចកណ្តាលនៃតុ។ នេះជាការប្រគំមួយ ដែលមានភាពសុក្រិតរវាងឈើ ដើមខ្មៅដៃពណ៌ និងជ័រថ្លាដូចកញ្ចក់។ ក្បាច់រចនាប្លែកៗ នាំមកជូននូវផលិតផលតុមួយួ កាន់តែពិសេស។ បងហឿង (Huong) ចែករំលែកថា៖ ការរៀប​ប្រគំដើមខ្មៅដៃពណ៌ចម្រុះគ្នា ត្រូវទៅតាមវិធានមួយ បង្ហាញពីឯកត្តភាពខ្លាំងពូកែនៃអ្នកបង្កើតផលិតផល ក៏ដូចជាអ្នកប្រើប្រាស់។ បរិយាយកាសជីវិតរបស់អ្នកនឹងប្រកបដោយសិល្បៈជាងមុន ពេលអ្នកដាក់បញ្ចូលតុតែនេះ ទៅនឹងសាឡុងសាមញ្ញដែលមិនចាំបាច់រៀបចំក្និកក្នក់ពេកឡើង។

ផលិតផលគ្រឿងសង្ហារិម ច្នៃចេញពីដើមខ្មៅដៃ របស់ Henry Le Design បានតាំងនៅង្វៀន Art Gallery នៅផ្លូវលេខ៣១ វ៉ាន់មីវ (Van Mieu) រដ្ឋធានីហាណូយ។



គ្រឿងសង្ហារិមពិសេសមានតែមួយរបស់ Henry Le Design។


តុពិសេសនិងស្អាត ដោយសារសិល្បៈរៀបចំដ៏ប៉ិនប្រសប់ នៃដើមខ្មៅដៃពណ៌។


រានទ្រដបស្រាពិសេស មានរូបភាពនារីវៀតណាម ច្នៃចេញពីដើមខ្មៅដៃរបស់ Henry Le Design។


ផលិតផលគ្រឿងសង្ហារិមច្នៃមកពីដើមខ្មៅដៃពណ៌ របស់ Henry Le Design យកជម្នះបានភ្ញៀវទេសចរអន្តរជាតិ។


ភាគច្រើនផលិតផលគ្រឿងសង្ហារិម របស់ Henry Le Design ជាផលិតផលពិសេសតែមួយ ពីព្រោះការរៀបប្រគំដើមខ្មៅដៃត្រូវចំទីតាំងដូចគ្នា ធ្វើបានពិបាកណាស់ ពេលច្នៃនូវផលិតផលនីមួយៗ។


ថូផ្កាពិសេសរបស់ Henry Le Design។


បង ឡេ ស្វឹនហឿង (Le Xuan Huong) ឧទ្ទេសនាមផលិតផលនៅបរិយាយកាសតាំងគ្រឿងសង្ហារិមរបស់ Henry Le Design។


សព្វថ្ងៃកម្មន្តសាលផលិត Henry Le Design នៅតែផលិតចេញជារឿយៗនូវផលិតផលគ្រឿងសង្ហារិមច្នៃចេញពីដើមខ្មៅដៃពណ៌។ សូរសំឡេងតុកតាក់ៗនៃម៉ាស៊ីន សូរស្រោកៗចេញពីបាទដៃសិប្បករបង្កើតរូបរាង តុតែ កៅអី ថូផ្កា ឬវត្ថុអំណោយ ដែលច្នៃចេញពីដើមខ្មៅដៃជាដើម ចេះតែកើនច្រើនឡើង ចែកចាយទូលាយចេញទៅទីផ្សារអន្តរជាតិ។ ខាងក្រោយនៃផលិតផលទាំងនេះ ជាទឹកចិត្តនៃសិល្បករច្នៃប្រឌិត ទេពកោសល្យនៃសិប្បករបង្កើតផលិតផល និងការអះអាងនៃភាពពិសេស ព្រមទាំងភាពជោគជ័យនៃពាណិជ្ជសញ្ញាគ្រឿងសង្ហារិមមួយ។ ទៅអនាគត Henry Le Design នឹងដាក់ចេញម៉ូដគ្រឿងសង្ហារិមដែលធ្វើដោយដើមខ្មៅដៃច្រើនថែមទៀត នាំសិល្បៈគ្រឿងសង្ហារិមដើមខ្មៅដៃ ក្លាយទៅជាដំណើរទេសចរណ៍ពិសោធ ឧទ្ទេសនាមមួយ ទៅកាន់ភ្ញៀវទេសចរក្នុងស្រុកនិងអន្តរជាតិ៕

អត្ថបត៖ ប៊ិចវ៉ឹន   រូបថត៖ វៀតគឿង


Top