• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

បទយកការណ៍ឯកទេស

ខេត្ត Dak Nong - វិរភាពនៃថ្មនិងទឹក

អស់រយៈពេលរាប់លានឆ្នាំមកហើយ ដោយភ្នំភ្លើងផ្ទុះឡើងខ្លាំងរួមជាមួយនឹងការបង្កើតពិសេស​នៃសំបកផែនដីដែលបានបង្កើតឧទ្យានភូគព្ភសាស្ត្រសកល Dak Nong រួមមានប្រព័ន្ធរូងភ្នំវាលបន្ទុះភ្នំភ្លើងស្ងប់ទឹកជ្រោះដ៏អស្ចារ្យ ... ជាមួយនឹងសម្រស់ស្អាតធម្មជាតិឬដូចជាការថតគួរឱ្យចាប់អារម្មណ៍នៅក្នុងខ្សែភាពយន្តរឿង "ឧទ្យាន Jurassic" បានថតដោយអ្នកដឹកនាំ Steven Spielberg ។

Krong No - តំបន់មានភ្នំរូងជាច្រើនបំផុត នៅខេត្ត Dak Nong 

Krong No ជាស្រុកមួយស្ថិតនៅភាគឦសាន ចម្ងាយប្រហែល ១០០ គីឡូម៉ែត្រពីទីក្រុង Gia Nghia  នៃខេត្ត Dak Nong ។ នេះត្រូវបានគេចាត់ទុកថាជាតំបន់ស្នូលនៃឧទ្យានភូគព្ភសាស្ត្រសកល Dak Nong គឺជា“តំបន់”ដែលមានភ្នំភ្លើងនិងមានរូងភ្នំភ្លើងជាច្រើនប្រហែល ៥០ ដែលមានតែមួយគត់លើពិភពលោក។

ការអភិវឌ្ឍភូគព្ភសាស្ត្ររបស់ខេត្ត Dak Nong - មានអាយុកាលតាំងពីសម័យជូរិចប្រមាណ ២០០ លានឆ្នាំមុន ហើយដីនេះជាផ្នែកមួយនៃបាតមហាសមុទ្រ។ រហូតមកដល់សម័យកាល Paleogene (ប្រហែលជា ៦០ លានឆ្នាំមុន) ទឹកសមុទ្របានស្រកចុះវិញ ដីបានលើកកម្ពស់និងភ្នំភ្លើងបានចាប់ផ្តើមលេចឡើង ហើយចាប់តាំងពីពេលនោះមកការផ្ទុះភ្នំភ្លើងជាច្រើនដងដែលបានអូសបន្លាយរហូតដល់ប្រហែល ១០.០០០ ឆ្នាំមុនទើបបញ្ចប់។

ជាពិសេសការផ្ទុះភ្នំភ្លើង Chu B'luk ស្ថិតនៅក្នុងឃុំ Buon Choa'h ស្រុក Krong No សព្វថ្ងៃត្រូវបានគេចាត់ទុកថាបានបង្កើតប្រព័ន្ធរូងភ្នំភ្លើងប្លែកមួយដែលមានតែមួយគត់ នៅលើពិភពលោក។ ដូច្នេះនៅជុំវិញតំបន់ភ្នំភ្លើង Chư B’luk ប្រជាជនបានរកឃើញរូងភ្នំភ្លើងជាច្រើនដែលមានរចនាសម្ព័ន្ធប្លែកៗ ដូចជា រូងភ្នំC7, C9, C6.1, C6 ...


ជាមួយនឹងលក្ខណៈពិសេសជាច្រើនដែលបង្ហាញពីការវិវឌ្ឍន៍នៃធម្មជាតិបណ្តាស្រទាប់បង្កើតភូគព្ភសាស្ត្រ រូងភ្នំ C9 Chu Bluk ក៏ដូចជារូងភ្នំផ្សេងៗទៀតនៅក្នុងប្រជុំរូងភ្នំ ដែលក្លាយទៅជាទិសដៅទាក់ទាញសម្រាប់អ្នកដែលងចូលចិត្តស្វែងយល់ពីដំណើរការផ្លាស់ប្តូរធម្មជាតិ។ រូបថត៖ កុងដាត


មាត់រូងភ្នំភ្លើង C8 ស្ថិតក្នុងប្រជុំរូងភ្នំភ្លើង Chu B'luk មាត់រូងភ្នំដូចជាជ្រោះជ្រៅ និងគ្មានផ្លូវចុះ។ រូបថត៖ កុងដាត


ភាពស្រស់ស្អាតនៅខាងក្នុងរូងភ្នំ C9 នៅពេលដែលពន្លឺឆ្លុះមក ថ្មបន្ទុះភ្លើងមានពន្លឺចែងចាំង។ រូបថត៖ កុងដាត


បាតរូងភ្នំភ្លើង C9 គឺធំទូលាយណាស់ពិដានរូងភ្នំមានកំពស់ជាង ១២ ម៉ែត្រទទឹង ១៥ ម៉ែត្រ។ រូបថត៖ កុងដាត




ផូស៊ីលឈើនិងថ្មដែលបង្កើតឡើង បានរកឃើញនស្រុក Cu Jut និងស្រុក Dak Min ។ រូបថត៖ កុងដាត


ភ្នំភ្លើង Nam Kar គឺជាតំបន់ភ្នំភ្លើងដ៏ស្រស់ស្អាតបំផុតមួយនៅតំបន់ដាកណុងហ្គូបក។ រូបថត៖ កុងដាត


ភ្នំភ្លើង Nam Kar មានសកម្មភាពប្រហែល ៥ លានឆ្នាំមុន។
សំណល់នៃការផ្ទុះឡើងដែលបង្កើតជាកន្លែងដែលគួរឱ្យចាប់ចិត្តនៅជុំវិញមាត់ភ្នំភ្លើងនេះ។ រូបថត៖ ថាញ់ហ័រ


 
ផ្លូវថ្មបានបង្កើតឡើងដោយកំអែរភ្នំភ្លើង ក្នុងដំណើរស្វែងរកប្រព័ន្ធរូងភ្នំភ្លើង Chu B'Luk នៅក្នុងស្រុកក្រុងនូ (Krong No)។ រូបថត៖ កុងដាត


អ្នកទេសចរស្វែងយល់ពីសម្រស់ព្រៃនៃឧទ្យានភូគព្ភសាស្ត្រសកល Dak Nong។ រូបថត៖ កុងដាត
 

ពីទីរួមស្រុក Dak Mam កណ្តាលស្រុក Krong No យើងខ្ញុំរៀបចំឥវ៉ាន់និងសម្ភារៈចាំបាច់ ម៉ាស៊ីន ម្ហូបអាហារ ...ដើម្បីចាប់ផ្តើមដំណើរដ៏វែងឆ្ងាយសម្រាប់ការស្វែងរក“ស្រុកកំណើតរបស់រូងភ្នំភ្លើង” Krong No។

អ្នកវិទ្យាសាស្ត្រក៏បានរកឃើញស្នាមនៃជីវិតបុរេប្រវត្តិពី ៧.០០០-១០,០០០ ឆ្នាំមុននៅក្នុងរូងភ្នំនានានៃឧទ្យាន​ភូគព្ភសាស្ត្រសកល DaK Nong ។ នេះគឺជារឿងដ៏កម្រមួយ នៅក្នុង​រូងភ្នំភ្លើងដែលធ្លាប់ត្រូវបានគេរកឃើញនៅលើពិភពលោក។

នៅក្នុងរូងភ្នំ C9 ដែលនៅជិតភ្នំ Chu B’luk យើងខ្ញុំពិតជាភ្ញាក់ផ្អើល នៅពេលដឹងថា បាតរូងមានជំរៅពីដីប្រហែល ២០ ម៉ែត្រ។ តាមរយៈពន្លឺចាំងពីមាត់រូងភ្នំទិដ្ឋភាពដ៏អស្ចារ្យមួយបានលេចចេញដែលចាត់ទុកដូចជា ការថតក្នុងខ្សែភាពយន្តរឿង​«ឧទ្យានសម័យ Jura »ដោយសារតែរូបភាពនៃផ្ទាំងថ្មនៃកំអែរ​កក​ដែលមានពណ៌ចំរុះមានរូបរាងត្រួតលើគ្នា រួមជមួយដើមត្រឡាច​និងរក្ខជាតិជាច្រើនប្រភេទ រាប់មិនអស់ដុះពណ៌បៃតងធ្វើឱ្យទេសភាពដូចជាមន្តអាគមឬបញ្ជូនមនុស្សធ្វើដំណើរវិល​ត្រឡប់​មក​សម័យបង្កើតផែនដីវិញ។

ចូលជ្រៅទៅខាងក្នុងក្រោមពន្លឺពិលច្រាំងលើផ្ទាំងថ្មដែលមានពណ៌ត្នោតក្រហមឆ្អិនឆ្អៅនេះគឺជាលទ្ធផលនៃការលំហូរកំអែរភ្នំភ្លើងដែលបានត្រជាក់អស់រាប់លានឆ្នាំ ដូច្នេះមានពណ៌ប្លែកៗ។ នៅក្រោមរូងភ្នំ ប្រជាជននៅតែរកឃើញស្រទាប់ផេះភ្នំភ្លើងជាច្រើន ក្នុងរយៈពេលកន្លងមក។

លោកNguyen Van Thuan អតីតអគ្គនាយកនៃអគ្គនាយកដ្ឋាភូគព្ភសាស្ត្រនិងរ៉ែនៃប្រទេសវៀតណាមធ្លាប់បានអត្ថាធិប្បាយថា បើប្រៀបធៀបទៅនឹងរូងភ្នំភ្លើងនៅតាមបណ្តាប្រទេសមួយចំនួននៅលើពិភពលោកដូចជារូងភ្នំភ្លើង Manjanggul Lava លើកោះ Jeju ដែលជានិមិត្តរូបនៃវិស័យទេសចរណ៍ នៅប្រទេសកូរ៉េខាងត្បូង ប្រព័ន្ធរូងភ្នំភ្លើងនៅ Krong No គឺធំជាងនិងទាក់ទាញជាង។

 
វិរភាពនៃថ្មនិងទឹក

ភូមិសាស្ត្រខេត្ត Dak Nong មានការផ្លាស់ប្តូរយ៉ាងខ្លាំងធ្វើឱ្យលំហូរទឹកទន្លេ Serepok  ទន្លេ Dong Nai ផ្លាស់ប្តូរនិងបានបង្កើតបាតបឹង ទឹកធ្លាក់ធម្មជាតិដ៏អស្ចារ្យ។ ទឹកធ្លាក់ដូចជាទឹកធ្លាក់ LuuLy ទឹកធ្លាក់ Truot ទឹកធ្លាក់Bay Tang ទឹកធ្លាក់ Gia Long ទឹកធ្លាក់Dray Sap …

នៅទីក្រុង Gia Nghia ទឹកធ្លាក់Lieng Nung ដ៏ស្រស់ស្អាតកម្ពស់ជាង ៣០ ម៉ែត្រដែលត្រូវបានបង្កើតឡើងពីសហទឹកជ្រោះDak Nia ហូរឆ្លងកាត់ភូមិN’Jrieng នាំមកនូវសម្រស់នៃតំបន់ព្រៃ។ មើលពីផ្ទាំងថ្មខ្ពស់ទឹកធ្លាក់ប្រៀបដូចជាសក់វែងរបស់នារីវ័យក្មេងម្នាក់កំពុងសំយាកមានពណ៌សនៅកណ្តាលព្រៃ។ នៅខាងជើងទឹកធ្លាក់គឺជាផ្ទាំងថ្មដែលមានរាងដូចកង្កែបដែលបង្កើតឡើងដោយសារសរគ្រឹះថ្ម bazan រាប់រយរាប់ពាន់ដែលមានរូបរាង ដូចសំបុកឃ្មុំដែលគ្របដណ្ដប់ដោយដើមម៉ៃសាក់និងស្លែពណ៌បៃតងដ៏ស្រស់ស្អាត

 

ទឹកធ្លាក់ Dray Sap ជាកន្លែងតភ្ជាប់រវាងខេត្តDak Lak និង Dak Nong ។ រូបថត៖ កុងដាត


ទំរង់ភូគព្ភសាស្រ្តដ៏ស្រស់ស្អាតនៅលើផ្ទាំងថ្មនៃទឹកធ្លាក់ Gia Long ក្នុងឃុំ Dak So ស្រុក Krong No ។ រូបថត៖ កុងដាត


ទឹកធ្លាក់ Truot  ដែលមានទីតាំងស្ថិតនៅក្នុងឧទ្យានជាតិTa Dung។ រូបថត៖ កុងដាត


រដ្ឋាបាលព្រៃឈល្បាតជុំវិញតំបន់ឧទ្យានជាតិ Ta Dung។ រូបថត៖ កុងដាត


ជនជាតិ Ma ដែលជាជនជាតិមួយនៅខេត្ត Dak Nong មានវប្បធម៌គង។ រូបថត៖ ថាញ់ហ័រ


បឹង Ta Dung ស្ថិតក្នុងតំបន់អភិរក្សធម្មជាតិ Ta Dung ដែលជាជួរភ្នំខ្ពស់ជាងគេនៅខេត្ត Dak Nong ស្ថិតនៅចន្លោះខ្ពង់រាប Dak Nong និងខ្ពង់រាប Di Linh  ជាតំបន់ទេសចរណ៍ទាក់ទាញ។ រូបថត៖ កុងដាត
 

ឬនៅក្នុងKrong No មានបណ្តុំទឹកធ្លាក់ Gia Long - Dray ដែលត្រូវបានគេចាត់ទុកថាជាទេសភាពដ៏ល្បីល្បាញបំផុតនៅតំបន់ Tay Nguyen។ នៅទីនេះថ្មទឹកនិងព្រៃឈើបញ្ចូលគ្នាដូចជាចម្រៀងភ្នំនិងព្រៃដ៏អស្ចារ្យ។ នៅជុំវិញតំបន់ទឹកធ្លាក់មានលំហូរកំអែរ bazan ដែលបង្កើតផ្ទាំងថ្មនិងទឹកជ្រោះមានរូបរាងកម្រមាននិងស្អាតដែលគ្មានទីកន្លងណាមានដែរ។
 

នាថ្ងៃទី ៧ ខែកក្កដាឆ្នាំ ២០២០ ឧទ្យានភូគព្ភសាស្ត្រសកលខេត្ត ដាក់ណុយ (Dak Nong) មានផ្ទៃដី ៤.៧៦០ គីឡូម៉ែត្រក្រឡា ស្ថិតក្នុងភូមិសាស្ត្រស្រុកKrong No ស្រុក Cu Jut ស្រុក Dak Mil ស្រុក Dak Song ស្រុក Dak G’long ទីរួមខេត្ត Gia Nghia នៃខេត្ត Dak Nong ដែលត្រូវបាន UNESCOទទួលស្គាល់ជាឧទ្យានភូគព្ភសាស្ត្រ​សកល។ 

នេះគឺជាឧទ្យានភូគព្ភសាស្ត្រសកលពិភពលោកទី ៣ នៅ​វៀតណាម​ជាពិសេសនៅទីនេះក៏ជាកន្លែងដែលប្រមូលផ្តុំរបស់ជនជាតិជាច្រើនប្រកបដោយសុខដុមរម ក្នុងរយៈពេលយូរអង្វែង ដូចជា ជនជាតិ Mnong Ma Ede  ... ដែលមានជីវិតវប្បធម៌ ទំនៀមទម្លាប់ពិសេស និងសម្បូបែប។ ហើយមក​ពី​សហគមន៍ប្រជាជនរស់នៅទីនេះបានបង្កើតនូវមរតកវប្បធម៌ប្លែកៗនៃមនុស្សជាតិរួមមានតំបន់វប្បធម៌គងដែលជាស្នាដៃវប្បធម៌​អរូបីនិងប្រពៃណីដែលប្រគល់បន្តទៅជំនាន់ក្រោយដោយផ្ទាល់មាត់។ ហើយនេះក៏ជាស្រុកកំណើតរបស់ឧបករណ៍តន្ត្​រីធ្វើពីថ្ម ដែលមានអាយុកាលប្រហែល ២៥០០ ឆ្នាំ ដែលជាឧបករណ៍តន្រ្តីចំណាស់ជាងគេមួយរបស់មនុស្សលោក។

លោកស្រីTon Thi Ngoc Hanh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dak Nong  បានមានប្រសាសន៍ថាការចូលរួមបណ្តាញឧទ្យានភូគព្ភសាស្ត្រសកលរបស់UNESCO មានន័យថាប្រភេទបេតិកភណ្ឌនៅខេត្ត Dak Nong ចាប់ពីពេលនេះតទៅមិនត្រូវបានកំណត់នៅតាមតំបន់ទេប្រទេសដែលបានក្លាយជាមរតកមនុស្សជាតិនិងមនុស្សជំនាន់ក្រោយ។ ដូច្នេះហើយខេត្តDak Nong នឹងផ្សព្វផ្សាយនិងឃោសនាដើម្បីអញ្ជើញការវិនិយោគនិងទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្ត  Dak Nong តាមទម្រង់ផ្សេងៗគ្នា ក្នុងនោះដែលមានចូលរួមក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍ប្រតិទិនក្នុងស្រុកនិងអន្តរជាតិ ។/ ។

 

អត្ថបទ៖ ថាញ់ហ័រ - រូបថត៖ កុងដាតថាញ់ហ័រ
ប្រែសម្រួលដោយង្វៀនយ៉ាង

ចំណាប់អារម្មណ៍របស់វៀតណាមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

ចំណាប់អារម្មណ៍របស់វៀតណាមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

ក្នុងដំណើរការ ១០ ឆ្នាំនៃការចូលរួមជាកងកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ វៀតណាមមិនត្រឹមតែបំពេញភារកិច្ចរបស់ខ្លួនឲ្យបានល្អប៉ុណ្ណោះទេ...

Top