• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

បទយកការណ៍ឯកទេស

ខេត្ត យ៉ាឡាយ (Gia Lai) - មកទស្សនាតំបន់ធម្មជាតិមួយ

មុន​ឆ្នាំ១៩៧៥ ​ទីក្រុង Pleiku ​និយាយ​ដោយឡែក និង​ខេត្ត​ យ៉ា​ឡាយ (Gia Lai) និយាយ​រួម​​ ដែល​បាន​ចាត់​ទុក​ដូចជា​មូលដ្ឋាន​របស់​កងទ័ព​អាមេរិក ​និង​​បក្សពួកវៀតណាមសាធារណរដ្ឋ។ ​តំបន់​​ដី​ក្រហម​ bazan ពោរពេញទៅ​ដោយ​ខ្យល់​និង​ពន្លឺពីព្រះ​អាទិត្យ ធូលី​​ក្រហម​ និងគ្រាប់​បែក​ក្នុង​សម័យ​កាល​សង្គ្រាម។ ប៉ុន្តែ ​នា​បច្ចុប្បន្នេះនេះ ​ទីក្រុង Pleiku បាន​​ផ្លាស់ប្តូរ​ជា​ច្រើន ទីក្រុងភ្នំនេះសម្បូរ​​ទៅ​ដោយ​ចំការ​កៅស៊ូ កាហ្វេ​ និង​បណ្តា​​​​ភ្នំគ្របដណ្តប់​ដោយ​ពណ៌បៃតង​ពីដំ​ណាំតែ… ​ដែលជាទីកន្លែងដ៏​ចាប់​ចិត្ត​​សំរាប់​អ្នក​ណា​​ចង់​ស្វែងយល់​នូវ​វប្បធម៌គងឃ្មោះ​ តីង្វៀន (Tay Nguyen) និង​រមណីយដ្ឋាន​ ​ទេសចរណ៍ធម្មជាតិ​ជាស្រស់ស្អាត​ និង​មហិមា។

មកដល់តំបន់ តីង្វៀន (Tay Nguyen)

ក្នុងការចងចាំរបស់មនុស្សជាច្រើននាក់ សម័យកាលសង្គ្រាម ទីក្រុង Pleiku បានចាត់ទុកដូចជា“មូលដ្ឋានរបស់កងទ័ព”  រីឯនាបច្ចុប្បន្ននេះវិញ ខេត្ត យ៉ាឡាយ (Gia Lai) បានចាត់ទុកដូចជាតំបន់ទេសចរណ៍ដែល “មិនបាច់ទិញសំបុត្រ” ពីព្រោះនៅទីនេះទេសភាពទេសចរណ៍ធម្មជាតិជាស្រស់ស្អាត៖ ចាប់ពីបឹង  ទឹកធ្លាក់ ព្រៃ… សុទ្ធតែត្រៀមជាសម្រេច ដើម្បីទទួលស្វាគមន៍ភ្ញៀវមកទស្សនាដែលមិនគិតថ្លៃ។

ចំនៅក្នុងភូមិសាស្ត្រទីក្រុង Pleiku ភ្ញៀវអាចស្វែងយល់ទីស្ថានពិសេសលើភ្នំដែលពោរពេញទៅដោយខ្យល់និងអ័ព្ទ។ ផ្លូវនានានៃទីក្រុងនេះមិនធំប៉ុន្មានទេ។ ជួនកាលមានផ្លូវចំណោតហ៊ុមព័ទ្ធបណ្តាផ្ទះទ្រេតដែលមើលឃើញពិតជាចម្លែកណាស់។  ដូច្នេះ នាឆ្នាំ១៩៧០ អ្នកនិពន្ធ វូ ហ៊ឹវឌីញ (Vu Huu Dinh)  បានមកទស្សនាទីក្រុង  Pleiku និងតែងកំពាក្យមួយឃ្លាន៖ “ផ្លូវនៅលើភ្នំពោរពេញទៅដោយអ័ព្ទ។ ទៅមកទៅវិញ យើងនឹងត្រឡប់ទៅទីកន្លែងដដែល”…

មកខេត្ត យ៉ាឡាយ (Gia Lai)   ចាប់ពីកណ្តាលទីក្រុង Pleiku ភ្ញៀវធ្វើដំណើរប្រហែល ១០ ដល់ ២០ គីឡូម៉ែត្រ ។ យើងនឹងមកដល់រមណីយដ្ឋានទេសចរណ៍ធម្មជាតិជាស្រស់ស្អាតអស្ចារ្យ ដូចជា៖ បៀនហូ (Bien Ho) បៀនហូចែ (Bien Ho Che) ជួរភ្នំ ជឺណឹម (Chu Nam) ភ្នំភ្លើង ជឺដាំងអ៊ីអា (Chu Dang Ya) ភ្នំភ្លើង ហាមរ៉ុង (Ham Rong) …

 


បៀនហូ (Bien Ho) រមណីយដ្ឋានមួយនៃខេត្ត យ៉ាឡាយ (Gia Lai)  ។
រូបថត៖ ថាញហ័រ



សម្រស់ស្អាតនៃរមណីយដ្ឋានទេសចរណ៍ធម្មជាតិ បៀនហូ (Bien Ho) នៃខេត្ត យ៉ាឡាយ (Gia Lai)  ។
រូបថត៖ ឯកសារ



ភ្នំភ្លើង ជឺដាំងអ៊ីអា (Chu Dang Ya) ជាល្បីល្បាញ នៅខេត្តយ៉ាឡាយ (Gia Lai)  ដែលឈប់ធ្វើសកម្មភាព
តាំងពីរាប់លានឆ្នាំមុន និងក្លាយទៅជាទីកន្លែងចាប់ចិត្តសំរាប់ភ្ញៀវ។ រូបថត៖ កុងដាត



ភ្ញៀវដើរ​​ក្នុង​​មណ្ឌល​លំហែកាយ ដុង​ស្វាញ (Dong Xanh) នៃខេត្ត​ យ៉ាឡាយ (Gia Lai)។
រូបថត៖ កុង​ដាត



ទីកន្លែងទឹកធ្លាក់ ភូគឿង (Phu Cuong) គឺជាមួយក្នុងចំណោមបណ្តាទឹកធ្លាក់ស្អាត នៅខេត្ត យ៉ាឡាយ (Gia Lai)។ រូបថត៖ ឯកសារ

 

ជិះម៉ូតូមួយគ្រឿង ក្នុងអាកាសធាតុពោរពេញទៅដោយពន្លឺពីព្រះអាទិត្យនិងខ្យល់ នៃតំបន់ តីង្វៀន (Tay Nguyen) ភ្ញៀវនឹងទទួលអារម្មណ៍នូវបរិស្ថានបរិសុទ្ធ  អាកាសធាតុត្រជាក់ និងវង្វេងផ្លូវក្នុងទួលតែដ៏ធំល្វឹងល្វើយ នៅបៀនហូចែ (Bien Ho Che) ។ ថែមទាំង គយគន់រដូវផ្កាពណ៌លឿងគ្របដណ្តប់លើចង្កេះភ្នំភ្លើង ដែលឈប់ធ្វើសកម្មភាព តាំងពីរាប់លានឆ្នាំមុន។ រីឯ ឆ្ងាយៗ បន្តិចវិញ គឺសោភណ្ឌភាពធម្មជាតិនៃព្រៃកៅស៊ូ ស្ថិតក្នុងភូមិសាស្ត្រស្រុក ដាក់ដ័រ  (Dak Doa) ដែលកំពុងឈានចូលក្នុងរដូវជ្រុះស្លឹក…

ចំពោះភ្ញៀវចូលចិត្តទេសចរណ៍ណាចូលចិត្តស្វែងយល់យ៉ាងគ្រោះថ្នាក់ ឧទ្យានជាតិ កូនជឺរ៉ាំង (Kon Chu Rang) និងឧទ្យានជាតិ កូនកាគីញ (Kon Ka Kinh) (ឧទ្យានបេតិកភណ្ឌ ASEAN) គឺជាទីមកដល់ដ៏ចាប់ចិត្តនិងអស្ចារ្យបំផុត។ នៅពេលមកបណ្តាទីកន្លែងខាងលើនេះ ភ្ញៀវនឹងធ្វើដំណើរចូលក្នុងព្រៃធម្មជាតិ និងស្វែងយល់រុក្ខាជាតិព្រៃ សត្វព្រៃ គយគន់បណ្តាទឹកធ្លាក់ ឬបោះជំរុំ និងស្នាក់នៅក្នុងព្រៃ នៅពេលយប់…

ខេត្ត យ៉ាឡាយ (Gia Lai) មិនត្រឹមតែជាតំបន់មានរមណីយដ្ឋានធម្មជាតិសម្រស់ តែប៉ុណ្ណោះ។ នៅទីនេះក៏ជាតំបន់បង្កើតនិងអភិវឌ្ឍន៍វប្បធម៌របស់ប្រជាជនរស់នៅតំបន់ តីង្វៀន (Tay Nguyen)។ ជាពិសេសគឺវប្បធម៌គងឃ្មោះនិងបណ្តាពិធីបុណ្យធំ ទំនៀមទំលាប់ប្រពៃណីរបស់បណ្តាជនជាតិ ដូចជា៖ ជនជាតិ យ៉ារ៉ាយ (Gia Rai) ជនជាតិ បាណា (Ba Na) ជនជាតិ មើណុង (Mo Nong) ជនជាតិ ជើហ (Cho Ho) ជនជាតិ ស្វើដាំង (So Dang) ជនជាតិ អេដេ (E De) ជនជាតិ ជូរូ (Chu Ru) ជនជាតិ Xtiêng ជនជាតិ រើម៉ាំ (Ro Mam) …ដែលទាក់ទាញភ្ញៀវទេសចរណ៍មកនិងស្វែងយល់។


សិល្បករ សិល្បការិនី វ័យក្មេង ជនជាតិ បាណា (Ba Na) កំពុងសែនថ្វាយ ក្នុងពិធីឡើងផ្ទះថ្មី។
រូបថត៖ កុងដាត 



ក្នុងប៉ុន្មានឆ្នាំថ្មីមកនេះ ខេត្ត យ៉ាឡាយ (Gia Lai) បានបណ្តុះបណ្តាល និងបង្រៀនជំនាន់កូនចៅការលេង
គងឃ្មោះ ដើម្បីអភិរក្សនិងពង្រីកបេតិកភណ្ឌវប្បធម៌នេះ។ រូបថត៖ កុងដាត



សិល្បករពាក់សម្លៀកបំពាក់ប្រពៃណីចូលរួមក្នុងមហោស្រពតាមដងផ្លូវ នៅទីក្រុង Pleiku។
រូបថត៖ កុងដាត

 

ដោយគុណសម្បត្តិគ្មានទីកន្លែងណាមាន ក្នុងចក្ខុវិស័យអំពីតំបន់ តីង្វៀនថ្មី (Tay Nguyen) លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានសង្កត់ធ្ងន់ថា តំបន់ តីង្វៀន(Tay Nguyen) ក្នុងនោះមាន ខេត្តយ៉ាឡាយ (Gia Lai) គឺជានិមិត្តរូបតំណាងឲ្យការអភិវឌ្ឍន៍ទេសចរណ៍វៀតណាម ប្រកបដោយរឿងព្រេងដ៏អស្ចារ្យ និងបេតិកភណ្ឌអាស៊ី ក្នុងសតវត្សរ៍ទី ២១។

ដើម្បីអនុវត្តន៍ចក្ខុវិស័យនេះ លោក នាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ចង់ តំបន់ តីង្វៀន(Tay Nguyen) មានយុទ្ធសាស្ត្រដ៏ច្បាស់លាស់ក្នុងការស្តារៈឡើងវិញសោភណ្ឌភាពធម្មជាតិ រក្សាទីស្ថានរស់នៅ ពង្រីកតំលៃវប្បធម៌រូបី និងតំលៃវប្បធម៌អរូបីដែលគឺជាប្រពៃណី និងក្តីមោទនភាពរបស់សមាគមន៍បណ្តាជនជាតិរស់នៅតំបន់ តីង្វៀន(Tay Nguyen) ៖ ជនជាតិ អេដេ (E De) ជនជាតិ យ៉ារ៉ាយ (Gia Rai) ជនជាតិ មើណុង (Mo Nong) ជនជាតិ បាណា (Ba Na) ជនជាតិគីញ (Kinh) ។

ក្តីសុបិននៃខេត្ត យ៉ាឡាយ (Gia Lai)

នាខែធ្នូ អាកាសធាតុនៅខេត្ត យ៉ាឡាយ (Gia Lai) ពិតជាល្អបំផុត ដែលធ្វើតំបន់ដី bazan ក្រហមនេះបានបង្ហាញទាំងអស់សោភណ្ឌភាព និងភាពសម្បូរទៅដោយចំការដាំដំណាំកាហ្វេ ភ្នំដាំដំណាំតែដ៏ធំល្វឹងល្វើយ និងព្រៃដាំកៅស៊ូ កំពុងឈានចូលក្នុងរដូវជ្រុះស្លឹក…

ពីកណ្តាលទីក្រុង Pleiku យើងខ្ញុំជិះម៉ូតូទៅកាន់ជាយទីក្រុង៖ មកដល់ ស្រុកជឺប៉ាំ (Chu Pah) ស្រុក ដាក់ដ័រ (Dak​ 
Doa)​ ពីព្រោះ កសិករបានយកអស់កម្លាំងកាយចិត្ត ដើម្បីម្រមូលផលគ្រាប់កាហ្វេយ៉ាងណាលឿនបំផុត ពីព្រោះគ្រាប់ទាំងនោះកំពុងឈានចូលក្នុងពេលវេលាទុំកុះ។ .. ទើបចាកចេញពីភូមិសាស្ត្រទីក្រុង សង្ខាងផ្លូវគឺចំការដាំដំណាំកាហ្វេ។ ដំណាំកាហ្វេមានគ្រាប់ជាច្រើនកំពុងទុំឡើងពណ៌ក្រហម គ្រាប់ណាក៏ធំដែលធ្វើមែកនៃដំណាំចុះជិតក្រោមដី។ បរិយាកាសក្នុងចំការកាហ្វេ នៅរដូវប្រមូលផលគ្រាប់កាហ្វេពិតជាអ៊ូអរ និងសប្បាយរីរាយណាស់។ 

លើធ្លាភូមិ ង៉ល (Ngol) (ស្ថិតក្នុងភូមិសាស្ត្រទីរួមស្រុក ដាក់ដ័រ (Dak Doa) ស្រុក ដាក់ដ័រ (Dak Doa)) ពោរពេញទៅដោយពន្លឺពីព្រះអាទិត្យ ម៉ែកូនលោកស្រី ហូ ធីចូវ (Ho Thi Chau) ដៃធ្វើយ៉ាងញាប់ដៃហាលគ្រាប់កាហ្វេ និងកិនគ្រាប់កាហ្វេ។ កូនប្រុសរបស់លោកស្រី ចូវ (Chau) កំពុងចាក់គ្រាប់កាហ្វេដែលទើបហាលស្ងួត ចូលក្នុងម៉ាស៊ីនកិនផង ហើយមើលឃើញយ៉ាងហ្មត់ចត់គ្រាប់កាហ្វេបានបកឲ្យស្អាតចេញពីម៉ាស៊ីនកិន ផង។ កុមារនេះសប្បាយរីករាយស្រេកថា “គ្រាប់កាហ្វេទើបហាលឲ្យស្ងួតក្រោមពន្លឺពីព្រះអាទិត្យ យើងត្រូវកិនជាបន្ទាន់លោក​ពូ​អើយ​។ ធ្វើដូច្នេះ គ្រប់កាហ្វេទើបឆ្ងាញ់មែនទែន”។



ការកសាងចំការបណ្តុះពូជដំណាំកាហ្វេទទួលស្តង់ដារ ដែលជួយការអភិវឌ្ឍន៍ដំណាំកាហ្វេ
នៅខេត្ត យ៉ាឡាយ (Gia Lai) ។ រូបថត៖ កុងដាត



ពូជដំណាំកាហ្វេបានបណ្តុះជាសិកាដោយបច្ចេកវិទ្យាខ្ពស់។
រូបថត៖ ឯកសារ



ព្រៃកៅស៊ូធំល្វឹងលើ្វយ មើលឃើញដាច់កន្ទុយភ្នែក នៅខេត្ត យ៉ាឡាយ (Gia Lai) ។
រូបថត៖ ថាញហ័រ



ដំណាំកាហ្វេ នៅខេត្ត យ៉ាឡាយ (Gia Lai) មានគ្រប់ជាច្រើន បើសិនជាហាលក្រោមពន្លឺពីព្រះអាទិត្យ
រសជាតិកាហ្វេនេះកាន់តែឈ្ងុយឆ្ងាញ់អស្ចារ្យ។ រូបថត៖ កុងដាត



ស្នាមញញឹមរបស់កសិករដាំដំណាំកាហ្វេ នៅខេត្ត យ៉ាឡាយ (Gia Lai) ។
រូបថត៖ កុងដាត



ដី bazan ក្រហម គឺជាកត្តាសំខាន់បំផុត ដើម្បីខេត្ត យ៉ាឡាយ (Gia Lai) ដាំដំណាំឧស្សហកម្មជាច្រើនប្រភេទ៖
កៅស៊ូ កាហ្វេ ម្រេច… ជាដើម។ រូបថត៖ កុងដាត



នៅខេត្តយ៉ាឡាយ (Gia Lai) មានទំហំដាំកៅស៊ូ ចំនួន ១២០ .០០០ ហិចតា ដែលចាត់ទុកជា"
មជ្ឈមណ្ឌលដាំដំណាំកៅស៊ូ"។ រូបថត៖ កុងដាត



ចំការដាំតែស្រស់ស្អាត នៅ បៀនហូចែ (Bien Ho Che) ស្រុក ជឺប៉ា (Chu Pah) ខេត្ត យ៉ាឡាយ (Gia Lai) ។
រូបថត៖ ថាញហ័រ

 

ក្នុងឆ្នាំនេះ គ្រាប់កាហ្វេបានប្រមូលមិនសូវជាសន្ធឹកទេ ដោយសារភ្លៀងធ្លាក់ជាច្រើន។ ប៉ុន្តែ ចំការដាំដំណាំកាហ្វេមានទំហំ ៥ ហិចតា របស់លោកស្រី ហូ ធីចូវ (Ho Thi Chau) បានទទួលគ្រាប់កាហ្វេស្រស់ចំនួន ២០ តោន។ ក្រុមហ៊ុន វិញហៀន (Vinh Hiep) - សហគ្រាសធំមួយនៅខេត្ត យ៉ាឡាយ (Gia Lai)  បានប្រមូលទិញគ្រាប់កាហ្វេ ដូច្នេះបងប្អូនកសិករមិនបារម្ភអីទេ។

មិនត្រឹមតែកាហ្វេតែប៉ុណ្ណោះ ខេត្ត យ៉ាឡាយ (Gia Lai)  ក៏បានដាំដំណាំតែ កៅស៊ូនិងម្រេច។ ចំនៅ បៀនហូចែ (Bien Ho Che) ស្ថិតក្នុងភូមិសាស្ត្រ ស្រុក ជឺប៉ា (Chu Pah)  ឆ្ងាយពីទីក្រុង Pleiku ប្រហែល ១៣ គីឡូម៉ែត្រ ដែលគឺជាតំបន់ដាំដំណាំតែដ៏ធំល្វឹងល្វើយទំហំជាង ១.១០០ ហិចតា។ នេះគឺជាចំការដាំដំណាំតែដំបូងរបស់ជនជាតិបារាំង នៅខេត្ត យ៉ាឡាយ (Gia Lai)  ក្នុងបណ្តាឆ្នាំ១៩២០ នៃចុងសតវត្សរ៍មុន។  នាបច្ចុប្បន្ននេះ ផលិតផលតែ បៀន​ហូ (Bien Ho) បានល្បីឈ្មោះ និងបានក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទទទួលស្គាល់គឺកសិផលវៀតណាមដែលមានគុណភាពខ្ពស់ និងនាំចេញទៅកាន់ប្រទេសអូស្ត្រាលី ប្រទេស Afghanistan ប្រទេស Pakistan និងប្រទេសសិង្ហបុរី…

ធ្វើដំណើរទៅកាន់ស្រុក ដាក់ដ័រ (Dak Doa) ទោះបីតំបន់នេះមិនត្រឹមតែគឺជាតំបន់ដាំដំណាំកៅស៊ូនិងដំណាំម្រេច នៃខេត្ត យ៉ាឡាយ (Gia Lai)  ។ ប៉ុន្តែ ចំការដាំដំណាំកៅស៊ូនិងដំណាំម្រេចនៅទីនេះធ្វើភ្ញៀវទេសចរណ៍ភ្ញាក់ផ្អើល។ អំឡុងពេលចុងឆ្នាំ ព្រៃកៅស៊ូឈានចូលក្នុងរដូវជ្រុះស្លឹក និងគឺរដូវឈប់យកជ័រកៅស៊ូ។ ដូច្នេះបរិយាកាសពិតជាស្ងៀមស្ងាត់។ ប៉ុន្តែ ដើរក្នុងព្រៃកៅស៊ូដែលរីកចំរើនដល់ពេលវេលាល្អបំផុតសំរាប់ការប្រមូលជ័រ យើងបានមើលឃើញយ៉ាងច្បាស់លាស់អំពីសក្តានុពលនិងតំលៃរបស់“មាសពណ៌ស” នៅខេត្តយ៉ាឡាយ (Gia Lai) ។


នាសព្វថ្ងៃនេះ តាមស្ថិតិ ខេត្តយ៉ាឡាយ (Gia Lai) មានទំហំដាំដំណាំកៅស៊ូជិត ១២០០០០ ហិចតា បរិមាណជ័រទទួលបាន ជិត ២៩០០០០ តោនក្នុងមួយឆ្នាំ ស្មើ ៣០% នៃបរិមាណជ័រកៅស៊ូនៅទូទាំងប្រទេស និងច្រើនជាង ៤ លើក បើសិនជាប្រៀបធៀបនឹងបរិមាណជ័រកៅស៊ូសរុប នៅ ៤ ខេត្ត ក្នុងតំបន់ តីង្វៀន (Tay Nguyen)។ ដោយតួលេខនេះ បានបញ្ជាក់អះអាង ខេត្តយ៉ាឡាយ (Gia Lai) គឺជា“មជ្ឈមណ្ឌលដាំដំណាំកៅស៊ូ” នៃតំបន់ តីង្វៀន (Tay Nguyen)។

ខេត្ត យ៉ាឡាយ (Gia Lai) មានប្រៀបខ្លាំងខាងផលិតកសិកម្ម ពីព្រោះខេត្តនេះបានឈរលំដាប់លេខពីក្នុងតំបន់ តីង្វៀន (Tay Nguyen)។ ទំហំដីកសិកម្មជាង ៥០០.០០០ ហិចតាដែលដាំដំណាំគ្រប់ប្រភេទ។ ក្នុងនោះ ទំហំដីដាំដំណាំកៅស៊ូ ជាង ១២០.០០០ ហិចតា ទំហំដីដាំដំណាំម្រេចជិត ១៧.០០០ ហិចតា ទំហំដាំដំណាំកាហ្វេជាង ៩៤.០០០ ហិចតា ទំហំដីដាំដំណាំស្វាយចន្ទីជាង ១៧.០០០ ហិចតា…

សូមរំលឹកឡើងវិញ  នាឆ្នាំ២០១៧ ធ្វើការជាមួយអាជ្ញាធរខេត្ត យ៉ាឡាយ (Gia Lai) លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) បានបង្ហាញចង្អុលយ៉ាងច្បាស់លាស់ថា  ខេត្ត យ៉ាឡាយ (Gia Lai) ត្រូវកំណត់ប្រៀបខ្លាំងគឺការអភិវឌ្ឍន៍កសិកម្ម រុក្ខជាតិ មានគុណភាពខ្ពស់ ដែលតភ្ជាប់នឹងឧស្សហកម្មកែច្នៃ តាមទិសដៅផលិតកម្មធំៗ ។ បង្កើតទំនាក់ទំនងជាជិតស្និទ្ធរវាង រដ្ឋ អ្នកវិទ្យាសាស្ត្រ សហគ្រិន និងកសិករ យកចិត្តទុកដាក់លើការកសាងជនបទថ្មី ការពារព្រៃនិងបរិស្ថានធម្មជាតិ។

ដោយទិសដៅខាងលើនេះ  ខេត្ត យ៉ាឡាយ (Gia Lai) បានបេ្តជ្ញាចិត្តអនុវត្តន៍គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចពណ៌បៃតង ទាក់ទាញការវិនិយោគដ៏សមស្រប ដែលមិនប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន។ ចំពោះការអភិវឌ្ឍន៍កសិកម្មវិញ ខេត្ត យ៉ាឡាយ (Gia Lai) បានជ្រើសរើសអភិវឌ្ឍកសិកម្មសរីរាង្គ ប្រើប្រាស់បច្ចេកវិទ្យខ្ពស់ ដែលធ្វើជាស្រួញ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនៃខេត្តប្រកបដោយស្ថិតស្ថេរភាព។ ជាពិសេស ខេត្ត យ៉ាឡាយ (Gia Lai) មានគោលការណ៍ជំរុញសហគ្រាស សម្ព័ន្ធក្រុមហ៊ុនធំៗ ជួយឧបត្ថម្ភបងប្អូនកសិករ វិនិយោគលើបណ្តាគម្រោងកសិកម្មប្រើប្រាស់បច្ចេកវិទ្យាខ្ពស់។

ដោយដំណោះស្រាយជាសារវន្តនិងស្ថិតស្ថេរ រួមជាមួយលទ្ធភាពរបស់ខេត្ត បណ្តាបងប្អូនប្រជាជនរស់នៅ​ ក្នុងភូមិសាស្ត្រ ខេត្ត យ៉ាឡាយ (Gia Lai) អាចជឿជាក់ថា តំបន់ដី ក្រហមនេះកាន់តែសម្បូររុងរឿង និងក្លាយទៅជាទីកន្លែងមួយគួរឲ្យរស់នៅ ស្ថិតក្នុងតំបន់ តីង្វៀន (Tay Nguyen)./.

 

ខេត្ត យ៉ាឡាយ (Gia Lai) មានផ្ទៃក្រឡាសរុបជាង ១៥.៥០០ គីឡូម៉ែត្រការេ ដែលធំលេខពីរនៅក្នុងស្រុក និងធំបំផុតនៅតំបន់ តីង្វៀន (Tay Nguyen) បរិមាណប្រជាជនសរុប ១,៤ លាននាក់ ក្នុងនោះមានជនជាតិចំនួន ៣៤។ អាកាសធាតុនិងជាតិដីនៅទីនេះសមស្របនឹងការដាំដំណាំឧស្សហកម្ម ( កៅស៊ូ កាហ្វេ ម្រេច) មានរ៉ែថ្លៃថ្នូរ និងមានសក្តានុពលអភិវឌ្ឍន៍ធារាសាស្ត្រ អេកូទេសចរណ៍ ទេសចរណ៍វប្បធម៌និងប្រវតិ្តសាស្ត្រ…

 

អត្ថបទ៖ ថាញហ័រ រូបថត៖ កុងដាត
ថាញហ័រ និងឯកសារ

ផ្សារបណ្ដែត នៅភាគខាងលិចណាមបូ (Nam Bo)

ផ្សារបណ្ដែត នៅភាគខាងលិចណាមបូ (Nam Bo)

ផ្សារ​បណ្ដែត​​គឺ​ជា​សម្រស់​វប្បធម៌​ដ៏ពិសេសមួយ នៅភាគខាងលិចណាម​បូ (Nam Bo) ដែល​ប្រដូច​ទៅ​នឹង​រូបភាព​រស់នៅយ៉ាងរវើក​នៃ​ជី​វិត​ ​ក្នុង​តំបន់​ដី​សណ្ដ​ទន្លេ​គឺវឡុង (Cuu Long) ...

Top