ក្នុងរយៈពេលជាង ៤៥ ឆ្នាំនៃការកសាងនិងការរចនា សាយហ្គន (Sai Gon) - ទីក្រុងហូជីមិញ (Ho Chi Minh) នាពេលបច្ចុប្បន្ននេះ ទីក្រុងហូជីមិញ (Ho Chi Minh) មានមុខមាត់ទំនើប និងទាន់សម័យ ប៉ុន្តែនៅតែរក្សាបាននូវតម្លៃវប្បធម៌និងប្រវត្តិសាស្ត្រ ប្រកបដោយភាពចុះសម្រុងគ្នា។ អគារខ្ពស់និងទំនើប ៗ ជាច្រើនកំពុងកសាង ដូចជាអគារ Bitexco ដ៏អស្ចារ្យ ស្ថិតនៅខណ្ឌទី ១ ឬអាគារ Landmark ដែលមានរូបរាងជាបាច់ឫស្សី ដែលមានកំពស់ ៤៦១ ម៉ែត្រ នៅខណ្ឌ ប៊ិញថាញ(Binh Thanh) គឺជានិមិត្តរូបថ្មីនៃសេដ្ឋកិច្ចរបស់ទីក្រុងសព្វថ្ងៃ។ ។ ប៉ុន្តែនៅតែមានអាស័យដ្ឋានសាយហ្គន បុរាណ ដូចជាវិហារកាតូលិក ឌឹកបា (Duc Ba) ឬ រោងល្ខោនទីក្រុងបុរាណដែលមានអាយុជាច្រើនឆ្នាំ។
ទន្ទឹមនឹងអគារខ្ពស់ ៗ មហាវិថីធំទូលាយជាច្រើន ដូចជាវិថី ង្វៀនវ៉ាន់លីញ (Nguyen Van Linh) វិថីហាណូយ (Ha Noi) វិថី វ៉ូ វ៉ាន់គៀត (Vo Van Kiet)និងវិថី ផាម វ៉ាន់ដុង (Pham Van Dong) ដែលស្ថិតនៅទីច្រកចេញចូលទីក្រុងក៏ត្រូវបានកសាង ដើម្បីឆ្លើយតបនឹងដង់ស៊ីតេនៃការធ្វើដំណើរនៃមធ្យោបាយ ឬប្រព័ន្ធរថភ្លើង Metro ទី ១ ត្រូវបានបញ្ចប់ជាបន្ទាន់ ដើម្បីឆ្លើយតបនឹងតម្រូវការនៃការដឹកជញ្ជូន នៅទីក្រុង។
![]() ទីក្រុង ហូជីមិញ (Ho Chi Minh) ស្រស់ស្អាត នៅពេលរាត្រី។ រូបថត៖ យ៉ាងសើនដុង ![]() វិមានឯករាជ្យបានចាត់ទុកដូចជា “ បេះដូង” របស់ទីក្រុងហូជីមិញ (Ho Chi Minh) ក្រោមការគ្រប់គ្រងនៃការិយាល័យរដ្ឋាភិបាលដែលទទួលស្វាគមន៍អ្នកទេសចរក្នុងស្រុកនិងអន្តរជាតិ។ ទន្ទឹមនឹងនេះ នេះជាកន្លែងដែលរៀបចំពិធីទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់របស់បក្សនិងរដ្ឋ នៅភាគខាងត្បូងនៃប្រទេស និងជាទីកន្លែងរៀបចំសន្និសីទអន្តរជាតិនិងក្នុងស្រុក។ រូបថត៖ យ៉ាងសើនដុង ![]() ប្រព័ន្ធបណ្ណាល័យ ក្នុងតំបន់បុរី ភូមីហ៊ឹង (Phu Minh Hung)។ រូបថត៖ ឯកសារ កម្មវិធី Vietnam Motorshow គឺជាព្រឹត្តិការណ៍ដ៏ល្បីល្បាញមួយក្នុងចំណោមព្រឹត្តិការណ៍ដ៏មានកិត្យានុភាពដែលបានធ្វើឡើងជាទៀងទាត់ នៅទីក្រុងហូជីមិញ (Ho Chi Minh) ទាក់ទាញម៉ាករថយន្តល្បី ៗ នៅលើពិភពលោក។ រូបថត៖ ង្វៀនលួន តំបន់បុរីភូម៉ីហ៊ឹង (Phu Minh Hung) មានកាមេរ៉ាឃ្លាំមើលជាង ២០០០ គ្រឿងដែលបានតំឡើងនៅតាមដងផ្លូវធំ ៗ ចូលរួមចំណែកក្នុងការថែរក្សាសន្តិសុខក្នុងតំបន់។ រូបថត៖ថុងហាយ តំបន់បុរី ភូម៉ីហ៊ឹង (Phu Minh Hung) មានបរិយាកាសស្រស់ស្រាយ បរិសុទ្ធជិតធម្មជាតិ។ រូបថត៖ ឯកសារ |
ទីក្រុងហូជីមិញ (Ho Chi Minh) គឺជាកន្លែងទាក់ទាញបញ្ញាជន និងជាកន្លែងមកដល់ ដើម្បីសិក្សា វិនិយោគនិងរស់នៅរបស់ជនបរទេស។ នេះជាឱកាសផងនិងជាបញ្ហាប្រឈមផង សម្រាប់ទីក្រុងទាក់ទងនឹងការរៀបចំផែនការនគររូបនីយកម្មទីក្រុង ដើម្បីឆ្លើយតបនឹងកំណើនប្រជាជននិងឆ្ពោះទៅកសាងទីក្រុងឆ្លាតនិងទំនើបសំដៅបម្រើសេវាកម្មល្អបំផុតចំពោះប្រជាជនរស់នៅ។
|
អគារ Landmark បានកសាងជាស្រេច នៅឆ្នាំ ២០១៨ កម្ពស់ ៤៦១ ម មាន ៨១ ជាន់ ដែលគឺជាអាគារខ្ពស់ជាងគេ នៅប្រទេសវៀតណាម ហើយ ស្ថិតនៅក្នុងចំណោមអគារខ្ពស់បំផុតទាំង ២០ នៅលើពិភពលោក នាពេលបច្ចុប្បន្ននេះ។ |
ជាពិសេសទីក្រុងមានគោលនយោបាយជាច្រើន ក្នុងការបើកទ្វារទីផ្សារ លើកទឹកចិត្តនិងបង្កើតលក្ខខណ្ឌនានា ដើម្បីទាក់ទាញវិនិយោគិនឱ្យចូលរួមអភិវឌ្ឍតំបន់ទីក្រុងឆ្លាត។ តាមគម្រោង ទីក្រុងទាំងនេះត្រូវបានរៀបចំផែនការស្របទៅនឹងទិសនៃការអភិវឌ្ឍន៍ ប្រកបដោយចីរភាព រួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅប្រកបដោយគុណភាព សុវត្ថិភាពនិងទំនើបរបស់ប្រជាជនទីក្រុង បង្កើនសោភណ្ឌភាពនៃ “គ្រាប់ពេជ្រនៅអាស៊ីបូព៌ា” ដែលមានលក្ខណៈស្វាហាប់និងអភិវឌ្ឍ។
បើនិយាយពីប្រវត្តិសាស្រ្តកាលពី ២៧ ឆ្នាំមុន តំបន់ខាងត្បូងនៃទីក្រុងសៃហ្គន (Sai Gon) រួមមានខណ្ឌចំនួន ៧ និងស្រុកញ៉ាបែ (Nha Be) ភាគច្រើនគឺព្រែកដ៏ខ្វាត់ខ្វែង ទឹកជំនន់លិច ហើយមានមនុស្សតិចតួចរស់នៅ។ ប៉ុន្តែក្រុមវិនិយោគិនវ័យក្មេងនិងវិស្វករវ័យក្មេង នៅពេលនោះបានមានគំនិតផ្តួចផ្តើម ក្នុងការកសាងតំបន់បុរីដ៏ទំនើបមួយ ដែលព័ទ្ធជុំវិញដោយប្រឡាយធម្មជាតិ។
ដោយមានការគាំទ្រនិងសម្របសម្រួលពីរដ្ឋាភិបាលនៅពេលនោះ ការអភិវឌ្ឍទីក្រុងឆ្ពោះទៅសមុទ្រខាងកើត តំបន់បុរី ភូម៉ីហ៊ឹង (Phu Minh Hung) មានផ្ទៃដី ៤៤៣ ហិកតា បានកសាងឲ្យបានស្រេច ដែលមានរូបរាងទាន់សម័យនិងទាក់ទាញពលរដ្ឋមកពីប្រទេសជាច្រើន ចំនួន ៤ ម៉ឺននាក់រស់នៅទីនេះ។
លោកស្រីហ្វាងម៉ាយ (Hoang Mai) និងក្រុមគ្រួសាររស់នៅក្នុងតំបន់បុរី Reverside Residence -ត្រូវបានគេចាត់ទុកថាជាជាមណ្ឌលកណ្តាលនៃតំបន់បុរី ភូម៉ីហ៊ឹង (Phu Minh Hung) អស់រយៈពេលជិត ១០ ឆ្នាំមកហើយ បាននិយាយថា រាល់សកម្មភាពនិងការងារ នៅតំបន់បុរី ភូម៉ីហ៊ឹង (Phu Minh Hung) មានសុវត្ថិភាព និងភាពងាយស្រួលណាស់។ ពីព្រោះកន្លែងសិក្សា កន្លែងកំសាន្តកន្លែងធ្វើកា រមជ្ឈមណ្ឌលពាណិជ្ជកម្ម កន្លែងកីឡា អាងហែលទឹក បន្ទប់ gym ត្រូវបានរចនាឡើង ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជន។
|
ប្រព័ន្ធអាងទឹកបម្រើប្រជាជនរស់នៅក្នុងតំបន់បុរី ភូម៉ីហ៊ឹង (Phu Minh Hung) ។ រូបថត៖ ឯកសារ ![]() តំបន់បុរី ភូម៉ីហ៊ឹង (Phu Minh Hung) មានសាលាអន្តរជាតិជាច្រើនដែលមានគុណភាពខ្ពស់។ រូបថត៖ ឯកសារ កន្លែងរស់នៅមានដើមឈើជាច្រើនដែលបង្កើតទីស្ថានលេងកម្សាន្តមានផាសុខភាពសម្រាប់កុមារដែលរស់នៅតំបន់បុរី ភូម៉ីហ៊ឹង (Phu Minh Hung) ។ រូបថត៖ ឯកសារ តំបន់បុរី ភូម៉ីហ៊ឹង (Phu Minh Hung) មានទីធ្លាកីឡាវាយកូនគោលសម្រាប់ប្រជាជនហាត់កីឡា។ រូបថត៖ថុងហាយ គ្រួសារជនជាតិវៀតណាមជាច្រើនដែលជ្រើសរើសតំបន់បុរីភូម៉ីហ៊ឹង (Phu My Hung) ជាទីលំនៅ ពីព្រោះនៅទីនោះមានផាសុភាពជាច្រើនសម្រាប់ជីវិត។ រូបថត៖ ថុងហាយ |
ចំពោះលោក Ha JiWon ជនជាតិកូរ៉េខាងត្បូងម្នាក់ ដែលរស់នៅតំបន់បុរី ភូម៉ីហ៊ឹង (Phu My Hung) នៅមណ្ឌល ហ៊ឹងយ៉ា (Hung Gia) តាំងពីឆ្នាំ ២០០៧ រហូតមកដល់ពេលនេះ ដែលជាទីកន្លែងសហគមន៍ជនជាតិកូរ៉េខាងត្បូង ស្នាក់នៅច្រើនជាងគេ នៅក្នុងទីក្រុងហូជីមិញ (Ho Chi Minh) មានអារម្មណ៍ថា៖“ ខ្ញុំមិនអាចបែងចែកដាច់ពីគ្នាបានទេថា នៅណាគឺប្រទេសវៀតណាមនិងនៅណាគឺប្រទេសកូរ៉េខាងត្បូង ពីព្រោះបរិយាកាសរស់នៅទីនេះពិតជាស្រស់ស្អាតនិងមានសុវត្ថិភាព។ មិត្តភក្តិនិងអ្នកជិតខាងមានភាពរួសរាយរាក់ទាក់ ដែលនាំមកនូវអារម្មណ៍សុខស្រួលបំផុតសម្រាប់ខ្ញុំ” ។
|
ក្រៅពីនេះ តំបន់បុរី ភូម៉ីហ៊ឹង (Phu My Hung) នៅមានគម្រោងកសាងតំបន់បុរីថ្មីជាច្រើនដែលមានទំហំ ២០០ ហិកតា ដែលស្ថិតនៅទីតាំងសំខាន់ៗ នៃទីក្រុងដូចជា Diamond Island, Vinhomes Central Park, Sala, ណាមរ៉ាចចៀក(Nam Rach Chiec), ធូធៀម (Thu Thiem) Lakeview City… គឺសុទ្ធតែជាតំបន់បុរីទំនើបនិងទាន់សម័យ។ |
ទន្ទឹមនឹងនេះ តំបន់បុរី ភូម៉ីហ៊ឹង (Phu My Hung) យកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការកសាងទេសភាពទីក្រុងនិងទីស្ថានពណ៌បៃតង។ នាពេលបច្ចុប្បន្ននេះតំបន់បុរី ភូម៉ីហ៊ឹង (Phu My Hung) គឺជាតំបន់បុរីមួយ ដែលមានដើមឈើជាច្រើនបំផុត នៅទីក្រុងហូជីមិញ (Ho Chi Minh) មានដង់ស៊ីតេដើមឈើបៃតងជាមធ្យម ៨,៩ ម ២ សម្រាប់មនុស្សម្នាក់។ តំបន់បុរីនេះ មិនផ្តោតសំខាន់លើការសាងសង់តំបន់លំនៅ ដូច្នេះអគារខ្ពស់ជាងគេនៅតំបន់បុរីនេះមានកម្ពស់ត្រឹមតែ ២៩ ជាន់ ដង់ស៊ីតេសំណង់នៃតំបន់បុរី ទាំងមូលមានត្រឹមតែ ២៦.៥% នៃទំហំដីសរុប។ ទំហំដីនៅសល់សម្រាប់ការកសាងឧទ្យានស្ថានបៃតង។
ជាពិសេសអាជីវកម្មអន្តរជាតិធំ ៗ ជាច្រើនបានជ្រើសរើសតំបន់បុរី ភូម៉ីហ៊ឹង (Phu My Hung) ជាទីតាំងទីស្នាក់ការកណ្តាលអាជីវកម្មដូចជា៖ Manulife, Starbucks, Crescent Mall… ... រួមវិភាគទានក្នុងការបង្កើតការងារប្រកបដោយគុណភាពនិងធនធានសេដ្ឋកិច្ចសម្រាប់មូលដ្ឋាន។ តំបន់បុរី ភូម៉ីហ៊ឹង (Phu My Hung) ជាកន្លែងដែលមានសាលាអន្តរជាតិល្បី ៗ ជាច្រើនដូចជា RMIT, SSIS, Renaissance, ឌីញធៀនលី (Dinh Thien Ly,) Taipei កូរ៉េខាងត្បូង ... ដើម្បីឆ្លើយតបនឹងតម្រូវការសិក្សា របស់សហគមន៍ជនបរទេសដែលរស់នៅក្នុងទីក្រុងហូជីមិញ (Ho Chi Minh) ។
![]() សកម្មភាពរបស់ប្រជាជន នៅពេលរាត្រី នៅតំបន់បុរី ភូម៉ីហ៊ឹង (Phu My Hung) ។ រូបថត៖ ឯកសារ ![]() Robins - ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដែលមានគុណភាពខ្ពស់នៅតំបន់បុរី ភូម៉ីហ៊ឹង (Phu My Hung) ។ រូបថត៖ ថុងហាយ ![]() មហាវិទ្យាល័យ Fulbright ជាទីកន្លែងបណ្តុះបណ្តាលដែលមានគុណភាពល្អមានទីតាំងនៅតំបន់បុរី ភូមិហុង(Phu My Hung) ។ រូបថត៖ ង្វៀនឡួន ![]() តំបន់បុរី ភូមិហុង(Phu My Hung) ឆ្លើយតបនឹងតម្រូវការនៃជីវិតរបស់ប្រជាជន ដូចជា ការទិញទំនិញ ការប្រើប្រាស់និងការលេងកម្សាន្ត។ រូបថត៖ថុងហាយ |
មជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍ SECC ដែលមានទំហំ ៤០ ០០០ ម៉ែត្រការ៉េ បានដាក់ឲ្យដំណើរការ តាំងពីឆ្នាំ ២០០៨ ដើម្បីឆ្លើយតបនឹងតម្រូវការការជំរុញពាណិជ្ជកម្មនិងកម្សាន្ត ក្នុងនិងក្រៅស្រុក តាមទ្រង់ទ្រាយធំនិងបន្តបន្ទាប់។ លើសពីនេះទៀត សកម្មភាពវប្បធម៌ប្រពៃណី ដូចជា បុណ្យផ្កានៅនិទាឃរដូវ តំបន់បុរីភូមិហ៊ឹង (Phu My Hung) កម្មវិធីពន្លឺ កម្មវិធីដើរសប្បុរសធម៌ត្រូវបានរៀបចំឡើងជាទៀងទាត់ នៅតំបន់បុរី ភូម៉ីហ៊ឹង (Phu My Hung) ដែល នាំមកនូវវប្បធម៌ទៅដល់សហគមន៍ជនជាតិបរទេសប្រកបដោយអត្ថន័យនិងចម្រុះ./.
|
ក្នុងឆ្នាំ ២០១៩ ទីក្រុងហូជីមិញ (Ho Chi Minh) បានចូលរួមចំណែក ២៣% នៃផលិតផលក្នុងស្រុកសរុប (GDP) និង ២៧% នៃចំណូលថវិកាជាតិ។ កំណើនសេដ្ឋកិច្ចសម្រេចបានតាមគោលដៅកំណត់ ៨,៣២% / ឆ្នាំ។ ផលិតផលក្នុងតំបន់សរុប (GRDP) ត្រូវបានប៉ាន់ប្រមាណជាង ១,៣៤៧ លានដុង។ ការវិនិយោគផ្ទាល់ពីបរទេស (FDI) បានទាក់ទាញ ៨ ពាន់លានដុល្លារ។ វិស័យទេសចរណ៍បានទទួលស្វាគមន៍ភ្ញៀវអន្តរជាតិជាង ៨,៦ លាននាក់ ទទួលប្រាក់ចំណូលជាង ១៤០ ពាន់ ពាន់លានដុង កើនឡើង ១០,១៥% បើប្រៀបធៀបនឹងឆ្នាំ ២០១៨ ។ (នាយកដ្ឋានស្ថិតិទីក្រុងហូជីមិញ (Ho Chi Minh)) ។
.
|
(រូបថតបានថតមុនថ្ងៃទី១ ខែមេសា ឆ្នាំ២០២០)







