• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

បទយកការណ៍ឯកទេស

ទិវាពលរដ្ឋឌីជីថលវៀតណាម (ថ្ងៃទី១៥ ខែតុលា)៖ ការអភិវឌ្ឍពលរដ្ឋឌីជីថលដែលយកប្រជាជនជាស្នូល​

ថ្ងៃទី១៥ ខែតុលា បានគូសសញ្ញាទិវាពលរដ្ឋឌីជីថលវៀតណាមលើកដំបូង តាមសេចក្តីសម្រេច​ចិត្ត​លេខ ៦៦ របស់រដ្ឋាភិបាល សំដៅលើកកម្ពស់ការយល់ដឹង និងលើកទឹកចិត្តបុគ្គលម្នាក់ៗឱ្យរៀនជំនាញឌីជីថល និងប្រើប្រាស់បច្ចេកវិទ្យាក្នុងជីវភាពប្រចាំថ្ងៃ។

មន្ទីរពេទ្យសម្ភពនិងរោគស្ត្រីមជ្ឈិម សាខាទី ២ ចាប់ផ្តើមប្រើប្រាស់មនុស្សយន្តដើម្បីជួយអ្នកជំងឺចុះឈ្មោះសម្រាប់ការពិនិត្យ (ខែសីហា ឆ្នាំ ២០២៦)។ រូបថត៖ VNA

យោងតាមសេចក្តីសម្រេចចិត្ត​នេះ ការអភិវឌ្ឍពលរដ្ឋឌីជីថលគឺផ្តោតលើប្រជាជន ដោយធានាសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ; មិនបង្កើតកាតព្វកិច្ច ឬ​កាត់បន្ថយសិទ្ធិ​ហួសពីវិសាលភាពរបស់ច្បាប់ឡើយ។ ដំណើរការនេះ ត្រូវតែធ្វើសមកាលកម្មជាមួយនឹងយុទ្ធសាស្ត្រផ្លាស់ប្តូរឌីជីថលជាតិ ការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល សង្គមឌីជីថល និងសេដ្ឋកិច្ចឌីជីថល។

ក្តារទូទាត់ប្រាក់អេឡិចត្រូនិកប្រកាសពីតម្លៃសំបុត្រឡានក្រុងសម្រាប់អ្នកដំណើរ។ រូបថត៖ VNA

លក្ខខណ្ឌដ៏​សំខាន់មួយសម្រាប់ការបង្កើតពលរដ្ឋឌីជីថលគឺការបង្រួមគម្លាតឌីជីថល​​។ ការអភិវឌ្ឍពលរដ្ឋ ឌីជីថលត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការគាំទ្រ​ជំនាញ ឧបករណ៍ ការតភ្ជាប់ និងវិធីសាស្រ្ត​​បម្រើសដែល​សមស្រប​សម្រាប់ក្រុមប្រជាជននីមួ​យ​ៗ។ លោក Bui Thanh Toan ប្រធាននាយកដ្ឋានវិទ្យាសាស្ត្រ ងបច្ចេកវិទ្យាខេត្ត Dak Lak បានថ្លែងថា៖ «​ការផ្លាស់ប្តូរឌីជីថលត្រូវតែចាប់ផ្តើមជាមួយនឹងការផ្លាស់ប្តូរផ្នត់គំនិត របៀបគិត និងរបៀបធ្វើ។ នាពេលកន្លងទៅ ថ្នាក់ដឹកនាំមូលដ្ឋាននិងបុគ្គលដែលមានឥទ្ធិពលនៅក្នុង​មូលដ្ឋានបានចូលរួមដោយផ្ទាល់ ផ្សព្វផ្សាយចលនា "អក្ខរកម្មឌីជីថល" តាមរយៈគំរូសាកល្បងចំនួនបួន៖ ឃុំឌីជីថល សង្កាត់ឌីជីថល ភូមិ/ឃុំឌីជីថល និងពលរដ្ឋឌីជីថល»​។

ប្រព័ន្ធឧបករណ៍នៅក្រុមហ៊ុនភាគហ៊ុនផលិតកម្មវេចខ្ចប់ និងនាំចូល-នាំចេញថាងឡុង (បាក់និញ) ត្រូវបានភ្ជាប់ និងគ្រប់គ្រងទិន្នន័យទាន់ពេលវេលា ដែលរួមចំណែក ក្នុង​លើកកម្ពស់ផលិតកម្មកាន់តែប្រសើរឡើង។ រូបថត៖ VNA

នៅក្នុងយុគសម័យបច្ចេកវិទ្យា បុគ្គលម្នាក់ៗមិនត្រឹមតែជាអ្នកទទួលផលប៉ុណ្ណោះទេ ថែមទាំងជាអ្នកចូលរួមយ៉ាងសកម្ម អ្នករួមចំណែក និងអ្នកធ្វើការសម្រេចចិត្តនៅក្នុងដំណើរការផ្លាស់ប្តូរឌីជីថល​ទៀត​ផង។ ដូច្នេះ ការអភិវឌ្ឍ​ពលរដ្ឋ ឌីជីថលគឺជាតម្រូវការដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរឌីជីថលដើម្បីក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ៕​

តាម vovworld.vn/km-KH

ហាណូយ - គោលដៅនៃលំហូរដើមទុន FDI គុណភាពខ្ពស់

ហាណូយ - គោលដៅនៃលំហូរដើមទុន FDI គុណភាពខ្ពស់

ពីបណ្ដារោងចក្រផលិតឧស្សាហកម្ម រហូតដល់​មជ្ឈមណ្ឌល R&D និងបច្ចេកវិទ្យាខ្ពស់ រដ្ឋធានីហាណូយ កំពុងរៀបចំប្រព័ន្ធអេកូឡូស៊ីថ្មីមួយ ដើម្បីទទួលស្វាគមន៍លំហូរដើមទុន FDI ដែល​មានបរិមាណ​បច្ចេកវិទ្យា និង​តម្លៃបន្ថែម​ខ្ពស់។

Top