បទយកការណ៍ឯកទេស

ក្រុងហូជីមិញ (Ho Chi Minh) ៖ ទីក្រុងទំដ៏នើបនិងឆ្លាត

បន្ទាប់ពីរយៈពេល ៤៥ ឆ្នាំនៃការរំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ។ ទីក្រុងហូជីមិញ (Ho Chi Minh) ពីទីក្រុងមួយដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាម បានប្រែក្លាយខ្លួនទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចឈានមុខគេរបស់ប្រទេសនិងតំបន់អាស៊ាន។ ទន្ទឹមនឹងការផ្ទុះចំនួនប្រជាជនប្រមាណ ១៣ លាននាក់ ការអភិវឌ្ឍនិងក្លាយជាទីក្រុងឆ្លាតនិងទំនើប ដើម្បីបម្រើសេចក្តីត្រូវការដ៏ល្អបំផុតរបស់ប្រជាជនគឺជាគោលដៅដែលទីក្រុងប្តេជ្ញាអនុវត្ត។

ក្នុងរយៈពេលជាង ៤៥ ឆ្នាំនៃការកសាងនិងការរចនា សាយហ្គន (Sai Gon) - ទីក្រុងហូជីមិញ (Ho Chi Minh) នាពេលបច្ចុប្បន្ននេះ ទីក្រុងហូជីមិញ (Ho Chi Minh) មានមុខមាត់ទំនើប និងទាន់សម័យ ប៉ុន្តែនៅតែរក្សាបាននូវតម្លៃវប្បធម៌និងប្រវត្តិសាស្ត្រ ប្រកបដោយភាពចុះសម្រុងគ្នា។ អគារខ្ពស់និងទំនើប ៗ ជាច្រើនកំពុងកសាង ដូចជាអគារ Bitexco ដ៏អស្ចារ្យ ស្ថិតនៅខណ្ឌទី ១ ឬអាគារ Landmark ដែលមានរូបរាងជាបាច់ឫស្សី ដែលមានកំពស់ ៤៦១ ម៉ែត្រ នៅខណ្ឌ ប៊ិញថាញ(Binh Thanh) គឺជានិមិត្តរូបថ្មីនៃសេដ្ឋកិច្ចរបស់ទីក្រុងសព្វថ្ងៃ។ ។ ប៉ុន្តែនៅតែមានអាស័យដ្ឋានសាយហ្គន បុរាណ ដូចជាវិហារកាតូលិក ឌឹកបា (Duc Ba) ឬ រោងល្ខោនទីក្រុងបុរាណដែលមានអាយុជាច្រើនឆ្នាំ។

ទន្ទឹមនឹងអគារខ្ពស់ ៗ មហាវិថីធំទូលាយជាច្រើន ដូចជាវិថី ង្វៀនវ៉ាន់លីញ (Nguyen Van Linh) វិថីហាណូយ (Ha Noi) វិថី វ៉ូ វ៉ាន់គៀត (Vo Van Kiet)និងវិថី ផាម វ៉ាន់ដុង (Pham Van Dong)  ដែលស្ថិតនៅទីច្រកចេញចូលទីក្រុងក៏ត្រូវបានកសាង ដើម្បីឆ្លើយតបនឹងដង់ស៊ីតេនៃការធ្វើដំណើរនៃមធ្យោបាយ ឬប្រព័ន្ធរថភ្លើង Metro ទី ១ ត្រូវបានបញ្ចប់ជាបន្ទាន់ ដើម្បីឆ្លើយតបនឹងតម្រូវការនៃការដឹកជញ្ជូន នៅទីក្រុង។


ទីក្រុង ហូជីមិញ (Ho Chi Minh) ស្រស់ស្អាត នៅពេលរាត្រី។ រូបថត៖ យ៉ាងសើនដុង


វិមានឯករាជ្យបានចាត់ទុកដូចជា “ បេះដូង” របស់ទីក្រុងហូជីមិញ (Ho Chi Minh) ក្រោមការគ្រប់គ្រងនៃការិយាល័យរដ្ឋាភិបាលដែលទទួលស្វាគមន៍អ្នកទេសចរក្នុងស្រុកនិងអន្តរជាតិ។ ទន្ទឹមនឹងនេះ នេះជាកន្លែងដែលរៀបចំពិធីទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់របស់បក្សនិងរដ្ឋ នៅភាគខាងត្បូងនៃប្រទេស និងជាទីកន្លែងរៀបចំសន្និសីទអន្តរជាតិនិងក្នុងស្រុក។ រូបថត៖ យ៉ាងសើនដុង


ប្រព័ន្ធបណ្ណាល័យ ក្នុងតំបន់បុរី ភូមីហ៊ឹង (Phu Minh Hung)។ រូបថត៖ ឯកសារ


កម្មវិធី Vietnam Motorshow គឺជាព្រឹត្តិការណ៍ដ៏ល្បីល្បាញមួយក្នុងចំណោមព្រឹត្តិការណ៍ដ៏មានកិត្យានុភាពដែលបានធ្វើឡើងជាទៀងទាត់ នៅទីក្រុងហូជីមិញ (Ho Chi Minh) ទាក់ទាញម៉ាករថយន្តល្បី ៗ នៅលើពិភពលោក។ រូបថត៖ ង្វៀនលួន


តំបន់បុរីភូម៉ីហ៊ឹង (Phu Minh Hung) មានកាមេរ៉ាឃ្លាំមើលជាង ២០០០ គ្រឿងដែលបានតំឡើងនៅតាមដងផ្លូវធំ ៗ  ចូលរួមចំណែកក្នុងការថែរក្សាសន្តិសុខក្នុងតំបន់។ រូបថត៖ថុងហាយ


តំបន់បុរី ភូម៉ីហ៊ឹង (Phu Minh Hung) មានបរិយាកាសស្រស់ស្រាយ បរិសុទ្ធជិតធម្មជាតិ។ រូបថត៖ ឯកសារ
 


ទីក្រុងហូជីមិញ (Ho Chi Minh) គឺជាកន្លែងទាក់ទាញបញ្ញាជន និងជាកន្លែងមកដល់ ដើម្បីសិក្សា វិនិយោគនិងរស់នៅរបស់ជនបរទេស។ នេះជាឱកាសផងនិងជាបញ្ហាប្រឈមផង សម្រាប់ទីក្រុងទាក់ទងនឹងការរៀបចំផែនការនគររូបនីយកម្មទីក្រុង ដើម្បីឆ្លើយតបនឹងកំណើនប្រជាជននិងឆ្ពោះទៅកសាងទីក្រុងឆ្លាតនិងទំនើបសំដៅបម្រើសេវាកម្មល្អបំផុតចំពោះប្រជាជនរស់នៅ។
 

អគារ Landmark បានកសាងជាស្រេច នៅឆ្នាំ ២០១៨ កម្ពស់ ៤៦១ ម មាន ៨១ ជាន់ ដែលគឺជាអាគារខ្ពស់ជាងគេ នៅប្រទេសវៀតណាម ហើយ ស្ថិតនៅក្នុងចំណោមអគារខ្ពស់បំផុតទាំង ២០ នៅលើពិភពលោក នាពេលបច្ចុប្បន្ននេះ។

ជាពិសេសទីក្រុងមានគោលនយោបាយជាច្រើន ក្នុងការបើកទ្វារទីផ្សារ លើកទឹកចិត្តនិងបង្កើតលក្ខខណ្ឌនានា ដើម្បីទាក់ទាញវិនិយោគិនឱ្យចូលរួមអភិវឌ្ឍតំបន់ទីក្រុងឆ្លាត។ តាមគម្រោង ទីក្រុងទាំងនេះត្រូវបានរៀបចំផែនការស្របទៅនឹងទិសនៃការអភិវឌ្ឍន៍ ប្រកបដោយចីរភាព រួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅប្រកបដោយគុណភាព សុវត្ថិភាពនិងទំនើបរបស់ប្រជាជនទីក្រុង បង្កើនសោភណ្ឌភាពនៃ “គ្រាប់ពេជ្រនៅអាស៊ីបូព៌ា” ដែលមានលក្ខណៈស្វាហាប់និងអភិវឌ្ឍ។


បើនិយាយពីប្រវត្តិសាស្រ្តកាលពី ២៧ ឆ្នាំមុន តំបន់ខាងត្បូងនៃទីក្រុងសៃហ្គន (Sai Gon)  រួមមានខណ្ឌចំនួន ៧ និងស្រុកញ៉ាបែ (Nha Be) ភាគច្រើនគឺព្រែកដ៏ខ្វាត់ខ្វែង ទឹកជំនន់លិច ហើយមានមនុស្សតិចតួចរស់នៅ។  ប៉ុន្តែក្រុមវិនិយោគិនវ័យក្មេងនិងវិស្វករវ័យក្មេង នៅពេលនោះបានមានគំនិតផ្តួចផ្តើម ក្នុងការកសាងតំបន់បុរីដ៏ទំនើបមួយ ដែលព័ទ្ធជុំវិញដោយប្រឡាយធម្មជាតិ។

ដោយមានការគាំទ្រនិងសម្របសម្រួលពីរដ្ឋាភិបាលនៅពេលនោះ  ការអភិវឌ្ឍទីក្រុងឆ្ពោះទៅសមុទ្រខាងកើត តំបន់បុរី ភូម៉ីហ៊ឹង (Phu Minh Hung)  មានផ្ទៃដី ៤៤៣ ហិកតា បានកសាងឲ្យបានស្រេច ដែលមានរូបរាងទាន់សម័យនិងទាក់ទាញពលរដ្ឋមកពីប្រទេសជាច្រើន ចំនួន ៤ ម៉ឺននាក់រស់នៅទីនេះ។

លោកស្រីហ្វាងម៉ាយ (Hoang Mai) និងក្រុមគ្រួសាររស់នៅក្នុងតំបន់បុរី Reverside Residence -ត្រូវបានគេចាត់ទុកថាជាជាមណ្ឌលកណ្តាលនៃតំបន់បុរី ភូម៉ីហ៊ឹង (Phu Minh Hung)  អស់រយៈពេលជិត ១០ ឆ្នាំមកហើយ បាននិយាយថា រាល់សកម្មភាពនិងការងារ នៅតំបន់បុរី ភូម៉ីហ៊ឹង (Phu Minh Hung)  មានសុវត្ថិភាព និងភាពងាយស្រួលណាស់។ ពីព្រោះកន្លែងសិក្សា កន្លែងកំសាន្តកន្លែងធ្វើកា រមជ្ឈមណ្ឌលពាណិជ្ជកម្ម កន្លែងកីឡា អាងហែលទឹក បន្ទប់ gym ត្រូវបានរចនាឡើង ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជន។

 

 
ប្រព័ន្ធអាងទឹកបម្រើប្រជាជនរស់នៅក្នុងតំបន់បុរី ភូម៉ីហ៊ឹង (Phu Minh Hung)  ។ រូបថត៖ ឯកសារ


តំបន់បុរី ភូម៉ីហ៊ឹង (Phu Minh Hung)   មានសាលាអន្តរជាតិជាច្រើនដែលមានគុណភាពខ្ពស់។ រូបថត៖ ឯកសារ


កន្លែងរស់នៅមានដើមឈើជាច្រើនដែលបង្កើតទីស្ថានលេងកម្សាន្តមានផាសុខភាពសម្រាប់កុមារដែលរស់នៅតំបន់បុរី ភូម៉ីហ៊ឹង (Phu Minh Hung)  ។
រូបថត៖ ឯកសារ



 តំបន់បុរី ភូម៉ីហ៊ឹង (Phu Minh Hung) មានទីធ្លាកីឡាវាយកូនគោលសម្រាប់ប្រជាជនហាត់កីឡា។
រូបថត៖ថុងហាយ 



 
គ្រួសារជនជាតិវៀតណាមជាច្រើនដែលជ្រើសរើសតំបន់បុរីភូម៉ីហ៊ឹង (Phu My Hung) ជាទីលំនៅ ពីព្រោះនៅទីនោះមានផាសុភាពជាច្រើនសម្រាប់ជីវិត។
រូបថត៖ ថុងហាយ

 

ចំពោះលោក Ha JiWon ជនជាតិកូរ៉េខាងត្បូងម្នាក់ ដែលរស់នៅតំបន់បុរី ភូម៉ីហ៊ឹង (Phu My Hung) នៅមណ្ឌល ហ៊ឹងយ៉ា (Hung Gia) តាំងពីឆ្នាំ ២០០៧ រហូតមកដល់ពេលនេះ ដែលជាទីកន្លែងសហគមន៍ជនជាតិកូរ៉េខាងត្បូង ស្នាក់នៅច្រើនជាងគេ នៅក្នុងទីក្រុងហូជីមិញ (Ho Chi Minh) មានអារម្មណ៍ថា៖“ ខ្ញុំមិនអាចបែងចែកដាច់ពីគ្នាបានទេថា នៅណាគឺប្រទេសវៀតណាមនិងនៅណាគឺប្រទេសកូរ៉េខាងត្បូង ពីព្រោះបរិយាកាសរស់នៅទីនេះពិតជាស្រស់ស្អាតនិងមានសុវត្ថិភាព។ មិត្តភក្តិនិងអ្នកជិតខាងមានភាពរួសរាយរាក់ទាក់ ដែលនាំមកនូវអារម្មណ៍សុខស្រួលបំផុតសម្រាប់ខ្ញុំ” ។
 

ក្រៅពីនេះ តំបន់បុរី ភូម៉ីហ៊ឹង (Phu My Hung) នៅមានគម្រោងកសាងតំបន់បុរីថ្មីជាច្រើនដែលមានទំហំ ២០០ ហិកតា ដែលស្ថិតនៅទីតាំងសំខាន់ៗ នៃទីក្រុងដូចជា Diamond Island, Vinhomes Central Park, Sala, ណាមរ៉ាចចៀក(Nam Rach Chiec), ធូធៀម (Thu Thiem)  Lakeview City… គឺសុទ្ធតែជាតំបន់បុរីទំនើបនិងទាន់សម័យ។

ទន្ទឹមនឹងនេះ តំបន់បុរី ភូម៉ីហ៊ឹង (Phu My Hung)  យកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការកសាងទេសភាពទីក្រុងនិងទីស្ថានពណ៌បៃតង។  នាពេលបច្ចុប្បន្ននេះតំបន់បុរី ភូម៉ីហ៊ឹង (Phu My Hung)  គឺជាតំបន់បុរីមួយ ដែលមានដើមឈើជាច្រើនបំផុត នៅទីក្រុងហូជីមិញ (Ho Chi Minh) មានដង់ស៊ីតេដើមឈើបៃតងជាមធ្យម ៨,៩ ម ២ សម្រាប់មនុស្សម្នាក់។ តំបន់បុរីនេះ មិនផ្តោតសំខាន់លើការសាងសង់តំបន់លំនៅ ដូច្នេះអគារខ្ពស់ជាងគេនៅតំបន់បុរីនេះមានកម្ពស់ត្រឹមតែ ២៩ ជាន់ ដង់ស៊ីតេសំណង់នៃតំបន់បុរី ទាំងមូលមានត្រឹមតែ ២៦.៥% នៃទំហំដីសរុប។ ទំហំដីនៅសល់សម្រាប់ការកសាងឧទ្យានស្ថានបៃតង។

ជាពិសេសអាជីវកម្មអន្តរជាតិធំ ៗ ជាច្រើនបានជ្រើសរើសតំបន់បុរី ភូម៉ីហ៊ឹង (Phu My Hung) ជាទីតាំងទីស្នាក់ការកណ្តាលអាជីវកម្មដូចជា៖ Manulife, Starbucks, Crescent Mall…  ... រួមវិភាគទានក្នុងការបង្កើតការងារប្រកបដោយគុណភាពនិងធនធានសេដ្ឋកិច្ចសម្រាប់មូលដ្ឋាន។ តំបន់បុរី ភូម៉ីហ៊ឹង (Phu My Hung) ជាកន្លែងដែលមានសាលាអន្តរជាតិល្បី ៗ ជាច្រើនដូចជា RMIT, SSIS, Renaissance, ឌីញធៀនលី (Dinh Thien Ly,) Taipei កូរ៉េខាងត្បូង ... ដើម្បីឆ្លើយតបនឹងតម្រូវការសិក្សា របស់សហគមន៍ជនបរទេសដែលរស់នៅក្នុងទីក្រុងហូជីមិញ (Ho Chi Minh) ។



សកម្មភាពរបស់ប្រជាជន នៅពេលរាត្រី នៅតំបន់បុរី ភូម៉ីហ៊ឹង (Phu My Hung) ។
រូបថត៖ ឯកសារ



Robins - ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដែលមានគុណភាពខ្ពស់នៅតំបន់បុរី ភូម៉ីហ៊ឹង (Phu My Hung) ។
រូបថត៖ ថុងហាយ



មហាវិទ្យាល័យ Fulbright ជាទីកន្លែងបណ្តុះបណ្តាលដែលមានគុណភាពល្អមានទីតាំងនៅតំបន់បុរី ភូមិហុង(Phu My Hung) ។
រូបថត៖ ង្វៀនឡួន



 តំបន់បុរី ភូមិហុង(Phu My Hung) ឆ្លើយតបនឹងតម្រូវការនៃជីវិតរបស់ប្រជាជន ដូចជា ការទិញទំនិញ ការប្រើប្រាស់និងការលេងកម្សាន្ត។
រូបថត៖ថុងហាយ

 

មជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍ SECC  ដែលមានទំហំ ៤០ ០០០ ម៉ែត្រការ៉េ បានដាក់ឲ្យដំណើរការ តាំងពីឆ្នាំ ២០០៨ ដើម្បីឆ្លើយតបនឹងតម្រូវការការជំរុញពាណិជ្ជកម្មនិងកម្សាន្ត ក្នុងនិងក្រៅស្រុក តាមទ្រង់ទ្រាយធំនិងបន្តបន្ទាប់។ លើសពីនេះទៀត សកម្មភាពវប្បធម៌ប្រពៃណី ដូចជា បុណ្យផ្កានៅនិទាឃរដូវ តំបន់បុរីភូមិហ៊ឹង (Phu My Hung) កម្មវិធីពន្លឺ  កម្មវិធីដើរសប្បុរសធម៌ត្រូវបានរៀបចំឡើងជាទៀងទាត់ នៅតំបន់បុរី ភូម៉ីហ៊ឹង (Phu My Hung) ដែល នាំមកនូវវប្បធម៌ទៅដល់សហគមន៍ជនជាតិបរទេសប្រកបដោយអត្ថន័យនិងចម្រុះ./.
 

ក្នុងឆ្នាំ ២០១៩ ទីក្រុងហូជីមិញ (Ho Chi Minh) បានចូលរួមចំណែក ២៣% នៃផលិតផលក្នុងស្រុកសរុប (GDP) និង ២៧% នៃចំណូលថវិកាជាតិ។ កំណើនសេដ្ឋកិច្ចសម្រេចបានតាមគោលដៅកំណត់ ៨,៣២% / ឆ្នាំ។ ផលិតផលក្នុងតំបន់សរុប (GRDP) ត្រូវបានប៉ាន់ប្រមាណជាង ១,៣៤៧ លានដុង។ ការវិនិយោគផ្ទាល់ពីបរទេស (FDI) បានទាក់ទាញ ៨ ពាន់លានដុល្លារ។ វិស័យទេសចរណ៍បានទទួលស្វាគមន៍ភ្ញៀវអន្តរជាតិជាង ៨,៦ លាននាក់ ទទួលប្រាក់ចំណូលជាង ១៤០ ពាន់ ពាន់លានដុង កើនឡើង ១០,១៥% បើប្រៀបធៀបនឹងឆ្នាំ ២០១៨ ។

(នាយកដ្ឋានស្ថិតិទីក្រុងហូជីមិញ (Ho Chi Minh)) ។

.
អត្ថបទ៖ សើនងៀ - រូបថត៖ ង្វៀនលន់ថុងហាយ យ៉ាងសើនដុង
(រូបថតបាន​ថតមុន​ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០)


top