ពាណិជ្ជសញ្ញាវៀតណាម កុលាលភាជន៍ភូមិប៊ិញឌឹក (Binh Duc) 27/12/2018 កុលាលភាជន៍សិប្បកម្មនៃបងប្អូនចម្ប៉ានៅភូមិប៊ិញឌឹក (Binh Duc) (ឃុំផានហេប - Phan Hiep ស្រុកបាក់ប៊ិញ - Bac Binh ខេត្តប៊ិញធ្វឹន - Binh Thuan) បានធ្វើអំពីដីឥដ្ឋពិសេស ជាមួយនឹងពណ៌សម្បុរ ក្បូរក្បាច់រចនា បង្កើតបានពាណិជ្ជសញ្ញាកុលាលភាជន៍តូចល្បីឈ្មោះទូទាំងភាគខាងត្បូង នៃភូមិភាគកណ្តាល។ សិប្បកម្មប្រពៃណីពិសេសនៃជនជាតិចម្ប៉ា។ មនុស្សគ្រប់គ្នាតែងហៅកុលាលភាជន៍ នៃជនជាតិចម្ប៉ានៅភូមិប៊ិញឌឹក (Binh Duc) ជាកុលាលភាជន៍តូច (ភាសាចម្ប៉ាហៅថាហ្គក មានន័យថាឆ្នាំង - អ្នកកាសែត) នាំមកនូវភាពខុសប្លែកពិសេស រវាងផលិតផលកុលាលភាជន៍សិប្បកម្មនៅវៀតណាម។ យើងខ្ញុំឆៀងចូលផ្ទះលោក ឡឹមហុងសយ (Lam Hong Soi) (អាយុ៥៥ឆ្នាំ) នៅដើមរសៀល ឃើញលោកកំពុងធ្វើឆ្នាំងនៅទីលានមុខផ្ទះ។ លោកសយ (Soi) កំពុងពិនិត្យនិងរំលីងផ្ទៃមុខឆ្នាំងគ្រគ្រិចខាងក្រៅ។ លោកយាយ ង្វៀន ធីមិញ (Nguyen Thi Minh) (អាយុ៥៣ឆ្នាំ) ជាប្រពន្ធលោកសយ (Soi) កំពុងអង្គុយក្បែរតុបង្វិលធ្វើឆ្នាំងថ្មី រីឯកូនស្រីគាត់កំពុងច្របាប់ដីឥដ្ឋដោយប្រុងប្រយ័ត្ន ទុកសម្រាប់ធ្វើថ្ងៃស្អែក។ លោកស្រី ង្វៀន ធីមិញ (Nguyen Thi Minh) ប្រពន្ធលោកសយ (Soi) កំពុងពិនិត្យសាឡើងវិញ នូវឆ្នាំងមិនទាន់ធ្វើសម្រេចទើបស្មូនរួច។ លោក ឡឹម ហុងសយ (Lam Hung Soi) (អាយុ៥៥ឆ្នាំនៅភូមិប៊ិញឌឹក - Binh Duc) កំពុងអង្គុយពិនិត្យឆ្នាំង ដោយប្រុងប្រយ័ត្នមុនពេលយកទៅដុត។ ដៃទាំងគូនៃជាងជនជាតិចម្ប៉ាប្រើដុំថ្មមួយ ដើម្បីខាត់មុខខាងក្រៅឲ្យរលីងនៃគ្រឿងកុលាលភាជន៍។ ការងារធ្វើកុលាលភាជន៍នៃនារីចម្ប៉ានៅភូមិប៊ិញឌឹក (Binh Duc)។ ផលិតផលកុលាលភាជន៍បន្ទាប់ដុតរួច មានពណ៌ក្រហមព្រឿង និងក្បាច់ធម្មជាតិដ៏ជក់ចិត្ត។ ផលិតផលចង្ក្រានជាមួយពណ៌ធម្មជាតិពិសេស។ ចង្រ្កាននិងគ្រឿងប្រើប្រាស់សម្រាប់ស្ងោរនំនៃជនជាតិចម្ប៉ា។ ផលិតផលកុលាលភាជន៍តូច បានតាំងបង្ហាញនៅមជ្ឈមណ្ឌលវប្បធម៌ចម្ប៉ា (ស្រុកបាក់ប៊ិញ - Bac Binh ខេត្តប៊ិញធ្វឹន - Binh Thuan)។ នារីចម្ប៉ាស្រស់ស្អាតនៅក្បែរកុលាលភាជន៍ធុនតូច។ ជួយម្តាយច្របាច់ដីធ្វើកុលាលភាជន៍ តាំងពីតូចមកដល់សព្វថ្ងៃ លោកសយ (Soi) មានបទពិសោធន៍មុខរបរជាង៣០ឆ្នាំ។ លោកសយ (Soi) ឲ្យដឹងថា កុលាលភាជន៍នៅទីនេះផ្សេងនឹងកុលាលភាជន៍បាវត្រុក (Bau Truc) (ខេត្តនិញធ្វឹន - Ninh Thuan) ដីឥដ្ឋនៅមូលដ្ឋាននីមួយៗ។ កុលាលភាជន៍បាវត្រុក (Bau Truc) យកដីនៅជិតស្រែ ដូចនេះកុលាលភាជន៍មានពណ៌ខ្មៅច្រើនជាង រីឯភូមិប៊ិញឌឹក (Binh Duc) យកដីឥដ្ឋនៅជិតទន្លេក្នុងភូមិសាស្រ្ត ទើបមានពណ៌ក្រហមព្រឿង។ ដីនៅទីនេះ មានបីស្រទាប់៖ ស្រទាប់ដីឥដ្ឋ ស្រទាប់គ្រួស និងស្រទាប់ដីក្រមួន (ឥដ្ឋក្រហម) ហេតុនេះត្រូវធ្វើដីសោះមិនហាប់ រើសយកគ្រួសចេញ ស្រោចទឹកនិងច្របាច់ស្មើដៃ អាចលាយនឹងខ្សាច់ ដើម្បីបង្កើតកម្រិតជាប់គ្នា។ ជាមួយ៤០ឆ្នាំធ្វើកុលាលភាជន៍ លោកយាយមិញ (Minh) មិនត្រូវការពុម្ពឡើយ ប៉ុន្តែអាចធ្វើចេញផលិតផលស្មើដូចពុម្ភ។ រៀងរាល់ថ្ងៃ គ្រួសារលោកសយ (Soi) អាចធ្វើបានផលិតផលប្រើប្រាស់ជាង ១០០ ប្រភេទដូចជា៖ ពាងទឹក ចង្រ្កាន ខ្ទះលីងសណ្តែក ខ្ទះដាក់លើល្ងើកភ្លើង ខ្ទះលីងអំបិល ឆ្នាំងខ ឆ្នាំងដាំថ្នាំជាដើម។ របៀបដុតកុលាលភាជន៍ មានលក្ខណៈសហគមន៍ខ្ពស់ ចម្ងាយពីផ្ទះលោកសយ (Soi) មិនឆ្ងាយ គឺផ្ទះលោកយាយតៀនធីឡន (Tien Thi Loan) (អាយុ៥៤ឆ្នាំនៅភូមិប៊ិញឌឹក - Binh Duc) ក៏កំពុងមមាញឹកធ្វើកុលាលភាជន៍សម្រាប់ថ្ងៃត្រង់ថ្ងៃស្អែក។ លោកយាយឡន (Loan) ធ្វើចំនួនច្រើន ទើបជួលបន្ថែមកម្មការិនី៤នាក់។ កុលាលភាជន៍បន្ទាប់ពីធ្វើរួច នឹងបាននាំទៅទីលានហាលថ្ងៃ ឲ្យស្ងួតទឹកមុនពេលយកទៅដុត។ ជនជាតិចម្ប៉ានៅភូមិប៊ិញឌឹក (Binh Duc) តែងដុតកុលាលភាជន៍នៅកណ្តាលថ្ងៃត្រង់ នៅលើផ្នោរដំបូកខ្ពស់ស្រឡះ។ គ្រួសាររៀបចំដោយខ្លួនឯងតាមលំដាប់លំដោយឆ្នាំង បន្ទាប់ពីគ្រប់ចំនួន។ បើគ្រួសារធ្វើឆ្នាំងមានចំនួនតិច អាចរួមដុតតែមួយកន្លែង។ នេះជាលក្ខណៈវប្បធម៌ពិសេសមានលក្ខណៈសហគមន៍ខ្ពស់នៃជនជាតិចម្ប៉ា។ ជនជាតិចម្ប៉ានៅភូមិប៊ិញឌឹក (Binh Duc) តែងជម្រើសដំបូកដីខ្ពស់ស្រឡះ ជាទីកន្លែងដុតឆ្នាំងក្អម។ កុលាលភាជន៍បានរៀបចម្រុះនឹងឱស ជាជួរជាស្រទាប់ ទើបដុតឆ្នាំងបានឆ្អិតស្មើជាង។ កុលាលភាជន៍ធ្វើរួច បានរៀបជាជួរតម្រង់គ្នា តែងបានដុតដោយចំនួនច្រើន។ ជនជាតិចម្ប៉ា តែងដុតឱសតាមបណ្តោយទិសខ្យល់បក់ និងចាំមើលកម្រិតម៉ោងយ៉ាងហ្មត់ចត់។ ពេលកុលាលភាជន៍ដល់កម្រិតឆ្អិន នឹងបានអូសចេញលាបលើផ្ទៃមុខកុលាលភាជន៍នូវប្រភេទទឹក មួយធ្វើអំពីដើមចន្ទន៍ជាដើម ដើម្បីបង្កើតរចនាក្បូរក្បាច់លើកុលាលភាជន៍។ ថ្ងៃត្រង់ថ្ងៃស្អែក យើងខ្ញុំអញ្ជើញទៅដំបូកដុតកុលាលភាជន៍ នៅកណ្តាលភូមិប៊ិញឌឹក (Binh Duc) ចៃដន្យជួបលោកយាយឡន (Loan) និងគ្រួសារទាំងបីផ្សេងទៀត ក៏យកកុលាលភាជន៍មកដុតដែរ។ កុលាលភាជន៍ប្រហែល១០០០គ្រឿងបានរៀបចំទុកដាក់ហ្មត់ចត់ បានគួសបញ្ជាក់ជៀសវៀងច្រឡំគ្នា។ តាមខ្នាតផលិតផលកុលាលភាជន៍ នឹងមានពេលវេលាដុតផ្សេងគ្នា បើកុលាលភាជន៍តូចពេលវេលាដុតប្រហែល១ម៉ោង រីឯផលិតផលធំអាចដុតអូសបន្លាយឡើងដល់២ឬ៣ម៉ោង។ ពេលកុលាលភាជន៍ដុតដល់កម្រិតឆ្អិន នឹងបានអូសចេញលាបលើផ្ទៃមុខនូវប្រភេទទឹកធ្វើអំពីដើមចន្ទន៍ជាដើម ដើម្បីបង្កើតរចនាក្បូរក្បាច់លើកុលាលភាជន៍។ ផលិតផលកុលាលភាជន៍ធ្វើសម្រេច របស់ជនជាតិចម្ប៉ានៅភូមិប៊ិញឌឹក (Binh Duc) មានពណ៌ក្រហមស្រឿង រួមនឹងក្បាច់រចនាធម្មជាតិជក់ចិត្ត បានក្លាយជាប្រភេទកុលាលភាជន៍ពិសេស ខុសប្លែកពីប្រភេទកុលាលភាជន៍នៅទីទៃផ្សេង៕ អនុវត្ត៖ ថាញ់ដាត សើនងៀ

កុលាលភាជន៍សិប្បកម្មនៃបងប្អូនចម្ប៉ានៅភូមិប៊ិញឌឹក (Binh Duc) (ឃុំផានហេប - Phan Hiep ស្រុកបាក់ប៊ិញ - Bac Binh ខេត្តប៊ិញធ្វឹន - Binh Thuan) បានធ្វើអំពីដីឥដ្ឋពិសេស ជាមួយនឹងពណ៌សម្បុរ ក្បូរក្បាច់រចនា បង្កើតបានពាណិជ្ជសញ្ញាកុលាលភាជន៍តូចល្បីឈ្មោះទូទាំងភាគខាងត្បូង នៃភូមិភាគកណ្តាល។ សិប្បកម្មប្រពៃណីពិសេសនៃជនជាតិចម្ប៉ា។ មនុស្សគ្រប់គ្នាតែងហៅកុលាលភាជន៍ នៃជនជាតិចម្ប៉ានៅភូមិប៊ិញឌឹក (Binh Duc) ជាកុលាលភាជន៍តូច (ភាសាចម្ប៉ាហៅថាហ្គក មានន័យថាឆ្នាំង - អ្នកកាសែត) នាំមកនូវភាពខុសប្លែកពិសេស រវាងផលិតផលកុលាលភាជន៍សិប្បកម្មនៅវៀតណាម។ យើងខ្ញុំឆៀងចូលផ្ទះលោក ឡឹមហុងសយ (Lam Hong Soi) (អាយុ៥៥ឆ្នាំ) នៅដើមរសៀល ឃើញលោកកំពុងធ្វើឆ្នាំងនៅទីលានមុខផ្ទះ។ លោកសយ (Soi) កំពុងពិនិត្យនិងរំលីងផ្ទៃមុខឆ្នាំងគ្រគ្រិចខាងក្រៅ។ លោកយាយ ង្វៀន ធីមិញ (Nguyen Thi Minh) (អាយុ៥៣ឆ្នាំ) ជាប្រពន្ធលោកសយ (Soi) កំពុងអង្គុយក្បែរតុបង្វិលធ្វើឆ្នាំងថ្មី រីឯកូនស្រីគាត់កំពុងច្របាប់ដីឥដ្ឋដោយប្រុងប្រយ័ត្ន ទុកសម្រាប់ធ្វើថ្ងៃស្អែក។ លោកស្រី ង្វៀន ធីមិញ (Nguyen Thi Minh) ប្រពន្ធលោកសយ (Soi) កំពុងពិនិត្យសាឡើងវិញ នូវឆ្នាំងមិនទាន់ធ្វើសម្រេចទើបស្មូនរួច។ លោក ឡឹម ហុងសយ (Lam Hung Soi) (អាយុ៥៥ឆ្នាំនៅភូមិប៊ិញឌឹក - Binh Duc) កំពុងអង្គុយពិនិត្យឆ្នាំង ដោយប្រុងប្រយ័ត្នមុនពេលយកទៅដុត។ ដៃទាំងគូនៃជាងជនជាតិចម្ប៉ាប្រើដុំថ្មមួយ ដើម្បីខាត់មុខខាងក្រៅឲ្យរលីងនៃគ្រឿងកុលាលភាជន៍។ ការងារធ្វើកុលាលភាជន៍នៃនារីចម្ប៉ានៅភូមិប៊ិញឌឹក (Binh Duc)។ ផលិតផលកុលាលភាជន៍បន្ទាប់ដុតរួច មានពណ៌ក្រហមព្រឿង និងក្បាច់ធម្មជាតិដ៏ជក់ចិត្ត។ ផលិតផលចង្ក្រានជាមួយពណ៌ធម្មជាតិពិសេស។ ចង្រ្កាននិងគ្រឿងប្រើប្រាស់សម្រាប់ស្ងោរនំនៃជនជាតិចម្ប៉ា។ ផលិតផលកុលាលភាជន៍តូច បានតាំងបង្ហាញនៅមជ្ឈមណ្ឌលវប្បធម៌ចម្ប៉ា (ស្រុកបាក់ប៊ិញ - Bac Binh ខេត្តប៊ិញធ្វឹន - Binh Thuan)។ នារីចម្ប៉ាស្រស់ស្អាតនៅក្បែរកុលាលភាជន៍ធុនតូច។ ជួយម្តាយច្របាច់ដីធ្វើកុលាលភាជន៍ តាំងពីតូចមកដល់សព្វថ្ងៃ លោកសយ (Soi) មានបទពិសោធន៍មុខរបរជាង៣០ឆ្នាំ។ លោកសយ (Soi) ឲ្យដឹងថា កុលាលភាជន៍នៅទីនេះផ្សេងនឹងកុលាលភាជន៍បាវត្រុក (Bau Truc) (ខេត្តនិញធ្វឹន - Ninh Thuan) ដីឥដ្ឋនៅមូលដ្ឋាននីមួយៗ។ កុលាលភាជន៍បាវត្រុក (Bau Truc) យកដីនៅជិតស្រែ ដូចនេះកុលាលភាជន៍មានពណ៌ខ្មៅច្រើនជាង រីឯភូមិប៊ិញឌឹក (Binh Duc) យកដីឥដ្ឋនៅជិតទន្លេក្នុងភូមិសាស្រ្ត ទើបមានពណ៌ក្រហមព្រឿង។ ដីនៅទីនេះ មានបីស្រទាប់៖ ស្រទាប់ដីឥដ្ឋ ស្រទាប់គ្រួស និងស្រទាប់ដីក្រមួន (ឥដ្ឋក្រហម) ហេតុនេះត្រូវធ្វើដីសោះមិនហាប់ រើសយកគ្រួសចេញ ស្រោចទឹកនិងច្របាច់ស្មើដៃ អាចលាយនឹងខ្សាច់ ដើម្បីបង្កើតកម្រិតជាប់គ្នា។ ជាមួយ៤០ឆ្នាំធ្វើកុលាលភាជន៍ លោកយាយមិញ (Minh) មិនត្រូវការពុម្ពឡើយ ប៉ុន្តែអាចធ្វើចេញផលិតផលស្មើដូចពុម្ភ។ រៀងរាល់ថ្ងៃ គ្រួសារលោកសយ (Soi) អាចធ្វើបានផលិតផលប្រើប្រាស់ជាង ១០០ ប្រភេទដូចជា៖ ពាងទឹក ចង្រ្កាន ខ្ទះលីងសណ្តែក ខ្ទះដាក់លើល្ងើកភ្លើង ខ្ទះលីងអំបិល ឆ្នាំងខ ឆ្នាំងដាំថ្នាំជាដើម។ របៀបដុតកុលាលភាជន៍ មានលក្ខណៈសហគមន៍ខ្ពស់ ចម្ងាយពីផ្ទះលោកសយ (Soi) មិនឆ្ងាយ គឺផ្ទះលោកយាយតៀនធីឡន (Tien Thi Loan) (អាយុ៥៤ឆ្នាំនៅភូមិប៊ិញឌឹក - Binh Duc) ក៏កំពុងមមាញឹកធ្វើកុលាលភាជន៍សម្រាប់ថ្ងៃត្រង់ថ្ងៃស្អែក។ លោកយាយឡន (Loan) ធ្វើចំនួនច្រើន ទើបជួលបន្ថែមកម្មការិនី៤នាក់។ កុលាលភាជន៍បន្ទាប់ពីធ្វើរួច នឹងបាននាំទៅទីលានហាលថ្ងៃ ឲ្យស្ងួតទឹកមុនពេលយកទៅដុត។ ជនជាតិចម្ប៉ានៅភូមិប៊ិញឌឹក (Binh Duc) តែងដុតកុលាលភាជន៍នៅកណ្តាលថ្ងៃត្រង់ នៅលើផ្នោរដំបូកខ្ពស់ស្រឡះ។ គ្រួសាររៀបចំដោយខ្លួនឯងតាមលំដាប់លំដោយឆ្នាំង បន្ទាប់ពីគ្រប់ចំនួន។ បើគ្រួសារធ្វើឆ្នាំងមានចំនួនតិច អាចរួមដុតតែមួយកន្លែង។ នេះជាលក្ខណៈវប្បធម៌ពិសេសមានលក្ខណៈសហគមន៍ខ្ពស់នៃជនជាតិចម្ប៉ា។ ជនជាតិចម្ប៉ានៅភូមិប៊ិញឌឹក (Binh Duc) តែងជម្រើសដំបូកដីខ្ពស់ស្រឡះ ជាទីកន្លែងដុតឆ្នាំងក្អម។ កុលាលភាជន៍បានរៀបចម្រុះនឹងឱស ជាជួរជាស្រទាប់ ទើបដុតឆ្នាំងបានឆ្អិតស្មើជាង។ កុលាលភាជន៍ធ្វើរួច បានរៀបជាជួរតម្រង់គ្នា តែងបានដុតដោយចំនួនច្រើន។ ជនជាតិចម្ប៉ា តែងដុតឱសតាមបណ្តោយទិសខ្យល់បក់ និងចាំមើលកម្រិតម៉ោងយ៉ាងហ្មត់ចត់។ ពេលកុលាលភាជន៍ដល់កម្រិតឆ្អិន នឹងបានអូសចេញលាបលើផ្ទៃមុខកុលាលភាជន៍នូវប្រភេទទឹក មួយធ្វើអំពីដើមចន្ទន៍ជាដើម ដើម្បីបង្កើតរចនាក្បូរក្បាច់លើកុលាលភាជន៍។ ថ្ងៃត្រង់ថ្ងៃស្អែក យើងខ្ញុំអញ្ជើញទៅដំបូកដុតកុលាលភាជន៍ នៅកណ្តាលភូមិប៊ិញឌឹក (Binh Duc) ចៃដន្យជួបលោកយាយឡន (Loan) និងគ្រួសារទាំងបីផ្សេងទៀត ក៏យកកុលាលភាជន៍មកដុតដែរ។ កុលាលភាជន៍ប្រហែល១០០០គ្រឿងបានរៀបចំទុកដាក់ហ្មត់ចត់ បានគួសបញ្ជាក់ជៀសវៀងច្រឡំគ្នា។ តាមខ្នាតផលិតផលកុលាលភាជន៍ នឹងមានពេលវេលាដុតផ្សេងគ្នា បើកុលាលភាជន៍តូចពេលវេលាដុតប្រហែល១ម៉ោង រីឯផលិតផលធំអាចដុតអូសបន្លាយឡើងដល់២ឬ៣ម៉ោង។ ពេលកុលាលភាជន៍ដុតដល់កម្រិតឆ្អិន នឹងបានអូសចេញលាបលើផ្ទៃមុខនូវប្រភេទទឹកធ្វើអំពីដើមចន្ទន៍ជាដើម ដើម្បីបង្កើតរចនាក្បូរក្បាច់លើកុលាលភាជន៍។ ផលិតផលកុលាលភាជន៍ធ្វើសម្រេច របស់ជនជាតិចម្ប៉ានៅភូមិប៊ិញឌឹក (Binh Duc) មានពណ៌ក្រហមស្រឿង រួមនឹងក្បាច់រចនាធម្មជាតិជក់ចិត្ត បានក្លាយជាប្រភេទកុលាលភាជន៍ពិសេស ខុសប្លែកពីប្រភេទកុលាលភាជន៍នៅទីទៃផ្សេង៕ អនុវត្ត៖ ថាញ់ដាត សើនងៀ
អត្ថបទផ្សេងទៀត ឡេយ៉ា (Le Gia) - រឿងរ៉ាវអំពីការធ្វើទឹកត្រី12/11/2023ពាណិជ្ជសញ្ញាវៀតណាមច្រោះចេញពីត្រីបណ្តូលអំពៅ និងអំបិល ដែលបានផ្អាប់នៅក្នុងធុងឈើបើយឡើយ (Boi Loi) និង ឡើងដំបែធម្មជាតិ តាមវិធីសាស្ត្រសង្កត់បែបប្រពៃណី ក្រោយពីរឆ្នាំថែទាំដោយហ្មត់ចត់ តំណក់ទឹកត្រីពណ៌លឿងលាយក្រហមបរិសុទ្ធ នឹងបានបង្ហូរដាក់ដប ផ្តល់ជូនអ្នកប្រើប្រាស់។ ដៀនក្វាង (Dien Quang) - ពាណិជ្ជសញ្ញាជាតិខាងវិស័យអគ្គិសនីវៀតណាម28/10/2023ពាណិជ្ជសញ្ញាវៀតណាមHoneyLand – ម៉ាកយីហោទឹកឃ្មុំឈានមុខនៅប្រទេសវៀតណាម03/10/2023ពាណិជ្ជសញ្ញាវៀតណាមអគ្គសនីថាមពលខ្យល់តឹនធ្វឹន (Tan Thuan)19/06/2023ពាណិជ្ជសញ្ញាវៀតណាមផ្ទះប្រគំប្រគង (Prefabrication) DSDHome - ដំណោះស្រាយឆ្លាតវៃសម្រាប់ផ្ទះអនាគត17/06/2023ពាណិជ្ជសញ្ញាវៀតណាមក្តារខៀន តឹនហា (Tan Ha) - ពាណិជ្ជសញ្ញាសិក្ខូបករណ៍កិត្យានុភាពនៅប្រទេសវៀតណាម03/04/2023ពាណិជ្ជសញ្ញាវៀតណាមNature Queen - ពាណិជ្ជសញ្ញាកំណត់នាមឱសថវៀតណាម នៅលើទីផ្សារសកលលោក26/02/2023ពាណិជ្ជសញ្ញាវៀតណាម អត្ថបទផ្សេងទៀត