HANUTI – គ្រាប់ពូជក្នុងស្រុក ស្តង់ដារអន្តរជាតិ

HANUTI – គ្រាប់ពូជក្នុងស្រុក ស្តង់ដារអន្តរជាតិ

ជាអង្គភាពឈានមុខគេក្នុងការនាំយកផលិតផលគ្រាប់ពូជក្នុងស្រុក​ស្តង់ដារសរីរាង្គ​អន្តរជាតិជូនអ្នកប្រើប្រាស់ ក្រុមហ៊ុន​ភាគហ៊ុន​ពិភព​គ្រាប់​ធញ្ញជាតិ (HANUTI) ឆ្ពោះ​ទៅ​គោល​​បំណងក្លាយជា​មជ្ឈមណ្ឌល​តភ្ជាប់ប្រព័ន្ធអេកូកសិកម្មសរីរាង្គវៀតណាម។ ជាមួយ​​ទ្រឹស្តី​អភិវឌ្ឍចីរភាព សម្រប​ជាមួយ​នឹង​​ធម្មជាតិ HANUTIប្រាថ្នាចង់​នាំមកនូវសុខភាព សុភមង្គល ជូន​អ្នកប្រើប្រាស់ ព្រមទាំង​ក្លាយជា​និមិត្តរូបនៃទំនុកចិត្ត​ក្នុង​វិស័យ​អាហារសរីរាង្គ។

ផ្តើម​ពីរឿងរ៉ាវគ្រាប់គជ់​លើថ្ម។ល។​

HANUTI ជ្រើសរើសតំបន់ដាំដុះ ដែលអនុវត្តវិធីសាស្រ្តដាំបែបបុរាណ ដោយប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត និង ជីគីមី​តិចតួច ឬមិន​ប្រើ និង​មិនសូវរងផល​ប៉ះពាល់​ ដោយការបំពុលខ្យល់ និង ប្រភព​ទឹក។

ស្ថិតនៅចំកណ្តាលជ្រលងភ្នំថ្មកំបោរ ក្នុងតំបន់ឡុកឃូ (Loc Khu) ស្រុក​ហាក្វាង (Ha Quang) នៅ​លើដីស្រែថ្មរដិបរដុប គ្រាប់សណ្តែកក្នុងស្រុកតូចៗពឹងផ្អែកលើទឹកសន្សើមពេលយប់ លូតលាស់ក្បែរថ្ម។ ទោះបីជាតូចក៏ពិតមែន ប៉ុន្តែគ្រាប់សណ្តែកទាំងនោះនៅតែពេញណែនល្អ ដូចជា “គ្រាប់គជ់​ក្នុងថ្ម” នេះជា​របៀប​ហៅ​ របស់​លោក​ ឡាយ​​ ង៉ុកថាញ់ (Lai Ngoc Thanh)នាយក​ក្រុមហ៊ុនភាគហ៊ុន HANUTI។ យោងតាមលោក ថាញ់ “គ្រាប់គជ់”​  នោះមិនត្រឹមតែ​ជា​អាហារ​បំបន់​ ថែមទាំង​ជួយ​ចិញ្ចឹម​ផ្លូវ​ចិត្ត​ផង ពីព្រោះ​គ្រាប់ធញ្ញជាតិ​នីមួយ​ៗ សុទ្ធជា​ការ​រួម​បញ្ចូល​នូវ​តម្លៃ​ក្នុងស្រុក​ ភាព​ប្រណីត​នៃធម្មជាតិ​ និង សេចក្តី​ស្រឡាញ់​ នៃ​អ្នក​ដាំដុះ​។​


លោក ឡាយ ង៉ុកថាញ់ (Lai Ngoc Thanh) មន្ត្រីផ្នែកសេដ្ឋកិច្ចកសិកម្ម នៃសកលវិទ្យាល័យកសិកម្មទី១ ហាណូយ និងជាប្រធានក្រុមហ៊ុនភាគហ៊ុន HANUTI បានដឹងតាំងពីយូរ​នូវការពិតមួយ ក្នុងដំណើរការអនុវត្តគម្រោងកសិកម្មនៅតំបន់ជនបទ និងតំបន់ដាច់ស្រយាល។ ​នោះគឺកសិផល​ក្នុងស្រុករបស់វៀតណាម ទោះបី​ជា​មានលក្ខណៈពិសេស និងគុណភាពក៏ដោយ ក៏ពិបាក​លក់ចេញដោយសារប្រជា​កសិករមិនសូវមានចំណេះដឹងអំពីទីផ្សារ។ ហេតុដូច្នេះហើយ គម្រោងទាំងនោះ ទោះបីជាបានធ្វើឱ្យជីវភាពរបស់ពួកគាត់​ប្រសើរឡើងមួយកម្រិតក៏ដោយ ក៏ប្រសិទ្ធភាពមិនមាននិរន្តរភាពដែរ​។ “ហេតុនេះ ខ្ញុំ​តែង​ប្រាថ្នា​កសាង​ប្រព័ន្ធអេកូ​កសិកម្ម​ចីរភាពមួយ​ ដែលផ្សារភ្ជាប់​សម្របនឹង​ធម្មជាតិ​ នាំពាណិជ្ជសញ្ញា​កសិផល​វៀតណាម ឱ្យឈានដល់កម្រិតអន្តរជាតិ” លោក ថាញ់​ រៀបរាប់អំពី​កម្លាំងចលករ​ ​បង្កើត​ HANUTI

HANUTI បានបង្កើតឡើង ជាមួយនឹងបេសកកម្មកសាងពាណិជ្ជសញ្ញាកសិផល និងអាហាររឹងមាំ បង្កើតខ្សែសង្វាក់តភ្ជាប់ចីរភាព ធានាទីផ្សារលក់ចេញស្ថិរភាព សម្រាប់ផលិតផលរបស់ប្រជា​កសិករ។ គំរូប្រតិបត្តិការរបស់ HANUTI ផ្តោតលើការតភ្ជាប់គ្រប់ជ្រុងជ្រោយ តាំង​ពីដំណាក់កាលផលិត កែច្នៃ រហូតដល់ការចែកចាយផ្ទាល់ទៅដល់អ្នកប្រើប្រាស់កសិផល ដែលធ្លាប់ស្គាល់ដូចជា សណ្តែកដី សណ្តែក​​បាយ និងផ្លែឈើពិសេស ដែលផលិតតាមដំណើរការចីរភាព ស្របតាមបរិស្ថាន ធានានូវគុណភាព និងសុវត្ថិភាពសម្រាប់សុខភាព។

។ល។​ មហិច្ឆតា​ក្លាយជាមជ្ឈមណ្ឌលតភ្ជាប់ប្រព័ន្ធអេកូកសិកម្មសរីរាង្គ

លោកឡាយ ង៉ុកថាញ់ (Lai Ngoc Thanh) កំពុង​ត្រួតពិនិត្យ​ដំណើរការ នៅក្នុង​រោងផលិត​។

ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកប្រើប្រាស់ ព្រមទាំង​​ធានាផលិតផលឈានដល់ស្តង់ដារចែកចាយ នៅតាម​បណ្តាញលក់ទំនិញទំនុកចិត្ត HANUTI កំណត់គោលដៅ​កសាងតំបន់ដាំដុះ ដែលទទួល​បានវិញ្ញាបនបត្រ​សរីរាង្គអន្តរជាតិ​។ ដូច្នេះ ការអភិវឌ្ឍ​តំបន់វត្ថុធាតុដើមសរីរាង្គចីរភាព គឺជាអាទិភាពដំបូងក្នុងយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន។

យោងតាមលោកស្រី ផាម ធីប៊ិចធ្វី (Pham Thi Bich Thuy) សហស្ថាបនិក និងជា​ប្រធានផ្នែកពាណិជ្ជកម្ម របស់ HANUTI ដើម្បីអភិវឌ្ឍ​តំបន់វត្ថុធាតុដើម ក្រុមហ៊ុន​បានធ្វើការ​អង្កេត និងសហការជាមួយជនជាតិភាគតិច នៅតាមបណ្តាខេត្ត​តំបន់ភ្នំភាគ​ខាងជើង​។ ពួកគាត់ គឺជាអ្នក​ដែលមានបទពិសោធន៍ក្នុងការធ្វើកសិកម្មតាមវិធីសាស្រ្តបុរាណ កាត់បន្ថយការ​ប្រើប្រាស់​ថ្នាំសម្លាប់​សត្វល្អិត និងជីគីមីឱ្យបានច្រើន​បំផុត ទន្ទឹមនោះ តំបន់​ដីដាំដុះក៏មិនសូវរងផលប៉ះពាល់ដោយសារការបំពុល​ខ្យល់ និងប្រភពទឹកផងដែរ។

 

គ្រាប់ធញ្ញជាតិរបស់ HANUTI បាន​ផ្តល់វិញ្ញាបនបត្រសរីរាង្គអន្តរជាតិ។

ដើម្បីកសាងទំនុកចិត្តជាមួយប្រជាជន HANUTI បាន​អនុវត្តគោលនយោបាយឧបត្ថម្ភ​ដូចជា ការផ្តល់ពូជមួយផ្នែក ផ្ទេរបច្ចេកទេស និងសន្យា​​ទិញផលិតផលទាំង​អស់​។ ក្រុមហ៊ុនផ្តួច​ផ្តើមចុះកិច្ចសន្យាត្រីភាគី ដោយមាន​ការចូលរួមពី HANUTI ប្រជាជន និង​គណៈកម្មាធិការ​ប្រជាជនឃុំ នៅតំបន់ផលិតវត្ថុធាតុដើម។ តម្លៃប្រមូលទិញកសិផល ត្រូវបានអនុវត្តតាមគោលនយោបាយតម្លៃគោល​។ តាមរយៈ​នោះ នៅពេលដែល​តម្លៃទីផ្សារធ្លាក់ចុះ HANUTI នៅតែធានា​ទិញ​ក្នុងតម្លៃ​អប្បបរមា ហើយនៅពេលដែលតម្លៃទីផ្សារ​កើនឡើង ក្រុមហ៊ុននឹងទិញ​តាម​តម្លៃ​ទីផ្សារ។

ថ្នាក់ដឹកនាំ HANUTI ក្នុងព្រឹត្តិការណ៍​ដែលរៀបចំដោយ​ក្រុមហ៊ុន​។
ផលិតផលគ្រាប់ធញ្ញជាតិ​ (Hat Duong) របស់​HANUTI បច្ចុប្បន្ន​កំពុង​បានចែកចាយនៅតាមបណ្តាហាងលក់អាហារសុវត្ថិភាពមួយ​ចំនួន ដែលមានកិត្យានុភាព​​។

ដោយ​សារគោលនយោបាយនេះ HANUTI បង្កើតជោគជ័យនូវខ្សែសង្វាក់តភ្ជាប់ចីរភាពជាមួយ​តំបន់ផលិតវត្ថុធាតុដើមជាច្រើន នៅទូទាំងប្រទេស រួមមាន៖ តំបន់វត្ថុធាតុដើមសរីរាង្គសម្រាប់គ្រាប់ពូជក្នុងស្រុកនៅខេត្ត​កាវបាំង (Cao Bang) តំបន់វត្ថុធាតុដើមមន នៅខេត្ត​ក្វាងនីញ (Quang Ninh) និងខេត្ត​​ថៃប៊ិញ (Thai Binh) តំបន់វត្ថុធាតុដើម apricot នៅខេត្ត​​បាកកាន (Bac Kan) តំបន់វត្ថុធាតុដើមព្រូន នៅខេត្ត​សឺនឡា (Son La) និងតំបន់វត្ថុធាតុដើម Canarium album នៅខេត្ត​ហាណាម (Ha Nam)។ ទោះបីជាតំបន់នីមួយៗ មានលក្ខណៈពិសេសរៀងៗខ្លួន​ពិតមែន ប៉ុន្តែតំបន់ដាំដុះវត្ថុធាតុដើមរបស់ HANUTI ទាំងអស់សុទ្ធតែទទួលបាន​វិញ្ញាបនបត្រសរីរាង្គអន្តរជាតិកិត្យានុភាព មកពីសហរដ្ឋអាមេរិក (USDA) អឺរ៉ុប (EU) និងជប៉ុន (JAS)។

ផលិតផលគំរូមួយចំនួនរបស់HANUTI។


ហេតុដូច្នេះហើយ ពាណិជ្ជសញ្ញា​ “គ្រាប់ធញ្ញជាតិ​” របស់ HANUTI គឺជាការរួមបញ្ចូលគ្នាល្អឥតខ្ចោះ រវាងកសិផលក្នុងស្រុក ជាមួយនឹងរសជាតិឈ្ងុយឆ្ងាញ់ពិសេស រួមនឹង​ស្តង់ដារសរីរាង្គ​អន្តរជាតិ។ ផលិតផលដែលបំពាក់ស្លាក​ពាណិជ្ជសញ្ញា​ “គ្រាប់ធញ្ញជាតិ​ - Hat Duong រួមមាន៖ ទឹកស៊ីរ៉ូផ្លែឈើ និងម្សៅធញ្ញជាតិចម្រុះ បាន​កែច្នៃមក​ពីគ្រាប់ធញ្ញជាតិ​ដូចជា សណ្តែកដី សណ្តែក​សៀង សណ្តែកខ្មៅ សណ្តែកខៀវ ពោតដំណើប ល្ងស ល្ងខ្មៅ។ល។  ដែលបានលីងបំពង​រួចស្រេច​។

ដោយមានជំនឿយ៉ាងមុតមាំលើតម្លៃ ដែលមិនអាចជំនួសបាននៃអាហារក្នុងស្រុក ផលិតផលដែលផ្សារភ្ជាប់ជាមួយនឹងប្រវត្តិសាស្ត្រ រដូវកាល និងតំបន់ HANUTI កំពុងខិតខំប្រឹងប្រែងលើកកម្ពស់កសិផល​វៀត​ណាមតាមស្តង់ដារកសិកម្មខ្ពស់បំផុត ដោយឆ្ពោះទៅរកគោលដៅនាំកសិកផល​ក្នុងស្រុក របស់វៀតណាមឱ្យឈាន​​ជើងចូលទីផ្សារ​អន្តរជាតិ៕

អត្ថបទ៖ ថាវ វី រូបភាព៖ HANUTI ផ្តល់


Top