ឡាម៉ី (La May) Farm ដើម្បីសុខភាពសហគមន៍

ឡាម៉ី (La May) Farm ដើម្បីសុខភាពសហគមន៍

ឡាម៉ី​ (La May) Farm ជាសួនចម្ការ​អេកូឡូស៊ីនៅកណ្តាលខ្នង​ភ្នំ ដែលជាភស្តុតាងនៃ​ទ្រឹស្តី​វប្បកម្ម "ស្អាត-ល្អជា​" ប្រកបដោយចីរភាព។ នៅ​ទីនេះ រុក្ខជាតិឱសថកម្រៗ​ជាច្រើនប្រភេទ លូតលាស់ដោយសេរី បង្កើតបានជាប្រព័ន្ធអេកូឡូស៊ីចម្រុះ និង មានតុល្យភាព ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ផលិតផល​គុណភាពខ្ពស់ ដើម្បី​សុខភាព​សហគមន៍​។

ឡាម៉ី​ (La May) Farm គឺជាសួនចម្ការ​មួយ ដែលស្ថិតនៅខ្នង​ភ្នំ ជាទី​កន្លែងមាន​រុក្ខជាតិឱសថកម្រលូតលាស់​ក្រោមពន្លឺថ្ងៃ លាយឡំជាមួយស្រទាប់ដើមឈើស្លឹកក្រាស់ៗ។
ទម្រង់​ "ចម្ការ​​អេកូឡូស៊ី" ពិសេស​នេះ មិនត្រឹមតែបង្កើតប្រព័ន្ធអេកូឡូស៊ីចម្រុះ និងមានតុល្យភាពប៉ុណ្ណោះទេ ថែមទាំងជាមូលដ្ឋានគ្រឹះរឹងមាំ សម្រាប់ទ្រឹស្តី​ផលិតកម្ម​ "ស្អាត - ល្អជា​" ដែលឡាម៉ី​ (La May) Farm ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់។

ពាក្យថា​ "ស្អាត" នៅឡាម៉ី​ (La May) Farm មិនត្រឹមតែសំដៅលើការគ្មានសារធាតុគីមីប៉ុណ្ណោះទេ ថែមទាំងជាដំណើរការដាំដុះល្អិតល្អន់ និង ការយល់ដឹងពីធម្មជាតិទៀត​ផង​។​ ដីធ្លី​​បានបង្កបង្កើនដោយវិធីសាស្ត្រសរីរាង្គ ដែល​គ្មានជីគីមី ឬថ្នាំសម្លាប់សត្វល្អិត។ ឡាម៉ី​ (La May) Farm ជឿជាក់លើថាមពលនៃការស្តារខ្លួនឯងឡើងវិញ របស់​ប្រព័ន្ធអេកូឡូស៊ី ដោយប្រើប្រាស់វិធានការជីវសាស្រ្ត ដើម្បីគ្រប់គ្រងសត្វល្អិត និងទាញយកប្រយោជន៍ពីជីសរីរាង្គ ដែលបានផ្អាប់​មក​ពីផលិតផលក្នុងចម្ការ​។ ជាពិសេស ឡាម៉ី​ (La May) Farm យកចិត្តទុកដាក់លើការអភិរក្សពូជដំណាំកម្រក្នុងស្រុក ដោយមិនប្រើប្រាស់ពូជកែប្រែហ្សែន។

ពាក្យថា "ល្អជា​" បង្ហាញពីសុវត្ថិភាពដាច់ខាតនៃផលិតផល និងការប្ដេជ្ញាចិត្តរបស់អ្នកបាន​បង្កើតពួកវា។ គ្រប់ដំណាក់កាលទាំងអស់ ចាប់តាំង​ពីការជ្រើសរើសវត្ថុធាតុដើម រហូតដល់ដំណើរការផលិតកម្ម សុទ្ធតែ​បានអនុវត្តប្រាកដប្រជា​ ដោយយកចិត្តទុកដាក់។

ឡាម៉ី​ (La May) Farm ប្រើប្រាស់ចំណេះដឹងពីឱសថបុរាណ ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍរូបមន្តផលិតផល។
ឡាម៉ី​ (La May) Farm បង្ហាញរឿងរ៉ាវនៃការតស៊ូព្យាយាមស្វែងរកតម្លៃប្រកបដោយនិរន្តរភាព និងអំពី​បំណងប្រាថ្នា ដើម្បីនាំមកនូវជីវភាព​សុខសាន្ត​ដល់សហគមន៍។

ចាប់ពីឆ្នាំ២០២៥ ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើង របស់អ្នកប្រើប្រាស់ ឡាម៉ី​ (La May) Farm បានពង្រីកតំបន់ដាំដុះសរីរាង្គ តាមរយៈសហការជាមួយក្រុមហ៊ុនទទួល​ខុសត្រូវ​មានកម្រិត​ Thanh Tung NB ដែលជាអង្គភាពមានដីវប្បកម្ម​សរីរាង្គស្តង់ដារចំនួន១៣ហិកតា និងកម្មន្តសាល​ផលិតកម្ម​ស្តង់ដារនាំចេញ ISO 22000។ តំបន់វប្បកម្ម​ថ្មីនេះ មានទីតាំង​នៅក្បែរព្រៃ​ធម្ម​ជាតិ​កុកផឿង ​(Cuc Phuong) ខេត្ត​និញ​ប៊ិញ​ (Ninh Binh) ដែលជាកន្លែងមានធាតុអាកាសបរិសុទ្ធ ដីដាំដុះអំណោយផលបែប​ធម្មជាតិ ធានានូវលក្ខណៈវិនិច្ឆ័យ "ស្អាត-ល្អជា​" របស់ឡាម៉ី​ (La May) Farm

ដោយផ្អែកលើប្រភពវត្ថុធាតុដើម "ស្អាត-ល្អជា​" ឡាម៉ី​ (La May) Farm បានអនុវត្តចំណេះដឹងវេជ្ជសាស្ត្រ​បុរាណ ដើម្បីស្រាវជ្រាវ និង អភិវឌ្ឍផលិតផល។ រូបមន្តឱសថបុរាណ និងវិធីសាស្រ្តថែទាំសុខភាពបែបប្រពៃណី ត្រូវបានចម្រាញ់យ៉ាង​ហ្មត់​ចត់​ រួមផ្សំ​ជាមួយ​​វិទ្យាសាស្ត្រ​នឹ​ង​ឱសថកម្រនៅ​ក្នុង​ចម្ការ​ បង្កើតបានជាផលិតផល មិនត្រឹមតែល្អសម្រាប់រាងកាយប៉ុណ្ណោះទេ ថែមទាំងបំប៉នខាង​ផ្លូវចិត្តទៀតផង។

ឡាម៉ី​ (La May) Farm មានបញ្ជីផលិតផលចម្រុះ និងពិសេស​។
ផលិតផលលេចធ្លោមួយចំនួន របស់ឡាម៉ី​ (La May) Farm។​

បញ្ជីផលិតផលរបស់ឡាម៉ី​ (La May) Farm មានសម្បូរ​បែប និង​​ពិសេស​ៗ ចាប់តាំងពីឱសថស្រស់ រហូតដល់ផលិតផលកែច្នៃដោយដៃ ដូចជា រមៀតខ្មៅលាយទឹកឃ្មុំ សាប៊ូឱសថ ក្រែមបបូរមាត់ធម្មជាតិ ខ្ញីអំបិលទឹកឃ្មុំ រមៀតលាយទឹកឃ្មុំលំអងផ្កា ក្រែមការពារមូសគ្មានជាតិគីមី តែខ្ញី និងយិនស៊ិនលាយទឹកឃ្មុំខ្ញី។ល។​ ផលិតផលនីមួយៗ សុទ្ធតែមានភាពប្រណីត​នៃធម្មជាតិមេឃដី​ និងភាពបេ្ដជ្ញារបស់អ្នកផលិត។

ជាពិសេស គោលការណ៍ "សុទ្ធ" បានឡាម៉ី​ (La May) Farm ដាក់ជាអាទិភាពចម្បង។ ផលិតផលកែច្នៃមក​ពីវត្ថុធាតុដើមស្រស់ មិនចម្រាញ់ មិនធ្វើនិស្សារណកម្ម​ គ្មានសារធាតុបន្ថែម រសជាតិសិប្បនិម្មិត ឬសារធាតុរក្សាទុក  រក្សាបាននូវសារធាតុចិញ្ចឹម និងរសជាតិធម្មជាតិទាំងស្រុង។

ឡាម៉ី​ (La May) Farm មិនត្រឹមតែជាពាណិជ្ជសញ្ញា​កសិផលប៉ុណ្ណោះទេ ទាំងនៅ​ជារឿងរ៉ាវនៃការតស៊ូព្យាយាម ធ្វើដំណើរ​តាម​​តម្លៃប្រកបដោយចី​រភាព សេចក្តីស្រឡាញ់ចំពោះធម្មជាតិ និង បំណងប្រាថ្នាចង់នាំមកនូវជីវភាព​ប្រកបដោយសុខសាន្ត។​

ឡាម៉ី​ (La May) Farm ក៏ជាកសិដ្ឋានអនុវត្តរបស់សាលាកសិកម្ម Maya School (Maya Maya Farm School) ។

បច្ចុប្បន្ន ឡាម៉ី​ (La May) Farm ជាកសិដ្ឋានសម្រាប់អនុវត្តន៍ជាក់ស្តែង របស់សាលាកសិកម្ម Maya School (Maya Maya Farm School) ដោយផ្តល់នូវកន្លែងអប់រំជាក់ស្តែង ជាទីកន្លែង​សម្រាប់​សិស្សានុសិស្ស អាចចូលរួមសកម្មភាពកសិកម្ម សង្កេតមើលភាពអស្ចារ្យ នៃធម្មជាតិ និងយល់កាន់តែច្បាស់ អំពីទំនាក់ទំនងជិតស្និទ្ធ រវាងមនុស្ស និង បរិស្ថាន។ ដូច្នេះ ឡាម៉ី​ (La May) Farm មិនត្រឹមតែផ្តល់អាហារស្អាត​ប៉ុណ្ណោះទេ នៅ​ទាំងជួយបណ្ដុះបណ្ដាលពលរដ្ឋបៃតង​ជំនាន់ថ្មី ដែលមានមនសិការ​ការពារបរិស្ថាន និង ឱ្យ​តម្លៃ​ធម្មជាតិ។

ស្ថិត​នៅក្នុងដំណើរ​ជីវិតសម័យទំនើប ឡាម៉ី​ (La May) Farm ប្រៀបដូចជាការរំលឹកយ៉ាង​ស្ងប់ស្ងាត់មួយ អំពីសារៈសំខាន់នៃការរស់នៅចម្រុះ​ជាមួយធម្មជាតិ និងឱ្យ​តម្លៃអ្វី ដែលធម្មជាតិបានផ្តល់ជូន​។ មិនត្រឹមតែបង្កើតកន្លែងកសិកម្មសុទ្ធសាធប៉ុណ្ណោះទេ ឡាម៉ី​ (La May) Farm នៅមានបេសកកម្មក្នុងការផ្សព្វផ្សាយ​តម្លៃ "ស្អាតពីចិត្ត ល្អជា​ពីដី" បង្កើតជីវភាព​ប្រកបដោយសុខសាន្ត​ និង និរន្តរភាព៕

អត្ថបទ៖ ថាវវី  រូបថត៖ ឡាម៉ី​ (La May) Farm

ប្រែសម្រួល៖ រីកើង​


Top