ឡាម៉ី (La May) Farm ជាសួនចម្ការអេកូឡូស៊ីនៅកណ្តាលខ្នងភ្នំ ដែលជាភស្តុតាងនៃទ្រឹស្តីវប្បកម្ម "ស្អាត-ល្អជា" ប្រកបដោយចីរភាព។
ឡាម៉ី (La May) Farm ជាសួនចម្ការអេកូឡូស៊ីនៅកណ្តាលខ្នងភ្នំ ដែលជាភស្តុតាងនៃទ្រឹស្តីវប្បកម្ម "ស្អាត-ល្អជា" ប្រកបដោយចីរភាព។ នៅទីនេះ រុក្ខជាតិឱសថកម្រៗជាច្រើនប្រភេទ លូតលាស់ដោយសេរី បង្កើតបានជាប្រព័ន្ធអេកូឡូស៊ីចម្រុះ និង មានតុល្យភាព ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ផលិតផលគុណភាពខ្ពស់ ដើម្បីសុខភាពសហគមន៍។
ឡាម៉ី (La May) Farm គឺជាសួនចម្ការមួយ ដែលស្ថិតនៅខ្នងភ្នំ ជាទីកន្លែងមានរុក្ខជាតិឱសថកម្រលូតលាស់ក្រោមពន្លឺថ្ងៃ លាយឡំជាមួយស្រទាប់ដើមឈើស្លឹកក្រាស់ៗ។
ទម្រង់ "ចម្ការអេកូឡូស៊ី" ពិសេសនេះ មិនត្រឹមតែបង្កើតប្រព័ន្ធអេកូឡូស៊ីចម្រុះ និងមានតុល្យភាពប៉ុណ្ណោះទេ ថែមទាំងជាមូលដ្ឋានគ្រឹះរឹងមាំ សម្រាប់ទ្រឹស្តីផលិតកម្ម "ស្អាត - ល្អជា" ដែលឡាម៉ី (La May) Farm ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់។
ពាក្យថា "ស្អាត" នៅឡាម៉ី (La May) Farm មិនត្រឹមតែសំដៅលើការគ្មានសារធាតុគីមីប៉ុណ្ណោះទេ ថែមទាំងជាដំណើរការដាំដុះល្អិតល្អន់ និង ការយល់ដឹងពីធម្មជាតិទៀតផង។ ដីធ្លីបានបង្កបង្កើនដោយវិធីសាស្ត្រសរីរាង្គ ដែលគ្មានជីគីមី ឬថ្នាំសម្លាប់សត្វល្អិត។ ឡាម៉ី (La May) Farm ជឿជាក់លើថាមពលនៃការស្តារខ្លួនឯងឡើងវិញ របស់ប្រព័ន្ធអេកូឡូស៊ី ដោយប្រើប្រាស់វិធានការជីវសាស្រ្ត ដើម្បីគ្រប់គ្រងសត្វល្អិត និងទាញយកប្រយោជន៍ពីជីសរីរាង្គ ដែលបានផ្អាប់មកពីផលិតផលក្នុងចម្ការ។ ជាពិសេស ឡាម៉ី (La May) Farm យកចិត្តទុកដាក់លើការអភិរក្សពូជដំណាំកម្រក្នុងស្រុក ដោយមិនប្រើប្រាស់ពូជកែប្រែហ្សែន។
ពាក្យថា "ល្អជា" បង្ហាញពីសុវត្ថិភាពដាច់ខាតនៃផលិតផល និងការប្ដេជ្ញាចិត្តរបស់អ្នកបានបង្កើតពួកវា។ គ្រប់ដំណាក់កាលទាំងអស់ ចាប់តាំងពីការជ្រើសរើសវត្ថុធាតុដើម រហូតដល់ដំណើរការផលិតកម្ម សុទ្ធតែបានអនុវត្តប្រាកដប្រជា ដោយយកចិត្តទុកដាក់។
ឡាម៉ី (La May) Farm ប្រើប្រាស់ចំណេះដឹងពីឱសថបុរាណ ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍរូបមន្តផលិតផល។
ឡាម៉ី (La May) Farm បង្ហាញរឿងរ៉ាវនៃការតស៊ូព្យាយាមស្វែងរកតម្លៃប្រកបដោយនិរន្តរភាព និងអំពីបំណងប្រាថ្នា ដើម្បីនាំមកនូវជីវភាពសុខសាន្តដល់សហគមន៍។
ចាប់ពីឆ្នាំ២០២៥ ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើង របស់អ្នកប្រើប្រាស់ ឡាម៉ី (La May) Farm បានពង្រីកតំបន់ដាំដុះសរីរាង្គ តាមរយៈសហការជាមួយក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត Thanh Tung NB ដែលជាអង្គភាពមានដីវប្បកម្មសរីរាង្គស្តង់ដារចំនួន១៣ហិកតា និងកម្មន្តសាលផលិតកម្មស្តង់ដារនាំចេញ ISO 22000។ តំបន់វប្បកម្មថ្មីនេះ មានទីតាំងនៅក្បែរព្រៃធម្មជាតិកុកផឿង (Cuc Phuong) ខេត្តនិញប៊ិញ (Ninh Binh) ដែលជាកន្លែងមានធាតុអាកាសបរិសុទ្ធ ដីដាំដុះអំណោយផលបែបធម្មជាតិ ធានានូវលក្ខណៈវិនិច្ឆ័យ "ស្អាត-ល្អជា" របស់ឡាម៉ី (La May) Farm។
ដោយផ្អែកលើប្រភពវត្ថុធាតុដើម "ស្អាត-ល្អជា" ឡាម៉ី (La May) Farm បានអនុវត្តចំណេះដឹងវេជ្ជសាស្ត្របុរាណ ដើម្បីស្រាវជ្រាវ និង អភិវឌ្ឍផលិតផល។ រូបមន្តឱសថបុរាណ និងវិធីសាស្រ្តថែទាំសុខភាពបែបប្រពៃណី ត្រូវបានចម្រាញ់យ៉ាងហ្មត់ចត់ រួមផ្សំជាមួយវិទ្យាសាស្ត្រនឹងឱសថកម្រនៅក្នុងចម្ការ បង្កើតបានជាផលិតផល មិនត្រឹមតែល្អសម្រាប់រាងកាយប៉ុណ្ណោះទេ ថែមទាំងបំប៉នខាងផ្លូវចិត្តទៀតផង។
ឡាម៉ី (La May) Farm មានបញ្ជីផលិតផលចម្រុះ និងពិសេស។
ផលិតផលលេចធ្លោមួយចំនួន របស់ឡាម៉ី (La May) Farm។
បញ្ជីផលិតផលរបស់ឡាម៉ី (La May) Farm មានសម្បូរបែប និងពិសេសៗ ចាប់តាំងពីឱសថស្រស់ រហូតដល់ផលិតផលកែច្នៃដោយដៃ ដូចជា រមៀតខ្មៅលាយទឹកឃ្មុំ សាប៊ូឱសថ ក្រែមបបូរមាត់ធម្មជាតិ ខ្ញីអំបិលទឹកឃ្មុំ រមៀតលាយទឹកឃ្មុំលំអងផ្កា ក្រែមការពារមូសគ្មានជាតិគីមី តែខ្ញី និងយិនស៊ិនលាយទឹកឃ្មុំខ្ញី។ល។ ផលិតផលនីមួយៗ សុទ្ធតែមានភាពប្រណីតនៃធម្មជាតិមេឃដី និងភាពបេ្ដជ្ញារបស់អ្នកផលិត។
ជាពិសេស គោលការណ៍ "សុទ្ធ" បានឡាម៉ី (La May) Farm ដាក់ជាអាទិភាពចម្បង។ ផលិតផលកែច្នៃមកពីវត្ថុធាតុដើមស្រស់ មិនចម្រាញ់ មិនធ្វើនិស្សារណកម្ម គ្មានសារធាតុបន្ថែម រសជាតិសិប្បនិម្មិត ឬសារធាតុរក្សាទុក រក្សាបាននូវសារធាតុចិញ្ចឹម និងរសជាតិធម្មជាតិទាំងស្រុង។
ឡាម៉ី (La May) Farm មិនត្រឹមតែជាពាណិជ្ជសញ្ញាកសិផលប៉ុណ្ណោះទេ ទាំងនៅជារឿងរ៉ាវនៃការតស៊ូព្យាយាម ធ្វើដំណើរតាមតម្លៃប្រកបដោយចីរភាព សេចក្តីស្រឡាញ់ចំពោះធម្មជាតិ និង បំណងប្រាថ្នាចង់នាំមកនូវជីវភាពប្រកបដោយសុខសាន្ត។
ឡាម៉ី (La May) Farm ក៏ជាកសិដ្ឋានអនុវត្តរបស់សាលាកសិកម្ម Maya School (Maya Maya Farm School) ។
បច្ចុប្បន្ន ឡាម៉ី (La May) Farm ជាកសិដ្ឋានសម្រាប់អនុវត្តន៍ជាក់ស្តែង របស់សាលាកសិកម្ម Maya School (Maya Maya Farm School) ដោយផ្តល់នូវកន្លែងអប់រំជាក់ស្តែង ជាទីកន្លែងសម្រាប់សិស្សានុសិស្ស អាចចូលរួមសកម្មភាពកសិកម្ម សង្កេតមើលភាពអស្ចារ្យ នៃធម្មជាតិ និងយល់កាន់តែច្បាស់ អំពីទំនាក់ទំនងជិតស្និទ្ធ រវាងមនុស្ស និង បរិស្ថាន។ ដូច្នេះ ឡាម៉ី (La May) Farm មិនត្រឹមតែផ្តល់អាហារស្អាតប៉ុណ្ណោះទេ នៅទាំងជួយបណ្ដុះបណ្ដាលពលរដ្ឋបៃតងជំនាន់ថ្មី ដែលមានមនសិការការពារបរិស្ថាន និង ឱ្យតម្លៃធម្មជាតិ។
ស្ថិតនៅក្នុងដំណើរជីវិតសម័យទំនើប ឡាម៉ី (La May) Farm ប្រៀបដូចជាការរំលឹកយ៉ាងស្ងប់ស្ងាត់មួយ អំពីសារៈសំខាន់នៃការរស់នៅចម្រុះជាមួយធម្មជាតិ និងឱ្យតម្លៃអ្វី ដែលធម្មជាតិបានផ្តល់ជូន។ មិនត្រឹមតែបង្កើតកន្លែងកសិកម្មសុទ្ធសាធប៉ុណ្ណោះទេ ឡាម៉ី (La May) Farm នៅមានបេសកកម្មក្នុងការផ្សព្វផ្សាយតម្លៃ "ស្អាតពីចិត្ត ល្អជាពីដី" បង្កើតជីវភាពប្រកបដោយសុខសាន្ត និង និរន្តរភាព៕
អត្ថបទ៖ ថាវវី រូបថត៖ ឡាម៉ី (La May) Farm
ប្រែសម្រួល៖ រីកើង