ក្រូចថ្លុងក្រហមដុងកាវ

ក្រូចថ្លុងក្រហមដុងកាវ

ភូមិដុងកាវ (Dong Cao) ស្ថិតនៅ​រដ្ឋធានីហាណូយ ជាទីកន្លែងដែលបង្កើតបានពូជក្រូចថ្លុងពិសេសមួយ មានឈ្មោះថា ក្រូចថ្លុង​ក្រហមដុងកាវ (Dong Cao) - ជាផលិតផលពិសេស និង​មានអត្ថន័យសម្រាប់តំបន់ជាយ​ក្រុងហាណូយ។ ពូជក្រូចថ្លុងនេះ មិនត្រឹមតែជាផ្លែឈើធម្មតានោះទេ តែ​វាគឺជាផលិតផល​ដែលពោរពេញទៅដោយអត្តសញ្ញាណ​វប្បធម៌ជនបទ និង ប្រពៃណីម្ហូបអាហារ របស់​ប្រជាជនហាណូយផងដែរ​។

ក្រូចថ្លុងក្រហមដុងកាវ (Dong Cao) មានប្រភពមកពីដើមក្រូចថ្លុង ដែលបានផ្លាស់ប្ដូរហ្សែនបែបធម្មជាតិ ហើយបានរកឃើញ និងបណ្ដុះពូជដោយប្រជាកសិករនៅក្នុងភូមិ។ ក្រូចថ្លុងប្រភេទនេះខុសប្លែកទាំងស្រុងនឹងពូជក្រូចថ្លុងធម្មតា ដោយសារសម្បុរសម្បកក្រហមឆ្អិនឆ្អៅ និងក្លែបសាច់ក្រូចថ្លុង មានពណ៌ផ្កាឈូកក្រហមពិសេស។ នៅពេលទុំ សម្បកក្រូចថ្លុងប្រែជាមានពណ៌ក្រហមលាយទឹកក្រូច ដែលបង្កើតបាននូវសោភ័ណភាពដ៏ទាក់ទាញ និង ប្លែក បើប្រៀបទៅនឹងពូជក្រូចថ្លុងបុរាណ។

ទិដ្ឋភាពទូទៅនៃចម្ការក្រូចថ្លុងក្រហម នៅភូមិដុងកាវ (Dong Cao) នៅ​រដ្ឋធានី​ហាណូយ​ កំពុង​ចូល​រដូវ​ប្រមូលផល​។​

ចំពោះរសជាតិ ក្រូចថ្លុងក្រហមដុងកាវ (Dong Cao) មានរសជាតិផ្អែមស្រាល មិនជូរខ្លាំងពេក ជាមួយនឹងភាពស្រួយ ទឹកពេញកំពឹស។ ក្លែបក្រូចថ្លុង បានវាយតម្លៃថា មានសភាពក្រាស់ ជាតិសរសៃតិច ផ្ដល់ពិសោធន៍ពិសាផ្លែឈើឆ្ងាញ់ និង ស្រស់ស្រាយ។ ដើម្បីបង្កើតបានផ្លែក្រូចថ្លុងក្រហមមានគុណភាព កសិករដុងកាវ (Dong Cao) បានអនុវត្ត បច្ចេកទេសដាំដុះយ៉ាងហ្មត់ចត់ និង ជំនាញវិជ្ជាជីវៈ។ ចាប់ពីដំណាក់កាលជ្រើសរើសពូជ ការថែទាំ រហូតដល់ការប្រមូលផល សុទ្ធតែបានអនុវត្តប្រាកដប្រជា និង បែបវិទ្យាសាស្ត្រ។

អ្នកភូមិដុងកាវ (Dong Cao) កំពុងថែទាំ ខ្ចប់ផ្លែក្រូចថ្លុង នៅក្នុងដំណាក់កាលក្រូច​ធំ​លូតលាស់។

 

ដំណើរការថែទាំក្រូចថ្លុងទាមទារភាពអត់ធ្មត់ និងការលះបង់។ ដំណាក់កាលដូចជា ការកាត់មែក ការដាក់ជី ការការពារ និងកម្ចាត់សត្វល្អិត ត្រូវបានអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។ ដីធ្លីដាំដុះនៅភូមិដុងកាវ (Dong Cao) ជាដីល្បាប់ជីជាតិ សមស្របបំផុតសម្រាប់ការដាំដំណាំផ្លែឈើ ជាពិសេសក្រូចថ្លុង។

ក្រូចថ្លុងក្រហមដុងកាវ (Dong Cao) មិនត្រឹមតែជាប្រភេទផ្លែឈើប៉ុណ្ណោះទេ នៅទាំងមានអត្ថន័យយ៉ាងជ្រាលជ្រៅ ក្នុងវប្បធម៌នៃប្រជាជនហាណូយផងដែរ។ ការជូនអំណោយផ្លែក្រូចថ្លុង គឺជាទំនៀមទម្លាប់មួយ ក្នុងចំណោមទំនៀមទម្លាប់ប្រពៃណី ដែលបង្ហាញពីការគោរព ការជូនពរឱ្យមានសំណាងល្អ វិបុលភាពដល់អ្នកទទួល។


ផលិតផលក្រូចថ្លុងក្រហមដុងកាវ (Dong Cao) បានដាក់តាំងបង្ហាញ និងឧទ្ទេសនាម​ នៅក្នុងពិធី Festival កសិផល ផលិតផល OCOP

ពណ៌ក្រហមនៃក្រូចថ្លុង តំណាងឱ្យភាពបរិបូរណ៍ និងសំណាងល្អក្នុងឆ្នាំថ្មី។ រូបរាងមូលនៃផ្លែក្រូចថ្លុង ក៏បានគេចាត់ទុកជានិមិត្តរូបនៃការសាមគ្គី ជួបជុំក្នុងគ្រួសារផងដែរ។ ដូច្នេះ ក្រូចថ្លុងក្រហមដុងកាវ (Dong Cao) បានក្លាយជាជម្រើសធ្វើជាកាដូ ដ៏មានអត្ថន័យ និងពិសេស។

ពណ៌ក្រហមនៃក្រូចថ្លុង តំណាងឱ្យភាពបរិបូរណ៍ និងសំណាងល្អក្នុងឆ្នាំថ្មី។ រូបរាងមូលនៃផ្លែក្រូចថ្លុង ក៏បានគេចាត់ទុកជានិមិត្តរូបនៃការសាមគ្គី ជួបជុំក្នុងគ្រួសារផងដែរ។ 

ទោះបីមានគុណសម្បត្តិជាច្រើនក៏ដោយ តែក្រូចថ្លុងក្រហមដុងកាវ (Dong Cao) នៅតែប្រឈមមុខនឹងបញ្ហាការពង្រីកទីផ្សារ និង អភិវឌ្ឍពាណិជ្ជសញ្ញា។ ការរក្សាគុណភាពឱ្យមានស្ថិរភាព ធានាបានលក្ខណៈពិសេសនៃពូជក្រូចថ្លុង គឺជាអាទិភាពកំពូលរបស់ប្រជាកសិករនៅទីនេះ។

ក្រូចថ្លុងក្រហមដុងកាវ (Dong Cao) មិនត្រឹមតែជាប្រភេទផ្លែឈើប៉ុណ្ណោះទេ ​ថែមទាំងមានអត្ថន័យជ្រាលជ្រៅក្នុងវប្បធម៌បុណ្យចូល​ឆ្នាំថ្មី​ របស់ជនជាតិវៀតណាមទៀតផង។

ក្រូចថ្លុងក្រហមដុងកាវ (Dong Cao) គឺជាភស្តុតាងនៃការច្នៃប្រតិដ្ឋ និងស្មារតីផ្លាស់ប្តូរថ្មីនៃប្រជាកសិករ វៀតណាម។ ផ្តើមពីដើមក្រូចថ្លុងដែលបានផ្លាស់ប្ដូរហ្សែនមួយដើម ប្រជាជនបង្កើតបានពូជផ្លែឈើពិសេសមួយ ដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ និងប្រពៃណី។ ក្រូចថ្លុងក្រហមដុងកាវ (Dong Cao) មិនត្រឹមតែជាប្រភេទផ្លែឈើប៉ុណ្ណោះទេ ថែមទាំងវាជារឿងរ៉ាវ អំពីភាពអត់ធ្មត់ ភាពលះបង់ និងមហិច្ឆតា ក្នុងការអភិវឌ្ឍរបស់ប្រជាកសិករវៀតណាមផងដែរ៕

អត្ថបទ និង រូបថត៖ កុង​ដាត / VNP ប្រែសម្រួលដោយង្វៀន​យ៉ាង

 


Top