ទិដ្ឋភាពទូទៅនៃចម្ការក្រូចថ្លុងក្រហម នៅភូមិដុងកាវ (Dong Cao) នៅរដ្ឋធានីហាណូយ កំពុងចូលរដូវប្រមូលផល។
អ្នកភូមិដុងកាវ (Dong Cao) កំពុងថែទាំ ខ្ចប់ផ្លែក្រូចថ្លុង នៅក្នុងដំណាក់កាលក្រូចធំលូតលាស់។
ផលិតផលក្រូចថ្លុងក្រហមដុងកាវ (Dong Cao) បានដាក់តាំងបង្ហាញ និងឧទ្ទេសនាម នៅក្នុងពិធី Festival កសិផល ផលិតផល OCOP។
ពណ៌ក្រហមនៃក្រូចថ្លុង តំណាងឱ្យភាពបរិបូរណ៍ និងសំណាងល្អក្នុងឆ្នាំថ្មី។ រូបរាងមូលនៃផ្លែក្រូចថ្លុង ក៏បានគេចាត់ទុកជានិមិត្តរូបនៃការសាមគ្គី ជួបជុំក្នុងគ្រួសារផងដែរ។ ដូច្នេះ ក្រូចថ្លុងក្រហមដុងកាវ (Dong Cao) បានក្លាយជាជម្រើសធ្វើជាកាដូ ដ៏មានអត្ថន័យ និងពិសេស។
ពណ៌ក្រហមនៃក្រូចថ្លុង តំណាងឱ្យភាពបរិបូរណ៍ និងសំណាងល្អក្នុងឆ្នាំថ្មី។ រូបរាងមូលនៃផ្លែក្រូចថ្លុង ក៏បានគេចាត់ទុកជានិមិត្តរូបនៃការសាមគ្គី ជួបជុំក្នុងគ្រួសារផងដែរ។
ទោះបីមានគុណសម្បត្តិជាច្រើនក៏ដោយ តែក្រូចថ្លុងក្រហមដុងកាវ (Dong Cao) នៅតែប្រឈមមុខនឹងបញ្ហាការពង្រីកទីផ្សារ និង អភិវឌ្ឍពាណិជ្ជសញ្ញា។ ការរក្សាគុណភាពឱ្យមានស្ថិរភាព ធានាបានលក្ខណៈពិសេសនៃពូជក្រូចថ្លុង គឺជាអាទិភាពកំពូលរបស់ប្រជាកសិករនៅទីនេះ។
ក្រូចថ្លុងក្រហមដុងកាវ (Dong Cao) មិនត្រឹមតែជាប្រភេទផ្លែឈើប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យជ្រាលជ្រៅក្នុងវប្បធម៌បុណ្យចូលឆ្នាំថ្មី របស់ជនជាតិវៀតណាមទៀតផង។
ក្រូចថ្លុងក្រហមដុងកាវ (Dong Cao) គឺជាភស្តុតាងនៃការច្នៃប្រតិដ្ឋ និងស្មារតីផ្លាស់ប្តូរថ្មីនៃប្រជាកសិករ វៀតណាម។ ផ្តើមពីដើមក្រូចថ្លុងដែលបានផ្លាស់ប្ដូរហ្សែនមួយដើម ប្រជាជនបង្កើតបានពូជផ្លែឈើពិសេសមួយ ដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ និងប្រពៃណី។ ក្រូចថ្លុងក្រហមដុងកាវ (Dong Cao) មិនត្រឹមតែជាប្រភេទផ្លែឈើប៉ុណ្ណោះទេ ថែមទាំងវាជារឿងរ៉ាវ អំពីភាពអត់ធ្មត់ ភាពលះបង់ និងមហិច្ឆតា ក្នុងការអភិវឌ្ឍរបស់ប្រជាកសិករវៀតណាមផងដែរ៕
អត្ថបទ និង រូបថត៖ កុងដាត / VNP ប្រែសម្រួលដោយង្វៀនយ៉ាង