រឿងទឹកដោះគោសរីរាង្គមុកដុង (Muc Dong)

រឿងទឹកដោះគោសរីរាង្គមុកដុង (Muc Dong)

ដោយ​គោល​បំណង​ចង់នាំយក​ជូនអតិថិជន​ ​នូវ​ផលិតផល​ទឹកដោះគោ​ស្រស់​ និងសុវត្ថិភាព​ ដំណើរ​ឆ្លងកាត់​៨ឆ្នាំ (២០១៥ - ២០២៣) របស់​មុក​​ដុង​ (Muc Dong) ​សម្រេច​បាន​គោល​ដៅ​គួរជាទីកត់សម្គាល់​៖ ក្លាយ​ជា​ពាណិជ្ជសញ្ញា​ទឹក​ដោះគោ​សរីរាង្គ​ដំបូង​បង្អស់នៅ​ប្រទេស​វៀតណាម​ សម្រេច​ស្តង់ដារ​ JAS (Japanese Agricultural Standards)  របស់​ប្រទេសជប៉ុន​ បញ្ជាក់ជំហរ​នាំមុខ​ខាង​វិស័យ​ចិញ្ចឹម​ និង ច្នៃ​ទឹកដោះគោ​ស្រស់ឥត​​មេរោគ​ នៅប្រទេសវៀតណាម​។​

កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ របស់ក្រុមហ៊ុនភាគហ៊ុនទឹកដោះគោ មុក​ដុង ​ (Muc Dong)

“បាន​ផឹក​ទឹកដោះគោ​មុកដុង​ (Muc Dong) ហើយ មិនអាចណា​នឹង​​ផឹក​ទឹក​ដោះគោ​ផ្សេង​​បាន​”។ ពាក្យ​សរសើរ​របស់​អតិថិជន​ បានក្លាយ​ជា​កម្លាំង​ចលករ​ធំ​មួយ ​សម្រាប់​អ្នក​ស្រី​ ង្វៀន​ ធីធិញ (Nguyen Thi Thinh) ចាប់តាំងពី​ថ្ងៃ​​ចាប់ផ្តើម​ធុរកិច្ច​ពោរពេញ​ដោយ​ឧបសគ្គ​។ ការ​ចំណង់ចំណូល​ចិត្ត​ចង់នាំមក​ជូន​ជនជាតិ​វៀតណាម​ នូវ​ប្រភព​អាហារបំប៉ន​ល្អបំផុត​ រួម​នឹង​​​ទំនុកចិត្ត​ស្រឡាញ់​របស់​អតិថិជន​ បាន​ជំរុញ​អ្នកស្រី ធិញ (Thinh) ក៏ដូចជា​ក្រុមការងារ​មុក​ដុង​ (Muc Dong) មិនបង្អង់ហើយខិតខំស្រាវជ្រាវ​ និង អភិវឌ្ឍ​ នូវ​ផលិតផល​ទឹកដោះគោស្រស់​ ប៉ូវកម្លាំង​ សុវត្ថិភាព និង សមស្រប​ជាមួយ​រសជាតិ​របស់​ជនជាតិវៀតណាម​ ហើយ​ឆ្លើយ​តប​នឹង​តម្រូវការរបស់មនុស្ស​គ្រប់​វ័យ​ទាំងអស់​។

ប្រភព​វត្ថុធាតុដើម​ទឹក​ដោះគោ​របស់មុក​ដុង​ (Muc Dong) បាន​យកមកពី​សត្វគោ​ ដែល​​បាន​ចិញ្ចឹម​តាម​បែប​វិធី​សាស្រ្ត​សរីរាង្គ​១០០% នៅលើ​វាល​ស្មៅ​បៃតង នៅ​ខេត្ត​ហ្វ័រ​ប៊ិញ (Hoa Binh)។ គ្មានវត្តមាន​ចំណី​បម្រែ​ហ្គែន អរម៉ូនកំណើន​ ឬថ្នាំ​បដិបក្ខប្រាណ​ ហ្វូង​គោ​បាន​ចូល​​ជិត​នឹង​ធម្មជាតិដោយ​សេរី​​ អាកាសធាតុ​ស្រស់ថ្លា​ និង ប្រភពទឹក​ស្អាត​។ ហេតុនោះ ទឹកដោះគោ​មុក​ដុង​ (Muc Dong) បាន​នាំ​មកនូវ​​ប្រភព​អាហារ​បំប៉ន​សុទ្ធសាធ​ ធានា​​សុវត្ថិ​ភាព​​សម្រាប់សុខភាពអតិថិ​ជន​​។​

ឆ្នាំ២០២៤ ក្រុមហ៊ុន​ភាគហ៊ុន​ទឹក​ដោះគោ​មុក​ដុង​ (Muc Dong) ​មាន​កសិដ្ឋាន​​ចំនួន​២ គឺមុកដុង​ (Muc Dong) ១ និង មុកដុង​ (Muc Dong) ២​ នៅស្រុក​ឡាកទ្វី (Lac Thuy) ខេត្ត​ហ្វ័រប៊ិញ​ (Hoa Binh)។​

ចំពោះមុក​ដុង​ (Muc Dong) ការ​ចិញ្ចឹម​គោ ​មិនត្រឹម​តែសម្រាប់ការ​ផលិត​ទឹក​ដោះប៉ុណ្ណោះ​ទេ នៅទាំង​ជា​រឿង​រ៉ាវ​អំពី​​ទឹក​ចិត្ត​ និងការ​យកចិត្តទុកដាក់​ ចំពោះ​រាល់​វគ្គ​ថែទាំហ្វូង​គោទៀតផង​។ គោ​មួយ​ក្បាលៗនៅទីនេះ សុទ្ធតែ​បាន​ថែទាំ​ និងស្រឡាញ់​ដូចជា​​សមាជិក​ក្នុងគ្រួសារ​ មិនត្រឹមតែ​ឆ្លើយ​តបបាន​​តម្រូវការ​សារជាតិ​បំប៉ន​ ដោយមាន​អត្រា​៩០%​ នៃ​​ចំណីសរីរាង្គ​​​មកពី​កសិដ្ឋានប៉ុណ្ណោះ​ទេ​ នៅទាំង​ធានា​បាន​បរិយាកាស​រស់នៅយ៉ាងស្រស់​ស្រាយ​ ចលនា​ដោយ​សេរីទៀតផង​។​

សុខភាព​ហ្វូង​គោ​តែង​បាន​ដាក់​ជា​ចម្បង​។ ទន្ទឹមនឹងការ​ប្រើប្រាស់​រុក្ខជាតិ​ឱសថ​​មូលដ្ឋាន​ដូចជា ដើម dandelion ពោល្យំស្លឹក​តូច រកាដែក​។ល។ ដើម្បី​បង្ការ និង ព្យាបាល​ជំងឺ​ មុក​ដុង ​​(Muc Dong) នៅ​អនុវត្ត​បទដ្ឋាន​គម្លាត​ និង បង្វែ​ដោយ​ហ្មឹង​ម៉ាត់​ចំពោះ​ករណីត្រូវ​ចាប់បង្ខំ​​ប្រើ​បដិបក្ខប្រាណ​។ ជាពិសេស​ មេគោ​បាន​សម្រាក​ទាំងស្រុង​ នៅក្នុង​ពេល​គោមាន​ផ្ទៃពោះ​ ដើម្បី​ធានា​សុខភាព​ល្អបំផុត​។

មុក​ដុង (Muc Dong) ​បាន​ជំហាន​ឆ្ងាយ​ជាង​ លើ​មាគ៌ា​​នាំ​មកជូន​អតិថិជននូវ​ផលិតផល​ទឹក​ដោះគោ​ស្រស់​សុទ្ធសាធ និង សុវត្ថិភាព​បំផុត​ ដោយ​ស្តង់​ដារ​សរីរាង្គ​នៃក្រសួង​កសិកម្ម​ជប៉ុន​ – JAS Organi។

មិនឈប់ត្រឹមតែ​ការ​​​ថែទាំ​ហ្វូង​គោ​ មុក​ដុង​ (Muc Dong) នៅ​កសាង​បទដ្ឋាន​ផលិត​កម្ម​​គ្មាន​ចន្លោះ​ តម្លាភាព​ និង គោរព​ហ្មឹង​ម៉ាត់​បំផុត​នូវ​ស្តង់ដារ​សរីរាង្គ​ នាំ​មក​នូវ​ទំនុកចិត្ត​​ដាក់ខាតសម្រាប់អតិថិជន។​​

ជាមួយគោលបំណង​នាំមក​ជូនអតិថិជន​​ នូវ​ផលិតផល​​ទឹកដោះគោ​គុណភាព​បំផុត មុក​ដុង​​ (Muc Dong) បាន​សិក្សា​ស្រាវជ្រាវ​ និង អភិវឌ្ឍ​មិនឈប់ឈរ​នូវ​ផលិតផលឱ្យមានភាព​​សម្បូរបែប​ដូចជា​ ទឹក​គោស្រស់​ ទឹកដោះគោជូរ​ និង​ផលិតផល​ផ្សេងៗធ្វើ​អំពី​ទឹកដោះ​គោ​។ ប្រភេទ​ផលិត​ផល​ទឹកដោះគោ​ជូរ​មុក​ដុង​ (Muc Dong) បាន​ធ្វើ​អំពី​ទឹក​ដោះស្រស់ទាំងស្រុង​ ឡើង​មេអំបែរ​ធម្មជាតិ​ មិនប្រើប្រាស់​សារធាតុ​រក្សា​ ធានា​សុវត្ថិភាព​អនាម័យ​ស្បៀង​អាហារ​ មាន​រសជាតិ​ផ្អែមត្រជាក់​​បែប​ធម្មជាតិ​ រួមជាមួយ​នោះ​គឺប្រភព​បាក់តេរី​មានប្រយោជន៍​ក៏សម្បូរបែប ជួយ​ឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ពូកែ និង បង្កើន​កម្លាំងប្រឆាំង​

ផលិត​ផល​គំរូ​មួយ​ចំនួន​របស់ក្រុមហ៊ុន​ទឹកដោះគោ​មុក​ដុង​ (Muc Dong) ។​

មុកដុង (Muc Dong) ​សន្យា​ “៥ពុំ” នោះគឺ ​ពុំប្រើ​​ចំណី​ឧស្សាហកម្ម​ជំនួស​​ចំណីធម្មជាតិ​សរីរាង្គ​។ ពុំប្រើ​ចំណី​បម្រែ​​ហ្គែន ដើម្បី​កាត់បន្ថយ​អតិបរិមា​ហានិភ័យ​បង្កប​ដែល​ប៉ះពាល់​សុខភាព​ និងបរិស្ថាន​។ ​ពុំប្រើប្រាស់​សារធាតុ​រំញោច​​បង្កើន​ទឹកដោះ​ ដើម្បីធានា​គុណភាព​ទឹក​ដោះ​ប្រកប​ដោយ​សុវត្ថិភាព​។ បោះបង់​ចោល​ទាំងស្រុង​សារធាតុ​​រក្សា​ ដើម្បី​រក្សាបាន​​រសជាតិ​ធម្មជាតិ​ នៃផលិតផល​។ ផលិតផល​គ្មានបន្សល់​សារធាតុ​បដិបក្ខប្រាណ។​

ផ្តើមពី​កំហិត “៥ពុំ​” នេះ មុកដុង (Muc Dong) បានឈានទៅ​ឆ្ងាយ​ជាង លើមាគ៌ានាំទៅជូន​អតិថិជន​ នូវ​ផលិតផល​ទឹកដោះស្រស់សុទ្ធសាធ និង​ សុវត្ថិភាព​​បំផុត ជាមួយនឹង “ស្តង់ដារ​សរីរាង្គ​​នៃក្រសួង​កសិកម្ម​ជប៉ុន – JAS Organic” ជា​លិខិត​បញ្ជាក់មួយ​ក្នុង​ចំណោម​លិខិ​តបញ្ជាក់​សរីរាង្គ​ដែលមានទំនុក​ចិត្ត​ និង តឹងរ៉ឹង​បំផុត​លើ​ពិភពលោក​។​

ចំពោះ​មុក​ដុង​ (Muc Dong)ផលិតកម្ម​សរីរាង្គ​មិន​ត្រឹម​តែ​ជា​ការសន្យា​មួយ​ អំពីគុណភាព​ផលិតផលទេ​ នៅទាំង​ជា​ភារកិច្ច​ទំនួល​ខុសត្រូវ​ចំពោះ​បរិស្ថាន​ និង សង្គម​ទៀតផង​។ “យើង​ខ្ញុំ​ជឿជាក់​ថា​ ការជ្រើស​យក​ផលិតផល​សរីរាង្គ​ មិនត្រឹមតែ​ល្អសម្រាប់​សុខភាព​ នៅទាំង​ចូល​រួម​ចំណែក​ការ​ពារ​ពិភព​បៃតង​ កសាង​ផ្នត់គំនិត​រស់នៅ​ល្អប្រសើរ​ និង មានអត្ថន័យ​ផង” អ្នកស្រី​ ធិញ​ (Thinh) រៀបរាប់​៕​

អត្ថបទ៖ ថាវ​វី/កាសែតរូបភាពវៀតណាម​ រូបថត៖ មុក​ដុង​ Organic

ប្រែសម្រួល៖ រីកើង​


Top