ការប្រឡងថ្វីដៃ ទំនុកចិត្ត សមភាព
ឡឺឌាំងខ្វ័រ (Luu Dang Khoa) និស្សិតឆ្នាំចុងក្រោយ នៃសាលាជាន់ខ្ពស់ផ្នែកខាងវិជ្ជាជីវៈហាណូយ ជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនទាំង២៥ អញ្ជើញចូលរួមការប្រឡងថ្វីដៃជាតិ តាមស្តងដារជប៉ុនលើកនេះ។ ប្អូនខ្វ័រ ជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជន ដែលកំពុងតែនៅសិក្សា មិនទាន់មានបទពិសោធន៍ធ្វើការ នៅតាមសហគ្រាស ប៉ុន្តែប្អូននៅតែសម្រេចចិត្តចូលរួមការប្រឡងលើកនេះ។ “ខ្ញុំមានបំណងចង់សាកល្បងប្រឡងបំណិនវិជ្ជាជីវៈ តាមស្តង់ដារតឹងរឹងរបស់ជប៉ុន ដើម្បីដឹងអំពីសមត្ថភាពខ្លួន ហើយមានការសម្រេចចិត្តជ្រើសយកបរិស្ថានធ្វើការដែលសមស្រប់ទៅអនាគត” ឡឺឌាំងខ្វ័រ (Luu Dang Khoa) ចែករំលែក។
![]() បេក្ខជនធ្វើសំណុំបែបបទ ចូលរួមការប្រឡងបំណិនវិជ្ជាជីវៈជាតិវៀតណាម តាមស្តង់ដារជប៉ុន។ ![]() បេក្ខជនត្រៀមចូលវគ្គប្រឡងអនុវត្ត។ ![]() ការប្រឡងវាយតម្លៃបំណិនវិជ្ជាជីវៈជាតិវៀតណាម តាមស្តង់ដារជប៉ុន បានរៀបចំលើកដំបូង នៅសាលាជាន់ខ្ពស់ផ្នែកខាងវិជ្ជាជីវៈឧស្សាហកម្មហាណូយ (HIVC) នាដើមខែឧសភា ឆ្នាំ២០១៨។ ![]() មានច្រើនបេក្ខជនជាប់ឈ្មោះ ក្នុងការប្រឡងវាយតម្លៃថ្វីដៃ តាមស្តង់ដារជប៉ុន ហើយក្លាយជាពលករស្នូលនៅតាមក្រុមហ៊ុនជប៉ុន ដែលកំពុងសកម្មភាពនៅវៀតណាមនិងបរទេស។ |
តាមអ្នកឯកទេសប្រឹក្សាប្រព័ន្ធអភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈ JICA Uchino Tomohiro ការប្រឡងវាយតម្លៃបំណិនវិជ្ជាជីវៈមានតម្លៃពិតប្រាកដធំ។ ចំពោះពលករ ពួកគាត់កំណត់ច្បាស់គោលដៅ រូបសណ្ឋានវិជ្ជាជីវៈទៅអនាគត បម្រើគោលដៅជម្រើសវិជ្ជាជីវៈ និងស្វែងរកការងារធ្វើ។ រីឯចំពោះសហគ្រាស ការប្រឡងជួយវាយតម្លៃជាក់ច្បាស់ សមត្ថភាពនៃពលករ ស្តង់ដារភាវូបនីយកម្មនិងកាត់បន្ថយហានិភ័យ ក្នុងការជ្រើសរើសពលករ។
អ្នកឯកទេស Uchino Tomohiro វាយតម្លៃពលករវៀតណាម មានប្រៀបខ្លាំងជាងប្រទេសនានាក្នុងតំបន់ ដែល JICA កំពុងជំនួយពង្រាយ។ នោះគឺ ក្រៅពីជំនាញខាងថ្វីដៃ ពលករវៀតណាមនៅទាំងចាំច្បាស់អំពីទ្រឹស្តី។ នេះជាគុណសម្បត្តិសម្រាប់ពលករវៀតណាមអាចលើកកម្ពស់ នឹងទទួលបានលទ្ធផលខ្ពស់ ក្នុងការប្រឡងបំណិនវិជ្ជាជីវៈតាមស្តង់ដារជប៉ុន។ អ្នកឯកទេស Uchino Tomohiro ឲ្យដឹងថា៖ អត្រាពលករវៀតណាម ចូលរួមការប្រឡងទទួលបានលិខិបញ្ជាក់វិជ្ជាជីវៈតាមស្តង់ដារជប៉ុន គឺ៤៧%។ ក្នុងពេលនោះ នៅប្រទេសជប៉ុន ពលករចូលរួមការប្រឡងទទួលបានលិខិតបញ្ជាក់ គឺប្រហែល៥០%។
តាមលោក Uchino Tomohiro នៅជប៉ុន ការប្រឡងវាយតម្លៃបំណិនវិជ្ជាជីវៈមានអត្ថន័យសំខាន់ចំពោះពលករ។ លិខិតបញ្ជាក់វិជ្ជាជីវៈ បានទទួលស្គាល់ទូទាំងប្រទេសជប៉ុន ជាមូលដ្ឋានសម្រាប់វាយតម្លៃបំណិននិងថ្វីដៃវិជ្ជាជីវៈនៃជាងម្នាក់។ ដើម្បីឆ្លងកាត់ការប្រឡងនេះ ជាងត្រូវចាំច្បាស់ទ្រឹស្តី ស្ទាត់ជំនាញបំណិនអនុវត្ត ទន្ទឹមនោះគោរពដាច់ខាតនូវលក្ខន្តិកៈសុវត្ថិភាពពលកម្ម មានលក្ខណៈសម្បត្តិពលកម្មឧស្សាហកម្ម និងវិន័យខ្ពស់។ តាមអ្នកឯកទេសជប៉ុន ពលករទទួលបានលិខិតបញ្ជាក់នេះ ជាកិត្តិយលមួយដ៏ធំ អ្នកដឹកនាំសហគ្រាសរបស់ពួកគេ នឹងរៀបចំផ្តល់ជូនលិខិតបញ្ជាក់យ៉ាងអឹកកធឹក នៅសាលច្រកចេញចូលរោចក្រ ដើម្បីលើកដម្កើងនិងជាគំរូជូនពលករផ្សេងៗត្រាបតាម។
សមិទ្ធិផលនៃការសហការពិតប្រាកដ រវាងវៀតណាមនិងជប៉ុន
ជាមួយគោលដៅលើកកម្ពស់កម្រិតវិជ្ជា បំណិនវិជ្ជាជីវៈ នៃក្រុមការងារ បុគ្គលិកបច្ចេកទេស ឆ្លើយតបតម្រូវការសហគ្រាស នាដំណាក់កាលថ្មី រដ្ឋាភិបាលជប៉ុនឧបត្ថម្ភរដ្ឋាភិបាលវៀតណាម ពង្រាយការប្រឡងវាយតម្លៃបំណិនវិជ្ជាជីវៈតាមស្តង់ដារជប៉ុន។ គម្រោងការដំបូង ដោយ JICA ជាអ្នកជំនួយ បានពង្រាយសម្រេចជោគជ័យ នៅមហាវិទ្យាល័យឧស្សាហកម្មហាណូយ (HaUI) ពី២០១០ - ២០១៣។ ក្រោយមក មូលដ្ឋានអបរំវិជ្ជាជីវៈផ្សេងទាំងប្រាំបី នៅលើទូទាំងប្រទេស បាន JICA ជំនួយអនុវត្តវាយតម្លៃបំណិនមេកានិច អគ្គិសនី អេឡិចត្រូនិច តាមស្តង់ដារជប៉ុន និងបណ្តុះបណ្តាលក្រុមការងារវាយតម្លៃ បង្កើតសំណូរប្រឡង និងរៀបចំការប្រឡង។
ជាមួយការជំនួយនៃអ្នកឯកទេស JICA ការប្រឡងវាយតម្លៃបំណិនវិជ្ជាជីវៈដំបូង បានរៀបចំនាខែឧសភា ឆ្នាំ២០១១ នឹងវិជ្ជាជីវៈបច្ចេកទេសរុករកប្រមូលផលរ៉ែក្រោមដី។ មកដល់សព្វថ្ងៃ កម្មវិធីបានអនុវត្តការប្រឡងវាយតម្លៃបំណិនវិជ្ជាជីវៈ តាមស្តង់ដារជប៉ុននៅវៀតណាម រួមមានវិជ្ជាជីវៈបួនក្រុម៖ ធ្វើគ្រឿងយន្ត (ក្រឡឹងដែកទូទៅ និងខួង) តំឡើងកាសបណ្តាញព័ត៌មាន រង្វាស់ពិនិត្យមេកានិក បញ្ជាលំដាប់លំដោយ (ដំណើរការម៉ាស៊ីនតាមកម្មវិធីកំណត់ទុកជាមុន)។
![]() បណ្តាឧបករណ៍ក្រឡឹង និងខួង បានរៀចំបែបវិទ្យាសាស្រ្ត ដើម្បីជួយបេក្ខជនសម្រេចបានលទ្ធផលល្អបំផុត។ ![]() បេក្ខជនអនុវត្តវគ្គប្រឡងក្រឡឹងនិងខួង។ ![]() អ្នកឯកទេសជប៉ុន និងគ្រូបង្រៀនសាលាជាន់ខ្ពស់ផ្នែកខាងវិជ្ជាជីវៈឧស្សាហកម្មហាណូយ ពិនិត្យមើលការប្រឡង។ ![]() គ្រូបង្រៀនសាលា HIVC ធ្វើអនុរក្ស បាន Jica ឧបត្ថម្ភបណ្តុះបណ្តាលធានាគុណភាព នៃការប្រឡងតាម ស្តង់ដារជប៉ុន។ ![]() JICA សព្វថ្ងៃ កំពុងឧបត្ថម្ភមូលដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈទាំង៨ នៅវៀតណាម អនុវត្តការវាយតម្លៃបំណិនមេកានិច អគ្គិសនី អេឡិចត្រូនិច តាមស្តង់ដារជ៉បុន។ ក្នុងរូបថត៖ និស្សិតសាលា HIVC ចូលរួមការប្រឡង វាយតម្លៃថ្វីដៃ។ ![]() ជ្រុងមួយនៃសាលាប្រឡងវាយតម្លៃបំណិនវិជ្ជាជីវៈជាតិវៀតណាម តាមស្តង់ដារជប៉ុននៅសាលា HIVC។ ![]() ស្តង់ដារប្រឡងថ្វីដៃតឹងរឹង តាមស្តង់ដារជប៉ុន បានអនុវត្តក្នុងការប្រឡងនេះ។ ![]() សព្វថ្ងៃ ទូទាំងប្រទេសមានបេក្ខជន១៧១នាក់ ឆ្លងកាត់បានការប្រឡងវាយតម្លៃបំណិនវិជ្ជាជីវៈតាមស្តង់ដារជប៉ុន។ ពួកគាត់កំពុងរួមចំណែកសកម្មសម្រាប់ការអភិវឌ្ឍរឹងមាំ នៃសហគ្រាសទូទៅ។ |
JICA បញ្ចូនអ្នកឯកទេស ជំនួយផ្ទាល់ដល់អគ្គស្នងការអបរំវិជ្ជាជីវៈ (ក្រសួងពលកម្ម - យុទ្ធជនពិការ និងសង្គម) ចាប់ពីខែកញ្ញា ឆ្នាំ២០១០ ដល់ ខែកក្កដា ឆ្នាំ២០១៨។ អ្នកឯកទេសជប៉ុន បានរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍនៃវិស័យឧស្សាហកម្ម ដោយការបណ្តុះបណ្តាលនិងផ្គត់ផ្គង់ធនធានមនុស្សមានថ្វីដៃល្អ ក៏ដូចជាកសាងប្រព័ន្ធវាយតម្លៃបំណិនវិជ្ជាជីវៈ។
ក្រៅពីនោះ ក្នុងក្របខណ្ឌគម្រោងការសហការបច្ចេកទេស នៃ JICA ក្នុងវិស័យអបរំវិជ្ជាជីវៈ មានវត្តមានបេក្ខជនសរុប១៧១នាក់ ឆ្លងកាត់ការប្រឡងវាយតម្លៃបំណិនវិជ្ជាជីវៈតាមស្តង់ដារជប៉ុន។ បេក្ខជនប្រឡងជាប់ នៅការប្រឡងនេះ បានក្លាយជាពលករស្នូលក្នុងក្រុមហ៊ុនជប៉ុន កំពុងសកម្មភាពនៅវៀតណាម។
ខែឧសភា ឆ្នាំ២០១៨ សាលាជាន់ខ្ពស់ផ្នែកខាងវិជ្ជាជីវៈហាណូយ (HIVC) ជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានបណ្តុះបណ្តាល បាន JICA ឧបត្ថម្ភ បានក្រសួងពលកម្ម - យុទ្ធជនពិការ និងសង្គម ទទួលស្គាល់សកម្មភាពវាយតម្លៃបំណិនវិជ្ជាជីវៈជាតិ តាមស្តង់ដារជប៉ុន ជូនមុខរបរការងារពីរ៖ “ក្រឡឹងនិងខួង” ទន្ទឹមនោះបានទទួលស្គាល់ជាមជ្ឈមណ្ឌលវាយតម្លៃបំណិនវិជ្ជាជីវៈជាតិ សម្រាប់វិជ្ជាជីវៈ "ក្រឡឹង” ដំបូងនៅវៀតណាម។
មិនទាន់បញ្ឈប់ត្រឹមសមិទ្ធិផលដំបូងនេះ JICA ក៏ដូចជាដៃគូជប៉ុន មានបំណងនឹងបន្តរួមចំណែកអភិវឌ្ឍន៍ឧស្សាហកម្ម និងបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់វិស័យឧស្សាហកម្មនៅវៀតណាម៕
អត្ថបទ៖ ថាវវី រូបថត៖ វៀតគឿង