នៅក្នុងកិច្ចសន្ទនា ភាគីទាំងពីរបានឯកភាពបន្តរក្សាប្រសិទ្ធភាពនៃយន្តការសន្ទនានិងពិគ្រោះយោបល់ដែលមានស្រាប់; ការបណ្តុះបណ្តាល ពេទ្យ យោធា ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ; បន្តពិគ្រោះយោបល់ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាការពារជាតិពហុភាគី។
ការប្រគល់ប្រគល់សំណុំឯកសារនិងវត្ថុតាំងនៃសង្គ្រាម។ រូបថត៖ VOV5
ដោយសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការដោះស្រាយផលវិបាកសង្គ្រាមបន្តជាចំណុចភ្លឺក្នុងទំនាក់ទំនងវៀតណាម - អាមេរិក ឧត្តមសេនីយឯក Hoang Xuan Chien សង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះនឹងបន្តត្រូវបានអនុវត្តតាមផែនទីបង្ហាញផ្លូវដែលបានព្រមព្រៀង; ស្នើឲ្យជំរុញការងារផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការដោះស្រាយផលវិបាកនៃសង្គ្រាម ដើម្បីឱ្យមតិសាធារណៈទាំងក្នុងនិងក្រៅប្រទេសអាចយល់កាន់តែច្បាស់អំពីគំរូនៃទំនាក់ទំនងវៀតណាម - អាមេរិកក្នុងវិស័យនេះ រួមចំណែក “ទុកអតីតកាលទៅមួយអន្លើ បើកចេញអនាគតសន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍” រវាងប្រទេសទាំងពីរ។
ឧត្តមសេនីយឯក Hoang Xuan Chien បានអះអាងថា វៀតណាមបន្តអនុវត្តគោលនយោបាយការពារជាតិ “បួនមិន”។ ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត គោលជំហរខ្ជាប់ខ្ជួនរបស់វៀតណាមគឺគោរពតាមច្បាប់អន្តរជាតិ ជាពិសេស UNCLOS ១៩៨២។
រីឯខ្លួនវិញ ឧបការីស្តីទីរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកបានសង្កត់ធ្ងន់ថា អាមេរិកវាយតំលៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមនៅក្នុងតំបន់ ហើយមានបំណងចង់ពង្រឹងនិងជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់ រួមទាំងវៀតណាមផងដែរ។ លោក John Noh បាននិយាយថា រដ្ឋមន្ត្រីការពារជាតិអាមេរិក Pete Hegseth បានអះអាងបន្តគាំទ្រប្រទេសវៀតណាមដ៏រឹងមាំ និងឯករាជ្យ។
នៅចុងបញ្ចប់នៃកិច្ចសន្ទនា ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-អាមេរិកលើកទី១៣ និងប្រគល់សំណុំឯកសារនិងវត្ថុតាំងនៃសង្គ្រាម; ផ្ញើលិខិតរបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ជូនរដ្ឋមន្ត្រីការពារជាតិអាមេរិក រួមទាំងខ្លឹមសារស្នើឲ្យក្រសួងការពារជាតិអាមេរិក គាំទ្រនិងបង្កើតលក្ខណ្ឌអំណោយផលសម្រាប់ដំណើរការចរចាពាណិជ្ជកម្មនិងពន្ធនាំចេញនាំចូល ស្របតាមផលប្រយោជន៍នៃប្រទេសទាំងពីរ៕