• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំជាមួយអង្គការសហព័ន្ធសេដ្ឋកិច្ចជប៉ុន

នាថ្ងៃទី ៣០ ឧសភា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឧបនាយករដ្ឋមន្ត្រី លោក Nguyen Chi Dung បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយសហព័ន្ធអង្គការសេដ្ឋកិច្ចជប៉ុន (Keidanren)។
ទិដ្ឋភាពនៃជំនួបជាមួយអង្គការសហព័ន្ធសេដ្ឋកិច្ចជប៉ុន (Keidanren) (រូបថត៖ VGP/Thu Sa)
 

ឧបនាយករដ្ឋមន្ត្រី លោក Nguyen Chi Dung បានចាត់ទុកថា បម្រែបម្រួលសកល  កំពុងបង្កើតនិន្នាការផ្លាស់ប្តូរថ្មី បើកចេញឱកាសថ្មីៗ ជាច្រើន។ ក្នុងនោះ លេចធ្លោបំផុតគឺមានសាជីវកម្មអន្តរជាតិជាច្រើន កំពុងកំណត់ជារូបរាងនូវខ្សែសង្វាក់ផ្គត់ផ្គង់តម្លៃឡើងវិញ ជាពិសេសសាជីវកម្មបច្ចេកវិទ្យាឈានមុខគេ តាមនោះ បង្កើនវត្តមានរបស់ខ្លួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ពិភពលោកត្រូវធ្វើការរួមគ្នាដើម្បីរៀបចំរចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ឡើងវិញ ដោយផ្អែកលើគុណសម្បត្តិ និងប្រៀបខ្លាំងរបស់ភាគីទាំងពីរ ដោយកាត់បន្ថយឥទ្ធិពលនៃកត្តាខាងក្រៅ។ សម្រាប់វៀតណាម ឆ្នាំនេះគឺជាឆ្នាំ “ពន្លឿនល្បឿន ទម្លុះទម្លាយ និងឈានទៅដល់គោលដៅ” ដើម្បីបំពេញគោលដៅអភិវឌ្ឍន៍នៃដំណាក់កាលឆ្នាំ ២០២១ - ២០២៥ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តជោគជ័យនូវគោលដៅ ១០០ចំនួនពីរ និងនាំប្រទេសទៅកាន់យុគសម័យថ្មី គឺយុគសម័យស្ទុះឈានទៅមុខ អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា   អរិយធម៌ និងវិបុលភាពរបស់ប្រទេសជាតិ។

កាលពីម្សិលមិញផងដែរ នៅទីក្រុងតូក្យូ ឧបនាយករដ្ឋមន្ត្រី លោក Nguyen Chi Dung បានទទួលជួបលោក Shingo Ueno ប្រធាននិងជាអគ្គនាយកសាជីវកម្ម Sumitomo និងចូលរួមទិវាផ្លាស់ប្តូរឌីជីថលវៀតណាមឆ្នាំ ២០២៥ ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ទៅទស្សនា និងធ្វើការនៅខេត្ត​ Gia Lai

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ទៅទស្សនា និងធ្វើការនៅខេត្ត​ Gia Lai

នាព្រឹកថ្ងៃទី២ មិថុនា នៅទីក្រុង Pleiku ខេត្ត Gia Lai អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារជាមួយគណអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Gia Lai និងគណអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Binh Dinh ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និសីទលើកទី ១១ គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ នៅក្នុងមូលដ្ឋានទាំងពីរ។

Top