ព័ត៌មាន ការផ្លាស់ប្តូរយ៉ាងខ្លាំងក្លានៃសេដ្ឋកិច្ចវៀតណាមកំពុងបើកចេញឱកាសដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប 12/10/2026 នៅព្រឹកថ្ងៃទី១២ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង បានទទួលជយបលោក Julien Guerrier ឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម និងបណ្តាឯកអគ្គរដ្ឋទូត និងភារធារីនៃប្រទេសសមាជិកសហភាពអឺរ៉ុបនៅទីក្រុងហាណូយ។ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង ទទួលជួបបណ្តាឯកអគ្គរដ្ឋទូត និងភារធារីនៃប្រទេសសមាជិកសហភាពអឺរ៉ុបនៅវៀតណាម។ រូបថត៖ VNAក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា ការផ្លាស់ប្តូរយ៉ាងខ្លាំងក្លានៃសេដ្ឋកិច្ចវៀតណាមកំពុងបើកចេញឱកាសដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប និងប្រទេសសមាជិក។ នៅក្នុងបរិបទបច្ចុប្បន្ន លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរបន្តធ្វើឱ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហភាពអឺរ៉ុប ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីៗដូចជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ វត្ថុធាតុដើមសំខាន់ៗ ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ការផ្លាស់ប្តូរថាមពល ការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរបៃតង។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យបណ្តាឯកអគ្គរដ្ឋទូតបន្តជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA); ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) និងគាំទ្រការដក «កាតលឿង» របស់គណៈកម្មការអឺរ៉ុបឱ្យបានឆាប់ៗផងដែរ។រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Julien Guerrier ប្រធានបេសកកម្មសហភាពអឺរ៉ុបប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់ថា សហគ្រាសនៃសហភាពអឺរ៉ុបមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការ និងការវិនិយោគ ជាពិសេសក្នុងការផ្លាស់ប្តូរបៃតង ខ្សែសង្វាក់ផ្គត់ផ្គង់ ការដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ វត្ថុធាតុដើមសំខាន់ៗ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សន្តិសុខ និងការពារជាតិ និងវិស័យផ្សេងៗទៀតដែលមានការយកចិត្តទុកដាក់ដូចគ្នា៕ តាម vovworld.vn/km-KH Tags:កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) «កាតលឿង»

នៅព្រឹកថ្ងៃទី១២ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង បានទទួលជយបលោក Julien Guerrier ឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម និងបណ្តាឯកអគ្គរដ្ឋទូត និងភារធារីនៃប្រទេសសមាជិកសហភាពអឺរ៉ុបនៅទីក្រុងហាណូយ។ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង ទទួលជួបបណ្តាឯកអគ្គរដ្ឋទូត និងភារធារីនៃប្រទេសសមាជិកសហភាពអឺរ៉ុបនៅវៀតណាម។ រូបថត៖ VNAក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា ការផ្លាស់ប្តូរយ៉ាងខ្លាំងក្លានៃសេដ្ឋកិច្ចវៀតណាមកំពុងបើកចេញឱកាសដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប និងប្រទេសសមាជិក។ នៅក្នុងបរិបទបច្ចុប្បន្ន លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរបន្តធ្វើឱ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហភាពអឺរ៉ុប ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីៗដូចជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ វត្ថុធាតុដើមសំខាន់ៗ ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ការផ្លាស់ប្តូរថាមពល ការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរបៃតង។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យបណ្តាឯកអគ្គរដ្ឋទូតបន្តជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA); ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) និងគាំទ្រការដក «កាតលឿង» របស់គណៈកម្មការអឺរ៉ុបឱ្យបានឆាប់ៗផងដែរ។រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Julien Guerrier ប្រធានបេសកកម្មសហភាពអឺរ៉ុបប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់ថា សហគ្រាសនៃសហភាពអឺរ៉ុបមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការ និងការវិនិយោគ ជាពិសេសក្នុងការផ្លាស់ប្តូរបៃតង ខ្សែសង្វាក់ផ្គត់ផ្គង់ ការដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ វត្ថុធាតុដើមសំខាន់ៗ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សន្តិសុខ និងការពារជាតិ និងវិស័យផ្សេងៗទៀតដែលមានការយកចិត្តទុកដាក់ដូចគ្នា៕
អត្ថបទផ្សេងទៀត លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការធានាការផ្គត់ផ្គង់អគ្គិសនីគឺជាតម្រូវការដំបូងដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយជោគជ័យ13/10/2026ព័ត៌មានកាលពីរសៀលថ្ងៃទី១២ ខែតុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័ន និងស្ថាប័ននានា ស្តីពីការធានាការផ្គត់ផ្គង់អគ្គិសនីក្នុងរយៈពេលខាងមុខ រហូតដល់ឆ្នាំ២០៣០ និងទិសដៅសម្រាប់ការកែសម្រួលផែនការមេអគ្គីសនីទី៨។ កសិករវៀតណាម ពង្រីកប្រពៃណីសាមគ្គីភាព ភាពច្នៃប្រឌិត រួមចំណែកដល់បុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ13/10/2026ព័ត៌មានវៀតណាមរួមចំណែកយ៉ាងសកម្មចំពោះទិសដៅសំខាន់ៗរបស់អង្គការយូណេស្កូ13/10/2026ព័ត៌មាននាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង អញ្ជើញទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា13/10/2026ព័ត៌មានបក្ស រដ្ឋការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រិន បង្កើតលក្ខខណ្ឌសម្រាប់សហគ្រិន ក្លាយជាអ្នកមានដោយស្របច្បាប់12/10/2026ព័ត៌មាននាំសកម្មភាពនៃទិវាវប្បធម៌វៀតណាមទៅកាន់មូលដ្ឋាន ដើម្បីឱ្យប្រជាជនអាចទទួលផលដោយផ្ទាល់12/10/2026ព័ត៌មានវៀតណាមនិងចិន លើកកំពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ជាពិសេសកិច្ចសហប្រតិបត្តិការផ្លូវដែក12/10/2026ព័ត៌មាន អត្ថបទផ្សេងទៀត