• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កសាងវិបផតថលច្បាប់ជាតិឱ្យក្លាយជា "និមិត្តរូបនៃស្ថាប័នតុលាការ"

ពិធីបើកនេះធ្វើឡើងនៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) តាមប្រព័ន្ធអ៊ីនធឺណែត តភ្ជាប់បណ្តាញជាមួយគ្រប់ខេត្ត ក្រុងទូទាំងប្រទេស។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានចុចប៊ូតុងដើម្បីបើកដំណើរការវិបផតថលច្បាប់ជាតិជាផ្លូវការ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ៣១ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញចូលរួមពិធីបើកវិបផតថលច្បាប់ជាតិ - រួមដំណើរជាមួយប្រជាជន និងធុរកិច្ច ដើម្បីឈានចូលយុគសម័យថ្មី។ ពិធីបើកនេះធ្វើឡើងនៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) តាមប្រព័ន្ធអ៊ីនធឺណែត តភ្ជាប់បណ្តាញជាមួយគ្រប់ខេត្ត ក្រុងទូទាំងប្រទេស។

វិបផតថលច្បាប់ជាតិនៅគេហទំព័រ https://phapluat.gov.vn ត្រូវបានសាងសង់ឡើងក្នុងគោលបំណងក្លាយជាចំណុចចូលដំណើរការផ្លូវការ បម្រើប្រជាជន និងធុរកិច្ចក្នុងការសិក្សា និងសួរសំណួរអំពីច្បាប់ ធានាការផ្សព្វផ្សាយជាសាធារណៈ តម្លាភាព និងប្រសិទ្ធភាព។ ថ្លែងមតិក្នុងពិធី លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ បានសង្កត់ធ្ងន់ថា៖ វិបផតថលច្បាប់ជាតិនឹងជា “និមិត្តរូបនៃស្ថាប័នតុលាការ” កាត់បន្ថយថ្លៃធ្វើដំណើរ និងថ្លៃអនុលោមភាពសម្រាប់ប្រជាជននិងអាជីវកម្ម។

លោកនាយករដ្ឋមន្ត្រីក៏បានអះអាងដែរថា ការដាក់ឱ្យដំណើរការនូវវិបផត ថលច្បាប់ជាតិ គឺជាជំហានជាក់ស្តែងមួយក្នុងការអនុវត្តសេចក្តីសម្រេចចិត្តយុទ្ធសាស្ត្ររបស់ការិយាល័យនយោបាយស្តីពី “សសរស្តម្ភទាំងបួន”។ ទាំងអស់នេះបម្រើដល់មាគ៌ានវានុវត្តន៍របស់ប្រទេសជាតិ ដោយផ្អែកលើ សសរស្តម្ភសំខាន់បីនៃការកសាងរដ្ឋនីតិរដ្ឋសង្គមនិយម; កសាងសេដ្ឋកិច្ចទីផ្សារ តម្រង់ទិសសង្គមនិយម; កសាងប្រជាធិបតេយ្យសង្គមនិយម។ លោកនាយករដ្ឋមន្ត្រីស្នើឱ្យ វិបផតថលច្បាប់ជាតិមានកំណែជាភាសាអង់គ្លេសដើម្បីចូឡរួមសមាហរណកម្មយ៉ាងសកម្មផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ទៅទស្សនា និងធ្វើការនៅខេត្ត​ Gia Lai

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ទៅទស្សនា និងធ្វើការនៅខេត្ត​ Gia Lai

នាព្រឹកថ្ងៃទី២ មិថុនា នៅទីក្រុង Pleiku ខេត្ត Gia Lai អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារជាមួយគណអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Gia Lai និងគណអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Binh Dinh ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និសីទលើកទី ១១ គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ នៅក្នុងមូលដ្ឋានទាំងពីរ។

Top