ក្នុងសេចក្តីសម្រេចចិត្តលេខ 1320/QĐ-TTg នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានអនុម័តកម្មវិធីពាណិជ្ជសញ្ញាជាតិវៀតណាម ចាប់ពីឆ្នាំ២០២០ រហូតដល់២០៣០។ គោលដៅកម្មវិធីដើម្បីកសាងរូបភាពវៀតណាម ជាប្រទេសមួយមានកិត្យានុភាពខាងទំនិញ សេវាកម្ម ដែលមានគុណភាពខ្ពស់ បង្កើនភាពអំនួត កម្លាំងទាក់ទាញ នៃប្រទេសជាតិនិងប្រជាជនវៀតណាម រួមចំណែកជំរុញការអភិវឌ្ឍពាណិជ្ជកម្មបរទេស លើកកម្ពស់សមត្ថភាពប្រជែងនៃប្រទេសជាតិ។
ក្នុងដំណាក់កាល ចាប់ពីឆ្នាំ២០២០ - ២០៣០ កម្មវិធីប្រមូលផ្តុំកសាងនិងអភិឌ្ឍន៍ពាណិជ្ជសញ្ញាវៀតណាម បានផ្សារភ្ជាប់នឹងតម្លៃសកម្ម លេចធ្លោ នៃពាណិជ្ជសញ្ញាផលិតផល ជាមួយគោលដៅអនុវត្តមានប្រសិទ្ធភាពកម្មវិធី លើមូលដ្ឋានតែមួយ ស្រប់នឹងយុទ្ធសាស្រ្តនាំចេញនិងនាំចូល ទំនិញ សេវាកម្ម, តួលេខនាំចេញនៃក្រុមផលិតផល សម្រេចបានពាណិជ្ជសញ្ញាជាតិវៀតណាមនិងកម្រិតកំណើនខ្ពស់ជាងកម្រិតកំណើនមធ្យមទូទាំងប្រទេស, រួមចំណែកកំណើនតម្លៃពាណិជ្ជសញ្ញាជាតិវៀតណាមមធ្យម២០% ជារៀងរាល់ឆ្នាំ តាមស្ថិតិ វាយតម្លៃ នៃអង្គការរៀបលំដាប់ថ្នាក់កិត្យានុភាព លើសកលលោក, ផលិតផលជាង១០០០ សម្រេចបានពាណិជ្ជសញ្ញាជាតិវៀតណាម។
មិនត្រឹមតែអភិវឌ្ឍន៍ទេសចរណ៍ទាក់ទាញដើមទុនវិនិយោគសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ច ពាណិជ្ជសញ្ញាជាតិ នៅទាំងរួមចំណែកកំណើនតម្លៃផលិតផលសេវាកម្មក្នុងប្រទេស ព្រមទាំងបង្កើតស្មារតីយល់ដឹងល្អប្រពៃ អំពីរូបភាពប្រទេសជាតិ ចំពោះមិត្តភក្តិអន្តរជាតិ។
|
ទន្ទឹមនោះ កម្មវិធីដាក់គោលដៅរៀងរាល់ឆ្នាំកំណើន១០% នៃចំនួនសហគ្រាស ដែលបានបញ្ចូលទៅក្នុងបញ្ជីសហគ្រាស មានតម្លៃពាណិជ្ជសញ្ញាខ្ពស់បំផុត នៃអង្គការរៀបលំដាប់ថ្នាក់កិត្យានុភាពលើសកលលោក, បរិមាណសហគ្រាស៩០%លើទូទាំងប្រទេស មានស្មារតីយល់ដឹងអំពីតួនាទី នៃពាណិជ្ជសញ្ញាក្នុងការផលិតកម្ម អាជីវកម្ម និងវិនិយោគ, ផលិតផល១០០% សម្រេចបានពាណិជ្ជសញ្ញាជាតិវៀតណាម តែងបានផ្សព្វផ្សាយក្នុងប្រទេស និងនៅទីផ្សារនាំចេញសំខាន់ៗ។
គ្រាប់អង្ករ ST25 របស់វៀតណាម បានអង្គការ The Rice Trader ប្រគល់រង្វាន់អង្ករឆ្ងាញ់បំផុតសកលលោកឆ្នាំ២០១៩។ ៩ខែដើមឆ្នាំ២០១៩ នាំចេញអង្ករនៃទូទាំងប្រទេសសម្រេច ៥,០៦លានតោន ប្រាក់ចំណូល២,២ពាន់លានដូល្លាអាមេរិក។ រូបថត៖ កុងដាត
ពាណិជ្ជសញ្ញាកាហ្វេសំពោចកៀនគឿង (Kien Cuong) បានផលិតនៅដាក់ឡាក់ (Dac lac) ដែលមានតម្លៃប្រហែល៧០០០ដូល្លាអាមេរិកក្នុងមួយគីឡូក្រាម បាននាំចេញទៅកាន់ប្រទេសនានាលើសកលលោក។ រូបថត៖ តឹកសើន
ទីក្រុងដាឡាត (Dalat) បានចាប់ទុកជា “រដ្ឋធានី” ផលិតផ្កានៃខេត្តឡឹមដុង(Lam Dong) ដោយមានផ្ទៃដីជិត៩០០០ហិកតា។ រៀងរាល់ឆ្នាំ មានផ្កាប្រហែល៣០០លានដើម បានផលិតនាំចេញទៅប្រទេសជប៉ុន កូរ៉េខាងត្បូង តៃវាន់ អូស្ត្រាលី ចិន។ រូបថត៖ ង្វៀនឡឹន
Delco Farm កំពុងជាទម្រង់រូបភាពមួយក្នុងចំណោមទម្រង់រូបភាពកសិកម្មវៃឆ្លាត់ដំបូង មានគួបបញ្ជូលអ៊ីធើណែត (IoT) នៃបច្ចេកវិទ្យាជំនាន់ទី៤ នៅខេត្តបាក់និញ (Bac Ninh)។ រូបថត៖ កុងដាត
ផលិតអំបោះសូត្រនៅបាវឡុក (Bao Loc) (ខេត្តឡឹមដុង - Lam Dong)។ ឆ្នាំ២០១៩ អំបោះសូត្របាវឡុក (Bao Loc) ជំរុញនាំចេញទៅកាន់ទីផ្សាររុស្ស៊ី។ រូបថត៖ កាសែតរូបភាពវៀតណាម
មិញឡុង (Minh Long) ជាពាណិជ្ជសញ្ញាមួយក្នុងចំណោមពាណិជ្ជសញ្ញាបង្កើតជំហានលោតផ្លោះនិងទំនុកចិត្តនាំមុខ ក្នុងវិស័យកុលាលភាជន៍វៀតណាម។ រូបថត៖ គីមផឿង
ខ្សែសង្វាក់ផលិតឡាន Hyundai ជោគជ័យនៅខេត្តនិញប៊ិញ (Ninh Binh)។ រូបថត៖ កុងដាត
មិនត្រឹមជាផលិតករទឹកដោះធំបំផុតវៀតណាម រៀងរាល់ឆ្នាំបង្កើតបានផលិតផលគ្រប់ប្រភេទប្រមាណ៨ពាន់លាន នាំចេញទៅកាន់ប្រទេសទាំង៤៣ ក្នុងនោះមានទីផ្សារពិបាកយកចិត្តដូចជា៖ អាមេរិក អូស្រ្តាលី ជប៉ុន។ រូបថត៖ គីមផឿង
|
តាមលោក ង្វៀន ហូវងៀ (Nguyen Huu Nghia) អនុប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈិម ក្នុងបរិបទសកលូបនីយកម្មកាន់តែបើកទូលាយ។ វៀតណាមចូលរួមកាន់តែច្រើននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជំនាន់ថ្មី ពាណិជ្ជសញ្ញាកាន់តែមានន័យ តួនាទីសំខាន់ចំពោះសហគ្រាស។ ក្នុងពេលនោះ ពាណិជ្ជសញ្ញាជាតិ កំពុងរួមចំណែកលើកស្ទួយការអភិវឌ្ឍ នៃពាណិជ្ជសញ្ញាផលិតផលនិងពាណិជ្ជសញ្ញាសហគ្រាស។
យល់ស្រប់នឹងទស្សនទាននេះ សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន ក្វឹកថិញ (Nguyen Quoc Thinh) ប្រធានមុខវិជ្ជាគ្រប់គ្រងពាណិជ្ជសញ្ញា (សកលវិទ្យាល័យពាណិជ្ជកម្ម) ចែករំលែក តាមរយៈការពិនិត្យសង្កេតថ្មីៗនេះ លទ្ធផលសឱ្យឃើញថាសហគ្រាសវៀតណាម មានការបង្វែធំ ពេលមានសហគ្រាស៨៦%យកចិត្តទុកដាក់ជាង ទៅលើការងារកសាងពាណិជ្ជសញ្ញា, សហគ្រាសជិត៥០%យកចិត្តទុកដាក់ដល់កម្មវិធី។
ខាងភាគីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក វូ បាភូ (Vu Ba Phu) នាយកនៃនាយកដ្ឋានជំរុញពាណិជ្ជកម្មឱ្យដឹងថា ដើម្បីលើកកម្ពស់ប្រៀបខ្លាំងនៃពាណិជ្ជសញ្ញាជាតិវៀតណាម បង្កើតយុទ្ធសាស្រ្តផ្សព្វផ្សាយដំណាលមួយ ឯកភាព និងជំនាញ អំពីពាណិជ្ជសញ្ញាវៀតណាមលើទីផ្សារសកលលោក។ ខ្លឹមសារនៃកម្មវិធីពាណិជ្ជសញ្ញាជាតិវៀតណា ក្នុងដំណាក់កាលថ្មី នឹងមានការផ្សារភ្ជាប់ពាណិជ្ជសញ្ញាផលិតផលនៃសហគ្រាស ជាមួយសកម្មភាពទាក់ទាញវិនិយោគ ផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍។ កម្មវិធីក៏បង្ហាញច្បាស់នូវយន្តការសហការ រវាងគ្រប់ក្រសួង វិស័យ មូលដ្ឋាន អង្គការនយោបាយសង្គម សហគ្រាស និងឯកជន ដែលពាក់ព័ន្ធក្នុងអង្គការអនុវត្តកម្មវិធីជាតិវៀតណាម៕
តាមតារាងរៀបលំដាប់ថ្នាក់១០០ពាណិជ្ជសញ្ញាជាតិ ដែលតម្លៃបំផុតពិភពលោកឆ្នាំ២០១៨ រៀបចំប្រកាសដោយ “វៀតណាម" បានកំណត់តម្លៃ២៣៥ពាន់លានដូល្លាអាមេរិក និងដេកក្នុងចំណោមពាណិជ្ជសញ្ញាពូកែ។ ទីតាំង នៃពាណិជ្ជសញ្ញាបានកែលម្អរពីរកម្រិត នៅលើតារាងរៀបលំដាប់ថ្នាក់ ឡើងដល់ថ្នាក់ទី៤៣ដោយសារការរួមចំណែក នៃកម្មវិធីពាណិជ្ជសញ្ញាជាតិ និងខិតខំជំរុញកំណើនសេដ្ឋកិច្ចនៃរដ្ឋាភិបាល។
|
អត្ថបទ៖ កាសែតរូបភាពវៀតណាមបូកសរុប រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម