សេដ្ឋកិច្ច

កម្មវិធីពាណិជ្ជសញ្ញាជាតិវៀតណាម

ក្នុង​​សេចក្តី​សម្រេច​ចិត្ត​​លេខ 1320/QĐ-TTg នា​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៩ នាយករដ្ឋមន្រ្តីនៃ​រដ្ឋាភិបាល លោក​ ​ង្វៀន​ ស្វឹនភុក​ (Nguyen Xuan Phuc) បាន​អនុម័ត​កម្មវិធី​ពាណិជ្ជសញ្ញា​ជាតិ​វៀត​ណាម​ ចាប់ពី​ឆ្នាំ​២០២០ រហូតដល់​២០៣០។ គោលដៅ​កម្មវិធី​ដើម្បីកសាង​រូបភាព​វៀតណាម​ ជា​ប្រទេស​​មួយ​មាន​កិត្យានុភាព​ខាង​ទំនិញ​ សេវាកម្ម ដែល​​មាន​គុណភាព​ខ្ពស់​ បង្កើន​ភាពអំនួត​ កម្លាំង​​ទាក់​ទាញ ​នៃ​​ប្រទេស​ជាតិ​​និង​ប្រជាជន​វៀត​ណាម​​​ រួម​​ចំណែក​​ជំរុញ​​ការ​អភិវឌ្ឍ​​ពាណិជ្ជកម្ម​បរទេស​​ លើក​កម្ពស់​​សមត្ថភាព​ប្រជែង​នៃប្រទេសជាតិ​។

ក្នុង​ដំណាក់កាល​ ចាប់ពី​ឆ្នាំ​២០២០ - ​​២០៣០ កម្មវិធី​ប្រមូល​ផ្តុំ​កសាង​​និង​អភិឌ្ឍន៍​ពាណិជ្ជសញ្ញា​វៀតណាម​ បាន​ផ្សារភ្ជាប់​នឹង​តម្លៃ​សកម្ម​ លេចធ្លោ​ នៃ​ពាណិជ្ជសញ្ញា​ផលិត​ផល​ ជាមួយ​​គោលដៅ​អនុវត្ត​មាន​ប្រសិទ្ធភាព​កម្មវិធី ​លើ​មូលដ្ឋាន​តែ​មួយ​ ស្រប់​នឹង​យុទ្ធសាស្រ្ត​នាំចេញ​និង​នាំ​ចូល ​ទំនិញ​ សេវាកម្ម​, តួលេខ​នាំចេញ​នៃ​ក្រុម​ផលិតផល​ សម្រេច​បាន​ពាណិជ្ជសញ្ញា​ជាតិ​វៀតណាម​​​​និង​កម្រិត​កំណើន​ខ្ពស់​ជាង​​​កម្រិត​កំណើន​មធ្យមទូទាំង​ប្រទេស​, រួម​ចំណែក​កំណើន​តម្លៃ​ពាណិជ្ជសញ្ញា​ជាតិវៀតណាម​មធ្យម​២០%​ ជា​រៀង​រាល់​ឆ្នាំ​ តាម​ស្ថិតិ​ វាយ​តម្លៃ ​នៃ​អង្គការ​រៀប​លំដាប់ថ្នាក់​កិត្យានុភាព ​លើ​សកលលោក​, ផលិតផល​ជាង​១០០០ ​សម្រេច​បាន​ពាណិជ្ជសញ្ញា​ជាតិ​វៀតណាម​។​
 

មិនត្រឹមតែ​អភិវឌ្ឍន៍​ទេសចរណ៍​ទាក់ទាញ​ដើម​ទុន​វិនិយោគ​សម្រាប់​ការអភិវឌ្ឍ​ សេដ្ឋកិច្ច​ ពាណិជ្ជសញ្ញា​ជាតិ​ នៅទាំង​រួម​ចំណែក​កំណើន​តម្លៃ​ផលិតផល​សេវាកម្ម​ក្នុងប្រទេស​ ព្រមទាំង​​បង្កើត​ស្មារតី​យល់​​ដឹង​ល្អប្រពៃ អំពី​រូបភាព​ប្រទេស​ជាតិ ចំពោះ​​មិត្តភក្តិ​អន្តរជាតិ​។​

ទន្ទឹមនោះ​ កម្មវិធី​ដាក់​គោលដៅ​រៀង​រាល់​ឆ្នាំ​កំណើន​១០%​ នៃ​ចំនួន​​សហគ្រាស ដែល​​បាន​បញ្ចូល​ទៅ​ក្នុង​បញ្ជី​សហគ្រាស ​មាន​តម្លៃ​ពាណិជ្ជសញ្ញា​ខ្ពស់​បំផុត​ នៃ​អង្គការ​រៀប​លំដាប់​ថ្នាក់​កិត្យានុភាព​លើសកលលោក​, បរិមាណ​សហគ្រាស​៩០%​​លើ​​ទូទាំងប្រទេស​ មាន​ស្មារតី​យល់​ដឹង​អំពី​តួនាទី ​នៃ​ពាណិជ្ជ​សញ្ញា​​ក្នុងការ​​ផលិតកម្ម​ អាជីវកម្ម និង​វិនិយោគ, ផលិតផល​​១០០%​​ សម្រេចបាន​ពាណិជ្ជសញ្ញា​ជាតិ​វៀតណាម តែង​​បាន​​ផ្សព្វផ្សាយ​ក្នុងប្រទេស​ និងនៅ​ទីផ្សារ​នាំចេញ​សំខាន់​ៗ​។
 



 គ្រាប់​អង្ករ ST25 ​របស់វៀតណាម​ បាន​អង្គការ​​ The Rice Trader ប្រគល់​រង្វាន់​អង្ករ​ឆ្ងាញ់​បំផុត​​សកលលោក​​ឆ្នាំ​២០១៩។ ៩ខែ​ដើម​ឆ្នាំ​២០១៩ នាំចេញ​អង្ករ​នៃទូទាំងប្រទេស​​សម្រេច​ ៥,០៦លាន​តោន​ ប្រាក់​ចំណូល​២,២ពាន់​លាន​ដូល្លាអាមេរិក​។ រូបថត៖ កុង​ដាត​


 ពាណិជ្ជសញ្ញា​កាហ្វេសំពោច​​កៀន​គឿង​ (Kien Cuong) បាន​ផលិត​នៅ​ដាក់ឡាក់ (Dac lac) ដែលមាន​តម្លៃ​ប្រហែល​៧០០០​ដូល្លាអាមេរិក​ក្នុង​មួ​យ​គីឡូក្រាម​ បាន​នាំចេញទៅ​កាន់ប្រទេសនានា​លើសកលលោក​។​ រូបថត៖ តឹក​សើន


 ទីក្រុង​ដាឡាត​ (Dalat) បាន​​​ចាប់​ទុក​ជា​ “រដ្ឋធានី​” ផលិត​ផ្កា​​នៃខេត្ត​ឡឹម​ដុង​(Lam Dong) ដោយមាន​ផ្ទៃដី​ជិត​៩០០០​ហិកតា​។ រៀង​រាល់​ឆ្នាំ​ មាន​ផ្កាប្រហែល​៣០០លាន​ដើម​ បាន​ផលិតនាំចេញ​ទៅ​ប្រទេស​ជប៉ុន កូរ៉េខាង​ត្បូង​ តៃវាន់ អូស្ត្រាលី ចិន។ រូបថត៖ ង្វៀន​ឡឹន​


 Delco Farm កំពុង​ជា​ទម្រង់​រូបភាព​មួយ​ក្នុង​ចំណោម​ទម្រង់រូបភាព​កសិកម្ម​វៃឆ្លាត់​ដំបូង​ មាន​គួបបញ្ជូល​​​អ៊ីធើ​ណែត (IoT) ​​នៃ​បច្ចេកវិទ្យា​ជំនាន់ទី​៤​ នៅ​ខេត្ត​បាក់និញ​ (Bac Ninh)​​។ រូបថត៖ កុង​ដាត​


 ផលិត​​អំបោះ​សូត្រ​​នៅ​បាវ​ឡុក​ (Bao Loc) (ខេត្ត​ឡឹម​ដុង - Lam Dong)។ ឆ្នាំ២០១៩​ អំបោះ​សូត្រ​​បាវឡុក​​ (Bao Loc) ជំរុញ​នាំចេញ​ទៅកាន់​ទីផ្សារ​រុស្ស៊ី​។​ រូបថត៖ កាសែតរូបភាព​វៀតណាម​


 មិញ​ឡុង (Minh Long) ​ជា​ពាណិជ្ជសញ្ញា​មួយ​ក្នុង​ចំណោម​ពាណិជ្ជសញ្ញា​បង្កើត​ជំហាន​លោត​ផ្លោះ​និង​ទំនុកចិត្ត​នាំមុខ​ ក្នុង​វិស័យ​កុលាលភាជន៍​​វៀតណាម​។ រូបថត៖ គីម​ផឿង​


 ខ្សែ​សង្វាក់​ផលិត​ឡាន​ Hyundai ជោគជ័យ​នៅ​ខេត្ត​និញ​ប៊ិញ (Ninh Binh)​។ រូបថត៖ កុងដាត


 មិនត្រឹម​ជា​ផលិតករ​​ទឹក​ដោះ​ធំបំផុត​វៀតណាម​ រៀង​រាល់ឆ្នាំ​បង្កើតបាន​​ផលិត​ផល​​គ្រប់ប្រភេទប្រមាណ​៨ពាន់លាន​ ​នាំចេញទៅកាន់​ប្រទេសទាំង​៤៣​ ក្នុងនោះ​មាន​ទីផ្សារ​ពិបាក​យក​ចិត្ត​ដូចជា​៖ អាមេរិក អូស្រ្តាលី​ ជប៉ុន។ រូបថត៖ គីម​ផឿង​

 

តាម​លោក​ ង្វៀន ​ហូវ​ងៀ (Nguyen Huu Nghia) អនុប្រធាន​គណៈ​កម្មការ​សេដ្ឋកិច្ច​​មជ្ឈិម​ ក្នុង​បរិបទ​សកលូបនីយកម្ម​កាន់តែបើកទូលាយ​។ វៀតណាម​​ចូល​រួម​កាន់តែ​ច្រើន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ជំនាន់​ថ្មី​ ពាណិជ្ជសញ្ញា​កាន់តែមាន​ន័យ​ តួនាទី​សំខាន់​ចំពោះសហគ្រាស​។ ក្នុងពេល​នោះ​​ ពាណិជ្ជសញ្ញា​ជាតិ​ កំពុងរួម​ចំណែក​លើកស្ទួយ​ការអភិវឌ្ឍ ​នៃពាណិជ្ជសញ្ញា​ផលិតផល​និងពាណិជ្ជសញ្ញា​សហគ្រាស។

យល់​ស្រប់​​នឹង​ទស្សនទាន​នេះ សាស្រ្តាចារ្យ​រង​ បណ្ឌិត​​ ង្វៀន​ ក្វឹក​ថិញ (Nguyen Quoc Thinh) ប្រធាន​មុខ​វិជ្ជា​គ្រប់​គ្រង​ពាណិជ្ជសញ្ញា​ (​សកលវិទ្យាល័យ​ពាណិជ្ជកម្ម) ចែក​រំលែក​ តាម​រយៈ​ការ​ពិនិត្យ​សង្កេត​ថ្មី​ៗនេះ លទ្ធផល​សឱ្យ​ឃើញ​ថា​សហគ្រាស​វៀតណាម​ មាន​ការ​បង្វែធំ​ ពេល​មាន​សហគ្រាស​៨៦%​យកចិត្ត​ទុកដាក់​ជាង ទៅលើការងារ​កសាង​ពាណិជ្ជសញ្ញា​, សហគ្រាស​ជិត​៥០%​យកចិត្តទុកដាក់​ដល់​កម្មវិធី​។​

ខាងភាគី​ក្រសួង​ឧស្សាហកម្មនិងពាណិជ្ជកម្ម​ លោក ​វូ ​បាភូ (Vu Ba Phu) នាយក​នៃ​នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​ឱ្យ​ដឹងថា​ ដើម្បី​លើកកម្ពស់​ប្រៀបខ្លាំង​នៃពាណិជ្ជសញ្ញា​ជាតិ​វៀតណាម​ បង្កើត​យុទ្ធសាស្រ្ត​ផ្សព្វផ្សាយដំណាល​​មួយ​ ឯកភាព និង​ជំនាញ ​អំពី​ពាណិជ្ជសញ្ញា​វៀតណាម​លើ​ទីផ្សារ​សកលលោក​។ ខ្លឹមសារ​នៃកម្មវិធី​ពាណិជ្ជសញ្ញា​ជាតិ​វៀតណា ​ក្នុង​ដំណាក់កាល​ថ្មី​ នឹង​មាន​ការ​ផ្សារភ្ជាប់​ពាណិជ្ជសញ្ញា​ផលិត​ផល​នៃសហគ្រាស ជាមួយ​​​សកម្មភាព​ទាក់ទាញ​វិនិយោគ ផ្សព្វផ្សាយ​វប្បធម៌ ​ទេសចរណ៍​។ កម្មវិធី​ក៏បង្ហាញ​ច្បាស់​នូវ​​យន្តការ​​សហការ​ រវាង​គ្រប់​ក្រសួង​ វិស័យ​ មូលដ្ឋាន​ អង្គការ​នយោបាយ​សង្គម​ សហគ្រាស​ និង​ឯកជន​ ដែល​ពាក់​ព័ន្ធ​ក្នុង​អង្គការ​អនុវត្ត​កម្មវិធី​ជាតិវៀតណាម​៕​

 

តាម​តារាង​រៀប​លំដាប់ថ្នាក់​១០០​ពាណិជ្ជសញ្ញា​ជាតិ ដែល​តម្លៃ​បំផុត​​ពិភពលោក​ឆ្នាំ​២០១៨​ រៀប​ចំប្រកាស​ដោយ​ “វៀតណាម​" បាន​កំណត់​តម្លៃ​២៣៥​ពាន់លាន​ដូល្លាអាមេរិក​ និងដេក​ក្នុង​ចំណោម​ពាណិជ្ជសញ្ញា​ពូកែ​។ ទីតាំង​ នៃ​ពាណិជ្ជសញ្ញា​បាន​កែ​លម្អរ​ពីរ​កម្រិត​ នៅលើ​តារាង​រៀប​លំដាប់​ថ្នាក់​ ឡើង​ដល់​ថ្នាក់​ទី​៤៣​ដោយ​សារ​ការ​រួម​ចំណែក ​នៃកម្មវិធី​ពាណិជ្ជសញ្ញា​​ជាតិ​ និង​ខិតខំ​ជំរុញ​កំណើន​សេដ្ឋកិច្ច​នៃ​រដ្ឋាភិបាល​។

 

 អត្ថបទ៖ កាសែតរូបភាពវៀតណាមបូក​សរុប​ រូបថត៖ ទីភ្នាក់ងារសារ​ព័ត៌មាន​វៀតណាម​
 


top