ក្នុងអាកាសធាតុត្រជាក់នៃដើមរដូវរងា យើងខ្ញុំធ្វើដំណើរតាមលោកតាង្វៀនម៉ាញហ៊ុង (Nguyen Manh Hung) (គីមហ្វ័រ - (Kim Hoa) - សង្កាត់ផឿងឡៀន (Phuong Lien) - ខណ្ឌដុងដា (Dong Da)) ទៅកាន់បឹងទឹកហូតី (Ho Tay) ប្រជុំគ្នាជាមួយសមាជិកក្លឹបកង់បុរាណហាណូយអតីតកាល និងបច្ចុប្បន្ន និងក្លឹបកង់ Peugeot ហាណូយ។ សម្លៀកបំពាក់សមាជិកធ្វើដំណើរមកទីនេះ សង្ហារនិងសុភាព។ ទោះបី ធាក់កង់ហាត់ប្រាណ តែពួកគាត់តែងពាក់ឃ្លុបបារាំង អាវវែត ពាក់មួក មិនខុសអ្វីពីកំពុងទៅចូលរួមពិធីជប់លៀង។
រាល់ព្រឹកថ្ងៃអាទិត្យ សមាជិកក្លឹបកង់ហាណូយអតីតកាលនិងបច្ចុប្បន្ន តែងសន្យាជួបគ្នានៅផ្លូវថាញណៀន (Thanh Nien)។ បង្កើតបាន៩ឆ្នាំ មកដល់សព្វថ្ងៃក្លឹបមានសមាជិកជិត១០០នាក់ មានអាយុចាប់ពី២០រហូត ដល់៨០ឆ្នាំ។ សព្វថ្ងៃ ដោយការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន ការស្វែងរកនិងទិញកង់បុរាណពីបរទេស មិនមានការជួប លំបាកដូចកាលពីមុន។ សមាជិកអាយុ U៧០ U៨០ រំលងវ័យ សិក្សាចំណេះវិជ្ជាពីបណ្តាញ ភាសាអង់គ្លេស... ។ល។ ដើម្បីអាចឡើងលើបណ្តាញសែ្វងរកកង់គាប់ចិត្ត បំពេញចំណងចំណូលចិត្តរបស់ខ្លួន។ ![]() កង់ដែលនៅមានពណ៌ដូចសភាពដើម សម្ពាយស្លាកស្នាមនៃពេលវេលា។ ចំពោះអ្នកចូលចិត្តកង់បុរាណ ប្រការតម្រូវការដំបូងអំពីកង់ គឺត្រូវនៅមានថ្នាំពណ៌ zin ។ ![]() សមាជិកក្លឹបកង់បុរាណហាណូយអតីតកាលនិងបច្ចុប្បន្ន ដែលមានកង់បុរាណបំផុតនៅឆ្នាំ២០នៃសតវត្សរ៍មុន កង់នោះមានតម្លៃឡើងដល់២០០លានដុង គ្រឿងបន្លាស់របស់វា តម្លៃតិចបំផុតក៏១០លានដុងដែរ។ កង់នីមួយៗ តែងបង្កប់នៅរឿងរ៉ាវមួយ ដែលមិនអាចបំភ្លេចពីការចង់ចាំនៃមនុស្សម្នាក់ៗ ស្តីពីសម័យមួយ នៅក្រុងហាណូយ មុននេះកន្លះសតវត្សរ៍។ កង់ទាំងនេះ ចំពោះអ្នកលេង ប្រៀបដូចរតនវត្ថុដ៏មានតម្លៃមួយ វាតែងបានជូតស្អាត និងថែទាំជាប្រចាំ។ ដូចជាល្បែងលេងដទៃទៀត ល្បែងលេងកង់បុរាណក៏មិនមានងាយស្រួលដែរ ពីព្រោះកង់ទាំងនេះ បើខូចនឹង ពិបាកនឹងកែណាស់។ គ្រឿងខ្ចៅ កែប បំពង់សបបុរាណ មិនមែនមានស្រាបទេ ខំខិតប្រឹងប្រែងណាស់ ទើបស្វែងរកបានគ្រឿងបន្លាស់។ កង់នៅរក្សាបានសភាពដើម សម្រស់សាមញ្ញនិងពណ៌រលើប ទោះបីវាមានអាយុជិតកន្លះសតវត្សរ៍។ ![]() កង់នីមួយៗ តែងបង្កប់នៅរឿងរ៉ាវមួយ ដែលមិនអាចបំភ្លេចពីការចង់ចាំនៃមនុស្សម្នាក់ៗ អំពីសម័យមួយ នៅក្រុងហាណូយ មុននេះកន្លះសតវត្សរ៍។ កង់ទាំងនេះ ចំពោះលេងកង់ ប្រៀបដូចជារតនវត្ថុដ៏មានតម្លៃមួយ វាតែងបានជូតសម្អាតនិងថែទាំជាប្រចាំ។ ពេលបាត់ឬខូចចំណែកណាមួយនោះ ជួនកាលគ្រាន់តែ បាត់កូន ខ្ចៅមួយ ម្ចាស់កង់ត្រូវស្វែងរកឲ្យត្រូវនឹងប្រភេទគ្រឿងបន្លាស់នៃប្រភេទកង់នោះ។ ![]() កណ្តាលចរន្តគ្រឿងម៉ាស៊ីននៃទីក្រុង វិលវល់ទីនេះទីនោះ តែនៅមានមនុស្សចូលចិត្តចង់រក្សាកង់បុរាណ ដើម្បីរំលឹកអំពីអនុស្សាវរីយ៍ហាណូយអតីតកាល។ ![]() លេងកង់បុរាណក៏ជារៀបមួយ សម្រាប់ជួយអ្នកទាំងអស់ ដែលបានឆ្លងកាត់ការវិវឌ្ឍ អន់ថយ ប្រើប្រូល និងការបន្ថយល្បឿនជីវិត។ |
ក្បែពែងតែក្តៅៗ រឿងរ៉ាវអំពីការវិភាគ គ្រឿងបន្លាស់ ប្រវត្តិកំណើតលើរាល់ប្រភេទកង់ Peugeot អ៊ូអរពេញដងផ្លូវថាញណៀន (Thanh Nien) ក្បែរបឹងទឹកហូតី (Ho Tay)។ លោកតាវូថាញកុង (Vu Thanh Cong) សមាជិកបង្កើតក្លឹបកង់ Peugeotហាណូយ ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សឈ្មោះល្បី ដែលមានកង់បារាំងបុរាណ ប្រហែល១៥០គ្រឿងឲ្យដឹងថា៖ “ឆ្នាំ១៩៧២ ខ្ញុំលក់កង់មួយគ្រឿង បាន១,៦លានដុង ទិញបានផ្ទះមួយខ្នងនៅលេខ៦ ផ្លូវហ្វេ (Hue) - ជាទីប្រជុំជនមជ្ឈមណ្ឌលនិងមានស្តុកស្តមបំផុតរដ្ឋធានី។ រឿងរ៉ាវនេះ ឥឡូវរំលឹកមក មនុស្សទូទៅមិនជឿគាត់ទេ ប៉ុន្តែនោះជាការពិត”។
តាំងពិព័រណ៍អន្តរជាតិទោចក្រយានវៀតណាមលើកទី៦ (Vietnam Cycle ២០១៧) ទើបបានរៀបចំនៅមជ្ឈមណ្ឌលតាំងពិព័រណ៍អន្តរជាតិ ក្នុងនោះមានចំណែកតាំងបង្ហាញនៃប្រភេទកង់បុរាណ របស់ក្លឹបកង់បុរាណហាណូយ ទាក់ទាញមនុស្សមកទស្សនាយ៉ាងកុះករ ធ្វើឲ្យតាំងពិព័រណ៍នេះ បែរទៅជាមានភាពរំភើបចិត្តទៅវិញ។ |
កង់ Peugeot ត្រីមាស (កង់ម៉ាក Peugeot ពណ៌សំរឹទ្ធ) បានលោកតាង្វៀនម៉ាញហ៊ុង (Nguyen Manh Hung) ចាត់ទុកជារតនវត្ថុនៃជីវិត។ ឆ្នាំ១៩៧២ ក្រោយពេលទៅសិក្សានៅសូវៀត លោកសំចៃទិញបានកង់មួយគ្រឿង នេះក៏ជាទ្រព្យដ៏មានតម្លៃបំផុតនៃជីវិតគាត់ នាសម័យនោះ។
សម័យទឹកដី ទើបរួចផុតពីរបរឧបត្ថម្ភធនឆ្នាំ១៩៨៦ ពេលថ្ងៃកង់នាំលោកតាហ៊ុង (Hung) ទៅធ្វើការ ពេលរាត្រីនៅលើកែបកង់គឺថុងនំប៉ាំង រួមដំណើរនឹងលោកតារសាត់អណ្តែតតាមវិថីក្រុងហាណូយ ដើម្បីរកបន្ថែមបា្រក់ចំណូល ដើម្បីចិញ្ចឹមកូនសិក្សារៀនសូត្រ រហូតដល់ជោគជ័យ។
“កូនប្រុសទាំងពីររបស់ខ្ញុំឥឡូវនេះ សុទ្ធតែមានឡានឯកជន ប៉ុន្តែរាល់លើកអង្គុយនៅលើឡានមានពូកស្រួល ខ្ញុំបែរជាមិនអាចបំភេចបានអារម្មណ៍ ក្រោយពេលត្រឡប់មកពីលក់នំប៉ាំងពេលរាត្រី គូថទាំងសងខាងហើម ជើងទាំងពីរពឹកៗ ដោយសារធាក់កង់ច្រើនពេកហើយផ្លូវរដិបរដុបទៀតផង”។ លោកហ៊ុង (Hung) សំណេះសំណាល។
សមាជិកជាង១០០នាក់ក្នុងក្លឹបកង់បុរាណហាណូយ អតីតកាលនិងបច្ចុប្បន្ន សុទ្ធតែមានអនុស្សាវរីយ៍សាច់ឈាមចំពោះកង់ដែលខ្លួនធ្លាប់តែផ្សារភ្ជាប់។ ចំពោះពួកគាត់ កង់មិនមែនជាសម្ភារ តែវាជាការចង់ចាំ ជាអនុស្សាវរីយ៍៕
គ្រឿងបន្លាស់កង់បុរាណដ៏ចំណាប់អារម្មណ៍មួយចំនួន នៃសមាជិកក្លឹបកង់បុរាណហាណូយអតីតកាលនិងបច្ចុប្បន្ន៖
![]() ![]() ![]() |
កង់សម័យឆ្នាំ១៩៥០ - ១៩៨០ នៃសតវត្សរ៍មុន មិនត្រឹមតែជាមធ្យោបាយទៅមក វានៅជាទ្រព្យមួយដ៏មានតម្លៃចំពោះគ្រួសារនីមួយៗ ហើយបានប្រៀបដូចជា៖ “ផ្ទះចល័ត” របស់ម្ចាស់។ គ្រួសារណាដែលមានទ្រព្យបង្គួរ សំណាងមានកង់បារាំងម៉ាក់ Peugeot ឬប្រភេទ Mercier, Alcyon, Caminargents, Rochers ...។ល។ សុទ្ធតែបានរៀបចូលលំដាប់ថ្នាក់ “អ្នកមានស្តុកស្តម” ដូចសម័យនេះយើងធ្លាប់ហៅ។ |
អត្ថបទ៖ ថុងធៀន - កុងដាត