10/06/2019 09:20 GMT+7 Email Print Like 0

SPIEF-2019: វៀតណាមទទួលបានការវាយតម្លៃខ្ពស់ក្នុងកិច្ចសន្ទនាធុរកិច្ចរបស់ EAEU-ASEAN


 ទិដ្ឋភាពនៃកិច្ចសន្ទនា (រូបថតៈ nhandan.com.vn) 
 

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចអន្តរ ជាតិ Saint Peterburg -2019 នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ម៉ូស្គូ​ (នៃ​ប្រទេសរុស្ស៊ី) បានប្រព្រឹត្តទៅកិច្ចសន្ទនាធុរកិច្ចរវាងសម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) និងអាស៊ាន ដោយមាន​ការ​ចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំ​ងពីរ។
 
តំណាង​នៃគណៈប្រតិភូវៀតណាម លោក Hoang Quoc Vuong អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បានចូល​រួម​និងបានថ្លែងសុន្ទរកថានៅក្នុងកិច្ចពិភាក្សាផងដែរ។ ក្នុងកិច្ចពិភាក្សានេះ អនុរដ្ឋមន្ត្រី​ក្រសួង​ឧស្សាហ​ - ពាណិជ្ជកម្ម លោក Ho​ang Quoc Vuong ​បានជម្រាប​ដោយត្រួសៗ​នូវទិដ្ឋភាព​ទូទៅនៃ​ការ​បង្កើតនិង​ការ​អភិវឌ្ឍ​របស់​សហគមន៍​អាស៊ាន​និង​តួនាទី​របស់​វៀត​ណាម នៅក្នុង​សហគមន៍​អាស៊ាន​ក៏ដូច​ជា​ទំនាក់​ទំនង​រវាង​វៀត​ណាម និង​ EAEU និយាយដោយឡែកនិងអាស៊ាន​ជាមួយ EAEU និយាយរួ​ម។
 
យ៉ាងណាមិញ​ កិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាមនិង EAEU បានបង្កើត​ឱកាស​មួយ​សម្រាប់​វៀត​ណាម ក៏ដូចជាសហគមន៍សេដ្ឋកិច្ចអា​ស៊ានទាក់ ទងផ្ទាល់នឹងទីផ្សារនៃបណ្តាប្រទេស​ចំនួន​ ៥ ចំណុះសហភាព​ ដោយមានផលិតផលក្នុងស្រុកសរុប (GDP) ទទួលបានប្រហែល ២,២ ពាន់ពាន់​លានដុល្លារ​អាមេរិក​។ ចាប់តាំងពីពេលដែល កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះបានចូលជាធរមានកាលពីឆ្នាំ ២០១៦មក  ការដោះ​ដូរពាណិជ្ជកម្ម រវាងវៀតណាមនិង EAEU បានកើនឡើងគួរឱ្យ កត់សម្គាល់ដែលឈានដ​ល់ជិត​ ៦,១ ពាន់លាន​ដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០១៨ ពោលគឺកើនឡើង ១០៣​% បើប្រៀបធៀបនឹងឆ្នាំ ២០១​៦។
 
វៀតណាម​និងរុស្ស៊ីមានទំនាក់ទំនងមិត្តភាពនិងប្រពៃណីនិងជាដៃគូដែលគួរឱ្យទុក ចិត្ត តែងតែគាំទ្រ​គ្នាទៅ​វិញ​ទៅម​ក ក្នុងដំណើរការសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ក៏ដូចជាកាលើក​កម្ពស់​តួនាទី​លើបណ្តា​វេទិកាព​ហុភាគី​និង​វេទិការតំបន់។
 
ក្នុងនាម​ជាសមាជិកសកម្មរបស់អាស៊ាននិងជាប្រទេសដើមដំបូងដែលចុះហត្ថលេខា FTA ជាមួយ EAEU, វៀត​ណាម​នឹងបន្តខិតខំប្រឹងប្រែងធ្វើជាស្ពានដើម្បីតភ្ជាប់ រុស្ស៊ីនិង EAEU ពង្រីកទំនាក់ទំនង​និង​ការ​អភិវឌ្ឍ​ទីផ្សារ​នៅក្នុងតំបន់អាស៊ាន។
 
ប្រតិភូចូលរួម​ក្នុងកិច្ចសន្ទនាក៏បានវាយតំលៃខ្ពស់ចំពោះតួនាទីនិងឋានៈរបស់វៀត ណាមក្នុងតំបន់ ជាពិសេសគឺតួនាទី​ជាអ្នកត្រួសត្រាយផ្លូវសម្រាប់ការ​ជំរុញ សមាហរណកម្មរវា​ងអាស៊ាន​និង EAEU តែម្តង​៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ