• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Nikkei Asia ចាត់ទុកវៀតណាមជារឿងជោគជ័យផ្នែកសេដ្ឋកិច្ចតែមួយគត់របស់អាស៊ីអាគ្នេយ៍ក្នុង “យុគសម័យ” នៃកូវីដ-១៩

យោងតាមអត្ថបទនេះ ក្នុងត្រីមាសទី ៣ ឆ្នាំ ២០២០ ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមបានកើនឡើង ២,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អត្ថបទដែលបានចុះផ្សាយលើសារព័ត៌មាន Nikkei Asia


អត្ថបទដែលបានចុះផ្សាយ លើសារព័ត៌មាន Nikkei Asia នាថ្ងៃទី ១៩ ខែវិច្ឆិកា បានវាយតម្លៃថា វៀតណាមកំពុងក្លាយជារឿងជោគជ័យផ្នែកសេដ្ឋកិច្ចតែមួយគត់របស់អាស៊ីអាគ្នេយ៍ក្នុង “យុគសម័យ” នៃការរីករាលដាល ជំងឺរាត្បាតកូវីដ-១៩ ដោយនៅតែរក្សាល្បឿនកំណើនសេដ្ឋកិច្ចវិជ្ជមាន ប្រកបដោយស្ថេរភាព ខណៈពេលដែលសេដ្ឋកិច្ចផ្សេងទៀតកំពុងតស៊ូដើម្បីស្តារឡើងវិញ។

យោងតាមអត្ថបទនេះ ក្នុងត្រីមាសទី ៣ ឆ្នាំ ២០២០ ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមបានកើនឡើង ២,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះគឺជាត្រីមាសទី ២ បន្តបន្ទាប់ ដែលខឿនសេដ្ឋកិច្ចនេះមានការរីកចម្រើន ទោះបីប្រឈមនឹងជំងឺរាតត្បាតក៏ដោយ។ មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) បានវាយតម្លៃថា នៅឆ្នាំនេះ វៀតណាមនឹងឈានដល់ចំណាត់ថ្នាក់ទីបួន នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងលើសពីប្រទេសសិង្ហបុរីនិងម៉ាឡេស៊ី ហើយកាត់បន្ថយគម្លាតជាមួយហ្វីលីពីន។ ផ្ទុយពីសេដ្ឋកិច្ចអាស៊ានដទៃទៀត វៀតណាមបានទទួលជោគជ័យក្នុងការគ្រប់គ្រងជំងឺរាតត្បាត កូវីដ -១៩។ ការកើនឡើងនៃការនាំចេញជួយជំរុញកំណើនសេដ្ឋកិច្ចរបស់វៀតណាម៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top