Mottainai - កន្លែងមិត្តភក្តិអន្តរជាតិបញ្ញើចិត្តធម៌
កម្មវិធី Mottainai “ផ្តល់ក្តីស្រឡាញ់ - ទទួលសុភមង្គល” នៃកាសែតនារីវៀតណាម បានរចនាផ្អែកទៅលើសកម្មភាពទិញលក់ បម្លាស់ប្តូររបស់ចាស់ មានអត្ថន័យខ្លឹមសារប្រិតសំចៃ ជៀសវៀងខ្ជះខ្ជាយរបស់ជប៉ុន (“Mottainai” ជាពាក្យឧទានសព្ទមានន័យ “ខ្ជះខ្ជាយពេក!” )។ ប៉ុន្តែ មិនត្រឹមតែបញ្ឈប់ត្រង់អត្ថន័យប្រិតសំចៃ ជៀសវៀតការខ្ជះខ្ជាយ ប្រើប្រាស់សាឡើងវិញ និងការពារបរិស្ថាន កម្មវិធី Mottainai នៅទាំងលើកកម្ពស់ក្លាយជាសកម្មភាពសហគមន៍មួយមានអត្ថន័យនិងមនុស្សសាស្រ្ត រៃអង្គាសប្រាក់ចូលមូលនិធីឧបត្ថម្ភកុមារទន់ខ្សោយ ពិសេសកុមារកំព្រា ពិការដោយគ្រោះថ្នាក់ចរាចរណ៍។ ទិវាបុណ្យ Mottainai ២០១៨ ទើបប្រព្រឹត្តទៅនៅសួនផ្កាលីថៃតូ (Ly Thai To) និងវិថីថ្មើរជើងជុំវិញបឹង ហ្វាងគីម (Hoan Kiem) (ហាណូយ) ជាមួយនឹងសកម្មភាពរៃអង្គាសមូលនិធីសម្បូរធម៌ ចម្បងពីរគឺ ការប្រឡង Mottainai Run ជុំវិញបឹង ហ្វាងគីម (Hoan Kiem) និងផ្សារណាត់លក់របស់ឆ្លងកាត់ការប្រើប្រាស់។
ការប្រឡង Mottainai Run ទទួលបានការគាំទ្រពេញទំហឹងពីសហគមន៍ ជាមួយនឹងកីឡាករអញ្ជើញមកចូលរួមជាង១.៤០០នាក់ ក្នុងចំណោមនោះមានមិត្តភក្តិអន្តរជាតិ។
“Mottainai ក្រោយប្រាំមួយឆ្នាំប្រព្រឹត្តទៅយ៉ាងជោគជ័យ បានអះអាងថានេះជាមូលដ្ឋានសម្រាប់ឯកអគ្គរដ្ឋទូតជប៉ុននៅវៀតណាម នាំយកកម្មវិធីក្លាយជាសកម្មភាពមួយក្នុងចំណោមសកម្មភាពស្នូល នៃព្រឹត្តិការណ៍អបអរសាទរលើកទី៤៥ឆ្នាំ បង្កើតទំនាក់ទំនងការទូតវៀតណាម - ជប៉ុននាឆ្នាំ២០១៨”។
ឯកឧត្តម Kunio Umeda - ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពជប៉ុននៅវៀតណាម។
បង Austin Vidal - Cocker (អាយុ២៨ឆ្នាំ សញ្ជាត់អង់គ្លេស) ដើរកម្សាន្តជុំវិញបឹងហ្គឺម (Guom) ចៃដន្យជួបកម្មវិធី Mottainai ។ “ថ្ងៃនោះ ខ្ញុំរត់ជុំវិញបឹង មិនយកប្រាក់តាមខ្លួន តែខ្ញុំចង់ចូលរួមកម្មវិធីនេះណាស់។ ឃើញភាពពុះកញ្រ្ជោលរបស់ខ្ញុំ មិត្តបរទេសម្នាក់មិនដែលស្គាល់គ្នា បានជួយបង់ប្រាក់ឲ្យខ្ញុំចូលរួមការប្រឡងនេះ” ។ ហើយបង Austin Vidal - Cocker ក៏ជាកីឡករដណ្តើមបានរង្វាន់លេខមួយនៃរង្វាង់ប្រឡង Challenge Run (រត់បីជុំបឹងហ្គឺម - Guom) នៃកម្មវិធីនេះ។ រីឯលោក Hiroyuki Tsurusaki (សញ្ជាតិជប៉ុន) តំណាងក្រុមហ៊ុន Idemitsu Kosan ក៏អញ្ជើញមកចូលរួមរត់វគ្គ Happy Run ដើម្បីរៃអង្គាសប្រាក់ចូលមូលនិធីសប្បុរសធម៌ ជួយកុមារជួបអកុសល។ នេះជាឆ្នាំទី៣បន្តបន្ទាប់ លោក Kazuma Takahashi ជាសិប្បករបត់ក្រដាសល្បីឈ្មោះនៅប្រទេសជប៉ុន ប្រធានសមាគមសិល្បៈវិចខ្ចប់ជប៉ុន ឆ្លងមកវៀតណាមចូលរួមទិវា Mottainai ។ ក្នុងថ្ងៃបុណ្យ លោក Kazuma Takahashi បាន ណែនាំប្អូនៗ និងមហាជនរបៀបបង្កើតរូបភាពពីការវិចខ្ចប់ប្រអបផលិតផល ដែលឆ្លងការប្រើប្រាស់ ទៅជារូបសត្វ នាវា តួអង្គ។ល។ រស់រវើក ស្អាតជក់ចិត្ត។ លោកយកចិត្តទុកដាក់ពិសេសដល់ទិវាបុណ្យនេះ ដោយសារ Mottainai ក៏មានរួមសារដំណឹងមួយ ដូចជាមុខវិជ្ជាសិល្បៈបត់ក្រដាស ដែលលោកកំពុងប្រដេញតាម នោះគឺ៖ កាត់បន្ថយ ប្រើប្រាស់សាឡើងវិញ ច្នៃសាឡើងវិញ និងជួសជុល។ មិត្តភក្តិអន្តរជាតិជាច្រើន ប៉ុន្មានខែនេះបានស្វែងរកកម្មវិធី Mottainai២០១៨ ជំនួយគ្រឿងប្រើប្រាស់ដាក់លក់នៅផ្សារណាត់ ក៏ដូចជារៃអង្គាសទឹកប្រាក់ សម្រាប់ជូនមូលនិធីសប្បុរសធម៌។ អ្នកនាង Sasaki Tomomi (សញ្ជាតិជប៉ុន) អ្នកកែសម្រួលនៅទស្សវដ្តី Heritage Japanese ក្រុមហ៊ុន More Production វៀតណាម បានជំនួយអាវខោមួយថងធំ។ នារីជនជាតិជប៉ុនពីរនាក់ Wantanabe Mayumi និង Kaori Shigeyoshi កំពុងធ្វើការនៅអង្គការ Japan Women’s Association ក៏បាននាំយកប្រដាប់លេង ស្បែកជើងនៅថ្មី ជាមួយប្រដាប់ប្រដារឆ្លងការប្រើប្រាស់ ដើម្បីជំនួយកម្មវិធី។
មិនត្រឹមរួមចំណែកខាងប្រដាប់ប្រដារ ទឹកប្រាក់ និងរាប់ពាន់តង់ទំនិញ នៃអង្គភាពជប៉ុន ក៏មានវត្តមាននៅផ្សារណាត់ Mottainai ២០១៨ ដើម្បីរៃអង្គាសប្រាក់ចូលមូលនិធីសប្បុរសធម៌។ Mottainai ២០១៨ ជារដូវ Mottainai លើកទី៦ បានរៀបចំក្រោមការឧបត្ថម្ភនៃសមាគមនារីវៀតណាម និងស្ថានទូតជប៉ុន។ ឆ្លងកាត់ប្រាំមួយរដូវ កម្មវិធីបានក្លាយជាសហគមន៍មានសកម្មភាព គាំទ្រជំនួយប្រដាប់ប្រដារឆ្លងកាត់ការប្រើប្រាស់ធំបំផុតទូទាំងប្រទេស ដោយមានអ្នកចូលរួមជាង២០០ពាន់នាក់។ ប្អូនៗមានស្ថានភាពលំបាកជាង៣ពាន់នាក់ ទទួលផលប្រយោជន៍ពីកម្មវិធីនេះ៕
ក្រសួងសារព័ត៌មានជាមួយនឹងសមាគមនារីវៀតណាមបានជូនអំណោយរង្វាន់នារីច្នៃប្រឌិតឆ្នាំ២០១៧ ដោយសារមានការរួមចំណែកជូនសហគមន៍នៃកម្មវិធី Mottainai។
អនុវត្ត៖ កុងដាត
ស្ថាបត្យកម្មសម័យរាជការលី តាមរយៈបច្ចេកវិទ្យា VR3D
គ្រឿងសង្ហារិមពិសេសច្នៃចេញពីដើមខ្មៅដៃពណ៌
ដំណើរច្នៃប្រឌិតនិមិត្តសញ្ញារដ្ឋវៀតណាម
ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 លើកទីពី នៅខេត្តដាណាំង (Da Nang)
ស្លាកស្នាមវៀតណាមលើចរន្តរូបថត នៅប្រទេសបារាំង
ជនបរទេសរាប់ពាន់នាក់នៅទីក្រុង ដាណាំង (Da Nang) ត្រូវបានផ្តល់អាទិភាព សម្រាប់ការធ្វើតេស្តរកឃើញជំងឺ Covid-19
ទ្រឿងសា (Truong Sa) រឹងមាំចំពោះមុខរលកសមុទ្រ
ទីក្រុងហូជីមិញសព្វថ្ងៃ
ឈុតតេស្ត virus SARS-CoV-2 “Made in Viet Nam” ចេញទៅពិភពលោក
នាវាពេទ្យយោធាលេខ៥៦១ - មន្ទីរពេទ្យចល័តលើសមុទ្រខាងកើត
“ព្រះនេត្រ” លើសមុទ្រខាងកើត
ជនជាតិឡឺ (Lu) គោរពបូជាព្រលឹងវិញ្ញាណក្របី
បណ្តាជើងនាវាធ្វើដំណើទៅកាន់ស្រុកកោះ ទ្រឿងសា (Truong Sa) ដើម្បីជូនពរឆ្នាំថ្មីប្រពៃណីវៀតណាម។
ឆើតឆាយរដូវបុណ្យផ្កាដាឡាតឆ្នាំ២០១៩
អ្នកថតរូប យ៉ាន ថាញសើន (Gian Thanh Son) ល្បីឈ្មោះដោយរូបថតកោះសមុទ្រវៀតណាមថតពីលើអាកាស
កាលៈទេសៈធម្មជាតិរបស់សិល្បករអ្នកថតរូបបីឡាម (Bay Lam)
ពង្រីកចំណុចខ្លាំងនៃបេតិកភណ្ឌ UNESCO ប្រចាំនៅវៀតណាម
មជ្ឈមណ្ឌលត្រួតពិនិត្យ ADN -ទីកន្លែងតភ្ជាប់អំពើល្អប្រសើរនៅប្រទេសវៀតណាម
សាសនិកផ្សារភ្ជាប់នឹងជាតិសាសន៍ រួមជាមួយនឹងប្រទេសជាតិ
ភាសាដួងចិត្តអ្នកភូមិភែវ (Pheo)
ធនាគារជាលិកា និង ជំហានថ្មីនៃវិស័យសុខាភិបាលវៀតណាម
លោក Mark Rapoport៖ វត្ថុបុរាណនីមួយៗ បង្កប់ជម្រៅវប្បធម៌ជនជាតិវៀតណាម
រូបភាពមួយចំនួនបង្ហាញអំពីសង្គ្រាមបានធ្វើឡើង នៅខេត្ត កាវបាំង (Cao Bang) នា៤០ ឆ្នាំមុន
VKDC៖ ជួយឧបត្ថម្ភលើកកម្ពស់ពាណិជ្ជសញ្ញារបស់ផលិតផលវៀតណាម
កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីការរស់ឡើងវិញនៃទឹកដីកម្ពុជា