• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

John Burton-Races - បេសកជនផ្សារភ្ជាប់ម្ហូបអាហារវៀតណាម ជាមួយនិង មិត្តភក្តិអន្តរជាតិ

ជា​តួ​អង្គ​​ល្បី​ឈ្មោះ​ មាន​ការ​រួម​ចំណែក​​​សម្រាប់​ម្ហូប​​អាហារ​​ប្រទេស​អង់គ្លេស​​ ចុង​ភៅ​ John Burton-Race សព្វថ្ងៃ​​អញ្ជើញ​មក​ប្រទេស​វៀតណាម​ ធ្វើការតាម​​ការអញ្ជើញ​របស់​​សម្ពន្ធ​ក្រុម​ហ៊ុន​ Paradise។ នេះ​​ជា​ពេល​វេលា​ ដែល​លោក​​នឹង​​ចម្អិនច្នៃ​​មុខ​ម្ហូប​ថ្មី​ជាច្រើន មាន​ការគួប​​ផ្សំ​រវាង​​ក្លិន​​រសជាតិ​​​នៃ​ទ្វីប​អ៊ឺរ៉ុប​ និង វៀត​ណាម​ ការ​ងារ​​ជួយឱ្យ​​​​លោក​មាន​ចំណូល​ចិត្ត​ខាង​​ម​នោសញ្ចេតនា​ម្ហូប​​អាហារ​​វៀត​ណាម​ ទៅដល់​ភ្ញៀវ​អន្តរជាតិជាច្រើន​​។

ធ្លាប់​មានវត្តមាន​នៅលើ​កម្មិវធី​ទូរទស្សន៍​ល្បី​ឈ្មោះ​ជាច្រើន​ដូចជា​ French Leave, Return of the Chef, I’m a Celebrity, Get Me Out of Here និង កម្មវិធី​ធំៗពីរ​បង្កើត​ដោយ​ប៉ុស្តិ៍​ BBC គឺ​ Great British Menu និង​ Kitchen Criminals។​ ប៉ុន្តែ​ John Burton-Race​ បែរជា​​មាន​រចនាបទ​​មួយ​ស្និទ្ធស្នាល​ បើកចំហរ​ ចំពោះ​​មនុស្ស​គ្រប់គ្នា​​​​។ ម្ហូបអាហារ​ដែល​លោក​ចម្អិន​ច្នៃ​ចេញ​ បាន​យក​ជំនះ​លើមនុស្ស​រាប់​ពាន់​នាក់នៅ​​លើក​សកលលោក​ ពិសេស​​ពេល​លោក​​ទទួល​គ្រប់​គ្រង​​​​សណ្ឋាគារ​​ Landmark London បើក​ភោជនីយដ្ឋាន​ និង​ សណ្ឋាគារ​ New Angel នៅ​ក្រុង​ Devon ជា​អាសយដ្ឋាន​​អាហារដ្ឋាន​​ល្បី​ឈ្មោះ​នៅ​ប្រទេស​អង់គ្លេស​។

ជា​អ្នក​មាន​ទឹក​ចិត្ត​ទូលាយ​ ចំណូល​ចិត្ត​ស្វែង​យល់​អំពី​ទឹកដី​ថ្មី​ ពេល​ធ្វើ​ដំណើរ​មកកាន់​ប្រទេស​វៀតណាម​ ហើយ​ទៅ​ដល់​ឈូងសមុទ្រ​ហាឡុង​ (Ha Long) ​លោក​​ត្រូវ​ធម្មជាតិ​ស្រស់​ស្អាត​នៅទីនេះ ​យក​ជំនះ​លើករូប​លោក​ ពិសេស​គឺ​ម្ហូប​​អា​ហារ​។ តាម​ការ​អញ្ជើញ​​របស់​សម្ពន្ធ​ក្រុម​ហ៊ុន​ Paradise លោក​​អញ្ជើញ​មកកាន់​ប្រទេស​​វៀតណាម ​ធ្វើការ​អំឡុង​៥​ឆ្នាំ​ និង ចាប់​ផ្តើមចម្អិន​​ច្នៃ​ជា​​មុខ​ម្ហូប​ថ្មី​ មានការ​គួប​​ផ្សំ​រសជាតិទាំងពីរ​រវាង​​ទ្វីប​អ៊ឺរ៉ុប​ និង វៀតណាម​ បង្កើតជា​អាហារ​ទាក់​ទាញ​ចិត្ត​ភ្ញៀវទេសចរ​​គ្រប់​ចតុ​ទិស​។ នេះ​ក៏ជាការងារ​បាន​ជួយ​លោក​មាន​ចំណូល​​ចិត្ត​​​មនោសញ្ជេតនា​​ មកលើ​​ម្ហូប​​អាហារ​​វៀតណាម​ ព្រមទាំង​ទៅ​ដល់​​ភ្ញៀវ​អន្តរជាតិផង​ដែរ​​។​



 “ចុង​ភៅ​​តារា​” John Burton-Race។


 John Burton-Race ចម្អិន​ម្ហូប​ត្រី salmon គួប​​ផ្សំនឹង​តែ​ នៅ​ចំពោះ​មុខ​អតិថិជន​។


 ធ្វើ​មុខ​ម្ហូបត្រូវ​តែ​​ប្រុង​ប្រយត្ន​ ដើម្បី​នាំ​មក​នូវ​ភាព​ឈ្ងុយ​ឆ្ងាញ់​សម្រាប់​អ្នកពិសា​ ជាវិធី​ធ្វើ​របស់​ John។


John Burton-Race នៅ​ក្នុង​ល្វែង​ចង្រ្កាន​​នៃ​ភោជនីយដ្ឋាន​ Home Moc ជា​ទីកន្លែង​​សម្តែងចម្អិនអាហារ​​​បម្រើ​អតិថិជន ​នៅ​ក្រុង​ហាណូយ​​របស់​លោក​។


John Burton-Race ពិភាក្សា​នឹង​​ចុង​ភៅ ​ង្វៀន យ៉ា​ធៀន (Nguyen Gai Thien) (ឆ្វេង​) នៅ​​ភោជនីយដ្ឋាន​ Home Moc ត្រៀម​​​​​ម៉ឺនុយ​អាហារឱ្យ​សម្រាប់​​ព្រឹត្តិការណ៍​មួយ​​នៅ​​ក្រុង​​ហាណូយ​។


អតិថិជន​ពិសា​អាហារ​ ដែល​រៀបចំដោយ​ចុង​ភៅ​ John Burton-Race។

 

ពិធី​សម្តែង​ចម្អិន​អាហារ​វៀតណាម​ ក្នុង​​ភោជនីយដ្ឋាន​ Home Moc នៅ​ក្រុង​ហាណូយ​ និង ភោជនីយដ្ឋាន​ Home Finest សាយហ្គន នៅ​​លើ​នាវា​កម្សាន្ត​​ Paradise Elegance របស់​ John Burton-Race បាន​ជួយ​​អ្នក​ចូល​ចិត្ត​ម្ហូប​អាហារ​វៀតណាម​ ​​មាន​ឱកាស​ពិសា​ម្ហូប​អាហារ​ថ្មី​ ដែល​ចម្អិន​ដោយ​លោក​​។ នោះ​គឺ​អាហារ​មិនត្រឹមតែ​ឆ្ងាញ់​ ទាក់ទាញ​ចិត្ត​ នៅទាំង​ពោរពេញទៅដោយ​វប្បធម៌​វៀតណាម​។ ដើម្បី​យល់ដឹង​នូវ​​​រចនាបទ​​អាហារ​វៀតណាម​ John Burton-Race បាន​ធ្វើ​ដំណើរ​ទៅ​​​ផ្សារ​វៀតណាម​ ទីកន្លែង​ដែល​លោក​ឃើញ​មាន​គ្រឿង​ជាច្រើន តាំង​ពី​ផ្លែផ្កា​ បន្លែ ​រហូត​ដល់​ជល​ផល​​ជាដើម​។​

ភាពទាក់ទាញ​នៃ​គ្រឿង​ម្ហូប​អាហារ​វៀតណាម​​ បាន​នាំ​មកជូន​​លោក​ John Burton-Race នូវ​ចំណាប់​អារម្មណ៍​ប្លែក​ និង តាម​បទ​ពិសោធន៍​​នៃ​អ្នក​ចុង​ភៅ​ គ្រឿង​​ល្អ​ វា​កំណត់បាន​​ជោគ​ជ័យ​​៥០% សម្រាប់​មុខ​អាហារ​ឆ្ងាញ់​ បន្សល់​នៅមក​គឺ​បច្ចេកទេស​​ចម្អិនរបស់​អ្នក​​។ លោក​ឱ្យដឹងថា ខ្លួន​ជា​អ្នក​មាន​សំណាង​ ដោយសារ​​បាន​ស្វែង​រក​ឃើញ​ទឹកដីវៀតណាម​ ដែល​ពោរពេញទៅ​ដោយ​​​ផ្លែផ្ការ​រសជាតិ​​ផ្អែម​ឆ្ងាញ់​ បន្លែ​​ស្រស់​ ព្រមទាំង​ជល​ផលផង​ដែរ​​។ លោក​បាន​ប្រើប្រាស់​គ្រឿង​នេះ ច្នៃ​ចម្អិន​អាហារ​មានការ​គួប​​ផ្សំ​រវាង​​អាហារ​វៀតណាម​ និង អាហារ​អ៊ឺរ៉ុប​ ពិសេស​គឺម្ហូ​ប​ត្រី Barramundi ​អាំង​ពិសានឹង​ការ៉ែម​​សណ្តែង​ស​ ទឹក​ជ្រលក់​គ្រឿង​សមុទ្រ​​ កន្ទុយ​បង្កងសមុទ្រ​​​ជាមួយនឹងការ៉ែម​ផ្កាខាត់ណា និង ​ទឹក​ជ្រលក់ នំ sukem បែប​បារាំង​នឹង​ទឹកជ្រលក់​​ធ្វើអំពី​កាកាវ​វៀតណាម​ ព្រមទាំង​មាន​​មុខអាហារ​ពិសេស​របស់​ពាយព្យ​ដូច​ជា​មាន់​ម៉ុង​​ (Mong) ផ្អាប់​ផ្សែង​​តែ​ បាយ​លាជ​ជាដើម​។​

នៅ​ភោជនីយដ្ឋាន​ Home Moc នៅទីក្រុង​ហាណូយ​ យើងខ្ញុំឃើញ​ផ្ទាល់​ភ្នែក​ ដែល​លោ​ក​ចម្អិន​​អាហាររួម​​​នឹង​​ប្រធាន​ចុង​ភៅ​វៀតណាម​ ង្វៀន​ យ៉ា​ធៀន Nguyen Gia Thien)​។ ចុងភៅទាំងពីរ​​ត្រៀម​ម៉ឺនុយ ដែលមាន​គួប​ផ្សំ​​រស់​ជាតិរវាង​រសជាតិ​​អ៊ឺរ៉ុប​ និង រសជាតិ​​វៀតណាម​ បង្កប់​នៅ​ក្នុង​មុខម្ហូប​​ទាំង​បួន​ ក្នុងនោះ​មុខម្ហូប​សំខាន់​ជាង​គេ ​គឺ​បង្កង​​​សមុទ្រ​ពិសា​នឹង​ការ៉ែម​ផ្កាខាត់​ណា​ ប៊ឺប្រផេះ ស្រា​Rum​ ទំពាំងបាយជូរ​ស្ងួត​ និង មាន់​ម៉ុង​​ (Mong) ផ្អាប់ផ្សែង​​តែ​ ​ពិសា​នឹង​បាយលាជ​​ស្រួយ​ៗ និង ទឹកជ្រលក់​​​សាច់​ផ្សិត​។ តាម​ង្វៀន ​យ៉ា​ធៀន (Nguyen Gia Thien)  ធ្វើការ​​រួម​នឹង​លោក​ John Burton-Race បងសិក្សា​​បាន​បំណិន​​អំពី​ម្ហូប​អាហារ​អ៊ឺរ៉ុប​ ទន្ទឹមនោះ​ បងក៏​បាន​​ឧទ្ទេសនាម​ភាពប្រណីត​នៃ​មុខម្ហូប​វៀតណាម ​​​សម្រាប់ លោក​ John Burton Race អ្នក​ទាំងពីរ​​បង្កើត​មុខម្ហូប ​មាន​ការគួប​ផ្សំ​រវាង​មុខម្ហូប​អាហារ​​អាស៊ី និង អ៊ឺរ៉ុប​។​



 មុខម្ហូបបង្កង​សមុទ្រ​​​ផ្អាប់​ប៊ឺ ពិសា​នឹងការ៉ែម​ ទំពាំងបាយជូរ​​ស្ងួត​ និង ស្រា Rum ​។


 ស៊ុប​ផើ (Pho) ពិសា​នឹង​សាច់​គោ​អាំង​ និង នំ​ផើ (Pho) ចៀន​មាន​រសជាតិ​ខ្ញី​។​


នំ​បាយ​ដំណើប​ចៀន ពិសា​នឹង​​គ្រាប់​ស្វាយចន្ទី​លីង​​អំបិល​ម្ទេស។


 មាន់​ម៉ុង​ (Mong) ផ្អាប់ផ្សែង​​​តែ​ ពិសា​នឹង​បាយលាជ​​ស្រួយ​ និង ទឹកជ្រលក់​​សាច់​​ផ្សិត​។​

 

ក្រៅ​ពិធី​ចម្អិន​អាហារ​​នៅ​ទីក្រុង​ហាណូយ​ John Burton Race ក៏ឧទ្ទេសនាម​​អាហារ​នៅ​លើ​នាវា​កម្សាន្ត​ហាឡុង (Ha Long) ​ចំណុច​ពិសេស​នៃ​ម៉ឺនុយអាហារ​ ​គឺ​ម្ហូប​ gnocchi ពិសេស​របស់​​ប្រទេស​អ៊ីតាលី ពិសា​​នឹងទឹក​ជ្រលក់​រុក្ខជាតិ​​ឱសថ​ ឈីស​ parmesan ផ្សិត​ truffle ម្ហូប​ឆ្អឹង​ជំនី​ចៀម​​ពិសា​នឹង​ការ៉ែម​​ និង​ មី tortellini ទឹក​ស៊ុប​រំងាស់​ឆ្អឹង​ចៀម​ សាលាដ​ ផ្សិត morels និង mustard ។​ John Burton Race នៅ​ចម្អិន​​​អាហារ​ថ្ងៃត្រង់​ ស្វ័យ​ជ្រើសរើស​ និង cocktail​ មុន​អាហារ​ល្ងាច​នៅ​ភូមិ​នេសាទ​កឿវ៉ាន​ (Cua Van) ក្នុង​កម្មវិធី​ “អាហារ​ប្រណីត​លើ​នាវា​កមន្សាន្ត​”។ រីឯ​នៅ​ភោជនីយដ្ឋាន​ Home Finest Saigon លោក John Burton Race សហការ​នឹង​ Iron Chef ង្វៀន​ ថាញ​ទុង (Nguyen Thanh Tung) ​ចម្អិន​មុខ​ម្ហូបបួន​មុខ​អ៊ឺរ៉ុប​ និង វៀតណាម​​​ ​ រួមមាន​៖ កោះ​ទា​ទឹក​ឃ្មុំ​ ក្រូច ទឹក​ជ្រលក់​dill និង គូលេន​ នំបង្គាបក្តាម​ស្រូប​ទឹកដូង ពិសា​នឹង​ស្រា​ទំពាំងបាយ​ មកពី​ Banfi របស់​អ៊ីតាលី​។

“​ពិត​ជា​វិសេសវិសាល​ ពេល​ខ្ញុំ​ត្រឡប់​មកធ្វើការ​រួមជាមួយ​នឹង​ចុងភៅ​ដែល​មាន​ទេពកោសល្យ​​ ហើយ​នាំមកជូន​ដល់អតិថិជន​ នូវ​រសជាតិ​ពិសេស​ដោយ​ឡែក​នៃ​ទ្វីប​អ៊ឺរ៉ុប​ នៅ​ក្នុ​ងបរិយាកាស​ដ៏​អស្ចារ្យ​នេះ​។ ខ្ញុំ​មាន​ឱកាស​ពិសោធន៍​ រៀន​សូត្រ​ម្ហូប​អាហារ​វៀតណាម​ ដើម្បី​ឧទ្ទេសនាម​ដល់​មិត្តអន្តរជាតិ​” ចុង​ភៅ​ Michelin John Burton-Race ចែក​រំលេក​។​

ក្នុង​ពេល ដែល​លោក​ John Burton Race រស់នៅ​វៀតណាម​ ចាប់​ផ្តើម​ការងារ​នៅ​សម្ពន្ធ​ក្រុមហ៊ុន Paradise ​​វៀតណាម​​ ​សង្ឃឹម​ថា​លោកនឹង​នាំមកជូន​ភ្ញៀវ​អន្តរជាតិ​នូវ​ម្ហូប​អាហារ​វៀតណាម​ពិសេស​បំផុត​ ពោរពេញទៅ​ដោយ​ភាព​ច្នៃ​ប្រឌិត​ ស្នេហាទឹក​ដី​​ ប្រជាជន​វៀតណាម​៕​

 

អត្ថបទ​៖ ប៊ិច​វឹន រូបថត៖ ថាញ​យ៉ាង​
 

Hanoi Brass Community - ទីតំណចំណង់ចំណូលចិត្តសិល្បៈត្រែស្ពាន់

Hanoi Brass Community - ទីតំណចំណង់ចំណូលចិត្តសិល្បៈត្រែស្ពាន់

Hanoi Brass Community បាននិងកំពុងជាទីកន្លែងសម្រាប់ប្រគំតន្រ្តីដ៏ចំណាប់អារម្មណ៍មួយ សម្រាប់​​ជនបរទេសកំពុងរស់នៅក្រុងហាណូយ ដែលមានចំណូលចិត្តលេងត្រែស្ពាន់ បានរួមគ្នាប្រគំនូវ​ទំនុកបទភ្លេងមិត្តភាពអន្តរជាតិ នៅវៀតណាម។

Top