Iris Nguyen និង ដំណើរការកសាងពាណិជ្ជសញ្ញា Perfumery House
កញ្ញាក្វិញញឺ (Quynh Nhu) ចែករំលែក៖ “ខ្ញុំមិនដែលគិតថាខ្លួននឹងធ្វើដំណើរតាមវិថីមួយនេះសោះ”។ ហេតុនេះហើយ បន្ទាប់ពីសាកល្បងខ្លួនជាច្រើនលើក ប្រកបនៅការងារផ្សេងៗ កញ្ញាក្វិញញឺ (Quynh Nhu) ក៏សម្រាកការងារបច្ចុប្បន្នស្ទើរទាំងអស់ ក្នុងអំឡុងជិតមួយឆ្នាំ ផ្តល់ពេលវេលាទាំងនោះសម្រាប់ខ្លួន ដើម្បីគិតពិចារណាកំណែខ្លួនអាចធ្វើ ឬនិយាយដោយរបៀបផ្សេងគឺ ”សំឡឹងមើលប្រាណ”។ ដូចជាស្វែងរកភាពចំណូលចិត្តខាងក្លិនក្រអូបដោយ “អចេតនា” បូកនឹងចំណេះវិជ្ជាជីវសាស្រ្តដែលមានស្រាប កញ្ញានេះកាន់តែស្រាវជ្រាវស៊ីជម្រៅ ពិសោធន៍នូវប្រភេទផលិតផលប្រេងក្រអូប។ ដំបូង កញ្ញាក្វិញញឺ (Quynh Nhu)នាំយក “កូនសំណប់ចិត្ត” ដែលខ្លួនស្រឡាញ់អស់ពីកម្លាំងកាយចិត្ត ជូនដល់មិត្តភក្តិ និង អ្នកដែលធ្លាប់ស្គាល់មួយចំនួន ប្រើសាកលរ រួចវាយតម្លៃ។ បន្ទាប់ពីទទួលបានការវាយតម្លៃវិជ្ជមានពីមនុស្សគ្រប់គ្នា កញ្ញាក្វិញញឺ (Quynh Nhu) បានជ្រើសយកក្លិនទាំងប្រាំពិសេសបំផុត ទុក “បង្ហាញភូមិ” នូវកម្រងប្រេងក្រអូបដំបូងបង្អស់របស់ខ្លួន។ នោះក៏ជាឧបនិស្ស័យមួយ សម្រាប់ការបង្កើតចេញនៃពាណិជ្ជសញ្ញា Perfumery House។
មានវត្តមាននៅហាងប្រេងក្រអូប ដែលកញ្ញាកំពុងធ្វើជាម្ចាស់ អតិថិជននៅទីនេះ សម្តែងពីភាពពេញចិត្ត ពេលបានប្រើសាកល្បងនូវប្រេងក្រអូបគ្រប់ប្រភេទ ធ្វើឱ្យពួកគាត់មានអារម្មណ៍ស្រទន់នៃនារីភាព ទាក់ទាញកែវភ្នែកបុរសៗ។ ពណ៌នាដល់ប្រភេទប្រេងក្រអូបអង្កាំខ្សែដៃ។ ប្រភេទប្រេងក្រអូបនេះ បានចែកជា៤ក្រុមចម្បងរួមមាន៖ ក្រុមក្លិនក្រអូបស្រស់ៗថ្មី លក្ខណៈពិសេសដូចជារសជាតិផ្អែមស្រាលត្រជាក់នៃផ្លៃឈើ, ក្រុមក្លិនក្រអូបសាយភាយស្រទន់ មានបែបរសជាតិជូរអែម ហិរស្រាលៗ, ក្រុមឈើមានលក្ខណៈក្លិនក្រអូបចេញពីគល់ ដើម មែក រហូតដល់ផ្កា, ក្រុមក្លិនក្រអូបគ្រឿងទេសពិសេសលេចធ្លោ ទាក់ទាញដូចជា៖ ក្លិនម្រេច សូកូឡាជាដើម។ ចំពោះកញ្ញាញឺ (Nhu) ក្លិនបានកញ្ញាប្រៀបដូចជាទំនុកតន្រ្តីមួយ មានក្លិនក្រអូង ក្លិនឯកស្រួយ តែក៏មានក្លិនក្រអូបស្រទន់ជាដើម។ ក្រៅពីនោះ ប្រេងក្រអូបត្រូវជាប្រភេទផលិតផលលំនឹង ខាងគុណភាព ពិសេសគឺមិនប៉ះពាល់ដល់ស្បែក កម្រិតអេតាណូន និង សន្ទស្សន៍ច្នៃ តែងបានពិនិត្យតាមស្តង់ដាដែលបញ្ញត្តិទុក។ ក្លិនក្រអូបរក្សាបានយូតនៅលើស្បែក ឬខោអាវ ក៏ជាចំណុចដែលអតិថិជនរបស់កញ្ញាញឺ (Nhu) គាប់ចិត្ត និង ស្រឡាញ់។ មិនត្រឹមតែមានអ្នកទំនុកចិត្តជាច្រើន ប្រើជាទម្លាប់នូវប្រេងក្រអូបរបស់កញ្ញាញឺ (Nhu) នៅទាំងឧទ្ទេសនាមអតិថិជនបន្ថែមសម្រាប់ហាង។ ចាប់ពីនោះ ពាណិជ្ជសញ្ញារបស់កញ្ញាមួយថ្ងៃទៅមួយថ្ងៃកាន់តែ មានមនុស្សជាច្រើនស្គាល់ដល់។ “នេះពិតជាសំណាងរបស់ខ្ញុំ!” - ដូចញឺ (Nhu) ដែលបានបកស្រាយ។
កញ្ញាញឺ (Nhu) ឱ្យដឹងថា ខ្លួននឹងមិនបង្អាក់ពង្រីកប្រៀបខ្លាំង អំពីប្រភេទផលិតផលដែលមានស្រាប។ ទន្ទឹមនោះ គឺភាពច្នៃប្រឌិត ពង្រីកក្លិនក្រអូបថ្មី ប្លែក ពិសេស របស់ខ្លួន តែនៅធានាបានលក្ខណៈដោយឡែកមិនអាចច្រឡំដោយប្រការណាមួយ៕
អនុវត្ត៖ ថុងហាយ
គុជខ្យងម៉ាកង៉ុកហៀន( Ngoc Hien) ប្រណីតនិងស៊ីវិល័យ
សៅថៃយឿង (Sao Thai Duong) លើមាគ៌ាស្ថាបនាពាណិជ្ជសញ្ញាសកលលោក
“ចម្ការ” VinEco កសិកម្មស្អាត
InnoGenEx - ផលិត KIT តេស្តសារជាតិពុល
ផលិតផលឫស្សីនិងផ្តៅ បាវមីញ (Bao Minh) - ការនាំចេញផលិតផលប្រកបដោយច្នៃប្រឌិត
Vinfast - តថូបនីយកម្មសុបិនរថយន្តរបស់ប្រជាជនវៀតណាម
គ្រឿងស្មូនក្វាងមិញ (Quang Minh) Mosaic - ឯកទគ្គកម្មនៃការផ្គុំរូបភាពដែលល្អឥតខ្ចោះ
ផ្លែទៀបជីឡាំង (Chi Lang) រសជាតិផ្អែមឆ្ងាញ់
ម៉ាស់ធន់បាក់តេរី Dony Mask ជាង១០លានគ្រឿង នាំចេញទៅកាន់ពិភពលោក
ក្រុមហ៊ុន VABIOTECH ជាម៉ាក់យីហោផលិតវ៉ាក់សាំងឈានមុខគេមួយរបស់វៀតណាម
ភាពអស្ចារ្យនៃដើមរុក្ខជាតិឱសថ
Hachi- ការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតបំផុតនៅអាស៊ី
ភាពប្រណីតនៃកុលាលភាជន៍ជូដូវ (Chu Dau)
Lucy’s Dream - ភាពរស់រវើកមកពីក្បាច់វិចិត្រសិល្បៈ
ចាហ៊ួយហៃឡុង (Long Hai) - អំណោយពីធម្មជាតិ
កង្ហារព្យួរលើពិដានម៉ាក Royal Home បានបង្ហាញវប្បធម៌វៀតណាមយ៉ាងល្អិតល្អន់
ក្រុមហ៊ុន SKYPEC – បម្រើជើងហោះហើរប្រកបដោយសុវត្ថិភាព
VINAFOAM - នាំមុខនាំចូលសារធាតុបង្កើតពពុះពន្លត់អគ្គិភ័យ
Austdoor - ទ្វារជិតផ្ទះសុខ
Dofrance - ពាណិជ្ជសញ្ញាជួងខ្យល់ តន្ត្រីសមាធិ ដំបូងនៅវៀតណាម
ម្នាស់តាក់កូវ (Tac Cau) ល្បីរន្ទឺនៅភូមិភាគខាងត្បូងវៀតណាម
ភូគ្វី (Phu Quy) - លើកកម្ពស់អលង្ការវៀតណាម
ម៉ុកអាន (Moc An) - រឿងរ៉ាវធុរកិច្ចថ្មី ផ្តើមពីសាប៊ូដុំ
កង់ម៉ាក ថុងញ៉ឹត (Thong Nhat)
កុលាលភាជន៍ភូមិប៊ិញឌឹក (Binh Duc)