ពាណិជ្ជសញ្ញាវៀតណាម

Iris Nguyen និង ដំណើរការកសាងពាណិជ្ជសញ្ញា Perfumery House

ង្វៀន ​ឡេ​ក្វិញ​ញឺ​ (Nguyen Le Quynh Nhu) ឬ​នៅ​ហៅ​ថា​ Iris Nguyen ជា​ឈ្មោះ​មួយ​បាន​មជ្ឈដ្ឋាន​​ធុរកិច្ច​ថ្មី​ រំលឹក​ដល់​យ៉ាង​ច្រើននៅខាង​​វិស័យ​អាជីវកម្ម​ប្រេង​ក្រអូប​ដោយ​ពាណិជ្ជសញ្ញា​ Perfumery House​។​
 

កញ្ញា​ក្វិញ​ញឺ (Quynh Nhu) ចែក​​រំលែក​៖ “ខ្ញុំ​មិនដែល​​គិតថា​ខ្លួន​នឹង​ធ្វើ​ដំណើរ​តាម​វិថី​មួយ​នេះ​សោះ”។ ហេតុ​នេះ​ហើយ​ បន្ទាប់ពី​សាកល្បង​ខ្លួន​ជាច្រើន​លើក​ ប្រកបនៅ​​​ការ​ងារ​​ផ្សេង​ៗ​ កញ្ញា​ក្វិញ​ញឺ (Quynh Nhu) ក៏​​សម្រាក​ការងារ​​​បច្ចុប្បន្ន​ស្ទើរ​ទាំង​អស់​ ក្នុង​អំឡុង​ជិត​មួយ​ឆ្នាំ​ ផ្តល់ពេល​វេលាទាំងនោះ​​​សម្រាប់​ខ្លួន​ ដើម្បី​គិត​​ពិចារណា​​​​កំណែ​​ខ្លួន​​អាច​ធ្វើ ​ឬ​និយាយ​​ដោយរបៀប​ផ្សេង​គឺ ”សំឡឹង​មើល​ប្រាណ​”។​

ដូចជា​ស្វែង​រក​ភាព​ចំណូល​ចិត្ត​ខាង​ក្លិន​ក្រអូប​​ដោយ​ “អចេតនា” បូក​នឹង​ចំណេះវិជ្ជា​​ជីវ​សាស្រ្ត​ដែល​មានស្រាប​ កញ្ញា​នេះ​កាន់តែ​ស្រាវជ្រាវ​ស៊ី​ជម្រៅ​​ ពិសោធន៍​​នូវ​ប្រភេទ​ផលិតផល​ប្រេង​ក្រអូប​។ ដំបូង​ កញ្ញា​ក្វិញ​ញឺ (Quynh Nhu)​នាំយក​ “កូន​​សំណប់​ចិត្ត​” ដែល​​ខ្លួន​ស្រឡាញ់​អស់ពីកម្លាំង​កាយ​ចិត្ត ​​ជូន​ដល់​មិត្តភក្តិ​ និង អ្នកដែល​​ធ្លាប់​ស្គាល់​​មួយ​ចំនួន​ ប្រើសាក​​លរ​ រួច​វាយ​តម្លៃ​។ បន្ទាប់​ពី​ទទួលបាន​ការ​វាយ​តម្លៃ​វិជ្ជមាន​​ពីមនុស្ស​គ្រប់គ្នា​ កញ្ញា​​ក្វិញ​ញឺ (Quynh Nhu) ​បាន​​ជ្រើស​យក​​ក្លិន​​ទាំង​​ប្រាំពិសេស​​បំផុត ទុក​​ “បង្ហាញ​ភូមិ”​ នូវ​​​កម្រង​ប្រេង​​ក្រអូប​ដំបូង​បង្អស់​​​របស់​ខ្លួន​។ នោះក៏​ជា​​ឧបនិស្ស័យ​មួយ​ សម្រាប់​ការ​បង្កើត​ចេញ​នៃ​ពាណិជ្ជសញ្ញា​ Perfumery House។​

 


 ដើម lavender ជា​ប្រភេទ​គ្រឿង​ក្រអូប​​មួយ ​របស់​ង្វៀន ​ឡេ​ក្វិញ​ញឺ (Nguyen Le Quynh Nhu)​​។​


គ្រឿង​ក្រអូប ​បាន​ច្នៃ​សម្ងួត​សម្រាប់​លាយ​បង្កើត​​​ជា​ប្រេង​ក្រអូប​។


ផ្កា​កូឡាប​ ​ប្រើ​ទុក​ធ្វើ​ជា​គ្រឿង​ក្រអូប​​គំរូ​​ សម្រាប់​ច្នៃ​ផលិត​។


ដំណាក់កាល​ធ្វើ​វត្ថុគំរូ​ចម្រាញ់ចេញ​​ពី​ការពិសោធន៍​។


 ដាក់​ផ្កា​កូឡាប​ចូល​បំពង់​តូច ចាក់​ធាតុ​រំលាយចូល​​​ បន្ទាប់​មក​ក្រោយ​មួយ​រយៈ​ពេល​ បង្កើត​​​ចេញ​ជា​ក្លិន​ក្រអូប​​​ពិសេស​​នៃ​ផ្កាកូឡាប​។


 ប្រភេទ​ផ្កា​ជាច្រើន ​បាន​កញ្ញាញឺ (Nhu) ​ប្រើ​​សម្រាប់​ធ្វើ​ជា​វត្ថុគំរូ​ចម្រាញ់ចេញ​​ពី​​ការ​ពិសោធន៍​។​


 ពិនិត្យ​ក្លិន​ក្រអូប​នៃ​ប្រេង​។


 ពិនិត្យ​កម្រិត​ខាប់​នៃ​ប្រេង​មុនពេល​ផលិត​ចេញ​។​


 ក្រៅ​ពី​​ប្រេង​ក្រអូប​ ង្វៀន​ ឡេ​ក្វិញ​ញឺ​ (Nguyen Le Quynh Nhu) ​នៅ​​ចម្រាញ់​យក​ពី​ទៀន​ក្រមួនទៀត​ផង​​។​


 ង្វៀន ឡេក្វិញ​ញឺ​ (Nguyen Le Quynh Nhu) នៅ​បើក​សិក្ខាសាលា​ណែនាំ​វិធីសាស្រ្ត​ចម្រាញ់​ធ្វើ​ជា​ប្រេង​ក្រអូប​។​

 

មាន​វត្តមាន​​នៅ​ហាង​ប្រេង​ក្រអូប​ ដែល​​កញ្ញា​កំពុង​ធ្វើ​ជា​ម្ចាស់​ អតិថិជន​នៅ​ទី​នេះ​ សម្តែង​ពី​ភាព​ពេញ​ចិត្ត​ ពេល​បាន​ប្រើ​សាក​ល្បង​​នូវ​ប្រេង​ក្រអូបគ្រប់​ប្រភេទ​​ ធ្វើ​ឱ្យ​​ពួក​គាត់​​មាន​អារម្មណ៍​ស្រទន់នៃ​​នារី​ភាព​ ទាក់ទាញ​កែវ​ភ្នែក​បុរស​ៗ​។ ពណ៌នា​​ដល់​ប្រភេទ​ប្រេង​​ក្រអូប​​អង្កាំ​ខ្សែ​ដៃ​។ ប្រភេទ​​​ប្រេង​​ក្រអូប​​នេះ បាន​ចែក​ជា​៤​ក្រុម​ចម្បង​រួមមាន​៖ ក្រុម​ក្លិន​​ក្រអូប​ស្រស់ៗ​ថ្មី លក្ខណៈ​ពិសេស​ដូចជា​រសជាតិ​​ផ្អែម​ស្រាល​ត្រជាក់​នៃ​ផ្លៃ​ឈើ​, ក្រុម​ក្លិន​​ក្រអូប​សា​យ​ភាយ​ស្រទន់ មាន​បែប​រសជាតិ​ជូរ​អែម​ ហិរ​ស្រាល​ៗ, ក្រុម​ឈើ​មាន​លក្ខណៈ​ក្លិន​ក្រអូប​​ចេញពី​​គល់​ ដើម មែក​ រហូត​ដល់​ផ្កា​, ក្រុម​ក្លិន​​ក្រអូប​គ្រឿង​​ទេស​​ពិសេស​​លេច​ធ្លោ​ ទាក់ទាញ​ដូចជា៖ ក្លិន​ម្រេច សូកូឡា​​ជាដើម​។​

ចំពោះ​កញ្ញា​ញឺ​ (Nhu) ក្លិន​​បាន​កញ្ញា​​ប្រៀប​ដូច​ជា​ទំនុក​​តន្រ្តី​មួយ​ មាន​ក្លិន​ក្រអូង​ ក្លិន​​ឯកស្រួយ​ តែ​ក៏មាន​ក្លិន​ក្រអូប​ស្រទន់​ជាដើម។ ក្រៅពី​នោះ ប្រេង​ក្រអូប​​ត្រូវជាប្រភេទ​ផលិតផល​លំនឹង​ ខាង​គុណភាព​ ពិសេស​​គឺ​មិន​ប៉ះពាល់​ដល់ស្បែក​ កម្រិត​អេតាណូន​​ និង​ សន្ទស្សន៍​ច្នៃ​ ​​តែង​បាន​ពិនិត្យ​តាម​ស្តង់ដា​ដែល​បញ្ញត្តិ​ទុក​។​

ក្លិន​​ក្រអូប​រក្សាបាន​យូតនៅ​​លើ​ស្បែក​ ឬ​ខោអាវ​ ក៏ជា​ចំណុច​ដែល​អតិថិជន​​របស់​កញ្ញា​ញឺ​ (Nhu) ​គាប់​ចិត្ត​ និង​ ស្រឡាញ់​។ មិនត្រឹមតែ​មាន​អ្នក​ទំនុក​ចិត្ត​ជា​ច្រើន ​ប្រើ​ជាទម្លាប់​​នូវ​ប្រេង​ក្រអូប​​របស់​កញ្ញា​ញឺ​ (Nhu) នៅ​ទាំង​ឧទ្ទេសនាម​​​អតិថិជន​បន្ថែម​សម្រាប់​ហាង​។ ចាប់ពី​នោះ​ ពាណិជ្ជសញ្ញា​​​របស់​កញ្ញា​មួយ​ថ្ងៃទៅមួយ​ថ្ងៃ​កាន់តែ​ ​មាន​មនុស្ស​ជាច្រើន​ស្គាល់​ដល់​។ “នេះ​ពិត​ជា​សំណាង​​របស់​ខ្ញុំ​!” - ដូច​​ញឺ (Nhu) ដែល​បានបកស្រាយ​។​










 ប្រេង​ក្រអូប​​ពិសេស​មួយ​ចំនួន ​បាន​ង្វៀន ​ឡេ​ក្វិញ​ញឺ​ (Nguyen Le Quynh Nhu) ចម្រាញ់​​ដោយ​វិធី​ហត្ថកម្ម​។
 

កញ្ញា​ញឺ (Nhu) ​ឱ្យ​ដឹង​ថា ខ្លួន​​នឹង​មិនបង្អាក់​​ពង្រីក​ប្រៀប​ខ្លាំង​ អំពី​ប្រភេទ​​ផលិតផល​​ដែល​មានស្រាប។ ទន្ទឹម​នោះ គឺ​ភាព​​ច្នៃ​ប្រឌិត​ ពង្រីក​​ក្លិន​ក្រអូប​ថ្មី​ ប្លែក ពិសេស ​របស់​ខ្លួន ​តែ​នៅ​ធានា​បាន​លក្ខណៈ​ដោយ​ឡែក​មិន​អាច​​ច្រឡំ​​ដោយ​ប្រការ​ណាមួយ​៕  
 

អនុវត្ត​៖ ថុង​ហាយ​
 


top