• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

IMF ព្រមាន​ការជះឥទ្ធិពល​អវិជ្ជមាន​ទៅលើខឿន​សេដ្ឋកិច្ច​អង់គ្លេស​ក្នុង​ពេល​ប្រទេស នេះ​ចាក​ចេញ​ពី​ EU​


IMF ព្រមានការជះឥទ្ធិពលអវិជ្ជមានទៅលើខឿនសេដ្ឋកិច្ចអង់គ្លេសក្នុងពេលប្រទេស នេះចាកចេញពី EU (Image: VNA)

នាថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ២០១៦ មូលនិធិរូបីយវត្ថុងន្តរជាតិ IMF បានព្រមានថា៖ ​ប្រសិន​បើ ប្រទេស​អង់គ្លេស​សម្រេច​ចាកចេញ​ពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit នោះគឺប្រាក់ ចំណូល​របស់​ប្រជាពល​រដ្ឋអង់​គ្លេស​នឹង​ត្រូវបាន​ថយចុះ​ក្នុងរយៈ​ពេលយូរ អង្វែងខាង​មុខ ព្រម​ទាំង ជះឥទ្ធិពល​អវិជ្ជមាន​យ៉ាងខ្លាំង​ក្លាទៅ​លើខឿន​សេដ្ឋកិច្ច​ក្នុង​ប្រទេស ក៏​ដូចជាបណ្ដា​ខឿនសេដ្ឋកិច្ច​អឺរ៉ុប​ផ្សេងៗទៀត។  IMF បានចាត់ទុកថា៖ ការចាក​ចេញពី EU នឹងមិននាំមក នូវផលប្រយោជន៍​ខាងសេដ្ឋកិច្ចណាមួយ​សំរាប់​អង់គ្លេសឡើយ។ នាពេល​ខាងមុខ សេដ្ឋកិច្ច អង់គ្លេសអាច​ធ្លាក់ចូលក្នុងឧិណភាព។ នាអនាគត ហានិភ័យដែលដំណាក់កាលអស្ថិរភាព នេះ​បណ្តាល​ឡើង​ក្នុងពេលប្រ​ទេសនេះ ចាកចេញពីប្លុក EU។ មិនត្រឹមតែអង្គការ​សេដ្ឋកិច្ច អន្តរជាតិដូចជា IMF​ប៉ុណ្ណោះ​ទេ ថែមទាំងធនាគារណ៍ពិភពលោក (WB) អង្គការ​សហប្រតិ បត្តិការនិង​អភិវឌ្ឍន៍​សេដ្ឋកិច្ច (OECD) និង​បណ្ដាអ្នក​កសាង​គោលនយោបាយ គ្រប់រូបរបស់​អឺរ៉ុបក៏បានព្រមានអំពី​គ្រោះអាសន្ននេះ ទៀតផង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top