
IMF ព្រមានការជះឥទ្ធិពលអវិជ្ជមានទៅលើខឿនសេដ្ឋកិច្ចអង់គ្លេសក្នុងពេលប្រទេស នេះចាកចេញពី EU (Image: VNA)
នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ មូលនិធិរូបីយវត្ថុងន្តរជាតិ IMF បានព្រមានថា៖ ប្រសិនបើ ប្រទេសអង់គ្លេសសម្រេចចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit នោះគឺប្រាក់ ចំណូលរបស់ប្រជាពលរដ្ឋអង់គ្លេសនឹងត្រូវបានថយចុះក្នុងរយៈពេលយូរ អង្វែងខាងមុខ ព្រមទាំង ជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងក្លាទៅលើខឿនសេដ្ឋកិច្ចក្នុងប្រទេស ក៏ដូចជាបណ្ដាខឿនសេដ្ឋកិច្ចអឺរ៉ុបផ្សេងៗទៀត។ IMF បានចាត់ទុកថា៖ ការចាកចេញពី EU នឹងមិននាំមក នូវផលប្រយោជន៍ខាងសេដ្ឋកិច្ចណាមួយសំរាប់អង់គ្លេសឡើយ។ នាពេលខាងមុខ សេដ្ឋកិច្ច អង់គ្លេសអាចធ្លាក់ចូលក្នុងឧិណភាព។ នាអនាគត ហានិភ័យដែលដំណាក់កាលអស្ថិរភាព នេះបណ្តាលឡើងក្នុងពេលប្រទេសនេះ ចាកចេញពីប្លុក EU។ មិនត្រឹមតែអង្គការសេដ្ឋកិច្ច អន្តរជាតិដូចជា IMFប៉ុណ្ណោះទេ ថែមទាំងធនាគារណ៍ពិភពលោក (WB) អង្គការសហប្រតិ បត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) និងបណ្ដាអ្នកកសាងគោលនយោបាយ គ្រប់រូបរបស់អឺរ៉ុបក៏បានព្រមានអំពីគ្រោះអាសន្ននេះ ទៀតផង៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម