• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អេហ្ស៊ីបជំរុញការអនុវត្តអនុសញ្ញាហាណូយស្តីពីការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត

វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយប្រទេសអេហ្ស៊ីប ដៃគូអាហ្វ្រិក អង្គការ UNODC និងប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ដើម្បីរួមគ្នាជំរុញការអនុវត្តអនុសញ្ញានេះប្រកបដោយប្រសិទ្ធភាព ដោយរួមចំណែកដល់ការកសាងលំហអ៊ីនធឺណិតដែលមានសុវត្ថិភាព សន្តិសុខ និងភាពធន់ជាងមុន។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសអេហ្ស៊ីប លោក Nguyen Nam Duong ថ្លែងនៅសន្និសីទ។ (រូបថត៖ VNA ចុះផ្សាយ)

នៅថ្ងៃទី១៤ និងទី១៥ ខែមិថុនា នៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប ក្រសួងយុត្តិធម៌អេហ្ស៊ីប សហការជាមួយការិយាល័យអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀននិងឧក្រិដ្ឋកម្ម (UNODC) ក្រុមប្រឹក្សាអឺរ៉ុប និងសាកលវិទ្យាល័យអង់គ្លេសនៅអេហ្ស៊ីប បានរៀបចំសន្និសីទអន្តរជាតិក្រោមប្រធានបទ “ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត៖ ហានិភ័យថ្មី ភស្តុតាងអេឡិចត្រូនិក និងតម្រូវការសម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ” សំដៅជំរុញការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (អនុសញ្ញាហាណូយ)។

អញ្ជើញចូលរួមសន្និសីទនេះរួមមាន រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អេហ្ស៊ីប លោក Mahmoud Helmy El-Sherif តំណាងការិយាល័យអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀននិងឧក្រិដ្ឋកម្ម (UNODC) សហភាពអឺរ៉ុប (EU) អ្នកប្រាជ្ញ អ្នកជំនាញបច្ចេកវិទ្យា គតិយុត្តិ និងទីភ្នាក់ងារយុត្តិធម៌និងអនុវត្តន៍ច្បាប់មកពីប្រទេសអារ៉ាប់និងអាហ្វ្រិកជាច្រើន។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសអេហ្ស៊ីប លោក Nguyen Nam Duong បានឲ្យដឹងថា ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលបានផ្តល់សច្ចាប័នលើអនុសញ្ញានេះ វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយប្រទេសអេហ្ស៊ីប ដៃគូអាហ្វ្រិក អង្គការ UNODC និងប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ដើម្បីរួមគ្នាជំរុញការអនុវត្តអនុសញ្ញានេះប្រកបដោយប្រសិទ្ធភាព ដោយរួមចំណែកដល់ការកសាងលំហអ៊ីនធឺណិតដែលមានសុវត្ថិភាព សន្តិសុខ និងភាពធន់ជាងមុន។ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានពីវិទ្យុសំឡេងវៀតណាម លោកឯកអគ្គរដ្ឋទូត Nguyen Nam Duong បានវាយតម្លៃថា៖

"តាមរយៈការពិភាក្សា យើងអាចមើលឃើញថា សហគមន៍អន្តរជាតិកំពុងយល់ដឹងកាន់តែខ្ពស់អំពីហានិភ័យដែលកំពុងលេចចេញ ជាពិសេសហានិភ័យទាក់ទងនឹងឧក្រិដ្ឋជនដែលប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីវាយប្រហារតាមអ៊ីនធឺណិត ក៏ដូចជាការបង្កើតតំបន់ងងឹតនៅលើអ៊ីនធឺណិត។ ក្នុងពេលជាមួយគ្នានោះ ប្រតិភូបានកត់សម្គាល់នូវឱកាស សម្រាប់កិច្ចសហប្រតិបត្តិការ នាពេលខាងមុខផងដែរ ដោយផ្តោតលើការផ្លាស់ប្តូរភស្តុតាងអេឡិចត្រូនិក ដើម្បីបម្រើដល់ការស៊ើបអង្កេតឆ្លងដែន"៕

តាម​ vovworld.vn/km-KH

កិច្ច​ការបរទេសរបស់រដ្ឋ​​សភាត្រូវ​អនុវត្ត​ន៍ដោយសមកាលកម្មជាមួយនឹងកិច្ច​ការបរទេសរបស់បក្ស ការទូតរបស់​រដ្ឋ និងការទូតប្រជាជន

កិច្ច​ការបរទេសរបស់រដ្ឋ​​សភាត្រូវ​អនុវត្ត​ន៍ដោយសមកាលកម្មជាមួយនឹងកិច្ច​ការបរទេសរបស់បក្ស ការទូតរបស់​រដ្ឋ និងការទូតប្រជាជន

លោកប្រធាន​រដ្ឋសភា ត្រិន ថាញ់មិន បានស្នើឲ្យស្ថាប័ននានា​ ជ្រួតជ្រាប​ឲ្យបានត្រឹមត្រូវអំពីសារៈសំខាន់នៃកិច្ចការបរទេសរបស់រដ្ឋសភានៅក្នុងកិច្ចការបរទេសគ្រប់ជ្រុងជ្រោយនិងទំនើបរបស់ប្រទេស​ជាតិ​។

Top