• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ICAEW វាយតំលៃយថាទស្សន៍ស្ដារសេដ្ឋកិច្ចឡើងវិញ របស់វៀតណាមគឺភ្លឺស្វាងបំផុតនៅតំបន់អាស៊ីអាគ្នេយ៍


ការផលិតឧបករណ៍បំពងសម្លេងនៅរោងចក្ររបស់ក្រុមហ៊ុនអេឡិចត្រូនិក Foster (រូបថត៖ TTXVN)
 

វៀតណាមត្រូវបានចាត់ទុកថាជាខឿនសេដ្ឋកិច្ចតែមួយគត់នៅក្នុងតំបន់ ដែលសម្រេចបានកំណើនបូកក្នុងឆ្នាំ ២០២០។
 
យោងតាមរបាយការណ៍ “យថាទស្សន៍សេដ្ឋកិច្ចសកលលោក” ដែលទើបបានចេញផ្សាយដោយទីភ្នាក់ងារទទួលបន្ទុកការព្យាករណ៍និងការវិភាគស្ដីពីស្ថានភាពសេដ្ឋកិច្ច Oxford Economics ហើយត្រូវបានវិទ្យាស្ថានគណនេយ្យ នីត្យានុកូលដ្ឋានរបស់អង់គ្លេស (The Institute of Chartered Accountants in England and Wales) (ICAEW) ផ្ទេរសិទ្ធិ បានវាយតម្លៃថា យថាទស្សន៍ស្ដារសេដ្ឋកិច្ចរបស់វៀតណាមគឺភ្លឺស្វាងបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ ដូច្នេះ វៀតណាមត្រូវបានចាត់ទុកថាជាខឿនសេដ្ឋកិច្ចតែមួយគត់នៅក្នុងតំបន់ ដែលសម្រេចបានកំណើនបូកក្នុងឆ្នាំ ២០២០។
 
យោងតាមរបាយការណ៍បានព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់តំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំ ២០២០ នឹងថយចុះ ៤,២% ព្រមទាំងវាយតម្លៃថា ការស្ដារសេដ្ឋកិច្ចឡើងវិញរបស់តំបន់ក្នុងត្រីមាសខាងមុខនៅតែមិនមានស្ថេរភាពនៅឡើយ ជាពិសេសគឺក្នុងត្រីមាសទី ៤ ឆ្នាំ២០២០ នេះ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ការតភ្ជាប់វៀតណាមនិងចិនតាមរយៈផ្លូវដែក គឺជារបកគំហើញជាយុទ្ធសាស្ត្រ

ការតភ្ជាប់វៀតណាមនិងចិនតាមរយៈផ្លូវដែក គឺជារបកគំហើញជាយុទ្ធសាស្ត្រ

នាព្រឹកថ្ងៃទី១៩ ខែមីនា នៅស្ថានីយ៍រថភ្លើង Dong Dang ខេត្តឡាងសឺន លោកអគ្គលេខាបក្ស តូ ឡឹម បានដឹកនាំជំនួបធ្វើការជាមួយក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋានមួយចំនួន លើការអនុវត្តកិច្ចសហប្រតិបត្តិការផ្លូវដែករវាងវៀតណាម-ចិន។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ក៏បានចូលរួមផងដែរ។

Top